ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់

សម្រាលកូន ជា​បទ​ពិសោធ​ចងចាំ​អស់​មួយ​ជីវិត​របស់​អ្នក​ម្ដាយ ហើយ​អ្នក​ម្ដាយនីមួយៗ មាន​បទ​ពិសោធ​ផ្សេងៗ​គ្នា។ អត្ថ​បទ​នេះ​នឹង​ប្រាប់​ស្រីៗយើង​អាថ៌កំបាំង​ ៥ យ៉ាង​អំពី​ការសម្រាល​កូន​តាម​ធម្មជាតិ (តាម​ទ្វារ​មាស) ព្រោះមាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​ទាន់ច្បាស់ បារម្ភ​រឿង​សុវត្ថិភាព ឬ​ករណី​មិន​ប្រក្រតី អំឡុង​ពេល​សម្រាល។ ១- អាថ៌កំបាំងទី ១ – ការហូរចេញនូវកាកសំណល់មកជាមួយកូន ពេល​កំពុង​ត្រៀម​ខ្លួនសម្រាល​កូន​​ ម៉ាក់ៗ​នឹង​មានអារម្មណ៍​​ថា​តើ​នឹង​មាន​អ្វី​ដែល​មក​ជាមួយ​នឹង​កូន។ អំឡុង​ពេល​សម្រាល ​​​ចលនា​​​ពោះ​វៀន​ធំ​ ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​វា​​មាន​ចលនា​ស្រប​​​ពេល​ដែល​យើង​ប្រឹង​បង្កើត​កូន។ ចលនា​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​ មាន​ដូច​ជា​ លាមក ទឹក​នោម និង​ឈាម​ គឺ​ជា​សារធាតុ​ដែល​អាច​ចេញ​មក​ជាមួយ​​​កូន​។ អត់​មាន​អី​ខុស​ប្រក្រតីទេ នេះ​​ជា​បាតុភូត​ធម្ម​ជាតិចំពោះ​មធ្យោបាយ​សម្រាល​កូន​បែប​ធម្មជាតិ មិន​វះកាត់ ហើយ​យើង​ក៏​មិន​អាច​ទប់​ស្កាត់​នូវ​បញ្ហា​ទាំង​នេះ​បាន​ដែរ ​​ព្រោះ​ចលនា​ពោះ​វៀន និង​ការ​រុញ​កូន​ចេញ​ពេល​សម្រាល គឺ​ប្រើ​​​សាច់​ដុំ​តែ​មួយ (ពេលយើងប្រឹង)។ ​ ២- អាថ៌កំបាំងទី ២ – អារម្មណ៍ពីរប្រភេទ ការ​សម្រាល​កូនតាម​ធម្ម​ជាតិ​ ​ជា​ប្រភេទ​នៃ​ការ​សម្រាល​កូន​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពីរប្រភេទ គឺឈឺចាប់​ ​និងមាន​សម្ពាធ។ នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​ប្រឹង​ នឹង​មាន​សម្ពាធ​ទៅ​កាន់​មាត់​ស្បូន​​ដើម្បី​រុញ​កូន​ចេញ​មក​ក្រៅ។ នៅ​ពេល​ដែល​ទារក​ចុះ​ក្រោម​ ​យើង​នឹង​មាន​អារម្មណ៍​ពី​សម្ពាធ​ដូចនៅ​ពេល​ស្បូន​កន្រ្តាក់ ទៅជា​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងៗ។ យើង​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​ពោះ​វៀន​​កំពុង​មាន​ចលនា​ខ្លាំង ​ដោយសារ​វា​មាន​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​សរសៃ​ប្រសាទ​ដែល​ភ្ញោច​ឲ្យ​ស្បូន​កន្រ្តាក់ដែរ។ អំឡុង​ពេល​សម្រាល​កូន​តាម​ទ្វារមាស ​ម៉ាក់ៗ​​​នឹង​ជួប​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​ស្បែក និង​ជាលិកា​ជុំវិញ​ទ្វារមាស​​រលាក ឬ​​រហែក បង្ក​​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង និង​ការ​ឈឺចាប់​ខ្លះ​ទៀត​ […]


ថ្ងៃសម្រាល

កូនកើតភ្លាម ហេតុអីគ្រូពេទ្យតែងដាក់នៅលើទ្រូងម៉ាក់ ចុះបើដាក់លើទ្រូងប៉ាបានអត់?

ក្រោយ​សម្រាល​កូន​រួច​ភ្លាម គ្រូពេទ្យ​តែង​​តែ​យក​ទារក​តូច​ទើប​នឹង​កើត​មក​ដាក់​ផ្អិប​ជាប់​លើ​ទ្រូង​ម្តាយ​មួយ​ស្របក់ ទើប​យក​ចេញ។ ការ​ធ្វើ​បែប​នេះ ទារក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ចុះ​បើ​ដាក់​លើ​ទ្រូង​ប៉ាៗ​វិញ​បាន​អត់? បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ប៉ះពាល់​រវាង​ស្បែក​ម្តាយ និង​ទារក​ក្រោយ​ពេល​កើត​ភ្លាម ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ​កូន​លើក​ដំបូង និង​បង្កើន​លទ្ធភាព​នៃ​ការ​បំដៅ​ដោះ​កូន។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ការ​ប៉ះពាល់​រវាង​ស្បែក​ទារក និង​ម្តាយ ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ កាត់​បន្ថយ​ការ​យំ​របស់​ទារក។ អត្ថបទពាក់ព័ន្ធ៖  មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ ទង្វើ​ខាង​លើ​នេះ មិន​មែន​ធ្វើ​បាន​តែ​ចំពោះ​ម៉ាក់ៗ​នោះ​ទេ ប៉ាៗ​ក៏​អាច​ឱប​ក្រសោប​កូន​លើ​ទ្រូង​លើក​ដំបូង​បាន​ដែរ។ អង្គការ​សុខភាព​ពិភពលោក​បញ្ជា​ក់ថា កូន​ដែល​ដាក់​លើ​ទ្រូង​ប៉ាៗ ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ និង​សុវត្ថិភាព។ ចំណុច​ល្អ​បំផុត​នោះ ការ​យក​កូន​ទើប​នឹង​កើត​មក​ដាក់​លើ​ទ្រូង​ប៉ាៗ ជា​វិធី​សាមញ្ញ តែ​ជួយ​សុខភាព​ទារក​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ មាន​ភាព​ប្រសើរ​ឡើង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?

អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃការ​ពពោះ​ចូល​មក​ដល់ ស្ត្រីពពោះនឹង​​មាន​អាការៈ​ថ្មី​ៗ​ជាច្រើនទៀត ពិសេស​អាការៈ​ឈឺ​ពោះ កន្ត្រាក់​ស្បូន ដែល​ជា​សញ្ញា​ត្រៀមសម្រាល ឬ​ដល់​ថ្ងៃ​សម្រាល។ យ៉ាង​ណា អាការៈ​កន្ត្រាក់​ស្បូនអំឡុង​ពេល​នេះ ត្រូវ​គេ​ចែក​ចេញ​ជា ២ ដោយ​មួយ​ជាការ​កន្ត្រាក់​ត្រៀម​សម្រាល និង​មួយ​ទៀតជា​ការ​កន្ត្រាក់​បែប​បញ្ឆោត​ប៉ុណ្ណោះ។ ហេតុនេះ ដើម្បី​អាច​ត្រៀម​ខ្លួន​បាន​ល្អ ពេល​ជិត​ថ្ងៃសម្រាល​កូន គ្នា​យើង​គួរ​ស្វែង​យល់​ពី​ការ​កន្ត្រាក់​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន។ ១- អ្វី​ជា​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត? កន្ត្រាក់​​ស្បូន​បែប​បញ្ឆោត ជា​ភាសា​បច្ចេក​ទេស​ហៅថា Braxton Hicks Contractions កើត​ឡើង​ចំពោះស្រីៗ​ពពោះ​មួយ​ចំនួន និង​​មាន​លក្ខណៈតឹង​​ពោះ​ ​ហើយនឹង​បាត់​ទៅ​វិញ។ ស្ត្រី​ពពោះ​ខ្លះ​ប្រាប់ថា ​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត​នេះ ​មាន​លក្ខណៈ​ឈឺ​ស្រាល​ៗ ​ដូច​ការ​ឈឺពេល​មក​រដូវ។ យ៉ាង​ណា ការ​កន្ត្រាក់​នេះ អាច​ធ្វើ​ឲ្យ​យើង​​មិន​ស្រួល​ក្នុង​ខ្លួន ប៉ុន្តែ​វា​មិន​បណ្តាល​ឲ្យ​មាន​ការសម្រាល​កូន ឬ​បើកមាត់​ស្បូន​ដូច​ការ​កន្ត្រាក់​ដល់​ពេល​សម្រាល​នោះ​ឡើយ។ ការ​កន្រ្តាក់បែបបញ្ឆោត​ ខុស​ពី​ការ​កន្រ្តាក់​ធម្មតា​ត្រង់ថា៖ – ជា​ទូទៅ​ គ្មាន​ការ​ឈឺ​ចាប់​ – ចន្លោះ​ពេល​​កន្រ្តាក់ ​មិន​ទៀង​ទាត់​ – ពេល​កន្ត្រាក់​ មិនកៀក​គ្នា​ទេ – អាច​​បាត់​ទៅ​វិញ​ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​សកម្មភាព ឬ​ប្តូរ​ទីតាំង – មិនកន្ត្រាក់​រយៈពេល​យូរ – មាន​អារម្មណ៍​ថា ការ​កន្ត្រាក់​មិន​ខ្លាំង​ៗនោះ​ទេ។ ជា​ទូទៅ ​យើង​​អាច​មាន​កន្ត្រាក់​បែប Braxton Hicks នៅ​ត្រី​មាស​ទី ៣ ឬ​នៅ​ដើម​ត្រី​មាស​ទី​ពីរ […]


ថ្ងៃសម្រាល

មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ

សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈមមុខនឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ប៉ា​ៗ​គួរតែ​កុំ​ដាក់​បន្ទុក​លើ​ស្ត្រី​បន្ថែម​ទៀត។ ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៣ ស្វាមី​មិន​គួរ​ធ្វើ​ដាក់​ភរិយា ​ទើប​សម្រាល​កូន​រួច ដែល​ណែនាំ​ដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- មិន​គួរ​ស្តី​បន្ទោស ឬ​បង្ហាញ​កាយ​វិការ​ធុញ​ទ្រាន់ ពេល​កូន​យំ យើង​ជា​ម៉ាក់​ក៏​មាន​អារម្មណ៍​មិន​ល្អ​ដែរ ព្រោះ​ខ្លួន​មិន​បាន​សម្រាក​ផង ហើយ​ត្រចៀក​ត្រូវ​មក​ហ៊ឹង​ជាមួយ​សំឡេង​កូន​យំ​ទៀត ពិតជា​មិន​ស្រណុក​ចិត្ត​ណាស់​ទៅ​ហើយ។ តែ​ក្នុង​នាម​ជា​ស្វាមី​ល្អ មិន​គួរ​ស្ដី​បន្ទោស ឬ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់​នឹង​កូន​យំ​បែប​នោះ​ឡើយ គួរតែ​ទៅ​ជួយ​មើល​កូន​វិញ​ទើប​ជា​ការ​ល្អ។ កាលណា​ប៉ា​ៗ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់ ម៉ាក់​ៗ​កាន់តែ​ពិបាក​ចិត្ត និង​ប្រែ​ជា​គិត​ច្រើន​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​ស្វាមី ឬ​បែក​ទៅ​គិត​អ្វី​ផ្សេង។ ២- រិះគន់​រូប​សម្រស់ មនុស្ស​ស្រី​មិន​ច្រើន​ទេ​ដែលសម្រាល​កូន​រួច​នៅតែ​មាន​រាង​ស្អាត សាច់​ស​ខ្ចី​ហ្មត់​​រលោង​ដដែល។ ដូចនេះ​ហើយ​ការ​ដែល​ប្ដី​លើក​និយាយ​ពី​រូប​សម្រស់​លែង​ស្អាត​របស់​ប្រពន្ធ​នៅ​ពេល​នេះ ជា​ការ​វាយប្រហារ​ផ្លូវ​ចិត្ត​កម្រិត​ធ្ងន់​បំផុត។ មនុស្ស​ស្រី​ណា​ក៏​ចង់​ស្អាត​ដែរ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ នាង​សុខចិត្ត​ជ្រើស​យក​មិន​តុបតែង​ខ្លួន ព្រោះ​ដើម្បី​មាន​ពេល​វេលា​ច្រើន​ចំណាយ​ទៅ​ថែទាំ​កូន និង​ធ្វើ​រឿង​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ ហើយ​ម្យ៉ាង​ទៀត​មនុស្ស​ស្រី​គិតគូរ​ពី​រឿង​សន្សំសំចៃ​ជា​ធំ ដោយ​មិន​គិត​យក​លុយ​ទៅ​បង្ហិន​លើ​របស់​គ្មាន​ប្រយោជន៍។ អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ៣- បញ្ហា​ដំណេក នេះ​ជា​រឿង​ធំ​ដែល​គួរតែ​គិត​ឡើង​វិញ ព្រោះ​មនុស្ស​ស្រី​សម្រាល​កូន​រួច​សុខភាព​រាងកាយ​មិន​ទាន់​ល្អ​ប្រសើរ​ឡើង​វិញ​ទេ ត្រូវការ​ពេល​វេលា​យូរ។ បញ្ហា​ដំណេក​ម៉ាក់​ៗ​ពិតជា​មាន​អារម្មណ៍​ថា​ខ្លួន​មិនអាច​សហការជាមួយ​ប៉ា​ៗ​បាន​នៅ​ពេលកូន​ទើប​កើត​បាន​១ខែ ឬ២ខែ បើ​ទោះ​ជា​សម្រាល​ដោយ​វះកាត់​ក៏​នៅ​ឈឺចាប់​មុខ​របួស ហើយ​បើ​សម្រាល​តាម​ធម្មជាតិ​ទ្វារមាស​ក៏​នៅ​មិន​ទាន់​ត្រឡប់​មក​សភាព​ដើម​ទាំង​ស្រុង​ដែរ។ មួយទៀត​ម៉ាក់​ៗ​អស់​កម្លាំង ព្រោះ​ត្រូវ​មើល​ថែ​កូន​ទាំង​យប់​ទាំង​ថ្ងៃ ដូចនេះ​បើ​ស្វាមី​ទាមទារ​ចង់​ធ្វើ​រឿង​លើ​គ្រែ​ទាំង​បង្ខំ​ ម៉ាក់​ៗ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ថ្ងៃសម្រាល

ហេតុផលធ្វើឲ្យម៉ាក់ៗជ្រើសសម្រាលកូនដោយវះ ទោះធម្មជាតិអំណោយផល

ម៉ាក់​ៗ​មួយ​ចំនួន​ទោះ​ជា​ពេទ្យ​ប្រាប់​ថា​អាច​សម្រាល​តាម​ធម្មជាតិ​បាន ក៏​នៅតែ​ជ្រើសរើស​ការ​សម្រាល​ដោយ​វះកាត់​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​ធ្វើឲ្យ​ម៉ាក់​ៗ​ទាំង​នោះ​វិធី​វះកាត់​ទៅ​វិញ? បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល​បាន​ប្រាប់​ពី​ហេតុផល​ដូច​តទៅ៖ ១- ឮ​តាម​គេ បញ្ហា​នេះ​កើត​ឡើង​សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង ព្រោះ​តែ​ខ្លួន​មាន​ភាព​ភ័យខ្លាច ហើយ​ត្រូវ​អ្នក​ធ្លាប់​សម្រាល​ដោយ​វះ​ដូចគ្នា​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើសរើស​វិធី​ងាយស្រួល​ដូច​ពួកគេ។ ស្រីៗទើប​មាន​កូន​ដំបូង ពិតជា​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​កូន​ខ្លាំង ហើយ​ពេល​ឮ​គេ​ថា​ងាយស្រួល និង​មិន​ឈឺចាប់ ក៏​យក​ការ​សម្រាល​ដោយ​វះកាត់ ទោះ​ជា​ពេទ្យ​បញ្ជាក់​ថា​អាច​កើត​បាន​តាម​ធម្មជាតិ​ក៏​ដោយ។ ២- ខ្លាច​ឈឺ​ចាប់ មាន​ម៉ាក់​ៗ​មួយ​ចំនួន ​ខ្លាច​ការ​ឈឺចាប់ ដូចនេះ​ហើយ​ទោះ​ជា​មិនមែន​ជា​ការ​មាន​កូន​លើក​ដំបូង ក៏​ពួកគេ​នៅតែ​សម្រេច​ចិត្ត​ជ្រើសរើស​យក​ការ​វះកាត់​ដដែល។ ការ​សម្រាល​ដោយ​ធម្មជាតិ​ទម្រាំ​តែ​កូន​អាច​ចេញ​មក​ក្រៅ​បាន ឆ្លងកាត់​ការ​ឈឺពោះ​រយៈពេល​យូរ ជាពិសេស​ពេល​បង្កើត​តែម្ដង។ ដូចនេះ​ហើយ​បាន​ជា​ស្រីៗ​ខ្លាច​ឈឺចាប់ មិន​អាច​ទ្រាំទ្រ​នឹង​រឿង​ទាំងនេះ​បាន ទើប​ជ្រើសរើស​ការ​វះកាត់​តែ​ម្ដង។ ៣- គិត​ពី​បញ្ហា​សុខភាព​បន្ត​ពូជ ស្ត្រី​ដែល​គិត​ពី​បញ្ហា​ប្រដាប់​បន្ត​ពូជ ដោយ​ខ្លាច​មាន​របួស ឬ​យារ​ពេល​សម្រាល​កូន ក៏​ជ្រើសរើស​វិធី​វះកាត់​បាន​ដែរ។ អ្នក​គិត​ពី​សុខភាព​បន្ត​ពូជ គិត​ពី​ភាព​សុខ​ស្រួល​ពេល​រួម​ដំណេក គឺ​តែងតែ​ផ្ដោត​សំខាន់​លើ​រឿង​នេះ ការ​សម្រាល​កូន​ដោយ​វះកាត់ គឺ​មិន​មាន​ប៉ះពាល់​ដល់​ទ្វារមាស​ឡើយ។ ៤- បញ្ហា​លេច​នោម ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​ជួប​បញ្ហា​នេះ​ច្រើន​នៅ​ពេល​ក្អក ឬ​សើច​តែង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​ពេល​សម្រាល​កូន ម៉ាក់​ៗ​ខំប្រឹង​កើត​កូន នាំ​ឲ្យ​ខ្សោយ​សាច់ដុំ​នៅ​អាង​ត្រគាក រង​​របួស​នៅ​ម្ដុំ​អាង​ត្រគាក​ពេល​សម្រាល​កូន។ អត្ថបទពាក់ព័ន្ធ៖ពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី… ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ

ម៉ាក់​ៗ​ទាំងអស់​ក្រោយ​ពី​សម្រាល​កូន​រួច ពិតជា​ត្រូវការ​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន ជាពិសេស​ស្វាមី​តែ​ម្ដង។ ដូចនេះ​ខាងក្រោម​ជា​រឿង ៥ យ៉ាង​ដែល​ស្វាមី​ត្រូវ​តែ​ជួយ ទោះ​ភរិយា​មិន​បាន​សុំ​ក៏​ដោយ នោះ​ទើប​ហៅថា​មេ​គ្រួសារ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- ជួយ​ទៅ​ផ្សារ មនុស្ស​ប្រុស​ភាគច្រើន​មិន​ចេះ​ធ្វើ​ម្ហូប​ឡើយ តែ​ទោះ​ជា​បែប​នោះ​មែន ពេល​ភរិយា​ទើប​សម្រាល​កូន ឬ​ក៏​កូន​ចាស់​ខែហើយ​ក៏​ដោយ ស្វាមី​គួរតែ​ជួយ​ទៅ​ផ្សារ​ទិញ​ម្ហូប បន្លែ ត្រី សាច់ ឬ​គ្រឿង​ទេស​ផ្សេង​ៗ ជាពិសេស​សម្ភារៈ​ប្រើប្រាស់​របស់​ភរិយា និង​កូន​ជាដើម។ ២- ងូត​ទឹក​ឲ្យ​កូន រឿង​ងូត​ទឹក​ឲ្យ​កូន​តូច មិនមែន​ជា​តួនាទី​តែ​ម្នាក់​របស់​ម៉ាក់​ៗ​ទេ ប៉ា​ៗ​ក៏​ត្រូវ​តែ​ចេះ​ដែរ ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ខ្លះ​របស់​ម៉ាក់​ៗ។ ប្រុស​ៗ​កុំ​គិត​ឲ្យ​សោះ​ថា ការ​ងូត​ទឹក​ឲ្យ​កូន​គឺជា​រឿង​ងាយ​ស្រួល​ឲ្យ​សោះ ការងារ​មួយ​នេះ​មនុស្ស​ស្រី​ពិតជា​ត្រូវការ​ជំនួយ​សំខាន់​ពី​អ្នក​ក្បែរ​ខ្លួន។ ៣- ម៉ាស្សា​ឲ្យ​ប្រពន្ធ នេះ​ជា​ចំណុច​សំខាន់​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន។ ដោយសារ​ភាព​នឿយហត់​មើល​ថែ​កូន និង​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​ៗ​ទៀត​នោះ ម៉ាក់​ៗ​ប្រាកដជា​ចុករួយ​ដៃជើងខ្លាំង។ ដូចនេះ​ជា​ស្វាមី និង​ប៉ា​ៗ​ដ៏​ល្អ គួរតែ​ចេះ​ដឹង​ទុក្ខធុរៈ​សំខាន់​មួយ​នេះ។ ៤- យល់​ចិត្ត ស្ត្រី​ដែល​សម្រាល​កូន​រួច មាន​អារម្មណ៍​ឆេវឆាវ​ណាស់ ព្រោះ​កូន​រក​រឿង​ផង គិត​រឿង​ប្រាក់កាស ទុក​ដាក់​ផ្ទះ​សម្បែង និង​គិត​រឿង​គ្រួសារ​ផង​នោះ នាង​ប្រាកដជា​ឆាប់​ខឹង និង​សម្ដី​មិន​សូវ​ពីរោះ​ទៀត​ឡើយ។ ដូចនេះ​បុរស គួរតែ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់ កុំ​ស្រែក​គំហក ឬ​ប្រើ​ភាសា និង​កាយវិការ​ធ្វើឲ្យ​ម៉ាក់​ៗ​កាន់តែ​មិន​សប្បាយចិត្ត​ថែម​ទៀត។ ៥- ប្ដូរ​កន្ទប ការ​ផ្លាស់ប្ដូរ​កន្ទប និង​ជូត​សម្អាត​គូទ​កូន មិន​មែន​ជា​រឿង​លំបាក […]


ថ្ងៃសម្រាល

សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?

ការ​សម្រាល​កូនមាន ២ ប្រភេទ គឺ​ការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះកាត់ ដែល​ករណី​សម្រាល​កូន​តាម​ធម្មជាតិមួយ​ចំនួន តម្រូវ​ឲ្យ​មាន​ជំនួយ​បន្ថែមប្រសិន បើ​ការ​សម្រាលកូន​ជួប​ឧបសគ្គ ដោយ​ប្រើ​ឧបករណ៍មាន​សម្ពាធ​បឺត​ក្បាល​ទារក​ចេញ​​ក្រៅ ហៅ​ថា​បូម។ តើ​វិធី​សម្រាល​កូន​ដោយ​បូម​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ក្បាល ឬ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ជាក់​ថា ការ​ប្រើ​ឧបករណ៍​បូម លុះ​ណា​តែ​ពេល​កំពុង​សម្រាល​សុខភាព​ម្តាយ និង​កូន​ចុះ​ខ្សោយ​ខ្លាំង គ្មាន​កម្លាំង​ប្រឹង ចំណែក​អាង​ត្រគា​ម្តាយ​តូច ឯ​ក្បាល​កូន​ធំ ។ អត្ថបទពាក់ព័ន្ធ៖  ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​បូម​ជា​ជំនួយ​ទាញ​ទារក​យក​ចេញ​មក​ក្រៅឲ្យ​បាន​កាន់​តែ​លឿន ទើប​មិន​គ្រោះ​ថ្នាក់​នៅ​ពេល​កូន​​មិន​អាច​ចេញ​មក​បាន​ទាន់​ពេល ហើយ​​គ្រូពេទ្យ​អាច​ចាប់​ផ្តើម​បូម​បាន​លុះ​ណា​តែ​ក្បាល​កូន​ស្រុត​ចុះ​មក​ដល់​ទ្វារមាស​ខាង​ក្រៅ។ ចំពោះ​ផល​ប៉ះពាល់​វិញ ពេល​បូម​ភ្លាមៗ ក្បាល​ទារក​​អាច​​កក​ដំុ​ឈាម​នៅ​លើ​លលាដ៍ ឈាមហូរ​ក្នុង​ខួរក្បាល ឈាមហូរក្នុងភ្នែក ឬ​បាត​ភ្នែក និង​​​កូន​​ស្ទះ​ដង្ហើម​ជា​ដើម ហើយដំុឈាមកកនៅ​លើ​លលាដ៍​នឹង​​បាត់​​ទៅ​​វិញ​​ប្រហែល ២-៣ សប្តាហ៍។ ចំណែក​ម្តាយ​ក៏​មាន​ការ​ប៉ះពាល់​ដែរ​ដូចជា ប៉ះពាល់​ស្បែក​ជុំវិញ​ទ្វារមាស មាត់ស្បូន រហែកមាត់​ស្បូន និង​អាច​បង្ក​ឲ្យ​ធ្លាក់ឈាម​ក្រោយ​សម្រាល​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខួរក្បាល​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ប៉ះពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​ទៅ​លើ​ការ​បច្ចេក​នៃ​ការ​បូម បើ​គ្រូពេទ្យ​បូម​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត នោះ​គ្មាន​ការ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង​ទេ។ ផ្ទុយ​មក​វិញ​បើ​បូម​ខុស​បច្ចេក​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​​នៃ​​ខួរក្បាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ថ្ងៃសម្រាល

កាន់តែទំនើប! អ្នកពពោះថ្មីៗ ទោះអត់ទាន់គ្រប់ខែ តែអាចតេស្ដអារម្មណ៍ឆ្លងទន្លេមែនទែនបាន

បច្ចេកវិទ្យា​ VR ឬ​​ពាក្យ​ពេញ​ថា​ Virtual Reality ឬ​គ្នា​ចំណាំ​ហៅ​ថា បច្ចេកវិទ្យា​នាំ​អារម្មណ៍​ដូច​ភាព​ពិត​តែ​ស្ថិត​ក្នុង​ភាព​សប្បនិម្មិត ឥលូវ​នេះ ត្រូវ​​វេជ្ជសាស្រ្ត​លោក​ខាង​លិច យក​ទៅ​ប្រើ​​ ឲ្យ​​អ្នក​​មាន​ផ្ទៃ​ពោះ មិន​ទាន់​​ឆ្លង​ទន្លេ អាច​សាក​តេស្ត​ដឹង​ពី​​បទ​ពិសោធន៍​នោះ​ជា​មុន​បាន។ តាម​សារព័ត៌មាន​អង់គ្លេស សាកលវិទ្យា​ល័យ​​វេជ្ជសាស្រ្ត​​ នៅ​ក្រុង​ Cardiff ប្រទេស​វ៉ែល​ បាន​នាំ​យក​បច្ចេកវិទ្យា​នេះ​ទៅ ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ក្នុង​គោល​បំណង ឲ្យ​ពួក​គេ ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ និង​ចេះ​គ្រប់​គ្រង​ស្ថានការណ៍​ឈឺ​ចាប់ នៅ​ពេល​កើត​កូន។ ទាំង​នោះ និយាយ​ឲ្យ​ចំ គឺ​ចង់​ឲ្យ​ពួក​គេ (អ្នក​មាន​ផ្ទៃ​ពោះ) ចេះ​គ្រប់​គ្រង​អារម្មណ៍​ ក៏​ដូច​ជា​ត្រៀម​ខ្លួន​ជា​ស្រេច ដោយ​​មាន​ការ​ជួយ​សម្រួល និង​គ្រប់​គ្រង​​ពី​បច្ចេកវិទ្យា​។ ​​​អ្នក​ស្រី Hannah Lelii ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​នឹង​ជិត​កើត​អាអូន​នោះ ហើយ​ដែល​បាន​តេស្ត​សាក​ល្បង VR ខាង​លើ បាន​និយាយ​ថា​៖ ” ខ្ញុំ​អាច​ឃើញ ទិដ្ឋភាព​​ជុំ​វិញ​ខ្លួន ៣៦០​ដឺក្រេ ហើយ​ពិសេស​ទៅ​ទៀត​នោះ វា​អាច​ជួយ​ខ្ញុំ​​ឲ្យ​ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ពេល​ឈឺ​ខ្លាំង​នោះ ពិត​ជា​បទ​ពិសោធន៍​អស្ចារ្យ​មែន​”។ អត្ថបទពាក់ព័ន្ធ៖ ពពោះប៉ុន្មានខែទើបដឹងភេទទារក ចុះពេលណាកូនចេះកម្រើក? ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ជា​មួយ​គ្នា​នេះ លោក Suzanne Hardcre ដែល​ជា​ប្រធាន​ដឹក​នាំ ការ​នាំ​យក​បច្ចេកវិទ្យា​ខាង​លើ […]


ថ្ងៃសម្រាល

រឿង៥យ៉ាង ប៉ាៗគួរធ្វើ ពេលឃើញមុខកូនជាលើកដំបូង

​ឃើញ​មុខ​កូន​ជា​លើក​ដំបូង​មិនមែន​តែ​ម៉ាក់​ៗ​ឡើយ​ដែល​រំភើប ប៉ា​ៗ​ក៏​មិន​ចាញ់​គ្នាដែរ។ ទន្ទឹម​នឹង​ខ្លួន​មាន​អារម្មណ៍​រីករាយ ប៉ា​ៗ​ល្អ​គួរតែ​ធ្វើ​រឿង ៥ យ៉ាង​នេះ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​កូន​កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​កក់​ក្ដៅ។ ១- ទទួល​កូន​ពី​ពេទ្យ​មក​បី បន្ទាប់ពី​គ្រូពេទ្យ​យក​កូន​ទៅ​សម្អាត​ខ្លួន​ហើយ ប៉ា​ៗ​អាច​ទទួល​យក​ប៊េបី​មក​បី​ផ្អោប​ជាប់​នឹង​ទ្រូង ឬ​យក​ទៅ​ដាក់​លើ​ទ្រូង​ម៉ាក់​ៗ​បន្ត។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ា​ៗ​ទទួល​អារម្មណ៍​ពិសេស​មិន​ធ្លាប់​មាន ព្រោះ​នោះ​ជា​លើក​ដំបូង​ដែល​ខ្លួន​បាន​ថ្នាក់ថ្នម​កូន​មុន​ដំបូង​បំផុត។ ២- លួង​កូន ទារក​ភាគច្រើន​បន្ទាប់​ពី​សម្រាល​ចេញផ្ទៃម្តាយ​រួច តែងតែ​យំ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា អារម្មណ៍​ពេល​លួង​កូន​ពិបាកយ៉ាងណា ហើយ​ប៉ា​ៗ​នឹង​យល់​ពី​សុខទុក្ខ​ម៉ាក់​ៗ។ ជា​ជំហាន​ដំបូង ប៉ា​ៗ​អាច​យក​កូន​មក​ដាក់​ក្បែរ​ទ្រូង ហើយ​អង្រួន​កូន​តិច​ៗ ដើម្បី​ឲ្យ​បាត់​យំ ឬ​បើ​នៅតែ​មិន​បាត់ អាច​យក​កូន​ទៅ​ឲ្យ​ពេទ្យ ឬ​ម៉ាក់​ៗ​បំបៅ​វិញ។ ៣- ពិនិត្យ​មើល​អវយវៈ​កូន មាន​ប៉ា​ម៉ាក់​មិន​តិច​ទេ ដែល​បារម្ភ​ពី​រាង​អវយវៈ​កូន​ ខ្លាច​លើស ឬ​ខ្វះ។ ដូចនេះ​ពេល​ឃើញ​កូន​កើត​មក​មាន​សុខភាព​ល្អ​ហើយ​នោះ ប៉ាៗ​ក៏​គួរតែ​ទៅ​កន្លែង​ជូត​សម្អាត​របស់​អ្នក​គ្រូពេទ្យ ដើម្បី​មើល​ថា កូន​របស់​ខ្លួន​គ្រប់​អវយវៈ​ហើយ​ឬ​នៅ។ ៤- តាម​មើល​កូន​រហូត​មក​ដល់​បន្ទប់​សម្រាល អ្នក​ខ្លះ​ចេះតែ​គិត​ថា ខ្លាច​ច្រឡំ​កូន​ខ្លួន​ជាមួយ​អ្នក​ដទៃ ពេល​ពេទ្យ​បី​មក​បន្ទប់​សម្រាល​ធម្មតា​វិញ។ បើ​មាន​ការ​សង្ស័យ​បែប​នេះ ប៉ា​ៗ​គួរតែ​ដើរ​តាម​ពេទ្យ និង​ដែល​បី​កូន​ចេញ​ពី​បន្ទប់​សម្រាល មក​បន្ទប់​សម្រាក​វិញ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត តែ​ចៀសវាង​កុំ​យក​ខ្សែ​អ្វី​ទៅ​ចង​ចំណាំ ព្រោះ​ស្បែក​ទារក​ខ្ចី​ងាយ​នឹង​ប្រតិកម្ម​ណាស់។ ៥- ឱប​ទាំង​ម៉ាក់​ៗ និង​កូន ក្រោយ​ពេល​កូន​កើត​មក ហើយ​បី​យក​មក​ឲ្យ​ម៉ាក់​មើល​មុខ គួរតែ​ឱប​អ្នក​ទាំង ២ […]


