មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

មានវិធីជាច្រើន​ដែល​អ្នក​អាច​អនុវត្តន៍បាន ដើម្បី​បង្កើន​​សមត្ថ​ភាព​នៃ​ការ​បង្ក​កំណើត ហើយ​វិធីមួយ​ក្នុង​ចំណោម​វិធី​ទាំង​នោះ គឺ​ការ​បរិភោគ​អាហារ​ល្អៗ ដែល​ជួយ​ជំ​រុញ ឬ​បង្កើន​មេជីវិត​។ អាហារទាំង​នោះ សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយដល់​សមត្ថភាព​នៃ​ការ​បង្ក​កំណើត​។ ចឹង តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​អ្វីខ្លះ? សូម​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោមនេះ អាហារជួយ​ដល់​សមត្ថភាព​បង្ក​កំណើត និង​ឆាប់​មាន​ផ្ទៃពោះ កម្រិត​នៃ​សមត្ថភាព​បង្ក​កំណើត ក៏​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម ដែល​យើង​បរិភោគ​ចូល​ក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ។ ហេតុនេះ អ្នក និង​ដៃគូ​របស់​អ្នក ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ឱ្យ​បាន​ខ្លាំង នៅ​ពេល​ដែល​រៀប​ចំ​គម្រោង​មាន​ផ្ទៃពោះ​។ ជា​មួយ​គ្នានេះ ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អៗ ក៏​ជួយ​ឱ្យ​វដ្តរដូវ​របស់​អ្នក មាន​ភាព​ទៀង​ទាត់​ជាង​មុន និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទៃពោះ​កាន់​តែ​ឆាប់​ ផង​ដែរ​។ ខាង​ក្រោមនេះ គឺ​ជា​អាហារ​ដែល​​ជួយ​បង្កើន​សមត្ថភាព​បង្ក​កំណើត​ដែល​អ្នក​អាច​សាក​ល្បង​បាន ដើម្បី​មាន​ផ្ទៃពោះ​ឱ្យកាន់​តែ​ឆាប់។ ១. បន្លែ​បៃ​តង បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយ​រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អាហារ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះមួយនេះ ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងទៀត​ផងដែរ​ដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូ​អង់​ហ្ស៊ី​ម Q10 និង​វីតាមីន B9។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែល​ស្តើង ទៅ​ជា​ក្រាស់ឡើង​វិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។ ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូ​អង់​ហ្ស៊ី​ម Q10 […]

អត្ថបទផ្សេងទៀតពី មុនមានផ្ទៃពោះ

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

ហេតុមួយចំនួន ស្រីៗគួរ​យកកូន​នៅ​វ័យ​ខ្ទង់​២០ ឬ៣០​ឆ្នាំជាងតិចតួច

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដំបូន្មាន​ទៅ​ស្រ្តី​ដែល​រៀបការ​ហើយ គួរតែ​រៀប​គម្រោង​យក​កូន​ឲ្យ​បាន​ឆាប់​ទាន់​ខ្លួន​នៅ​ក្មេង ព្រោះ​ថា​ការ​មាន​កូន​នៅ​វ័យ​ច្រើន មិន​សូវ​ល្អ​ឡើយ ដោយ​កូន​មាន​បញ្ហា​សុខភាព​ខ្សោយ​ជាងកូនមាន​ម៉ាក់​វ័យ​ក្មេង​។ លោក​ក៏​បាន​បន្ត​ទៀត​ថា ស្រីៗ​ឆាប់​យក​កូន​​នៅ​វ័យ​ចាប់​ពី ២០-៣០ ឆ្នាំ​ជាង​តិចតួច ​កូន​មាន​សុខភាព​ល្អ ព្រោះ​ការ​បង្ក​កំណើត​រលូន ដោយ​សុខភាព​ផ្លូវកាយ និង​ចិត្ត​ល្អ ដូចនេះ​កូន​ក៏​ទទួល​ឥទ្ធិពល​ល្អ​ដូចគ្នា។ ចំណែក​ស្ត្រី​វ័យ​ពី ៣០ ឆ្នាំ​ជាង​ទៅ ៤០ ជាង រាងកាយ​នឿយហត់ ស្រ្តេស​ច្រើន សុខភាព​ក៏​លែង​រឹងមាំ​ដូច​មុន នោះ​មេ​ជីវិត​ក៏​អន់ថយ​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ   សាស្ត្រាចារ្យ​ខាង​លើ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ ​មនុស្ស​ស្រីអាយុច្រើន​ ពេល​មាន​កូន​នៅ​អំឡុង​ត្រី​មាស​ទី​១ អាច​ជួប​បញ្ហា​ច្រើន ហើយ​ក៏​មាន​អត្រា​រលូត​ច្រើន​ផង​ដែរ ព្រោះ​តែ​សរីរាង្គ​ពួកគាត់​ខ្សោយ។ សម្រាប់​ស្ត្រី​អាយុ​ច្រើន ចង់​មាន​កូន​ត្រូវតែ​ថែ​បំប៉ន​សុខភាព​ឲ្យល្អប្រសើរ​។ [embed-health-tool-baby-poop-tool] ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ច្រើន​ហើយ​ចង់​បាន​កូន តែ​ធ្លាប់​​យក​កូន​ចេញ​ច្រើន​ដង​កាលពី​មុន ក៏​ពិបាក​មានកូន​ដែរ ព្រោះ​​ស្បូន​ត្រូវ​កោស​ច្រើន​ដង ដូចនេះ​ពេល​ស៊ុត​មក​ទុំ​​ក្រោយ​ៗ​អាច​មិន​ជាប់ ឬ​ក៏​ពេល​មាន​កូន​ហើយ​អាច​រលូត​ទៅ​វិញ​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?


