ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

ស្រី​ៗ​យើង​ភាគច្រើន​តែង​ឮ​គេ​និយាយ​ថា ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ គឺ​បាន​តែ ២ ឬ ៣ ដង​ប៉ុណ្ណោះ មិន​អាច​វះ​បាន​ច្រើន​ជាង​នេះ​ឡើយ។ សម្រាប់ម៉ាក់ៗដែល​មាន​គម្រោង​ចង់​បាន​កូន​ច្រើន ពិតជា​ខក​ចិត្ត​ជាក់ជា​មិន​ខាន។ បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ស្រីៗអាចសម្រាល​កូន​ដោយ​វះកាត់​បាន​ច្រើន​ដង មិន​កំណត់​ថា ២ ឬ ៣ ដងនោះទេ​ អាស្រ័យ​លើ​សុខភាព​ផ្ទាល់​ខ្លួនម្នាក់ៗ និង​ថ្នេរ​ចាស់​ប៉ុណ្ណោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ទោះ​យ៉ាង​ណា​លោក​ជំទាវ​សាស្ត្រាចារ្យ​បញ្ជាក់ថា គ្រូពេទ្យ​លើក​ទឹកចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​ដោយ​វះកាត់​នេះ ​លុះត្រាតែម្តាយ​​មិនអាចសម្រាល​ដោយ​​ធម្មជាតិបាន ​ដូចជា ម៉ាក់​ៗ​មាន​មាឌ​តូច កូន​ក្នុងពោះ​ធំ​ជាង​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ខ្លះ​ទោះ​យើង​​មាន​មាឌ​ធំ ត្រគាក​សាយ តែ​មក​ពី​ម៉ាក់​ៗ​ញ៉ាំច្រើន​ពេក បណ្ដាល​ឲ្យ​ឡើង​គីឡូ ហើយ​កូន​ថ្លោស​ដល់ ៤ -៦ គីឡូ​ ក៏​ធ្វើ​ឲ្យ​ពិបាក​កើត​ដែរ។ [embed-health-tool-due-date] ពេល​ដែល​កូន​មិន​អាច​កើត​តាម​ធម្មជាតិ​បែប​នេះ​គេ​ហៅ​ថា ភាព​មិន​ចុះសម្រុង​រវាង​ម្ដាយ និង​កូន ហើយ​ជួនកាល​ម្ដាយ​គាត់​មាន​ជំងឺ​ដូចជា បម្រុងក្រឡាភ្លើង ក្រឡាភ្លើង បេះដូង ឬ​ជំងឺ​សួត​ខ្លាំង ដូចនេះ​ក្រុម​គ្រូពេទ្យ​ត្រូវ​រៀបចំ​ជួយ​ម្ដាយ ដោយ​រហ័ស​យក​កូន​ចេញ ដើម្បី​ព្យាបាល​ម្ដាយ។ ចំណែក​ករណី​ខ្លះ​ម៉ាក់​ៗ​មិន​ចង់​ឈឺពោះ ក៏​សម្រេច​ចិត្ត​វះកាត់​តែម្ដង។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ថ្ងៃសម្រាល

ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី

បើទោះបីជាមាន​អាយុ​ច្រើន​ហើយ ប៉ុន្ដែ​ស្រ្តីមួយចំនួន នៅ​តែអាច​ពពោះ និង​សម្រាលបេប៊ី​ដោយ​ជោគជ័យ ជា​លទ្ធផល​នេះ អាច​គួរ​ឲ្យ​ភ្ញាក់ផ្អើល កក់ក្ដៅ និង​​រន្ធត់។ អាច​ចាត់​ទុក​ជា​​អភូតហេតុគួរ​ឲ្យ​ភ្ញាក់​ផ្អើល​កម្រ និង​កើត​មាន​លើ​ផែន​ដី​នេះ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ ជាធម្មតា​ស្ត្រីនឹង​អស់​រដូវចាប់​ពី​អាយុ ៤៥​ ឆ្នាំ​ឡើង មាន​ន័យ​ថា នឹង​គ្មាន​មេជីវិត​ញី ដើម្បី​បង្ក​កំណើតត​ទៅ​​ទៀត​ដែរ ប៉ុន្តែមានស្រ្ដី​ទាំង​ ៥​នាក់ សុទ្ធ​តែ​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើលសម្រាប់​ពិភពលោក ជា​ស្ត្រី​វ័យ​ចំណាស់​បំផុត​ដែល​អាច​ពពោះ និងសម្រាលកូន​បាន​ដោយ​ជោគជ័យ​៖ ១-  Rajo Devi Lohan លោកយាយ Rajo Devi Lohan បាន​បង្កើត​កំណត់ត្រា​ថ្មី ​ក្លាយជា​ម្ដាយ​មាន​វ័យ​ចាស់ជាងគេ លើពិភពលោក នៅពេល​លោក​យាយ​បាន​សម្រាលកូនដំបូង​ នៅ​ក្នុង​ភូមិមួយ​ឈ្មោះ Hissar ប្រទេស​ឥណ្ឌា ​ឆ្នាំ​២០០៨។ នៅ​ពេល​នោះ លោក​យាយ មាន​អាយុ ៦៩​ឆ្នាំ ហើយ​ការ​បង្កកំណើត​ អាច​ធ្វើ​ទៅ​បាន តាមរយៈ​ការ​ចាក់បញ្ចូល​មេជីវិយឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បីជួយ​លោក​យាយ​ឲ្យ​មាន​គភ៌​ដោយជោគជ័យ។ ដោយសារវ័យ​ចំណាស់​ពេក លោក​យាយស្ទើរតែ​ទទួល​មរណៈភាព ក្រោយ​សម្រាល​កូនដោយ​ធម្មជាតិ។   អត្ថបទ​ពាក់​ព័ន្ធ៖ អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ ២-  Daljinder Kaur បាន​បង្កើតកូនប្រុស នៅ​ប្រទេស​ឥណ្ឌា អំឡុង​ឆ្នាំ […]


ថ្ងៃសម្រាល

ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន?