ថ្ងៃសម្រាល

សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ

មាន​ម៉ាក់​ៗ​មួយ​ចំនួន​តែង​មាន​ចម្ងល់​ថា តើ​រវាង​ការ​សម្រាល​កូនដោយ​ធម្មជាតិ និង​សម្រាល​ដោយ​វះកាត់​មួយ​ណា​ដែល​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ឈាម​ច្រើន​ជាង​គេ? ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​​រៀបរាប់​ដូច​ខាង​ក្រោម៖ គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​ដោយ​វះកាត់​មាន​ការ​បាត់បង់​ឈាម​ច្រើន​ជាង​អ្នក​សម្រាល​ដោយ​ធម្មជាតិ។ លោក​បាន​បន្ត​ទៀត​ថា ករណី​នេះ​ហៅថា​«ផល​វិបាក​នៃ​ការ​វះកាត់» ហើយ​មាន​ត្រឹម ១០-១៥ ភាគរយ​ប៉ុណ្ណោះ ដែល​ក្នុង ១០-១៥ ភាគរយ​នោះ​អាច​ជួប​វិបត្តិ​ធ្លាក់​ឈាម និង​បញ្ហា​ដទៃ​ទៀតនៅ​ពេល​វះកាត់។ ក្រៅ​ពី​ធ្លាក់​ឈាម​ច្រើន​នៅ​អំឡុង​វះកាត់​សម្រាល​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ម៉ាក់​ៗ​ជួប ​ដូចជា​ការ​ចាក់​ថ្នាំ​ស្ពឹក​មិន​ស្ពឹក ឬ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើឲ្យ​ឈឺក្បាល ប្រឈម​​នឹង​​ការ​​ឆ្លង​​រោគ។ នៅ​ករណី​មួយ​ទៀត​គឺ ម៉ាក់​ៗ​ឈឺពោះ​យូរ មាន​វិបត្តិ​កំណក​ឈាម ទើប​បណ្ដាល​ឲ្យ​ពេល​វះកាត់​មាន​ធ្លាក់​ឈាម​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត “ជាទូទៅ​ការ​វះកាត់​សម្រាល​កូន​មាន​ការ​បាត់បង់​ឈាម​លើស​សម្រាល​ធម្មតា​បន្តិច ព្រោះ​ឆ្លងកាត់​មុខ​កាំបិត ប៉ុន្តែ​បើ​ស្រ្តី​បង្កើត​តាម​ធម្មតា​មិន​រួច ហើយ​មាន​ឈាម​ហូរ​ច្រើន​នោះ​គ្រូពេទ្យ​ត្រូវ​វះកាត់​ឲ្យ​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​ម្ដាយ និង​កូន”។ នេះ​ជា​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​ជំនាញ​ខាងលើ។ វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​ទាំងអស់​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​បែប​ធម្មជាតិ ទោះ​ជា​ស្ត្រី​ខ្លះ​ទាមទារ​ចង់​វះកាត់ ព្រោះ​ខ្លាច​ភាព​ឈឺចាប់ ឬ​មិន​ចង់​ឈឺពោះ​យូរ​ក៏​ដោយ តែ​បើ​ស្ថិត​ក្នុង​ករណី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង នោះ​គ្រូពេទ្យ​នឹង​ផ្ដល់​ជម្រើស​វះកាត់​វិញ ទើប​អាច​ចៀសវាង​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