ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្រោយ​សម្រាល​កូន​ហើយ​ម៉ាក់​ៗ​ជាច្រើន​បាន​លើក​សំណួរ​មក​កាន់ Helloគ្រូពេទ្យ ថា តើ​ពេល​ណា​ទើប​អាច​រួម​ដំណេក​ជាមួយ​ស្វាមី​បាន​វិញ? ចម្លើយលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បក​ស្រាយ​ថា យ៉ាងហោចណាស់​ក ៦ សប្ដាហ៍​ក្រោយ​សម្រាល​កូនដែរ ទើប​យើង​អាច​នៅ​ជាមួយ​គ្នា​​វិញ​បាន។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បន្ត​ទៀត​ថា ត្បិត ១ ខែ​កន្លះ​ក្រោយ​សម្រាល​យើង​អាច​រួម​ដំណេក​បាន​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​ប្រាកដចិត្ត​ថា​គ្មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។

សម្រាលកូន

– ធ្លាក់​ឈាម​មិន​ទាន់​អស់
– សុខភាព​ផ្លូវ​កាយ​មិន​ទាន់​រឹងមាំ​វិញ
– ឈឺចាប់​មុខ​របួស (សម្រាលដោយវះកាត់​)
– មាន​បញ្ហា​ផ្លូវ​ចិត្ត
– ឈឺ​ក្បាល​វិល​មុខ
– គ្មាន​កម្លាំង​កំហែង
– ឈឺចាប់​ក្នុង​ស្បូន
– មិនទាន់​ជ្រើស​វិធី​ពន្យារ​កំណើត។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​រួម​ដំណេក​ក្រោយ​សម្រាលកូន បើ​ម៉ាក់​ៗ​មាន​ស្ថានភាព​សុខភាព​មិន​ទាន់​ប្រក្រតី អាច​នាំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បើ​មាន​បញ្ហា​ដូច​ក្នុង​ករណី​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា។

មួយ​វិញ​ទៀត ដៃគូ​ក៏​គួរតែ​ជួយ​សម្រាល​ការងារ​មើល​ថែ​ទាំ​កូន និង​ការងារ​ផ្ទះ​មួយ​ចំនួន ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​ពេល​វេលា​បាន​សម្រាក​គ្រប់គ្រាន់ ទើប​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​កម្លាំង​កំហែង​ឡើង​វិញ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 13, 2020

អ្នកអាចចូលចិត្ត