ការត្រៀមយកកូន

ចង់បានកូនប្រុសកូនស្រីដូចចិត្ត មានវិធី តែមិនមែនជារឿងងាយទេ

បើ​ទោះ​ជា​បច្ចេកវិទ្យា​បច្ចុប្បន្ន​ទំនើប​អាច​យក​កូន​ភ្លោះ​ក៏​បាន កូន​ប្រុស​ស្រី​ក៏​បាន​ពិតមែន តែ​សម្រាប់​ប្រទេស​យើង​សេវាកម្ម​បែប​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ផ្ញើ​ទឹកកាម​ទៅ​បរទេស ដើម្បី​វាយតម្លៃ​សិន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ការ​កំណត់​យក​ភេទ​កូន គឺ​ធ្វើ​ឡើង​នៅ​ដែល​មេ​ជីវិត​ញី​ធ្លាក់​មក ប៉ុន្តែ​ភាគរយ​ជោគជ័យ​មិន​ប្រាកដ​ឡើយ៖ “បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA តែ​វា​ចំណាយ​ថវិកា​ច្រើន​ណាស់ ព្រោះ​ត្រូវ​ផ្ញើ sample ទៅ​សិង្ហបុរី ដោយ​អស់​ខ្ទង់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ហ្នឹង​គេ​មាន​លទ្ធភាព​គេ​អាច​ធ្វើ​បែប​នេះ​បាន។ ការ​ធ្វើ DNA ​យក​មេ​ជីវិត​មក​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា​នោះ​ជា​ស្រី ឬ​ជា​ប្រុស នៅ​ពេល​ច្បាស់​ហើយ  ទើប​គេ​អនុវត្ត​”។ ពេទ្យ​ជំនាញ​ផ្នែក​រោគស្រី​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ប្រើ​វិធី​ធម្មជាតិ​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ ហើយ​សម្រាប់​នៅ​ប្រទេស​យើង​ក៏​មិន​ទាន់​មាន​បច្ចេកទេស​ទំនើប​វិភាគ DNA ដឹង​ថា​ជា​កូន​ប្រុស​ស្រី​បាន​ឡើយ។ ចំណែក​ទាក់ទង​នឹង​របប​អាហារ​វិញ លោក​ថា​នោះ​គ្រាន់​ជា​ការ​កត់​ចំណាំ​ត​ៗ​គ្នា​ពី​មនុស្ស​ចាស់​ៗ​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​ច្បាស់លាស់​ដែល​អាច​បញ្ជាក់បាន​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​បាន​កូន​ប្រុស ឬ​បែប​នោះ​កូន​ស្រី​ឡើយ ហើយ​ការ​ប្រែប្រួល​រូបរាង​ទៀតសោត​ក៏​មិន​អាច​បញ្ជាក់​ដែរ ព្រោះ​ជារឿង​ធម្មតានៃការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​ប៉ុណ្ណោះ។


ការត្រៀមយកកូន

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

ប្តី​ប្រពន្ធ​ទើប​រៀបការ​ មាន​ត្រឹម ២៥ ភាគរយ​ប៉ុណ្ណោះ ជោគ​ជ័យ​បង្ក​កំណើត​នៅ​អំឡុង​ខែ​ដំបូង ពេល​សម្រេច​ចិត្ត​យក​កូន ខណៈ ៩០ ភាគ​រយទៀត​ ជោគជ័យ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លះ ក្រោយ​រៀបការ។ មានន័យថា បើ​យើង​ចង់បាន​កូន ហើយ ប្រើពេល​អស់ ១ ឆ្នាំ​កន្លះ នៅ​តែ​មិន​ទាន់​មានកូន​ទៀត គឺអាច​ប្ដី ឬប្រពន្ធ មាន​បញ្ហា​បង្ក​កំណើត​ ពិបាក​យក​កូន។ ករណី​នេះ ទាមទារ​ឲ្យមាន​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ដោយ​ក្រោយ​ការ​វាយ​តម្លៃ​រួច ពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បង្ក​កំណើត​ខ្លះ​ជួយ​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន ឬធ្វើ​ឲ្យ​អ័រម៉ូន​យើង​មាន​តុល្យភាព និង​បញ្ចេញ​អូវុល​បាន​ទៀង​ទាត់ ដើម្បី​បង្កើន​ឱកាសមានកូន។ ប្រភេទ​ថ្នាំ​ជួយ​បង្ក​កំណើត – ថ្នាំ​ភ្ញោច​អូវែ Clomifene citrate (CC)៖ ថ្នាំ​នេះ​ប្រើ​ចំពោះ​ស្រីៗ​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់ និង​មិន​ប្រក្រតី។ Clomifene citrate ជា​ថ្នាំ​គេ​និយម​ប្រើ​ជាង​គេ​ដើម្បី​ព្យាបាល​វិបត្តិ​អត់​កូន ហើយ​ស្រីៗ​ភាគ​ច្រើន​តែង​ប្រើ​ថ្នាំនេះសិន មុននឹងគ្រូពេទ្យ​ចេញវេជ្ជបញ្ជា​ថ្នាំ​ផ្សេង​ទៀត ក្នុង​ករណី​ថ្នាំ​នេះ​គ្មាន​លទ្ធផល។ កម្រិត​ប្រើ​ជាទូទៅ ៥០ មិល្លីក្រាម/ថ្ងៃ នៅ​ចន្លោះ​ថ្ងៃ​ទី ២ និង​ទី ៦ នៃ​វដ្ត​រដូវ។ គេ​អាច​បង្កើន​កម្រិត​ ប្រសិនបើ​ពុំ​មាន​ការ​បញ្ចេញ​មេ​ជីវិត​ញី ៧ ថ្ងៃ​បន្ទាប់ពី​ការ​លេប​ថ្នាំ​ចុង​ក្រោយ។ យោង​តាម​សមាគម​វេជ្ជសាស្ត្រ​បង្ក​កំណើតនៅ​អាមេរិក (ASRM) វិធី​នេះ​គួរ​ប្រើ​ក្នុង ៣-៦ […]


ការត្រៀមយកកូន

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

ដំណឹង​ល្អសម្រាប់​គ្នា​យើង​កំពុង​ចង់​បាន​កូន តែ​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន ព្រោះ​អ្នក​វិទ្សាសាស្ត្រ​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី មិនមែន​​បង្ក​កំណើត​តាម​ធម្មជាតិ​ ឬ​​បង្ក​កំណើត​​ខាង​ក្រៅ​ដោយ​ការ​ចាក់​បញ្ចូល​មេ​ជីវិត​​​ញី​ឈ្មោល​សនៅ​ទេ គ្មាន​មេជីវិត ក៏អាច​មាន​កូន​នឹង​គេ ដោយ​ការ​ស្រាវ​ជ្រាវ​ថ្មី ​រក​ឃើញ​ពី​វិធី​បង្ក​កំណើត​​ដោយ​មិន​បាច់​ពឹង​លើ​មេ​ជីវិត។ ក្រុម​អ្នក​​​ស្រាវជ្រាវ​​មក​ពី​​សាកលវិទ្យាល័យ​ Hebrew ប្រទេស​អ៊ីស្រាអ៊ែល ​រក​ឃើញ​វិធី​បម្លែង​កោសិកា​​ស្បែក​​ ទៅ​ជា​កោសិកា​​អំប្រ៊ីយ៉ុង​​ (ទារក​​​ក្នុង​ស្បូន​ចាប់​ពី​ការ​ក​ជា​ស៊ុត ​​រហូត​ដល់​បី​ខែ​) ដែល​អាច​​លូត​លាស់​ក​កើត​ក្លាយ​​ជា​អំប្រ៊ីយ៉ុង​ពេញ​លេញ​។ ការ​សិក្សា​​ខាង​លើ​​នេះ​បាន​ពិសោធន៍​​ទៅ​លើ​​ហ្សែន​​​កណ្តុរ​ ៥​ប្រភេទ​​ ដែល​បម្លែង​ពី​កោសិកា​​ស្បែក​​សត្វ​កណ្តុរ​​ រហូត​បង្កើត​បាន​ជា​អំប្រ៊ីយ៉ុង​​​ក្នុង​រយៈ​ពេល​មួយ​ខែ​។ នៅ​ដំណាក់​កាល​ដំបូង​ ក្រុម​អ្នក​វេជ្ជសាស្រ្ ត​បាន​ធ្វើ​ការ​ជម្រុះ​កោសិកា​ភ្ជាប់​​ បន្ទាប់​មក​​ប្រើ​បច្ចេក​ទេស​ជួយ​​វិវត្តកោសិកា​ទាំង​នោះ​ឲ្យ​ទទួល​បាន​អត្តសញ្ញាណ​ថ្មី​មួយ​​ពី​កោសិកា​ដើម​​ និង​​កកើត​​ក្លាយ​ជា​អំប្រ៊ីយ៉ុង​។ ក្រោយ​ការ​រក​ឃើញវិធីសាស្ត្រ​ថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អ៊ីស្រាអ៊ែល​ ក៏​និយាយ​ក្នុង​ន័យ​កំប្លែង​ដែរ​ថា នៅថ្ងៃអនាគត​ទៅ​ វេជ្ជសាស្រ្ត​អាច​បង្កើត​កូន​មនុស្ ស​បាន​ដោយ​មិន​ចាំ​បាច់​​ប៉ា​ម៉ាក់​ៗ​ហត់​​នោះ​ទេ។ អត្ថបទ​ពាក់​ព័ន្ធ៖ ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ សម្រាប់​របក​គំហើញ​​ថ្មី​នេះ បាន​ទទួល​​ការ​អបអរ​សាទរ​​ខ្លាំង ដោយ​រំពឹង​ថា​ នៅថ្ងៃ​អនាគត វិស័យ​វេជ្ជសាស្ត្រទំនើប និងជួយ​ដោះ​ស្រាយ​វិបត្តិ​គ្មានកូន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។ ​​​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការត្រៀមយកកូន

ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន

សំណួរ​តែង​លេច​ចេញ​​ពី​មាត់​គ្នា​យើង ទាំង​ប្តី​ប្រពន្ធ​ថ្មី​ថ្មោង ឬ​ការ​យូរ​ឆ្នាំ គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ម៉េច​ទើប​អាច​មាន​កូន​ប្រុស ឬ​មាន​កូន​ស្រី​នោះ​ទេ? យ៉ាង​ណា សម្រាប់ចម្លើយ​​ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់ បើ​ទោះ​វិទ្យា​សាស្ត្រ​រក​ឃើញ​បច្ចេក​ទេស​វេជ្ជសាស្ត្រ​ថ្មីៗ​ជាច្រើន ប៉ុន្តែ​រឿង​នេះ ប្រៀប​ដូច​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដដែល។ កុំ​ទាន់​អស់​សង្ឃឹម មាន​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង គឺ​ថា ​របប​អាហារ​មាន​ទំនាក់​ទំនង​រវាង​ការ​ពពោះ​កូន​ប្រុស ឬ​កូន​ស្រី។ ១- អាហារ​មាន​កាឡូរី​ខ្ពស់​អាច​មាន​កូន​ប្រុស ការ​សិក្សា​របស់​ចក្រភព​អង់គ្លេស ក្រោម​ជំនួយ​ពី​មូលនិធិ Sir Jules Thorn Charitable Trust ស្រីៗ​មាន​ផ្ទៃពោះ​ដំបូង​ចំនួន ៧២១នាក់ ត្រូវ​បាន​សាកសួរ​លម្អិត​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ដែល​បាន​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ និង​ក្នុង​អំឡុង​ពេល​ត្រីមាស​ទី ១ នៃ​ការ​ពពោះ។ បន្ទាប់​ពី​បែងចែក​ចម្លើយ​ជា ៣ក្រុម អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សន្និដ្ឋាន ស្រីៗ​ញ៉ាំ​អាហារ​ចាប់​ពី ២២០០ កាឡូរី/ថ្ងៃ ឬ​ខ្ពស់​ជាង​នេះ មាន​ឱកាស​ពពោះ​កូន​ប្រុស ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​តិច​ជា ១៨៥០ កាឡូរី/ថ្ងៃ ដល់​ទៅ ១១ ភាគរយ។ លទ្ធផល​នេះ​បាន​បង្ហាញ​ថា ស្រីៗ​ញ៉ាំ​កាន់​តែ​ច្រើន មាន​ឱកាស​ពពោះ​កូន​ប្រុស​កាន់​តែ​ខ្ពស់ ពិសេស​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ឲ្យ​បាន​ច្រើន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លទ្ធផល​ការ​សិក្សា​នេះ​ដែរ ក៏​អាច​បញ្ជាក់​ពី​ហេតុ​ផល​ពីក្រោយ​ការ​ធ្លាក់​ចុះ អត្រា​ផ្តល់​កំណើត​កូនប្រុស​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ព្រោះ​ស្រីៗ​វ័យ​ក្មេង​ភាគ​ច្រើន ជ្រើស​រើស​របប​​អាហារ​ប្រចាំ​ដែល​មាន​កាឡូរី​ទាប។ […]


