តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់ថាគេងមិនគ្រប់គ្រាន់ ក៏អាច​ប៉ះពាល់ដល់ការមានកូនដែរ

    ដឹងអត់ថាគេងមិនគ្រប់គ្រាន់ ក៏អាច​ប៉ះពាល់ដល់ការមានកូនដែរ

    គេង​មិន​គ្រប់គ្រាន់​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​ឱកាស​មាន​កូន​ថយ​ចុះ​ដូច​គ្នា​ដែរ។

    តើ​ការ​គេង​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​យ៉ាង​ម៉េច​ខ្លះ?

    ​​១. ប៉ះពាល់​ដល់​អ័រម៉ូន

    គ្នា​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រសិទ្ធភាព​ការងារ ប៉ុន្តែ​បញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​​ការ​បញ្ចេញ​អ័រម៉ូន​របស់​ស្រី​ៗ​ពេញ​មួយ​វដ្ដ​រដូវ​ដូច​គ្នា។ អ្នក​ដែល​ព្យាយាម​យក​កូន​ ចាំបាច់​ត្រូវ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​ចន្លោះ​ពី​៧ ទៅ​៨​ម៉ោង​ ដើម្បី​ពង្រឹង​កម្រិត​អ័រម៉ូន​progesterone, estrogen FSH និង​leptin ដែល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បន្ត​ពូជ។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ២. ប៉ះពាល់​ដល់​គុណភាព​ស៊ុត

    មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ នោះ​គឺ​ឧបករណ៍​អេឡិចត្រូនិក​ដែល​យើង​ប្រើប្រាស់​ជា​រៀង​រាល់​ថ្ងៃ។ ពន្លឺ​ពណ៌​ខៀវ​នៃ​ឧបករណ៍​ទាំង​នោះ អាច​ប៉ះពាល់​ដល់​បរិមាណ​នៃ​​អ័រម៉ូន​melatonin ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​ការពារ​ស៊ុត ដូច្នេះ​ហើយ​ កង្វះ​អ័រម៉ូន​មួយ​នេះ អាច​ធ្វើ​ឲ្យ​គុណភាព​ស៊ុត​ថយ​ចុះ​ផង​ដែរ។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    ៣. ផល​ប៉ះពាល់​នៃ​ការងារ​វេន​យប់

    ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​ជា​ច្រើន​ដែល​កំពុង​​ធ្វើការ​វេន​យប់ ​អាច​​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​មក​លើ​រាងកាយ​យើង​នៅ​ឡើយ។ ជា​ទូទៅ ការ​ធ្វើការ​វេន​យប់​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន កម្រិត​អ័រម៉ូន​estrogen ថយ​ចុះ និង​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង។ កត្តា​ទាំង​អស់​នេះ​ អាច​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ធ្លាក់​ចុះ​។​

    គ្មានកូន

    អត្ថបទគួរអាន៖

    ​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់

    ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ជា​ពិសេស​​ចំពោះ​ស្រី​ៗ​ដែល​កំពុង​ព្យាយាម​យក​កូន។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​គេង​បាន​​គ្រប់គ្រាន់។

    • ចូល​គេង​ និង​ក្រោក​​ឲ្យ​ទៀង​ម៉ោង
    • ជៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ឬ​ពពួក​ភេសជ្ជៈ​ដូចជា កាហ្វេអ៊ីន​ ឬ​គ្រឿង​ស្រវឹង​នៅ​កៀក​ម៉ោង​គេង
    • គេង​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម ងងឹត​ និង​ស្ងប់ស្ងាត់ និង​ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រយៈពេល​យូរ មុន​ពេល​ជិត​ចូល​គេង
    • ជៀសវាង​គេង​ថ្ងៃ​យូរ​
    • ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ជួយ​ជំរុញ​ការ​គេង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង
    • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​ការ​ស្ដាប់​ចម្រៀង ហាត់​យូហ្គា អាន​សៀវភៅ ឬ​ធ្វើ​សមាធិ​ជាដើម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Sleep tips: 6 steps to better sleep

    https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/sleep/art-20048379

    Sleep, Sleep Disturbance and Fertility in Women

    https://www.ncbi.nlm.nih.gov/pmc/articles/PMC4402098/

    Reasons for Not Getting Pregnant When Everything is Normal: Your Questions, Answered.

    https://www.sitarambhartia.org/blog/gynecology/infertility/reason-for-not-getting-pregnant-when-everything-is-normal/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: