ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

សម្រាប់​អ្នក​មាន​ជំនឿ​លើ​ថ្ងៃខែ ឆ្នាំ ​ច្រើន​តែ​ជ្រើសរើស​ថ្ងៃ​កើត​ឲ្យ​កូន​ចៅ ទាំង​មិន​ទាន់​ដល់​ពេល​វេលា អាច​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​បាន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​យក​ថ្ងៃ​ល្អ ដើម្បី​ឲ្យ​ទារក​ឃើញ​ពន្លឺ​ព្រះអាទិត្យ គឺ​ធ្វើ​ឡើង​ដោយ​ការ​វះកាត់ ហើយ​ការ​យក​ថ្ងៃ​ល្អ ដើម្បី​ហុងស៊ុយ​នោះ អាច​ក្លាយ​ជា​រឿង​ស៊យ​បាន ប្រសិនបើ​ម៉ាក់​ៗ​ដែល​ត្រៀម​សម្រាល​នៅ​មិន​ទាន់​គ្រប់ខែ និង​ថ្ងៃ​ល្អ។ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ ក៏​បន្ត​ទៀត​ថា ចំពោះ​ទារក​អាច​មាន​បញ្ហា​មុខងារ​បេះដូង បញ្ហា​​ផ្លូវ​ដង្ហើម​ ប្រព័ន្ធ​រំលាយ​​អាហារ និង​សុខភាព​សរសៃឈាម​បេះដូង​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ពិតជាអ៊ីចឹងមែនអត់ កូនកើតដោយវះ សុខភាពខ្សោយជាងធម្មជាតិ? ចំណែក​ម្ដាយ​វិញ​ក៏​មាន​បញ្ហា​ច្រើន​យ៉ាង​ដែរ ដូចជា​ពេលខ្លះ​ម៉ាក់​ៗ​វះ​មិន​ទាន់​មាន​ទឹកដោះ​ចេញ ​ឬ​បើ​ចេញ​ហើយ​ក៏​ពិបាក​បំបៅ​ព្រោះ​មាន​ការ​ឈឺចាប់​មុខ​របួស ហើយ​សរីរាង្គ​ក្នុង​ពោះ​ដែល​នៅ​ក្បែរ​ស្បូន ដូច​ជា ពោះវៀន ផ្លូវ​បញ្ចេញ​ទឹកនោម សរសៃឈាម​តូច​ៗ អាច​ប្រឈម​មុខ​នឹង​​ត្រូវ​ប៉ះ​ទង្គិច ឬ​របួស ដំបៅ ជាំ ឬ​រលាក តែ​ករណី​អស់​ទាំងនោះ ស្ថិត​នៅ​ក្នុង​រឿង​ដ៏​កម្រ​បំផុត ហើយ​រឿង​ដ៏​សំខាន់​មួយ​ទៀត ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់ គឺ​ពិបាក​ក្នុង​ការ​នោម​ភ្លាម​ៗ ដោយ​មាន​ការដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។ រឿង​សំខាន់​មួយ​ទៀត​សម្រាប់​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់ គឺ​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លងរោគ របួសថ្នេរមិនជាប់ល្អ ដែល​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ […]


ថ្ងៃសម្រាល

កក្រើក​វេជ្ជសាស្ត្រ! ក្រោយវះកាត់​ប្ដូរស្បូន ស្ត្រីម្នាក់សម្រាល​កូន​ដោយជោគជ័យ

មាន​រឿងកក្រើក​ផ្នែកវេជ្ជសាស្ត្រ​មួយ កាលពី​ម្សិលមិញ គឺ​ស្ត្រីម្នាក់ បាន​សម្រាល​កូន​ពី​ស្បូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរពី​អ្នកផ្សេង។ នេះជាដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រីដែល​ពុំអាចមានកូនបាន ដោយសារ​តែ​បញ្ហា​ស្បូន។ នេះជាករណី​ដំបូង នៅ​អាមេរិក និង​ជា​ករណីទី​២ លើ​ពិភពលោក ដែល​ស្រ្តីម្នាក់បាន​សម្រាល​កូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរ​ពីអ្នកផ្សេង។ វេជ្ជបណ្ឌិត បាន​សម្រាល​កូន​ឲ្យ​ស្ត្រី​ដែល​សុំមិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់នេះ ដោយ​វះកាត់ កាលពី​ខែមិថុនា កន្លងទៅ។ គ្លីនិក Cleveland ដែល​ទទួល​ខុសត្រូវ​លើ​ករណីនេះ បញ្ជាក់​ថា ទាំង​ការវះកាត់​ផ្លាស់ប្ដូរ និង​ផ្ដល់កំណើត ជា​ផ្នែកមួយ​នៃ​ការស្រាវជ្រាវ​របស់​គ្លីនិក ដើម្បី​ជួយ​ស្ត្រី ដែល​មិន​អាច​មាន​កូនបាន ដោយសារ​បញ្ហា​ស្បូន។ គ្លីនិកដដែល​បន្ថែម​ថា វេជ្ជបណ្ឌិតបាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​ឲ្យ​ស្រ្តីខាងលើនេះ កាល​ពី​ឆ្នាំ​២០១៧ ខណៈដែល​ស្ត្រីម្នាក់នេះ កើតមក​ពុំមាន​ស្បូន​នោះទេ។ បន្ទាប់​មក ស្ត្រីម្នាក់នេះ បាន​ចាប់ផ្ដើម​ពពោះ នៅ​ចុងឆ្នាំ ២០១៨ តាមរយៈ​ការបង្កកំណើត​ក្រៅខ្លួន (In Vitro Fertilization)។ អត្ថបទពាក់ព័ន្ធ៖ កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់? ការ​សម្រាល​កូន ដែលទទួល​បាន​ដោយ​ការវះកាត់ផ្លាស់ប្ដូរ​ដូច្នេះ បាន​កើតឡើង​លើកទី១ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នៅ​ឆ្នាំ២០១៧។ ស្រដៀង​គ្នា​នឹងករណី​ខាងលើដែរ ស្ត្រី​វ័យ ៣២​ឆ្នាំ​ម្នាក់ ដែល​កើតមកពុំមាន​ស្បូន បាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​របស់​ស្ត្រី​វ័យ ៤៥​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ដោយ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក […]


ថ្ងៃសម្រាល

ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់

ជា​ធម្មតា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​វា​ល្អ​ចំពោះ​ខ្លួន និង​កូន ប៉ុន្តែ​ប្រសិនបើ​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ដូចជា​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ទង​សុក​រុំ​ក​ច្រើន​ជុំ និង​បញ្ហា​ដទៃ​ទៀត គ្រូពេទ្យ​បាន​ណែនាំ​វិធី​សម្រាល​ដោយ​វះកាត់​វិញ ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ប្រាប់​ពី​គុណ​ប្រយោជន៍​ក្នុង​ការ​សម្រាល​តាម​វិធី​ធម្មជាតិ​ម៉ាក់​ៗ​មាន​ផល​ល្អ​ច្រើន​យ៉ាង​ដូច​ខាងក្រោម។ ១- ចំពោះ​ម៉ាក់​ៗ ​ក្រោយ​សម្រាលរួចតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ម៉ាក់ៗអាច​ដើរ​បាន គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម គ្មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ធ្លាប់​សម្រាល​តាម​ធម្មជាតិ ចំណាយ​ថវិកា​តិច អាច​បញ្ជាក់​ថា​ជា​ម្ដាយ​ដ៏​ល្អ​បាន ហើយ​ថ្ងៃ​ក្រោយ​ទៅ​នៅតែ​អាច​បង្កើតកូន​យ៉ាង​ជឿជាក់។ អត្ថបទពាក់ព័ន្ធ៖ ពិតជាអ៊ីចឹងមែនអត់ កូនកើតដោយវះ សុខភាពខ្សោយជាងធម្មជាតិ? សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ ២- ចំពោះ​បេប៊ី ទទួល​បាន​អ័រម៉ូន​ពពួក​អុកស៊ីតូស៊ីន​បាន​ល្អ​ពី​ម្ដាយដែលជួយជំរុញក្នុងការបញ្ចេញទឹកដោះ អាច​ទទួល​បាន​អង់ទីករ​មួយ​ចំនួន​ដែល​អាច​ការពារ​ពីម៉ាយក្រុប​ច្រើន អត់​សូវ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជាពិសេស​បញ្ហា​ក្នុង​ការ​ដកដង្ហើម ឬ​គ្មាន​ទឹក​ក្នុង​សួត ទឹក​រម្អិលនៅ​ពេល​សម្រាល​ដោយ​ធម្មជាតិ អាច​ជួយ​បណ្ដេញ​កាក​សំណល់​ចេញ​ពី​រាងកាយ​ទារក បាក់តេរី​ល្អ​ក្នុង​រាងកាយ​ម៉ាក់​ៗ​ពេល​សម្រាល អាច​ជំនួយ​ដល់​ពោះវៀន និង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

