ជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពមួយដែលរាងកាយមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដោយសារតែកង្វះអាំងស៊ុយលីន។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចកាត់បន្ថយអត្រានៃការមានផ្ទៃពោះ។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែមក៏អាចកាត់បន្ថយអត្រាបន្តពូជ ដែលជាកង្វល់ដ៏ធំមួយរបស់គូស្នេហ៍កំពុងតែចង់បានកូនដូចគ្នា។
ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់ជីវិតរបស់ស្ត្រីដោយរបៀបណា?
ជាក់ស្ដែង ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាព ដែលធ្វើឲ្យគូស្នេហ៍ពិបាកមានកូន។ នៅពេលជាមួយគ្នា ផលវិបាកជាក់លាក់មួយចំនួន ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធបន្តពូជ និងរាំងស្ទះដល់ដំណើរការនៃការធ្លាក់មេជីវិតញី ឬការបញ្ចេញអូវុលផងដែរ។
ដើម្បីគ្រប់គ្រង ឬបញ្ចៀសជំងឺទឹកនោមផ្អែម គ្នាយើងគួរអនុវត្តគន្លឹះមួយចំនួន ដូចតទៅ៖
- ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាទៀងទាត់
- ញ៉ាំរបបអាហារសុខភាព
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- រក្សាទម្ងន់ខ្លួនឲ្យបានសមល្មម
- គ្រប់គ្រងស្ត្រេស ឬការថប់បារម្ភ
- ឈប់ជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង។