សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ផលវិបាក

បន្ទាប់​ពី​រលូត​កូន​ ស្រី​ៗ​​គួរ​​យក​កូន​ម្ដង​ទៀត​នៅ​ពេល​ណា?

ការ​រលូត​កូន​ គឺ​ជា​បទពិសោធន៍​ដ៏​ឈឺ​ចាប់​មួយ​ដែល​ម៉ាក់​ៗ​ ពិបាក​នឹង​បំភ្លេច​បាន​។​ មាន​ស្រីៗ​ខ្លះ​ព្យាយាម​ចង់​បាន​កូន​ម្ដង​ទៀត​ភ្លាម ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ ឬ​អាច​រង់ចាំ​រយៈពេល​ពីរ​បី​ខែ បន្ទាប់​ពី​យើង​អាច​​ធ្វើ​ចិត្ត​បាន​។​ តើ​យើង​គួរ​ចាប់ផ្ដើម​យក​កូន​នៅ​ពេល​ណា​ទើប​ល្អ? គ្រូពេទ្យ​មួយ​ចំនួន​ណែនាំ​ឲ្យ​​រង់ចាំ​រហូត​ដល់​យើង​មាន​វដ្ដ​រដូវ​ឡើង​វិញ ដើម្បី​ងាយ​ស្រួល​​កំណត់​ថ្ងៃ​ ប្រសិនបើ​ចង់​មាន​ផ្ទៃពោះ​ភ្លាម​ៗ​។ ចំណែក​ឯ​ស្រី​ៗ​ខ្លះ​ ត្រូវ​រង់ចាំ​​​មួយ​រយៈពេល​សិន​ ពីព្រោះ​តែ​ស្ថានភាព​សុខភាព​របស់​ខ្លួន​។​ យ៉ាង​ណា​មិញ​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​​បង្ហាញ​ថា​ ការ​​មាន​គភ៌​នៅ​ក្នុង​រយៈពេល​៦​ខែ​ បន្ទាប់​ពី​រលូត​ អាច​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​​ការ​មាន​ផ្ទៃពោះ​ដែល​មាន​សុខភាព​ល្អ​។​ បន្ថែម​ពី​នេះ​ ការ​មាន​គភ៌​នៅ​ក្នុង​រយៈពេល​​៦​ខែ​ មាន​លទ្ធផល​នៃ​ការ​បន្ត​ពូជ​ល្អ​បំផុត​ ក៏​ដូចជា​មាន​អត្រា​ផលវិបាក​ទាប​បំផុត​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​បន្ទាប់​ផង​ដែរ​។ ពិត​ណាស់​ ការ​ព្យាយាម​ក្នុង​ការ​មាន​ផ្ទៃពោះ​សារ​ជា​ថ្មី​ គឺ​មិន​ត្រឹមតែ​ទាមទារ​ឲ្យ​យើង​មាន​​ទឹក​ចិត្ត​រឹងមាំ​ឡើង​វិញ​​នោះ​ទេ​ រាងកាយ​របស់​យើង​ក៏​ត្រូវ​រឹងមាំ​ដូច​គ្នា​។​ ប្រសិនបើ​យើង​រលូត​កូន​នៅ​ពេល​ដែល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ ស្រីៗ​យើង​​នឹង​បញ្ចេញ​ពង​អូវុល​ភ្លាម​នៅ​ក្នុង​រយៈពេល​២សប្តាហ៍​ ក្រោយ​រលូត​។​ ប៉ុន្តែ​ បើ​រលូត​ចាប់​ពី​សប្ដាហ៍​ទី​២៨​ឡើង​ទៅ វា​ត្រូវ​ការ​ពេល​ពីរ​បី​ខែ​​ដើម្បី​ឲ្យ​អ័រម៉ូន​ និង​វដ្ដ​រដូវ​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​។ តិចនិក​សម្រាប់​ការ​ព្យាយាម​យក​កូន​ម្ដង​ទៀត បន្ទាប់​ពី​រលូត​ ​ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​ ស្រីៗ​យើង​គប្បី​​ត្រូវ​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់នៅ​ មុន​ពេល​ដែល​យើង​ព្យាយាម​យក​កូន​។ បង្កើន​ការ​ស្រូប​យក​ហ្វូឡេត​ កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ ឈប់ជក់​បារី​ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ សម្រាក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ​ ហាត់ប្រាណ​ជា​ទៀងទាត់ កាត់បន្ថយ​កម្រិត​ស្រ្តេស​ តើ​អ្នក​​ធ្លាប់​រលូត​កូន អាច​រលូត​ម្ដង​ទៀត​ដែរ​ឬ​ទេ? ​ទោះ​បី​ជា​យើង​ធ្លាប់​​រលូត​កូន​រួច​មក​ហើយ​ក្ដី​ ក៏​មិន​មាន​ន័យ​ថា​យើង​ត្រូវ​រលូត​កូន​​ម្ដង​ទៀត​​ដែរ​។​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​រលូត​កូន​ម្ដង​ទៀត​ យើង​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ការ​ផ្លាស់ប្តូរ​ហ្សែន​ MTHFA ដែល​ប៉ះពាល់​ដល់​​ការ​ប្រើប្រាស់​អាស៊ីដ​ហ្វូលិក​ និង​ទម្រង់​ផ្សេង​ទៀត​នៃ​អាស៊ីត​ហ្វូលិក​នៅ​ក្នុង​រាងកាយ​។​ បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ ​និង​បញ្ហា​ផ្ទៃពោះ​ដទៃ​ផ្សេង​ទៀត​។​​​​


ផលវិបាក

ស្រីៗ​កំពុង​ពពោះ​ប្រយ័ត្ន​ឲ្យមែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ!