យាយ​វ័យ ៦១ឆ្នាំ ស្ម័គ្រ​ឲ្យ​កូន​ប្រុស​ខ្ចី​ពោះ​បង្ក​កំណើត

ជារឿង​គួរ​ឲ្យ​រំភើប​បំផុត សម្រាប់ក្រុម​គ្រួសារ​លោក Matthew Eledge នៅ​អាមេរិក ក្រោយ​ម្តាយ​វ័យ​ ៦១ឆ្នាំ ស្ម័គ្រ​ចិត្តឲ្យលោកខ្ចីពោះ​បង្ក​កំណើត ដោយ​ចុង​បញ្ចប់​ សម្រាល​បានកូន​ស្រីៗគួរ​ឲ្យ​ស្រលាញ់​ម្នាក់។​ តាម​សារព័ត៌មាន Independent លោក​យាយ​​វ័យ ​៦១​ឆ្នាំ ឈ្មោះ Cele មក​ពី​រដ្ឋ Nebraska សហរដ្ឋអាមេរិក បាន​​​ផ្តល់​​កំណើត​ឲ្យ​ចៅ​ស្រី​​បង្កើត​របស់​ខ្លួន។ ហេតុ​ផល​លោក​យាយ បង្កើត​ចៅ​ស្រី​ខ្លួន​ឯង​បែប​នេះ ក៏​ព្រោះ​តែ កូន​ប្រុស​លោក​យាយ ​លោក Matthew Eledge ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​បាន​រៀប​ការ​ជា​មួយដៃគូឈ្មោះ Elliot Dougherty។ ព្រោះ​តែ​​កូន​ប្រុស​ និង​កូន​ប្រសារ​​​ចង់​បាន​កូន​ បង្កើន​​សមាជិក​គ្រួសារ​ថ្មី តែ​ដោយសារ​​ភេទ​ដូច​គ្នា ទើប​​ទាម​ទារ​ឲ្យ​មាន​ការខ្ចី​ពោះ​​កំណើត។ ដូច​នេះ វិធី​​មួយ​​គ្រួសារ​ខាង​លើ​ជ្រើស​រើស គឺ​យក​មេ​ជីវិត​របស់​លោក Matthew ទៅ​បង្ក​កំណើត​ជា​មួយ​ស៊ុត​បង្ក​កំណើត របស់​កញ្ញា Lea Yribe (ជា​ប្អូន​ថ្លៃ​ លោក (​Matthew) និង​​ជា​ប្អូន​ស្រី​លោក​ Elliot Dougherty។ ក្រោយ​ពី​បច្ចេក​ទេស​បង្ក​​​កំណើត ភាសា​បច្ចេកទេស ហៅ Vitro Fertilistion (IVF) រួច​រាល់ ទាម​ទារ​ឲ្យ​មាន​ស្ម័គ្រ​ចិត្ត​ពពោះ […]


ថ្ងៃសម្រាល

កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់?

នេះ​​ជា​​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់​ៗ​ដែល​ធ្លាប់សម្រាល​កូន​ទី១​​ដោយ​វះកាត់​ចង់ដឹង ព្រោះ​ខ្លាច​កូន​ទី​២ មិន​អាចសម្រាល​​តាម​ធម្មជាតិ​បាន។ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន​ទី​២ ពិតជា​អាច​សម្រាល​តាម​ផ្លូវ​ក្រោម​បាន។ សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ផ្នែក​សម្ភព បាន​ឲ្យ​ដឹង​ថា ករណី​ម្ដាយ​វះ​កូន​ដំបូងពេល​កូន​បន្ទាប់​មាន​អត្រា​កើត​តាម​ធម្មតា​បាន​រហូត​ទៅ ៦០ -៧០%។  “អ្នក​មាន​កូន​ដំបូង​វះ លើក​ទី​២ អាច​កើត​បាន​ធម្មតា តែ​គ្រូពេទ្យ​ត្រូវ​តាមដាន​ពិនិត្យ​មើល​ថ្នេរ​មុខរបួស​ចាស់​ឲ្យ​បាន​ដិតដល់​បំផុត​តាំងពី​ពពោះ រហូត​ជិត​ដល់​ថ្ងៃ​សម្រាល ខ្លាចក្រែង​មាន​បញ្ហា​អ្វី​មួយ ឬ​ដាច់ដោច​ថ្នេរ​ចាស់។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​មួយ​ចំនួន ត្រូវ​វះ​ម្ដង​ទៀត​ដូចជា​ត្រគាក​តូច កូន​ធំជាដើម”។ ប្រសិនបើ​កូន​ទី​១ ​វះ ហើយ​ទី​២​វះ​ទៀត កូន​បន្ទាប់​ៗ​ទៀត​ក៏​នៅតែ​ប្រើ​វិធី​នេះ​ដដែល ដើម្បី​សម្រាល។ ករណី​ដែល​អាច​សម្រាល​វិញ​បាន​ទាល់តែ​កូន​ទី​១វះ ទី​២​សម្រាល នោះ​ទើប​កូន​ក្រោយ​ៗ​អាច​សម្រាល​បាន។ ចំពោះ​មូលហេតុ​ធ្វើឲ្យ​ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​ដោយ​វះ​ជាចាំបាច់​មាន​ដូចជា ទងសុក​រុំ​ក​កូន​ច្រើន​ជុំ កូន​ទទឹង​ពោះ កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម សុក​ពាំង​មាត់​ស្បូន រហែក​ស្បូន សុខភាព​ម្ដាយ ឬ​កូន​ខ្សោយ​ខ្លាំង ម្ដាយ​មាន​ធ្លាក់​ឈាម​ច្រើន ឬ​បែក​ទឹក​ភ្លោះ​យូរ ព្រោះ​តម្រូវ​ឲ្យ​​​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ​បើ​ទុក​យូរ​អាច​មាន​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​កូន។ ជា​ធម្មតា​ពេទ្យ​មិន​​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ជ្រើសរើស​វិធី​វះ​ឡើយ ទាល់តែ​ព្យាយាម​កើត​តាម​ផ្លូវ​ក្រោម​អស់​លទ្ធភាព​សិន ទើប​ពេទ្យសម្រេចចិត្ត​ឲ្យ​វះ។ អត្ថបទ​ពាក់ព័ន្ធ៖ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ថ្ងៃសម្រាល

នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន

ដល់​ថ្ងៃ​កំណត់​សម្រាល​កូន តែ​​នៅ​មិន​ទាន់​ឈឺ​ពោះ​ទៀត ស្រីៗ​យើង​ខ្លះ​ប្រាកដ​ជា​មាន​អារម្មណ៍​បារម្ភហើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​បច្ចេកទេស​យើង​អាច​អនុវត្ត​បាន ដើម្បី​ជួយ​ឲ្យ​ឆាប់​ឈឺពោះ​សម្រាលកូន នៅពេល​គ្រប់ខែ។ ១- វិធីសាស្ត្រ​និយម​ធ្វើ​តៗ​គ្នា​ តែ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ចាស់ៗ ឬ​គ្នាយើង​មាន​បទ​ពិសោធ​ខ្លះ​ណែនាំ​ថា ចង់​ឲ្យ​កូន​ឆាប់​កើត​ គួរ​ឧស្សាហ៍បង្អត់​អាហារ ហាត់​ប្រាណ ប្រើ​ថ្នាំ​បញ្ចុះ ផឹក​ថ្នាំ​បុរាណ ញុាំហឹរ ឬផឹក​ប្រេងគ្រាប់​ល្ហុងខ្វង។ ​ចាស់ៗតែង​និយាយ​ត​គ្នា​ពី​​ប្រេង​ល្ហុងខ្វង ព្រោះ​​វា​អាច​ជួយ​ភ្ញោច​ និង​កន្ត្រាក់​សាច់ដុំ​ផ្នែក​ខាង​ក្រោម​ឲ្យ​ឆាប់​សម្រាល។ យ៉ាងណាក៏ដោយ បើ​​ប្រើ​វិធី​នេះ​ ពេលកូន​នៅ​មិនទាន់ដល់ពេល​កើត ម៉ាក់​ៗនឹង​​រាករូសមិន​ខាន។ ​ត្រូវចាំ​ថា ការនិយម​ធ្វើ​តាម​គ្នា​ដោយ​គ្មាន​មូលដ្ឋាន​​ច្បាស់​លាស់​ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​ទេ ពេល​ខ្លះ​វិធី​ទាំងនោះ​អាច​​ប៉ះពាល់​សុខភាព​ម៉ាក់់ និង​កូន​ ដូច​ជា ការ​បង្អត់​អាហារ ជាដើម។ អត្ថបទ​ពាក់ព័ន្ធ៖ ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន ២- វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ ក្រៅ​ពីទម្លាប់​ធ្វើ​តគ្នា វិទ្យាសាស្ត្រ​ក៏​មាន​ការ​ណែនាំ​ឲ្យ​ស្រីៗ បញ្ចេញ​កាយ​វិការ​ដើម្បី​គ្រប់គ្រង​អាការៈឈឺចាប់ និង​ឆាប់​សម្រាល​ដូច​ជា ដូចជា៖ – ដើរឲ្យបានច្រើន៖ អាច​ជំរុញ​ទារក​ឲ្យ​បង្វិល​ក្បាល​ចូល​ក្នុង​​អាង​ត្រគាក ដោយសារ​ទម្ងន់ ​និង​ចលនា​នៅ​ផ្នែក​ត្រគាកម៉ាក់ៗ។ សម្ពាធ ឬ​ទម្ងន់​ទារកដែល​សង្កត់​អាង​ត្រគាក អាច​រំញោច​ស្បូន​ម៉ាក់ៗបាន។ – រួមភេទ៖ រួម​ភេទ​ពេល​ទារក​ជិត​កើត ជា​វិធីសាស្ត្រ​ដែលយើង​​នឹក​មិនដល់ ប៉ុន្តែ​​គួរ​សាក​ល្បង​ ព្រោះ​ពេល​​ដល់​ចំណុច​កំពូល នឹងមានបញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន […]


ថ្ងៃសម្រាល

ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន

ពេលវេលា​សម្រាល​កូនជា​ពេល​ដ៏​លំបាក​បំផុត​របស់​ស្រីៗ​យើង​ដែល​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ដ៏​​ពិបាក​ពណ៌នា​រាប់​ម៉ោង។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​ប្រហែល​ជា​មិន​សូវ​ចោទ​ជា​បញ្ហាខ្លាំង​​នោះ​ទេ តែ​បើ​ម៉ាក់ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ច្បាស់​ជា​ភ័យ​ខ្លាំង មិន​ដឹង​ថាអាច​ទ្រាំ​ ឬ​ក៏​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បាន​ដោយ​របៀប​ណា​ទេ។ លោក​ស្រី អួង លីដា នាយសាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​សម្រាល​កូន​ធ្វើ​តាម ៤ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​​ឈឺចាប់។ ១- តាំង​អារម្មណ៍​ឲ្យ​ល្អ ទោះ​ជា​ឈឺ​ពោះ​តិច ឬ​ខ្លាំង ម៉ាក់ៗ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បានល្អ ដកដង្ហើមវែងៗ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹកចិត្ត​ឲ្យ​សោះ ទើប​អាច​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​យូរ។ ម៉ាក់ៗ​ត្រូវ​ចាំថា ស្រីៗ​ដទៃ​អាច​ឆ្លងកាត់វាបាន យើង​ក៏​អាច​ឆ្លង​កាត់​បាន​ដូចគ្នា។ ២- ដើរឲ្យបានច្រើន ពេល​កំពុង​តែ​ឈឺ​ពោះ​ល្មមៗ​អាច​ទ្រាំទ្រ​បាន ម៉ាក់ៗ​កុំ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង ​ត្រូវ​ព្យាយាម​ដើរ​ចុះ​ដើរ​ឡើង ធ្វើ​បែប​នេះ​អាច​ឲ្យយើង​បន្លប់​ការ​ឈឹពោះ​បាន​មួយ​ចំណែក ឬ​ឯ​ក្បាល​កូន​កាន់តែ​​ចុះ​ក្រោម​ខ្លាំង ឆាប់​កើត។ អត្ថបទពាក់ព័ន្ធ​៖ មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន ៣- ម៉ាស្សាចង្កេះ ឬបាតជើង ពេល​ឈឺ​ពោះ​ខ្លាំង ឯ​កូន​ក្នុង​ពោះ​កាន់​តែ​ចំកោង ស្រីៗ​គ្នា​យើង ច្បាស់​ជា​ចុក​រួយចង្កេះ​ដែល​ពេល​ខ្លះ​ចង់​ដាច់​ចង្កេះ​ក៏​មាន។ ការ​ម៉ាស្សា ឬ​ច្របាច់​ចង្កេះ និង​បាតជើង​ថ្នមៗ​ដោយ​ពេទ្យ​ឆ្មប ឬ​ប៉ាៗ​ដែល​ទៅ​កំដរម៉ាក់ៗ អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​បាន​ខ្លះ។ ៤- ងូត ឬត្រាំទឹកក្តៅឧណ្ហៗ ការងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ឈឺពោះ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ការ​ឈឺចាប់​បាន​ច្រើន ហេតុ​នេះ​ទើប​មា​នការសម្រាលក្នុងទឹក។ បើ​ពុំ​​អាច​​ងូត​​ទឹក​ក្តៅ​ឧណ្ហៗ​បាន យើង​អាច​ត្រាំដៃ-ជើង ឬ​យក​កន្សែង​ពោះគោជ្រលក់​ទឹកក្តៅឧណ្ហៗ​មក​ដាក់​ត្រង់​ចង្កេះ​ដែល​ឈឺ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ? ៥- ផឹកទឹកផ្លែឈើផ្អែមៗ ទឹកផ្លែឈើផ្អែមៗ […]


ថ្ងៃសម្រាល

មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?

បច្ចេកវិទ្យា​កាន់​តែ​ទំនើប អ្វីៗ​ក៏​ប្លែក​ទៅ​តាម​នោះ​ដែរ។ ពី​មុន​យើង​ធ្លាប់តែ​ឮ​ស្រីៗ​យើង​សម្រាល​កូន​ក្នុង​ទឹក​នៅ​លើ​គ្រែ​ធម្មតា តែ​បច្ចុប្បន្ន​មានការ​​សម្រាល​កូន​ក្នុង​ទឹក​ទៀត។ តើការ​សម្រាល​កូន​ក្នុង​ទឹក​ជួយ​អ្វីខ្លះ​ដល់​ម៉ាក់ៗ និង​កូន? នៅ​ស្រុកខ្មែរ​យើង​មានការ​សម្រាល​កូន​បែប​នេះ​ទេ? ចុះ​កូន​ដែល​កើត​មក​អាច​ងាយ​នឹង​ឆ្លង​រោគ​ទេ? ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ប្រទេស​ជឿន​លឿន​លើ​សកលលោក​បាន​ធ្វើ​វា​រួច​ទៅ​ហើយ ដោយ​ឡែក​នៅ​ស្រុកខ្មែរ​យើង​ក៏​មាន​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​ឯកជនធំៗ​មួយ​ចំនួន។ នេះ​បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​ផ្នែកសម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ អត្ថបទពាក់ព័ន្ធ៖ មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ចំពោះ​អត្ថប្រយោជន៍​វិញ កម្តៅ​នៃ​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​អាង​ធ្វើ​ឲ្យ​ការ​សម្រាល​ក្នុង​ទឹក​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​របស់ម្តាយ​បាន​ច្រើន​ជាង​ការ​សម្រាល​កូន​ធម្មតា ម៉ាក់ៗ​មាន​អារម្មណ៍​ធូរស្រាល ជួយ​ឲ្យ​ម្តាយ​ផ្លាស់ប្តូរ​ចលនា​ងាយ​ស្រួល កាត់​បន្ថយ​ការ​លើស​សម្ពាធឈាម ថប់បារម្ភ​ ការរហែក​តំបន់​ទ្វារមាស ឯកូន​កើត​មក​ក៏​មិន​ខ្សោះ​ជាតិ​ទឹក។ លោកជំទាវ​វេជ្ជបណ្ឌិត​បញ្ជាក់។ ទាក់ទង​នឹង​ករណី​ឆ្លង​មេរោគ​ផ្សេងៗ​នោះ លោក​ជំទាវ​វេជ្ជបណ្ឌិត​អះអាង​ថា ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេក​វិទ្យា​ទំនើប ​មិន​បង្ក​ហានិភ័យ​ដល់​ម្តាយ និង​កូន​នោះ​ទេ គឺ​សុវត្ថិភាព​ដូច​ការ​សម្រាល​កូន​ធម្មតា​ដែរ។ នៅ​កម្ពុជា​យើង​ថ្វីត្បិត​តែ​មាន​សេវា​បង្កើត​កូន​ក្នុង​ទឹក​ក៏​ពិតមែន ប៉ុន្តែ​ពុំសូវ​ជាទី​ពេញ​និយម​ចំពោះ​ម៉ាក់ៗ​នោះ​ទេ។