ឧបសគ្គការមានកូននិងការព្យាបាល

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

ប្ដីប្រពន្ធខ្លះ ការយូរហើយ នៅតែអត់កូន។ បើអត់កូន ក្រោយព្យាយាមពី ៦ ខែទៅ ១ ឆ្នាំរួចហើយ មានន័យថា យើងអាច​មាន​បញ្ហាសុខភាព​មិន​អាច​មានកូនបាន។ បញ្ហានេះ អាចមកពីខាងប្ដី ឬប្រពន្ធ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ចម្បង​ឲ្យ​​យើង​បាន​ដឹង។ ១- បញ្ហាសុខភាពប្រពន្ធ (អារលើស្ត្រី) មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន​ គឺ​ទាក់ទង​ចលនាបញ្ចេញ​មេ​ជីវិត ព្រោះ​​ជាធម្មតា ​រៀង​រាល់​ខែ​ ស្រីៗ​តែង​មាន​ការ​ខ្ជាក់​មេ​ជីវិត​ពីក្រពេញ​អូវែ ពុំ​នោះ​ទេ​ការ​បង្ក​កំណើត​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដែរ។ កត្តា​ផ្សេងៗ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​ខូច​ខាត​ដៃស្បូន ឬ​មាត់​ស្បូន ក៏​អាច​ប៉ះ​ពាល់​ការ​បង្ក​កំណើត​ដូច​គ្នា ខណៈ​មូល​ហេតុ​ដទៃ​ទៀត​​ឧស្សាហ៍​កើត​មាន ​ដូចជា៖ – ស្ត្រេស – ជំងឺដុំស្បូន – មានជំងឺក្រពេញទីរ៉ូអ៊ីត – ធាត់ ឬ​លើសទម្ងន់ – ជំងឺរលាកអាងត្រគាក – ផឹកស្រា ឬ​ប្រើថ្នាំញៀន – ជំងឺដុះសាច់លៀនចេញក្នុងស្បូន – មានដុំសាច់ ឬ​ដុំគីសក្រពេញអូវែ – ជំងឺកោសិកាភ្នាសស្បូនដុះខុសកន្លែង វិបត្តិក្រពេញអូវែ ច្រើន​ប្រទះ​ឃើញ​លើស្រីៗអាយុក្រោយ ៤០ ឆ្នាំ – ជំងឺដុំគីសទឹកច្រើនកន្លែងនៅលើក្រពេញអូវែ បណ្ដាល​មក​ពី​អ័រម៉ូន​គ្មាន​តុល្យភាព។ ស្រីៗ​អត់​កូន ក៏​អាច​ដោយ​សារ​មាន​ជំងឺ​ខ្លះ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​មក​ពី​ការ​បង្ករោគ​ផ្សេងៗ ហើយ​វិបត្តិ​ក្រៅ​ពី​រោគស្ត្រី មាន​ ដូចជា ការ​ប្រើ​ថ្នាំ ការព្យាបាល​ដោយ​គីមី កត្តាអាយុ និង​ជំងឺ​ទឹកនោមផ្អែម សុទ្ធសឹង​ជាកត្តា​នាំ​ឲ្យ​ស្រីៗ​មិន​អាច​បង្ក​កំណើត​បាន។ ២- បញ្ហាសុខភាពប្តី (អារលើបុរស) ដឹង​ស្រាប់​ហើយ ករណី​ប្ដីប្រពន្ធអត់​កូន […]


មុនមានផ្ទៃពោះ

បើ​មានសញ្ញាទាំង​នេះ ស្រីៗ​គួរធ្វើតេស្ត​ផ្ទៃពោះភ្លាមៗ

ស្រីៗ​គ្នា​យើង ពិសេស​អ្នក​មាន​ដៃគូ​ទាំងអស់ អាច​នឹង​មាន​អារម្មណ៍​អន្ទះ​អន្ទែង​ខ្លាំង នៅ​ពេល​ដែល​បាត់​រដូវ​តែ​ប៉ុន្មាន​ថ្ងៃ ព្រោះ​អ្នក​ខ្លះ អាចភ័យខ្លាចភ្លាត់ស្នៀត ឯអ្នក​ខ្លះ​ទៀត ដែល​កំពុង​តែ​ចង់​បាន​កូន​ស្រាប់ ច្បាស់​ជា​មាន​អារម្មណ៍​រំភើបជា​មិន​ខាន​។ ប៉ុន្តែ យើង​គួរ​តែ​ចេះ​កត់សម្គាល់​ពី​សញ្ញា​ផ្សេងៗ និង​ដឹងថា ពេល​ណា​ត្រូវ​ធ្វើ​តេស្ត​ផ្ទៃពោះ ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​អាច​ជឿជាក់បាន​។ ហេតុនេះ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ថា ពេល​ណា​គួរ​តេស្ត​ផ្ទៃពោះ ហើយ​អាការ​មាន​ផ្ទៃមាន​ ស្ត្រីគ្នា​យើង​គួរ​តែ​ស្វែង​យល់​ដូច​ត​ទៅនេះ៖ ១- ឱកាស​មាន​ផ្ទៃពោះ​ច្រើន​ប៉ុនណា? ការ​ធ្វើ​ តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​លទ្ធផល​ច្បាស់​ការ ដល់ទៅ ៩៩% ​ឯណោះ ដោយ​គ្រាន់​តែ​ទិញ​ឧបករណ៍​ពិនិត្យ​ពី​ឱសថស្ថាន មក​ពិនិត្យ​ទឹក​នោម អាចដឹង​ភ្លាម គ្រាន់​តែ​ថា អ្វី​យើង​ត្រូវ​ដឹង គឺគួរ​ពិនិត្យ​នៅ​ពេល​ណា​មួយ​ឲ្យ​ប្រាកដ ដើម្បី​អាច​ទុក​ចិត្ត​បានថា មាន ឬគ្មានកូន។ ហេតុ​នេះ ស្រីៗនា​យើង​ត្រូវ​តាម​ដាន​អាការៈរោគ​សញ្ញា​មានផ្ទៃ​ពោះ​មួយ​ចំនួន​ជាមុន។ ២- ធ្វើ​តេស្ត ​បើ​មានអាការមាន​ផ្ទៃ​ពោះ​ទាំង​នេះ – បាត់​រដូវ៖ ​​​បាត់​​​រដូវ​​​ជា​​​សញ្ញា​​​ចម្បង​​​នៃ​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ ប៉ុន្តែ​បើ​​យើងមិន​បាន​កត់​សម្គាល់​វដ្ត​រដូវ​ទេ ច្បាស់​ជា​មិន​អាច​ដឹង​ថា បាត់​រដូវ​ពី​ថ្ងៃ​​​ណា​ទេ នាំ​ឲ្យ​លទ្ធ​ផល​តេស្ត​ទឹក​នោម មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​គ្នា។ ជា​ទូទៅ វដ្ត​រដូវ​ស្រីៗ មាន​រយៈពេល ​​​២៨ ​​​ថ្ងៃ ហេតុ​នេះ​យើងអាច​​​ធ្វើ​តេស្ត​ បន្ទាប់​ពី​បាត់​រដូវ ១ ​ខែ ឬ​​យូរ​​​ជាង​នេះ។ ប៉ុន្តែ​ត្រូវចាំ​ថា កត្តា​របប​​​អាហារ […]