ជា​ទូទៅ ​អ្នក​ម្ដាយ​ត្រូវ​ព​ពោះ​កូន​ក្នុង​ផ្ទៃ​យ៉ាង​ហោច​ ៣៨ សប្តាហ៍​ទម្រាំ​ដល់​ថ្ងៃ​អូន​តូច​ចេញ​មក​ក្រៅ​ឃើញ​ពន្លឺ​ថ្ងៃ។ បើ​មាន​អាការៈ​ឈឺ​ពោះ​សម្រាល​មុនថ្ងៃ​កំណត់​ គេ​ហៅ​ថា​ កូន​កើត​មិន​គ្រប់​ខែ។ ក្នុង​ករណី​នេះ​ ទាំង​អ្នក​ម្ដាយ ​ទាំង​ទារក ​អាច​ប្រឈម​​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​ ដែល​អាច​ឈាន​ដល់​​បាត់​បង់​ជីវិត​ផង​ក៏​មាន។ ពិត​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់​ម៉ាក់ៗ និងអាអូន ដូច្នេះ​ "Hello គ្រូពេទ្យ" នឹងបកស្រាយពី​មូលហេតុ​ រោគ​សញ្ញា​ និង​វិធី​បង្ការកុំឲ្យកូនកើតអត់គ្រប់ខែ​។ ១- កត្តាបង្កឲ្យទារកកើតមុនខែ - ​ជក់​បារី - មិន​សូវខ្វល់ខ្ចាយទៅពិនិត្យផ្ទៃពោះ - ផឹក​គ្រឿង​ស្រវឹង​ ​ពេល​មាន​ផ្ទែពោះ - បង្កកំណើតកូនក្នុងកែវ - កូន​ភ្លោះ​ ឬ​ច្រើន - ក្រុមគ្រួសារមានប្រវត្តិកូនសម្រាលមុនខែ - មាន​គភ៌​ក្រោយ​សម្រាល​កូន​ថ្មីៗ - ឡើង​ ឬ​ស្រក​ទម្ងន់​ខ្លាំង ​មុន​ពេលមានផ្ទៃពោះ - ការ​វិវត្ត​របស់​ទារក​មិន​ពេញ​លេញ - មាន​បញ្ហា​សុខភាព​ ដូច​ជា ​លើស​ឈាម​ ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើង វិបត្តិ​កំណក​ឈាម​ ឬ​មាន​មេរោគ​ឆ្លង​ផ្សេងៗ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ   ២- រោគសញ្ញាសម្រាលកូនមុនខែ - ធ្លាក់​ឈាម​តាម​ទ្វារ​មាស - ​ទឹក​រម្អិល​ហូរចេញ​ពី​ទ្វារ​មាស - កើន​ឡើង​សម្ពាធ​នៅ​អាង​ត្រគាក​ ឬ​ប្រដាប់​ភេទ - មាន​អាការៈ​ដូច​ចង់​គ្រុន​ក្ដៅ​ វិល​មុខ​ ចង់​ក្អួត​ ឬ​រា​ករូស - ចុក​ណែន​លើ​ថ្ងាស​ក្រោម​ពោះ​ ចុក​ដូច​ពេល​មាន​រដូវ ​ឆ្អល់​ពោះ - ​ស្បូន​​កន្ត្រាក់រៀង​រាល់​ ១០ នាទី/ម្ដង […]


ផលវិបាក

ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន?

