ស្រីៗមានផ្ទៃពោះប្រាកដជាបានត្រៀមលក្ខណៈ និងសម្ភារៈផ្សេងៗមុនពេលគ្រប់ខែយ៉ាងហោចណាស់ ក៏១ ឬ២ខែដែរ។ ទន្ទឹមនឹងការត្រៀមលក្ខណៈនោះ ស្រីៗគ្នាយើងគួរតែធ្វើរឿងប៉ុន្មានយ៉ាងក្រោមនេះដែរ ពេលត្រៀមខ្លួន ដើម្បីសម្រាលកូន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗមានផ្ទៃពោះប្រាកដជាបានត្រៀមលក្ខណៈ និងសម្ភារៈផ្សេងៗមុនពេលគ្រប់ខែយ៉ាងហោចណាស់ ក៏១ ឬ២ខែដែរ។ ទន្ទឹមនឹងការត្រៀមលក្ខណៈនោះ ស្រីៗគ្នាយើងគួរតែធ្វើរឿងប៉ុន្មានយ៉ាងក្រោមនេះដែរ ពេលត្រៀមខ្លួន ដើម្បីសម្រាលកូន។
បើមានពាក់គ្រឿងអលង្ការជាប់ខ្លួន ដូចជាខ្សែក ខ្សែដៃ កងដៃ ក្រវិល ចិញ្ចៀននោះ យកល្អម៉ាក់ៗគួរតែដោះទុកសិន ដើម្បីបង្កលក្ខណៈងាយស្រួលពេលសម្រាលកូន ឯការបីថ្នាក់ថ្នមកូនក្រោយសម្រាល មិនបារម្ភការប៉ះទង្គិចខ្លួនប្រាណកូន។
គ្រូពេទ្យមិនតម្រូវឲ្យស្រីៗគ្រប់គ្នាត្រូវតែកាត់សក់ឲ្យខ្លីមុនសម្រាលកូននោះទេ តែការទុកសក់វែងពេក ធ្លាក់រញ៉េរញ៉ៃទើសមុខមាត់ ពិបាកកក់ ពិបាកសិត ឬអាចធ្លាក់ចូលភ្នែកកូន។ ដូចនេះយើងគួរតែតម្រឹម ឬកាត់សក់ឲ្យខ្លី នោះអារម្មណ៍យើងក៏ស្រឡះទៅតាមនោះដែរ។
រឿងនេះចាំបាច់សម្រាប់ម៉ាក់ៗដែលត្រូវសម្រាលកូនដោយវះកាត់ ព្រោះយើងបានដឹងមុនពេលពេលវេលាច្បាស់លាស់ក្នុងការសម្រាល។ ហេតុអីចាំបាច់ងូតទឹក កក់សក់ ជម្រះកាយឲ្យស្អាតមុននឹងសម្រាលកូន? នេះក៏ដោយសារតែក្រោយសម្រាលហើយភ្លាមៗ យើងមិនអាចងូតទឹកបានភ្លាមៗនោះទេ ត្រូវរង់ចាំដល់១ ឬ២ថ្ងៃ ឯណោះ។
ក្រចកដៃ ក្រចកជើង ជាបណ្តុំនៃមេរោគ ហើយបើមិនកាត់ឲ្យខ្លីទេ ពេលសម្រាលកូនរួច ម៉ាក់ៗបីបេប៊ីអាចប៉ះធ្វើឲ្យរលាត់ស្បែកកូន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