មុនមានផ្ទៃពោះ

ចំណាំទុកស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានផ្ទៃពោះហើយ

ក្រោយពីបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម។ អាការ និងសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖ ១- ឈឺពោះមានឈាមធ្លាក់ ដំណាក់កាលដំបូងពេលមានផ្ទៃពោះ ជាដំណាក់កាលភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅនឹងជញ្ជាំងស្បូន ធ្វើឲ្យគ្នាយើងមានអារម្មណ៍​ឈឺពោះ មានឈាមធ្លាក់តាមទ្វារមាសតិចតួច។ ករណីឡើងក្រាស់នៃជញ្ជាំងទ្វារមាស អាចឲ្យមានការធ្លាក់ទឹករំអិលខុសពីធម្មតា ហើយទឹករំអិលធ្លាក់មកមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំទេ គ្រាន់មានក្លិនមិនល្អ បង្កការរំខានផ្សេងៗ ហេតុនេះយើងគួរធ្វើតេស្តដើម្បីដឹងថាមានមេរោគឆ្លង ឬអត់។ ២- ឈឺសុដន់ ដោយសារអតុល្យភាពកម្រិតអ័រម៉ូនក្នុងត្រីមាសទី១ នៃគភ៌ សុដន់អាចឡើងហើម ប៉ោងធំ ស្រៀវ និងជ្រាយជាងធម្មតា។ ចុង​សុដន់អាចឡើងក្រមៅជាងមុន ប៉ុន្តែអាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២។ ៣- អស់កម្លាំង កំណើនអ័រម៉ូន ប្រូហ្គេស្តេរ៉ូន (Progesterone) ក្នុងឈាម អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍នឿយហត់ អស់កម្លាំង។ កំណើនគ្រាប់ឈាម ការធ្លាក់ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ក៏អាចជាកត្តាមួយរួមផ្សំ។ អាការទាំងនេះនឹងបាត់ទៅ​វិញ ពេលចូលដល់ត្រីមាសទី២ ក៏ប៉ុន្តែនឹងអាចត្រលប់មកវិញនៅត្រីមាសទី៣។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ៤- ក្អួតចង្អោរ គ្នាយើងមួយចំនួនចាប់ផ្តើមមានអាការៈចាញ់នៅខែទី ២-៣ នៃគភ៌ ប៉ុន្តែខ្លះអាចចាប់ផ្តើមតាំងពីទើបពពោះដំបូង។ […]


ឧបសគ្គការមានកូននិងការព្យាបាល

អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។ ១- បាត់បង់ឱកាសការងារ ជោគជ័យ​ក្នុង​ការងារ ជា​ក្ដី​សុបិន​ធំ​បំផុត​មួយ​ក្នុង​ជីវិត​យុវវ័យ។ ស្រប​ពេល​គ្នា​យើង​កំពុង​ព្យាយាមប្រឹង​ប្រែង​សម្រេច​ក្តី​សុបិន​មួយ​នេះ ស្រាប់​តែ​មាន​អូនៗ​ជា​ហេតុនាំ​ឲ្យ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ ហើយ​ទម្រាំ​តែ​មាតុភាព​កន្លង​ផុត ត្រលប់​ចូល​ធ្វើ​ការងារ​វិញ អ្វីៗ​អាច​ហួស​ពេល​បាត់​ទៅ​ហើយ។ ២- លុយកាក់មិនសូវមាន មានអូនៗ​ដូច​ត្រូវ​បង់​ពន្ធ​មួយ​ជីវិត ម៉ាក់ៗ​ត្រូវ​​លះបង់​គ្រប់​បែប​យ៉ាង ហើយ​ការ​ត្រលប់​ទៅ​ធ្វើ​​ការងារ​វិញ ក៏​មិនងាយ​បាន​ផ្លែ​ផ្កា​ជា​ដុំកំភួន​អ្វី​ដែរ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មិន​ទាន់​មាន​អូនៗ។ មានអូនៗ​ពេល​ចាស់​បន្តិច មិន​ត្រឹម​តែ​មាន​ពេល​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការងារ​ក៏​មាន​ភាព​នឹងន ហើយ​មាន​លុយ​គ្រប់គ្រាន់​រៀបចំ​ផែនការ​គ្រួសារ​ទៀត​ផង។ ៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ ប្ដីប្រពន្ធ​ថ្មីថ្មោង មិនសូវ​មាន​បទ​ពិសោធ​មើល​ថែទាំ​ចិញ្ចឹម​បីបាច់​បេប៊ី​នោះ​​ឡើយ អាច​គិតថា​វាជា​រឿង​ពិបាក។ ម៉ាក់ៗ​មួយ​ចំនួន​អាច​នឹង​មានអារម្មណ៍​ស្ត្រេស បាក់​ទឹកចិត្ត​ក៏​មាន ចំណែក ប៉ាៗ​វិញ​ក៏​អាច​មាន​អារម្មណ៍​ដូច​មិនត្រូវ​បាន​យកចិត្ត​ទុក​ដាក់ ដូចពេល​ទើប​រៀបការថ្មីៗ​ផង​ដែរ។ មួយ​វិញ​ទៀត ពេលខ្លះ​ដោយ​ហេតុថា​វ័យ​នៅ​ក្មេង​ពេក ភាព​អំណត់​អត់ធន់​នៅ​មាន​កម្រិត ហើយ​ចំណូលចិត្ដ​ដូចជា​ការ​ដើរលេង​កម្សាន្ត មើលកុន ដើរផ្សារ​ជាមួយ​ដៃគូ មិន​ទាន់​លះបង់​បាននៅ​ឡើយ។ ហេតុនេះ​អាច​បណ្ដាល​ឲ្យមាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​គ្នា តែ​យ៉ាងណា​នៅតែ​មាន​គូស្វាមី​ភរិយាខ្លះ​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន​យ៉ាង​ល្អ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការត្រៀមយកកូន