យល់​សប្តិ តែង​កើត​មាន​ជា​ធម្មតា​សម្រាប់​មនុស្ស​យើង​​នៅ​ពេល​គេង​លង់​លក់ ហើយ​ការ​យល់​សប្តិ​ក៏​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ដំណេក​ល្អ​របស់​មនុស្ស​យើង​ដែរ​។ ប៉ុន្តែ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ អាច​ខុស​ប្លែក​បន្តិច​រឿង​យល់​សប្ដិ​នេះ ដោយ​អាច​ឧស្សាហ៍​មាន​សុបិន​អាក្រក់ ឬ​យល់​សប្តិ​ឃើញ​ស្ដែងៗ​ពី​អ្វី​មួយ​ញឹក​ជាង​ធម្មតា​ កាល​មុន​មាន​ផ្ទៃពោះ។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​ផ្នែក​យល់​សប្តិ​មួយ​ចំនួន​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ជួប​ប្រទះ៖ ១. យល់​សប្ដិ​ប្លែកៗ​ច្រើន​ មនុស្ស​ទូទៅ​មាន​ការ​យល់​សប្ដិ​ប្លែក​ៗ​ពេល​គេង​លង់​លក់ ដែល​ការ​យល់សប្ដិ​ទាំង​នោះ​មាន​ដូច​ជា​ការ​យល់​សប្ដិ​បែប​មាន​មហិទ្ធិឫទ្ធិ ក្ដុក​ក្ដួល​អារម្មណ៍​ខ្លាំង ហើយ​មាន​រូប​ភាព​ច្បាស់ៗ​ជាដើម។ អ្វី​ក្នុង​យល់​សប្ដិ​ទាំង​នេះ គឺ​ហាក់​ដូច​ជា​ការ​ពិត​ជាក់​ស្ដែង​អ៊ីចឹង​ដែរ​។​ ទោះ​បី​ជា​សុបិន​ប្លែកៗ​បែប​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្រប់​គ្នា តែ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ សុបិន​បែប​នេះ​អាច​កើត​មាន​ច្រើន​ដង​ជាង​។ ខុស​ពី​រូប​ភាព​បែប​ស្រមើស្រមៃ ដែល​ពិបាក​ដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​រឿង​អ្វី​មួយ​បាន ការ​យល់​សប្ដិ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ហាត់​ដូច​ជា​ជីវិត​ពិត​អ៊ីចឹង​ដែរ​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​អាច​ភ្ញាក់​ពី​ដំណេក​ ដោយ​សារ​តែ​ការយល់​សប្ដិ​នោះ និង​អាច​គិត​ថា​តើ​វា​ជា​រឿង​ពិត ឬ​ជា​ការ​យល់​សប្ដិ​ទៀត​ផង​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ឧស្សាហ៍​យល់សប្ដិ ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​​ជឿ​ថា​ខ្លួន​យល់​សប្តិ​ច្រើន​ជា​ង​ធម្មតា​ពេល​កំពុង​មាន​ផ្ទៃពោះ។​ វា​អាច​​ដែរ​​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​យល់​សប្ដិ​ច្រើន​ពេល​គេង​យប់​ ឬ​កើន​លើស​នេះ​ទៅ​ទៀត​នៅ​ពេល​គេង​ថ្ងៃ​ថែម​ទៀត។ ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​អង់​កម្លាំង ហើយ​ពេល​ណា​យើង​គេង​សម្រាក​ច្រើន យើង​ក៏អាច​នឹង​យល់​សប្ដិ​ច្រើន​ដូច​គ្នា​។ ៣. យល់សប្ដិ​ឃើញ​កូន​ វា​មិន​ចម្លែក​ទេ​នៅ​ពេល​ដែល​យើង​​ដឹង​ថា​នឹង​មាន​សមាជិក​ថ្មី​ចូល​មក​នៅ​ក្នុង​គ្រួសារ ដែល​នេះ​ជា​ពេល​មួយ​ដែល​ស្រ្តី​សប្បាយចិត្ត និង​រំភើប​បំផុត​មួយ​។ ការ​សប្បាយ​ចិត្ត ​និង​រំភើប​នេះ គឺ​ជា​រឿង​ធម្មជាតិ​ និង​ធម្មតា​មួយ​នាំ​ឲ្យ​ស្រីៗ​យើង​យល់​សប្តិ​ឃើញ​ខ្លួនឯង និង​កូន​។ ដូច​គ្នា​ដែរ យើង​ពពោះ​កូន​រាល់​ថ្ងៃ គិត​ពី​កូន​រាល់​ថ្ងៃ នោះ​ពិត​ណាស់​ថា​ពេល​ខ្លះ​នឹង​យល់​សប្ដិ​ឃើញ​ថា​កូន​បាន​កើត ឬ​​យើង​បាន​កាន់​ឱប​កូន​ក្នុង​ដៃ​ជា​ដើម។ ស្រ្តី​មួយ​ចំនួន​ទៀត យល់សប្ដិ​​ឃើញ​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន និយាយ​ជាមួយ​កូន និង​ដឹង​ពី​ភេទ​របស់​កូន​ក៏​មាន​។ ៤. យល់សប្ដិ​អាក្រក់​ ទន្ទឹ​ម​នឹង​ការ​យល់​សប្ដិ​ឃើញ​ពី​ភាព​រំភើប​រីករាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​មាន​​ដែរ​ស្រ្តី​មាន​ផ្ទៃពោះ​អាច​យល់​សប្ដិ​អាក្រក់​។ ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦ បាន​សម្គាល់​ថា​ស្រ្តី​មាន​ផ្ទៃពោះ​យល់សប្ដិ​អាក្រក់​ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ដោយ​ថា​ការ​យល់​សប្ដិ​អាក្រក់​នេះ​អាច​មកពី​មាន​ការ​ភ្ញោច​ខាង​ផ្លូវ​អារម្មណ៍។​ ការ​យល់​សប្ដិ​អាក្រក់​នេះ​ […]


ថ្ងៃសម្រាល

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ទាំង​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល ម៉ាក់​ៗ​ត្រូវ​ប្រឈម​នឹង​ការ​ឈឺ​ចាប់ ក៏​ដូច​ជា​ហានិភ័យ​សុខភាព​មិន​តិច​ដែរ បើ​មាន​ការ​ធ្វេស​ប្រហែស​ណា​មួយ​កើត​ឡើង​ដូច​ជា​ធ្លាក់​ឈាម​ខ្លាំង ឬ​ឆ្លង​មេរោគ​ជាដើម។ ជា​ពិសេស ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​ ទៀត​នោះ ម៉ាក់​ៗ​កាន់​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើស​ដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​ជិត​សម្រាល​គ្រប់​រូប​គួរ​ដឹង​ពី​តិចនិក​សម្រាល​កូន​អំឡុង​ពេល​ផ្ទះ​កូវីដ-១៩​នេះ​ដោយ​សុវត្ថិភាព។ មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA កម្ពុជា បាន​ឲ្យ​ដឹង​ពី​គន្លឹះ​ការពារ​ខ្លួន ​៤​ចំណុច ចៀស​វាង​ឆ្លង​កូវីដ-១៩ ឬ​មេរោគ​ផ្សេង​ៗ​ក្នុង​ពេល​នេះ​ដូច​ជា៖ ១. ទូរស័ព្ទ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ម៉ាក់​ៗ ឬ​ដៃ​គូ​គួរ​ទូរស័ព្ទ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​សួរ​ពិគ្រោះ​យោបល់ និង​ដំបូន្មាន​នៅ​មុន​ថ្ងៃ​កំណត់​ឈឺ​ពោះ​សម្រាល។ បើ​សិន​ម៉ាក់​ៗ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ឬ​សញ្ញា​ទាក់​ទង​នឹង​ជំងឺ​កូវីដ-១៩​ផ្សេង​ៗ​ទៀត (ក្អក ហៀរ​សំបោរ ក្ដៅ​ខ្លួន...) ម៉ាក់​ៗ​ត្រូវ​ប្រាប់​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ដឹង​មុន។ ធ្វើ​បែប​នេះ ខាង​គ្រូពេទ្យ​ជំនាញ​អាច​រៀប​ចំ​វិធាន​ការ​ការពារ​ទុក​មុន​ពេល​យើង​ទៅ​ដល់ ឬ​ចាត់​វិធានការ​ការពារ​ផ្សេង​ៗ​ទៀត។ ២. ប្រាប់​អ្នក​ផ្ដល់​សេវា​ឲ្យ​បាន​ច្បាស់​លាស់ ម៉ាក់​ៗ​គួរ​តែ​និយាយ​ប្រាប់​គ្រូពេទ្យ​ពី​ជម្រើស និង​ស្ថាន​ភាព​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ម៉ាក់​ៗ​អាច​ប្រាប់​អ្នក​ជំនាញ​ពីការ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​ពេល​ឈឺ​ពោះ​សម្រាល និង​ឥរិយាបថ​សម្រាល​កូន​ដែល​ចង់​បាន ឬ​ស្នើរ​សុំ​វិធីសាស្ត្រ​បន្ថយ​ការ​ឈឺ​ចាប់​ផ្សេង​ៗ។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មាន​អារម្មណ៍ថា​ឈឺ​ក្បាល វិល​មុខ ថប់​ដង្ហើម ឬ​ឈឺ​ពោះ​ខ្លាំង​ពិបាក​ទ្រាំ គួរ​តែ​ប្រាប់​ទៅ​កាន់​គ្រូពេទ្យ​ឲ្យ​ដឹង​ជា​បន្ទាន់។ ៣. ឲ្យ​ប្ដី/ដៃគូ​នៅ​ក្បែរ​ខ្លួន​ពេល​សម្រាល ប្ដី ឬ​ដៃ​គូ​របស់​យើង គួរ​តែ​នៅ​ក្បែរ​ខ្លួន​គ្រប់​ជំហាន​ក្នុង​ពេល​សម្រាល​កូន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ឆាប់​រហ័ស និង​អាច​កាត់​បន្ថយ​ការ​សម្រាល​កូន​ដោយ​វះកាត់ ឬ​ទាម​ទារ​ឲ្យ​មាន​ការ​សម្រាល​តាម​បែប​វេជ្ជសាស្ត្រ​ដទៃ​ទៀត។ ៤. ដាក់​កូន​នៅ​លើ​ទ្រូង ក្រោយ​អា​អូន​សម្រាល​ចេញ​មក ម៉ាក់​ៗ​ត្រូវ​ដាក់​កូន​លើ​ទ្រូង​យើង​ផ្ទាល់ យ៉ាង​តិច​១ម៉ោង និង​បំបៅ​ទឹក​ដោះ​ដំបូង​ដល់​កូន ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ […]


ផលវិបាក

បកស្រាយ​ចម្ងល់​! មូលហេតុ​​ស្រីៗ​ពពោះ​មាន​លាមក​ពណ៌​ខ្មៅ

ពិត​ណាស់​ នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​ផ្ទៃពោះ​ ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​មាន​ការ​ផ្លាស់ប្ដូរ​ រួម​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​។ លាមក​ពណ៌​ខ្មៅ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​ពពោះ ហើយ​​ថែម​ទាំង​អាច​មាន​អាការៈ​ទល់​លាមក​​រួម​ផ្សំ​ផង​ដែរ​​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ពិភាក្សា​រោគ​សញ្ញា​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ប្រសើរ​​​។យ៉ាង​ណា​មិញ​ លាមក​ពណ៌​ខ្មៅ​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​​ដូច​ខាង​ក្រោម​នេះ​។ ១. អាហារ​បំប៉ន ​ជំងឺ​ស្លេកស្លាំង​ ឬ​កោសិកា​គ្រាប់​ឈាម​​ក្រហម​ធ្លាក់​ចុះ​ កើត​ឡើង​ជា​ញឹកញាប់​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយថ្នាំបំប៉ន​ជាតិ​ដែក​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ដើម្បី​បំបាត់​​ជំងឺ​ស្លេកស្លាំង​នេះ​។​ ប៉ុន្តែ​ ប្រភេទ​ជាតិ​ដែក​មួយ​ចំនួន​មិន​ងាយ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​ឡើយ​ ដែល​​អាច​បណ្ដាល​ឲ្យ​លាមក​ទៅ​ជា​ពណ៌​ខ្មៅ​ ព្រម​ទាំង​មាន​អាការៈ​ទល់​លាមក​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​​មាន​លាមក​ពណ៌​ខ្មៅ​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំបំប៉ន​ជាតិ​ដែក​ ម៉ាក់​ៗ​កំពុង​ពពោះ​អាច​បង្កើន​ការ​ញ៉ាំ​ជាតិ​ដែក​នៅ​ក្នុង​របប​អាហារ​​ជំនួស​វិញ ដូចជា​ថ្លើម​សត្វ​ សាច់​ និង​បន្លែ​ស្លឹក​បៃតង​ជាដើម​។ [embed-health-tool-due-date] ២. ថ្នាំ​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ខ្មៅ​ដូច​គ្នា​។​ ម៉ាក់ៗ​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ នៅ​ពេល​ដែល​មាន​លាមក​ពណ៌​ខ្មៅ​ បន្ទាប់​ពី​ចាប់ផ្ដើម​លេប​ថ្នាំ​ថ្មីៗ​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ប្រើប្រាស់​ថ្នាំ​ថ្មី​​នោះ​ ឬ​យ៉ាង​ណា​។​ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ណាមួយ​​ ​ស្រ្តី​ពពោះ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​ ដើម្បី​សុវត្ថិភាព​ទារក​​ក្នុង​ផ្ទៃ​។ ៣. អាហារ​ លាមក​ពណ៌​ខ្មៅ​​ក៏​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជាពិសេស​គឺ​ផ្លែប៊្លូបឺរី​​។​ លើស​ពី​នេះ​ គ្រឿង​បន្ថែម​ពណ៌​អាហារ​ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដែរ​។​ ដូចនេះ​ ស្ត្រី​​ពពោះ​​អាច​កំណត់​ពី​មូលហេតុ​នៃ​លាមក​ពណ៌​ខ្មៅ​បាន​​ ដោយ​ការ​កត់​ចំណាំ​ចំពោះ​អាហារ​ដែល​យើង​បាន​ញ៉ាំ​ នៅ​ពេល​ដែល​​មាន​លាមក​ពណ៌​ខ្មៅ​។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ការ​ហូរ​ឈាម​ ការ​​ហូរ​​ឈាម​ដែល​​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ នឹង​បណ្ដាល​ឲ្យ​លាមក​ប្រែ​ពណ៌​។​ ប្រសិនបើ​មាន​​​ការ​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ​ លាមក​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ក្រឹប ជំនួស​ឲ្យ​ឈាម​នៅ​ពេល​ដែល​​វា​ចេញ​មក​ក្រៅ។​ ខណៈ​ពេល​ដែល​លាមក​ពណ៌​ខ្មៅ​ក៏​អាច​កើត​មាន​ឡើង​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ ឬ​អាហារ​មួយ​ចំនួន​ គ្រូពេទ្យ​អាច​នឹង​​ណែនាំ​ឲ្យ​យើង​ធ្វើ​តេស្ត​ពិសេស​ […]


ផលវិបាក

គន្លឹះ​​ងាយៗដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ

ជា​ទូទៅ​ អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ​ គឺ​មាន​ភាព​ឈឺ​ចាប់​ខ្លាំង​ ប៉ុន្តែ​វា​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។​ ម៉ាក់ៗ​មួយ​ចំនួន​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ពីព្រោះ​តែ​មាន​ការ​ប្រែប្រួល​អ័រម៉ូន​។​ បន្ថែម​ពី​នេះ​ ការ​​ទ្រទ្រង់​ទម្ងន់​​​​ទារក​ ក៏​អាច​បង្ក​ជា​ការ​ឈឺ​ក្បាល​ដែរ​​ ដោយ​សារ​តែ​ភាព​តាន​តឹង​ និង​ឥរិយាបថ​មិន​ល្អ​របស់​ម៉ាក់​​ៗ។ លើស​ពី​នេះ​ កត្តា​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចេះ​តែ​ឈឺ​ក្បាល​នោះ​ គឺ​ដោយ​សារ​តែ​សាច់ដុំ​ខ្នង​ ក​ និង​ក្បាល​តឹង​ណែន​ កង្វះ​ជាតិ​ទឹក​ ឃ្លាន​ និង​ស្ត្រេស​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​យើង​ឈឺ​ក្បាល​ និង​មិន​អាច​កំណត់​ពី​មូលហេតុ​បាន​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​​ទៅ​ធ្វើ​ការ​ពិនិត្យ​ភ្នែក​។​ ជាក់​ស្តែង​​ មាន​ស្រីៗ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ប្រែប្រួលគំហើញ​​​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។ វិធីសាស្ត្រ​ដោះស្រាយ​​អាការៈ​ឈឺ​ក្បាល​ ពេល​មាន​គភ៌ ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​លើ​ស្មា​ និង​ក ម៉ាក់ៗ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​​ធ្វើ​ការ​ម៉ាស្សា​។ល។ ​លើស​​ពី​នេះ​ ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​ជា​គន្លឹះ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​។ ចូរ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​បរិមាណ​តិច​តួច​ក៏​អាច​បំបាត់​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​ ហើយ​វា​ក៏​មិន​បង្ក​គ្រោះថ្នាក់​​ណា​មួយ​​ឡើយ។​​​ ​យើង​គួរ​បារម្ភ​ពី​ការ​ឈឺ​ក្បាល​ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ​ ​នៅ​ពេល​ណា?​​​ ទោះ​បី​ជា​ការ​ឈឺ​ក្បាល​ ​​កម្រ​នឹង​បង្ក​ជា​​គ្រោះថ្នាក់​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​​​ផង​ដែរ។​ ការ​ឈឺ​ក្បាល​នេះ​ ​ក៏​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​ ហើយ​មិន​ងាយ​បាត់​ទៅ​វិញ និង​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ ដូចជា​បែក​អំពិលអំពែក​ ​ដែល​ស្រដៀង​ទៅ​នឹងជំងឺ​ឈឺ​ក្បាលប្រកាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​អាការៈ​​ក្អួត​ផង​ ឬ​ការ​ឈឺ​ក្បាល​កើត​ឡើង​បន្ទាប់​ពី​ការ​​ប៉ះ​ទង្គិច​ចំ​ក្បាល​ ​ឬ​មាន​អាការៈ​ស្ពឹក​ […]


ផលវិបាក

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ

ពិត​ណាស់​ ការ​​​ញ៉ាំ​អាហារ​​​ណា​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​គ្រប់គ្រាន់​ ​ជាមួយ​នឹង​បន្លែ​ និង​ផ្លែ​ឈើ​ គឺ​​មាន​សារសំខាន់​ណាស់​សម្រាប់​​​​ម៉ាក់​ៗ​​ដែល​កំពុង​តែ​ពពោះ​​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​គប្បី​ជៀសវាង​អាហារ​មួយ​ចំនួន​​ដែល​អាច​​បណ្ដាល​ឲ្យ​រលូត​កូន​បាន​ ជា​ពិសេស​នៅ​អំឡុង​​ត្រី​មាស​ទី​១។​ អាហារ​ដែល​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ នៅ​​អំឡុង​ពេល​​ពពោះ​​ថ្មីថ្មោង​ ​​ជា​ទូ​ទៅ​ ការ​ពពោះ​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​មាន​អាការៈ​ក្អួត​ចង្អោរ​ វិល​មុខ​ និង​ឃ្លាន​អាហារ​​ខុស​ប្រក្រតី​។​ ប៉ុន្តែ​ នៅ​អំឡុង​ពេល​​នេះ​ដែរ​​ ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​ចំពោះ​ការ​​ជ្រើសរើស​អាហារ​ ពីព្រោះ​វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ទារក​ដែល​កំពុង​តែ​លូតលាស់​ក្នុង​ផ្ទៃ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ គឺ​ជា​អាហារ​ដែល​អាច​​នាំ​ឲ្យ​មាន​ការ​រលូត​កូន​ដែល​ម៉ាក់​ៗ​គួរ​ជៀសវាង​៖ ​១. គ្រាប់​ល្ង​ ម៉ាក់​ៗ​ដែល​កំពុង​តែ​ពពោះ​ គួរ​ញ៉ាំ​គ្រាប់​ល្ង​នៅ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ មិន​ថា​ល្ង​ស​ ឬ​ល្ង​ខ្មៅ​នោះ​ទេ​។​ ប្រសិនបើ​​យើង​ញ៉ាំ​គ្រាប់​ល្ង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ វា​អាច​​កើត​មាន​បញ្ហា​ជា​ច្រើន​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ថ្មី​ថ្មោង​។ ២. ថ្លើម​សត្វ ​ថ្លើម​សត្វ​ សម្បូរ​ទៅ​ដោយ​វីតាមីន​A ដូច​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​វា​ត្រឹម​តែ​២ដង​ក្នុង​មួយ​ខែ​ វា​​​មិន​បង្ក​ជា​គ្រោះថ្នាក់ ក៏​ដូចជា​រលូត​កូន​ឡើយ​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​ក្នុង​បរិមាណ​ច្រើន​ វា​អាច​ជំរុញ​ការ​ប្រមូលផ្ដុំ​ ាាាាRetinol បន្តិច​ៗ​ ដែល​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​ទារក​។ ៣. ក្ដាម​ ​​​​ទោះ​បី​ជា​ក្ដាម​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ក៏​ពិត​មែន​ ​ប៉ុន្តែ​​វា​ក៏​មាន​ផ្ទុក​កម្រិត​កូឡេស្តេរ៉ូល​ខ្ពស់​ផង​ដែរ​។​ កត្តា​នេះ​ អាច​បណ្ដាល​ឲ្យ​រួញ​ស្បូន​  ​និង​នាំ​ឲ្យ​ហូរ​ឈាម​ខាង​ក្នុង​ ​ក៏​ដូចជា​រលូត​កូន​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​វា​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ឡើយ​។ ​៤. ប្រទាល​កន្ទុយ​ក្រពើ​ ថ្វី​ត្បិត​តែ​ប្រទាល​កន្ទុយ​ក្រពើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ស្រ្តី​​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​វា​ឡើយ​ ពីព្រោះ​​​ប្រទាល​កន្ទុយ​ក្រពើ​មាន​ផ្ទុក​សមាសធាតុAnthraquinones ​ជា​ប្រភេទ ថ្នាំ​បញ្ចុះលាមក ដែល​បង្ក​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ និង​ការ​ហូរ​ឈាម​នៅ​ក្នុង​អាង​ត្រគាក​ […]


ផលវិបាក

ញ៉ាំ​ដំឡូង​បំពង​ពេល​មាន​ផ្ទៃ​ពោះ​ ប៉ះពាល់​ដល់​កូន​អត់​?

