ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?
ម៉ាក់ៗមានឆ្ងល់អត់ ម៉េចបានក្រោយពេលសម្រាលកូនរួច ម៉ាក់ៗឧស្សាហ៍មួម៉ៅ ខឹងច្រើន ហើយពេលខ្លះពិបាកគ្រប់គ្រងអារម្មណ៍ដោយមិនដឹងខ្លួន? ពិតណាស់ បញ្ហាមួយនេះអាចបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងខ្លួនយើង ការប្រែប្រួលបែបបទរស់នៅ ឬការប្រែប្រួលលើរូបរាងកាយជាដើម។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា អាការៈខឹងមួរម៉ៅច្រើន ក្រោយពេលសម្រាលអាចជំរុញឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាមួយចំនួនទៀត ដូចជាបាក់ទឹកចិត្ត ឬថប់បារម្ភក្រោយពេលសម្រាលកូនរួច។ ពិតណាស់ ដែលថា បញ្ហាផ្លូវចិត្ត និងការប្រែប្រួលអារម្មណ៍ កើតឡើងជាទូទៅ បន្ទាប់ពីយើងសម្រាលកូនរួច។ ស្របពេលដែលយើងជួបប្រទះការប្រែប្រួលអ័រម៉ូន សុខភាព និងការរស់នៅប្រចាំថ្ងៃផងនោះ អារម្មណ៍របស់យើងក៏ចាប់ផ្តើមមិននឹងនរដែរ។ មួយវិញទៀត នៅពេលដែលយើងមិនបានគេង ដោយសារតែត្រូវមើលថែទាំអាអូន ក៏រួមចំណែកធ្វើឲ្យម៉ាកៗឆាប់ខឹង ឬមួម៉ៅភ្លាមៗផងដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើអាការៈខឹងមួម៉ៅក្រោយសម្រាល ដូចគ្នាទៅនឹងការបាក់ទឹកចិត្តក្រោយសម្រាលដែរអត់? អាការៈខឹងមួម៉ៅក្រោយសម្រាល និងការបាក់ទឹកចិត្តក្រោយសម្រាល មិនមែនជាស្ថានភាពដូចគ្នាឡើយ ប៉ុន្តែវាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ អាការៈខឹងមួម៉ៅក្រោយសម្រាល កើតឡើងនៅពេលដែលម៉ាក់ៗផ្ទុះកំហឹងដោយមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែប្រសិនបើម៉ាក់មានជំងឺបាក់ទឹកចិត្តក្រោយសម្រាល នោះនឹងមានរោគសញ្ញាដូចជា ពិបាកចិត្ត គិតថាខ្លួនឯងមានកំហុស ឬមានអារម្មណ៍ឯកកោ រួមជាមួយនឹងអារម្មណ៍ខឹងសម្បារ។ រោគសញ្ញានៃអាការៈខឹងមួរម៉ៅក្រោយសម្រាល មានអារម្មណ៍ចង់ស្រែកដាក់អ្នកផ្សេង វាយវត្ថុផ្សេងៗ ជេរ ឬស្រែកច្រើនជាងធម្មតា មួរម៉ៅ និងពិបាកគ្រប់គ្រងអារម្មណ៍។ [embed-health-tool-vaccination-tool] កត្តាអ្វីខ្លះដែលនាំឲ្យម៉ាក់ៗប្រឈមនឹងអាការៈខឹងមួម៉ៅច្រើនក្រោយសម្រាល? អ័រម៉ូនEstrogen និងអ័រម៉ូនProgesteroneធ្លាក់ចុះ មានប្រវត្តិគ្រួសារកើតជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ គេងមិនគ្រប់គ្រាន់ មានអារម្មណ៍ប្លែកថ្មី ពាក់ព័ន្ធនឹងការចិញ្ចឹមថែទាំកូន ប្រែប្រួលរូបរាងកាយ […]