ស្រីៗ​គួរយកកូនក្នុងវ័យណាល្អ និងសុវត្ថិភាពពេលពពោះ?

ប្តី​ប្រពន្ធ​ថ្មី​ថ្មោង​ភាគ​ច្រើន បន្ទាប់​ពី​ចាប់ដៃ​សាង​ជីវិត​រួមគ្នា អ្វី​សំខាន់​តែង​គិត​បង្កើត​មុខ​របរ​ប្រសើរ​មួយ​សម្រាប់​អនាគត។ ទន្ទឹម​នឹង​អាជីវកម្ម​ជោគជ័យ កត្តា​សំខាន់​បំផុត​សម្រាប់​សុភមង្គល​ក្រុម​គ្រួសារ គឺ​មាន​អាអូន​ម្នាក់ ពីរនាក់​នឹង​គេ។ តែ​គ្នា​យើងខ្លះ​នៅ​តែ​មិន​ប្រាកដ​ថា មាន​កូន​នៅ​វ័យ​ក្មេង​ពេក​ល្អ ឬ​មិន​ល្អ​នៅ​ឡើយ។ អ៊ីចឹង នាំគ្នា​អាន​អត្ថបទ​នេះ​សិន​មើល៍។ វ័យ ២០ ឆ្នាំ​ឡើង ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ ព្រោះ​អំឡុង​ពេលនេះ​រាងកាយ​ពោរពេញ​ដោយ​ថាមពល និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ថែរក្សា​កូន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចាស់​ជាង​នេះ​បន្តិច​ក៏​នូវ​តែអាច​យក​កូន​បាន គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ​ជា​គុណ​សម្បត្តិ​ពពោះ​អាយុ ២០ ជាង​ដែល​គ្នា​យើង​គួរ​យល់​ដឹង៖ ១- ប្រព័ន្ធបន្តពូជល្អ ស្រីៗ​កើត​មក មាន​មេជីវិត​ញី​ចាប់ពី ១-២ លាន​ក្នុង​ក្រពេញអូវែ ហៅ​តាម​វេជ្ជសាស្ត្រ​ថា អូវុល។ ពេល​ឈាន​ចូល​វ័យ​ជំទង់ ចំនួន​អូវុល​ទាំង​នេះ​នឹង​ត្រូវ​ចុះ​ថយ​មក​ត្រឹម ៣-៥ សែន ហើយ​នៅ​ពេល​ឈាន ចូល​ដល់​វ័យ​បង្ក​កំណើត ក្រពេញ​អូវែ​បញ្ចេញ​បាន​ប្រហែល​ត្រឹម ៣០០ ប៉ុណ្ណោះ ដូចនេះ កុំ​អែអង់​យូរ​វ័យ ២០ ឆ្នាំជាង វ័យ​ល្អ​បំផុត​សម្រាប់​ពពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- សុខភាពអាអូន បើ​ពន្យារ​ពេល​កាន់​តែ​យូរ រាងកាយ​នឹង​ចុះ​ទ្រុឌទ្រោម ប្រដាប់​បន្តពូជ​ក៏​ដូចគ្នា​ដែរ។ សម្រេច​ចិត្ត​យក​កូន​ក្នុង​វ័យ​ចំណាស់ អាអូន​អាច​ជួប​នឹង​ជួប​បញ្ហា​សុខភាព បម្រែ​បម្រួល​ហ្សែន បង្ក​ឲ្យ​​មាន​ជំងឺ​តំណពូជ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