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​អាច​នឹង​ចង់​ញ៉ាំ​ដំឡូង​បំពង​ ពីព្រោះ​វា​មាន​​ច្រើន​រសជាតិ​ និង​​ពេញ​និយម​បំផុត​ សម្រាប់​ម៉ាក់​ៗ​ដែល​ចូលចិត្ត​អង្គុយ​មើល​រឿង​បណ្ដើរ​ ញ៉ាំ​អាហារ​សម្រន់​បណ្ដើរ​។​ យ៉ាង​ណា​មិញ​ ដំឡូង​បំពង​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ឡើយ​ ហើយ​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ផលវិបាក​ជា​ច្រើន​ដល់​ទារក​​ដែល​នៅ​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង​។ តើ​ម៉ាក់​ៗ​អាច​ញ៉ាំ​ដំឡូង​បំពង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​បាន​ទេ? ​បើ​ទោះ​បី​ជា​ក្នុង​ករណី​ខ្លះ​ ម៉ាក់​ៗ​​អាច​ញ៉ាំ​ដំឡូង​បំពង​​នៅ​ក្នុង​បរិមាណ​តិចតួច​ ជាមួយ​នឹង​ការ​​ចម្អិន​ដែល​មាន​អនាម័យ​ និង​ការ​ប្រើ​ប្រេង​​បំពង​ដែល​មាន​គុណភាព​ល្អ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​មិន​គួរ​ញ៉ាំ​វា​​នៅ​ក្នុង​ត្រី​មាស​ទី​មួយ​ឡើយ​។ ហេតុអ្វី​ញ៉ាំ​ដំឡូង​​បំពង​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​មាន​គ្រោះថ្នាក់​? ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ មាន​ជាតិ​ដំឡូង​តែ​​៣០%​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ផ្សំ​​ផ្សេង​ទៀត​​ គឺ​ម្សៅ ​និង​សារធាតុ​បន្ថែម​សំយោគ ដែល​ប្រើប្រាស់​ដើម្បី​បង្កើន​រសជាតិ​ និង​អាច​ទុក​បាន​យូរ​។​ ពិត​ណាស់​ សារធាតុ​បន្ថែម​ទាំង​នេះ​មិន​ល្អ​សម្រាប់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ​។ ដំឡូង​បំពង​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​ចម្អិន​​គឺ​មិន​​ល្អ​សម្រាប់​សុខភាព​ឡើយ​។​ ដំឡូង​ភាគ​ច្រើន​ត្រូវ​បាន​បំពង​នៅ​សីតុណ្ហភាព​ខ្ពស់​ដោយ​ប្រើ​ប្រេង​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​ត្រូវ​បាត់បង់​។​ ​នៅ​ពេល​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ច្រើន​ ប្រេង​បន្លែ​ដែល​ប្រើ​ក្នុង​ការ​បំពង​ អាច​​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ខ្លាញ់​នៅ​ក្នុង​រាងកាយ និង​អាច​ប៉ះពាល់​បេះដូង​ ព្រម​ទាំង​បង្កើត​កម្រិត​កូឡេស្តេរ៉ូល​ និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ថែម​ទៀត​ផង​។ [embed-health-tool-due-date] ដំឡូង​បំពង​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​  ​ដែល​​អាច​ចូល​ទៅ​DNA ហើយ​ចាប់ផ្ដើម​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​វា​។ ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ ​មាន​បន្ថែម​អំបិល​ឆ្អែត រសជាតិ​ និង​សារធាតុ​បន្ថែម​។​ ការ​ញ៉ាំ​ដំឡូង​បំពង​ប្រៃ​ អាច​រាំង​ស្ទះ​ដល់​កម្រិត​​ជាតិ​ទឹក​ និង​សារធាតុ​រ៉ែ​ដែល​នៅ​ក្នុង​រាងកាយ​។ ហេតុ​ដូច្នេះ​ហើយ​ ​​វា​អាច​ធ្វើ​ឲ្យ​ហើម​ជើង​ និង​បង្កើន​សម្ពាធ​ឈាម​។ បន្ថែម​ពី​នេះ​ ដំឡូង​បំពង​អាច​បណ្ដាល​ឲ្យ​រលាក​បេះដូង​ ​ហ្គាស​ និង​បញ្ហា​ក្រពះ​ ផ្សេង​ៗ​ទៀត​។​ កត្តា​នេះ​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​រលូត​កូន​បាន​ដែរ​។ ចំណែក​ឯ បរិមាណ​ជាតិ​ខ្លាញ់​លើស​ អាច​ដាក់​បន្ទុក​ច្រើន​​លើ​តម្រង​នោម​ និង​សរីរាង្គ​ដទៃ​ទៀត​។​ ​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ ការ​ញ៉ាំ​ដំឡូង​បំពង​ អំឡុង​ពេល​​ពពោះ​ ប៉ះពាល់​ដល់​សុខភាព​ទារក​បែប​ណា​? ជា​ទូ​ទៅ​ […]