ថ្ងៃសម្រាល

មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន

ពេល​ពពោះ ស្រីៗគ្នា​យើង​ខំ​ធ្វើ​នេះ​ធ្វើ​នោះ ខ្លះ​ទៀត​ខំ​ផឹក​ថ្នាំ​ខ្មែរ​ផង ដើម្បី​កើត​កូន​ស្រួល មិន​ឈឺ​ពោះ​យូរ។ តាម​ក្បួន​វេជ្ជសាស្ត្រ​ថ្នាំខ្មែរ​មិន​អាច​ជួយ​បាន​ទេ ការ​កើត​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​មាន​លក្ខខណ្ឌ​សំខាន់ៗ ៤ ខាងក្រោម​នេះ។ ១- អាង​ត្រគាកធំ មនុស្ស​ស្រីៗ​ម្នាក់ៗ​មាន​រូបរាង​មិន​ដូច​គ្នា។ កម្ពស់​បាន ត្រគាកសាយ លក្ខខណ្ឌ​សរីរាង្គ​មួយ​នេះ ធ្វើ​ឲ្យ​ម៉ាក់ៗ​ងាយ​នឹង​កើត​កូន​តាម​ធម្មជាតិ ជាង​ស្រីៗ​គ្នា​យើង​ដែល​មាន​កម្ពស់​ទាប ចាប់ពី ១.៥០ ម៉ែត្រ ចុះ​ក្រោម ទោះ​ជា​កូន​ក្នុង​ពោះ​ថ្លោស​បន្តិច​ក្តី។ ២- គ្មាន​ជំងឺ​ប្រចាំកាយ បើកូន​ក្នុង​ពោះ​មាន​សុខភាពល្អ ឯ​ម៉ាក់ៗវិញ​​​ក៏​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ជំងឺហឺត-បេះដូង​ធ្ងន់ធ្ងរ ក្រឡាភ្លើង ជំងឺលើសឈាម… នោះ​ម៉ាក់ៗ​ប្រាកដជាកើត​អាច​កូន​តាម​ធម្មជាតិ​បាន។ អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ៣- កូន​ក្នុង​ពោះ​មិន​ថ្លោស​ខ្លាំង​ពេក កូន​ថ្លោស​ពេក ៤-៥ គីឡូក្រាម ច្បាស់​ជា​ម៉ាក់ៗ​ពិបាក​កើត​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​តាមដាន​សុខភាព និង​គីឡូ​កូន​ជា​ប្រចាំ មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ​តាម​ចិត្ត​ចង់​នោះ​ទេ។ អំឡុង​ពពោះ​ម៉ាក់ៗ​អាច​ឡើង​គីឡូ​ចន្លោះ​ពី ១០-១២ គីឡូ​បាន​ហើយ បើ​ឡើង​គីឡូ​ច្រើន​ជាង​នេះ កូន​ក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ៤- កូនបង្វិលក្បាលចុះក្រោម សុកមិនពាំងមាត់ស្បូន បើ​បង្វិល​ក្បាល​ចុះ​ក្រោម ហើយ​សុក​ក៏មិនពាំងក្នុងកម្រិត​ណាមួយ​​ធ្ងន់ធ្ងរ​ទេ នោះ​​ម៉ាក់ៗ​ក៏​គ្មាន​ឧបសគ្គ​ក្នុងការ​សម្រាលតាមធម្មជាតិ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្ងៃសម្រាល

មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

ជា​ធម្មតា​​គ្រូពេទ្យសម្ភព​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ទាំងអស់​សម្រាល​កូន​តាម​ធម្មជាតិ ជា​ជាង​វះកាត់។ ការ​វះកាត់​ធ្វើ​ឡើង​សម្រាប់​ម៉ាក់ៗ​ដែល​មាន​បញ្ហា​សុខភាព ឬ​បញ្ហា​ប្រឈម​ណា​មួយ មិនអាច​សម្រាល​​តាម​ធម្មជាតិ បាន ព្រោះ​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​​លោក​​សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត តួ​លេខ​ស្រីៗសម្រាល​កូន​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នា​ពេល​បច្ចុប្បន្ន​មាន​ប្រមាណជា ២០% ដែល​ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​ករណី​ត្រូវ​សង្គ្រោះ​បន្ទាន់​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត។ ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់? – កូនទទឹងពោះ – កូនមិនបង្វិលក្បាលចុះក្រោម – សុកពាំងមាត់ស្បូន – រហែកស្បូន – សុខភាពម្តាយ ឬកូនខ្សោយខ្លាំង – ម្តាយមានធ្លាក់ឈាមច្រើន – បែកទឹកភ្លោះយូរ។ អត្ថបទពាក់ព័ន្ធ៖ មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? ទោះ​យ៉ាងណា​បច្ចុប្បន្ន​នេះ ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជ្រើស​រើស​យក​ការ​សម្រាល​ដោយ​វះកាត់​ទាំង​ដែល​ខ្លួន​មិនមាន​បញ្ហា​អ្វីទាំងអស់ នេះ​ក៏​ដោយសារ​តែ​ម៉ាក់ៗ​ខ្លះ​មិន​ចង់​​ឈឺ​​ពោះ​ពេល​សម្រាល​អាអូន ឬ​ចង់​​បាន​ហុងស៊ុយ ថ្ងៃ ខែ កើត​កូន​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗ​ប្រយ័ត្ន​ប្រយែង ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