ចាស់ៗ​ពី​ដើម​តែង​មាន​ទម្លាប់​តៗ​គ្នា​មក​ឲ្យ​កូន​ចៅ​ដែល​មាន​ពោះ​ពុងសម្រុក​ញ៉ាំ​គ្រាប់​ជីរ គ្រាប់ល្ង ដូងទុំ​ជាដើម ដើម្បី​ស្រួល​កើត​កូន មិន​សូវ​ឈឺចាប់ ឬ​ឈឺ​ពោះ​យូរ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? ការ​ធ្វើតាមក្បួន​បុរាណ​ដូច្នេះ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ? គ្រាប់ជី​រផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព  ប៉ុន្តែ​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ​គ្រូពេទ្យ​ផ្នែក​សម្ភព​មិន​ណែនាំ​ឲ្យ​ញ៉ាំ​ឡើយ។ មក​​ទល់​​ពេល​​នេះ​​មិន​ទាន់​​មាន​​ការ​សិក្សា​​ណា​​បញ្ជាក់​ថា គ្រាប់ជីរ​ល្អចំពោះ​​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ការ​ញ៉ាំ​គ្រាប់ជីរ គ្រាប់ល្ង ផឹក​ទឹកដូងទុំ ឬ​ថ្នាំ​បុរាណ​ផ្សេង​ៗក្នុងអំឡុង​ពេល​ពពោះ​មិន​ត្រឹម​មិន​បាន​ផល​នោះទេ តែ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អំឡុង​ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ [embed-health-tool-due-date] – សុកក្រិន ស្អិត ចាស់មុនអាយុ – ស្បូន​មិន​បើក – ទឹកភ្លោះ​មិន​ល្អ – ធ្លាក់​ឈាម (ក្រោយសម្រាល) – កូន​ខ្សោយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ដើម្បី​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ពោះ​មាន​សុខភាព​ល្អ គ្រូពេទ្យ​ណែនាំ​ស្រីៗ​មានផ្ទៃពោះឲ្យ​​​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់គ្រាន់ ចៀស​វាងការ​ញ៉ាំប្រៃ ស្រា បារី និង​ត្រូវ​មាន​អនាម័យ។ ក្រៅ​នោះ​យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី៖ – តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង) – ចាក់​ថ្នាំ​តេតាណុស – លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់ – លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក […]


ថ្ងៃសម្រាល

សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ?

បើ​គិត​ដល់​រឿង​ឆ្លង​ទន្លេ គឺ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ប្រហែល​មិន​ដូច្នេះ​ទាំង​ស្រុង​ទេ។ "ការវះកាត់" ជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញ​និយម​សព្វថ្ងៃ​នេះ។ ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។ ​វះកាត់ ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន? ១- ពេលវេលាក្រោយវះ អត់​ខុស​អី​ពី​ស្រីៗ​ដែល​ឆ្លង​ទន្លេ​ដោយ​ធម្មជាតិ​ទេ រយៈពេល​ដែល​ល្អ ក្នុង​ការ​ចាត់​ចែង​យក​កូន​បន្ទាប់​ហោច​ណាស់​ចាប់​ពី ៦ខែ -២ឆ្នាំ។ រឿង​មួយ​ត្រូវ​ចាំ គឺ អាស្រ័យ​លើ​សុខភាព រាងកាយ​ម្ដាយ។ បើ​រាងកាយ​រឹងមាំ ប្រាកដ​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​យក​កូន​បន្ទាប់​ម្នាក់​ទៀត​បាន។ ការ​រង់ចាំ រាងកាយ​ដែល​ឆ្លងកាត់​មុខ​កាំបិត​លើក​ទី១ នឹង​ព្យាបាល​ខ្លួន​ឯង ដោយ​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​បាត់បង់ ​និងចាប់​ផ្ដើម​ផលិត​ទឹកដោះ ទុក​សម្រាប់​ទារក​ក្រោយ។ ស្រ្ដី​ដែល​ជ្រើសរើស​ការ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង សម្រាល​បែប​ធម្មជាតិ ២ដង។ ២- ការប្រែប្រួល និងបញ្ហា អាការៈ​អស់​កម្លាំង ​តានតឹងអារម្មណ៍ (មួម៉ៅ) និង​ឈឺ​ពេញ​ខ្លួន ដូចជា​ឈឺខ្នង ​ឈឺ​ចុង​សុដន់ ឬ​ឈឺ​សាច់​ពោះ​ជា​ច្រើន​សប្ដាហ៍ ជា​អ្វី​ដែល​អាច​កើត​ឡើង​ក្រោយ​វះ។ ក្នុង​ករណី​ឆាប់​មាន​កូន​បន្ទាប់​ពេក​ ក្រោយ​ពី​សម្រាល​ហើយ​ថ្មីៗ ស្រីៗ​យើង​អាច​មាន​បញ្ហា​ក្រោយ​សម្រាល​កូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