សម្រាលកូន

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន

អារម្មណ៍ម៉ាក់ៗមិនសូវជាខុសគ្នាប៉ុន្មានទេ កាលណាជិតដល់ថ្ងៃសម្រាល ក្នុងចិត្តភ័យផងអរផង។ ចំពោះម៉ាក់ៗដែលទើបមានកូនដំបូង ប្រហែលជាបារម្ភខ្លាំងចំពោះបញ្ហាចោទផ្សេងៗនៅពេលសម្រាលអាអូន បើអ៊ីចឹង យើងមកដឹងពីរឿងសំខាន់ ៤យ៉ាង អំពីការសម្រាលកូន។ ១. កូនកើតមុនខែ គ្រប់ខែ ចាស់ខែ មិនមែនស្ត្រីគ្រប់រូបសម្រាលកូនតាមកាលកំណត់ដូចគ្នានោះទេ ស្រ្តីខ្លះអាចកើតកូនមុនខែ ខ្លះទៀតចាស់ខែ មានន័យលើសកាលកំណត់។ មុនខែ៖ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា ទារកកើតមុនខែ ឬការសម្រាលកូនមុនកំណត់ សំដៅទៅលើការសម្រាលកូននៅមុនសប្ដាហ៍ទី ៣៧ នៃការពពោះ។ គ្រប់ខែ៖ ក្បូនពេទ្យរាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជាថ្ងៃមានគភ៌ ដោយកំណត់រយៈពេល ៤០ សប្តាហ៍ ជាថ្ងៃគ្រប់ខែសម្រាលកូន ដែលត្រូវជា ៩ខែ១០ថ្ងៃ។ តែទោះជាកំណត់បែបនេះក្តី បើកូនសម្រាលក្រោយ ៣៧ សប្តាហ៍ទៅ ក៏ពេទ្យចាត់ទុកថា គ្រប់ខែដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចាស់ខែ៖ ការពពោះ ឬសម្រាលកូនលើសពីរយៈពេល ៤០ សប្តាហ៍ទៅ នោះគេហៅថា កូនចាស់ខែហើយ។ គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗទុកកូនក្នុងពោះយ៉ាងយូរបំផុតត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ ទោះជាមិនឈឺពោះ ឬបែកទឹកភ្លោះក៏ដោយ។ [embed-health-tool-due-date] ២. មានបញ្ហាប៉ុន្មាននេះ សម្រាលតាមធម្មជាតិអាចនឹងគ្រោះថ្នាក់ គ្រូពេទ្យសម្ភពលើកទឹកចិត្តឲ្យស្រីៗមានផ្ទៃពោះទាំងអស់សម្រាលកូនតាមធម្មជាតិ ជាជាងវះកាត់។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី […]


ផលវិបាក

សម្ពាធ​ឈាម​ខ្ពស់​ពេល​ពពោះ​ដំបូង​ អាច​បង្កើន​ឱកាស​​គាំង​បេះដូង​?

​ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​គឺ​ជា​ពេលវេលា​ដ៏​រំភើប​បំផុត​​នៅ​ក្នុង​ជីវិត​របស់​ស្រី​ៗ​យើង​​គ្រប់​រូប​។​ ​អំឡុង​ពេល​ពពោះ​នេះ​ដែរ​​ យើង​តែងតែ​ជួប​ប្រទះ​នូវ​ផលវិបាក​ និង​បញ្ហា​សុខភាព​ជា​ច្រើន​ ហើយ​ការ​ថែទាំ​​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ មិន​ត្រឹម​តែ​មាន​សារសំខាន់​ចំពោះ​ទារក​ប៉ុណ្ណោះ​ទេ​ វា​​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​ម៉ាក់​ៗ​ផង​ដែរ​។ ប្រសិនបើ​យើង​​ជួប​បញ្ហា​ដូចជា​ហើម​មុខ​ ដៃ​ និង​ជើង​ អំឡុង​ពេល​ពពោះ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ដែល​ជា​​ដំណើរ​​នៃ​ការ​ឡើង​សម្ពាធ​ឈាម​ភ្លាម​ៗ​។ ​ការ​ឡើង​សម្ពាធ​ឈាម​​អំឡុង​ពេល​​ពពោះ​លើក​ដំបូង​ អាច​ជា​សញ្ញា​ព្រមាន​មួយ​​​ចំពោះ​ការ​កើន​ឡើង​ឱកាស​នៃ​ការ​គាំង​បេះដូង​ និង​ស្លាប់​ដោយ​សារ​​ជំងឺ​សរសៃ​ឈាម​បេះដូង​ដល់​ទៅ​៤​ដង​​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រហែល​ជា​២​ទៅ​៨% ​នៃ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទូទាំង​ពិភពលោក​ ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សប្ដាហ៍​ពី​២០​​នៃ​ការ​ពពោះ​។​ ​ទោះ​បី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ​នៅ​មិន​ទាន់​​​ត្រូវ​បាន​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ទាក់ទង​ទៅ​នឹងសរសៃ​ឈាម​នៃ​សុក​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ស្ត្រី​ចំនួន​៦៣៦០នាក់​ ដែល​មាន​អាយុ​​ចាប់ពី​១៨​ឆ្នាំ​ ដល់​៥៤​ឆ្នាំ​ ​ដែល​ពពោះ​លើក​ដំបូង​ និង​មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ចាប់​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៣​ ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង ព្រម​ទាំង​ធ្វើ​ការ​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ស្ត្រី​ដែល​ពុំ​មាន​ជំងឺ​បម្រុង​ក្រឡា ភ្លើង​ ដោយ​រក​ឃើញ​ថា​ អ្នក​ដែល​មាន​ជំងឺ​នេះ​ អំឡុង​ពេល​ពពោះ​ជា​លើក​ដំបូង​អាច​នឹង​កើត​​មាន​អាការៈ​គាំង​បេះដូង​ ឬ​​ស្លាប់​ដោយ​សារ​ជំងឺ​សរសៃ​ឈាម​បេះដូង​​​ច្រើន​ជាង​អ្នក​ធម្មតា​ដល់​ទៅ​៤​ដង​ឯណោះ​។​ [embed-health-tool-heart-rate] ហេតុ​ដូច្នេះ​ហើយ​ ​ស្រី​ៗ​យើង​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ នៅ​អំឡុង​ពេល​មាន​គភ៌​ ក៏​ដូចជា​តាមដាន​ឲ្យ​បាន​ដិតដល់​ ប្រសិនបើ​កើត​មាន​ជំងឺ​នេះ​នៅ​ពេល​​សម្រាល​កូន​លើក​ដំបូង​ ​ពីព្រោះ​​វា​ក៏​អាច​កើត​មាន​ចំពោះ​ការ​សម្រាល​កូន​លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