សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ផលវិបាក

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​អំឡុង​ពេល និង​ក្រោយ​សម្រាល​មាន​តិចតួច​ជាង​ការ​វះកាត់។ ប៉ុន្តែ​ក្នុង​ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះ​ត្រា​តែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អត្រា​អ្នក​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។ លោក​បន្ត​ថា ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ភាព​ងាយស្រួល ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផល​វិបាក​ផ្សេង​ៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្ដាល​មកពី​ការ​វះកាត់​នេះ។ ដូច្នេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​ផល​វិបាក​ខ្លះ​ៗ​អំឡុង និង​ក្រោយ​ពេល​ការ​វះកាត់​សម្រាល​កូន៖ ១- ផល​វិបាក​អំឡុង​ពេល​វះកាត់ – ផលវិបាក​នៃ​ថ្នាំ​សណ្ដំ (Syndrome de Mendelson) – ការ​បាត់បង់​ឈាម​ច្រើន​ពេល​វះកាត់ – ការ​ដាច់​រហែក​ក​ស្បូន​ខ្លាំង – របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ ២- ផលវិបាក​ក្រោយ​ពេល​វះកាត់​ភ្លាម​ៗ ១០% ទៅ ៤២% – ការ​បង្ក​រោគ​ផ្សេងៗ​មាន​ដូចជា៖ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃ​ឈាម – ការ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​​របួស​ក្រោម​ស្បែក – ស្លេកស្លាំង – ផលវិបាក​ស្ទះ​សរសៃឈាម​តូច​ៗ ជាពិសេស​សរសៃ​ឈាម​ក្នុង​សួត​ធ្វើឲ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម ៣- ផល​វិបាក​ក្រោយ​ពេល​វះកាត់ នៅ​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង – ការ​វះកាត់​យក​កូន​សារ​ជាថ្មី – ការ​ធ្លាយ​ស្បូន – សុក​ពាំង​មាត់ស្បូន – សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន […]


សម្រាលកូន

ប្តីល្អ ជួយសម្រួលអារម្មណ៍ប្រពន្ធពេលជិតសម្រាលតាមរបៀបទាំងនេះ

ស្រ្តី​គ្រប់​រូប​ឲ្យ​តែ​ពេល​ជិត​សម្រាល​កូន​ម្ដង​ៗ តែង​តែ​មាន​ការ​ឈឺ​ចាប់ និង​មាន​ភាព​តាន​តឹង​កើន​ឡើង ពេល​នោះ​ហើយ គឺ​ជា​ពេល​ដែល​ម៉ាក់​ៗ​ជិត​សម្រាល​ត្រូវ​ការ​កម្លាំង​ចិត្ត​ខ្លាំង ជាពិសេស​ពី​ប្ដី​​ផ្ទាល់​តែ​ម្ដង។ បើ​មិន​ដឹង​ថា​គួរ​ជួយ​ប្រពន្ធ​បាន​ដោយ​របៀប​ណា ខាង​ក្រោម​នេះ​ជា​តិចនិក​ល្អ​ដែល​បាន​ចែក​រំលែក​ពី​អ្នក​​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​បង​ប្រុស យ៉ាន វឌ្ឍនៈ ជា​អ្នក​រក​ស៊ី​ម្នាក់​នៅ​ម្តុំ​ផ្សារ​ទំនើប Aeon 1 រស់​នៅ​ភ្នំពេញ​​ថា នៅ​ពេល​ដែល​ប្រពន្ធ​ជិត​សម្រាល តួ​នាទី​ជា​ប្ដី​គឺ​ត្រូវ​តែ​នៅ​ក្បែរ​ប្រពន្ធ​រហូត មិន​ថា​ក្នុង​ពេល​រៀប​សម្រាល ឬ​សម្រាល​កូន​រួច​ទេ៖“ពេល​ប្រពន្ធ​ខ្ញុំ​ជិត​សម្រាល គឺ​ខ្ញុំ​នៅ​ជិត​គាត់ ជួយ​ធ្វើ​សរសៃ ជួយ​លួង​លោម ព្រោះ​ពេល​ជិត​សម្រាល​ហ្នឹង ​ប្រពន្ធ​ខ្ញុំ​គាត់​ឈឺ​ចាប់​ពោះ​ណាស់ ទ្រាំ​មិន​ចង់​បាន ឃើញ​មាន​ទឹក​ភ្នែក​ផង​អី​ផង”។ ក្រៅ​ពី​ពាក្យ​លួង​លោម និង​ការ​នៅ​ក្បែរ ប្តី​អាច​ជួយ​បន្ធូរ​អារម្មណ៍​ប្រពន្ធ​បាន​ដោយ​ការ​ធ្វើ​សកម្មភាព​សាមញ្ញ​ៗ​បាន​ដូច​ជា៖ ១. ជួយ​ម៉ាស្សា​ខ្នង ក្បាល ឬ​ច្របាច់​ដៃ​ជើង ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រពន្ធ។ ២. យក​កន្សែង​ត្រជាក់​ៗ ជូត​មុខ ជូត​ខ្លួន​ឲ្យ​ប្រពន្ធ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល ធូរ​ស្រាល។ ៣. ជួយ​ប្រពន្ធ​ផ្លាស់​ប្តូរ​ចលនា ដើម្បី​ត្រៀម​​សម្រាល​បាន​ស្រួល។ ៤. ជួយ​លើក​ទឹក​ចិត្ត​ប្រពន្ធ ផ្តល់​កម្លាំង​ចិត្ត ជាដើម។ បងប្រុស ​បានណែនាំ​បន្ថែម​ថា ពេល​ខ្លះ ប្រពន្ធ​អាច​មិន​ឲ្យ​ប៉ះ ឬ​ជួយ​នៅ​ពេល​ធ្វើ​អ្វី​មួយ ទោះ​បី​ជា​បែប​នេះ​ក្តី ប្តីគឺ​ត្រូវ​តែ​នៅ​ក្បែរ និង​ស្ដាប់​តាម​អ្វី​ដែល​ប្រពន្ធ​ចង់​បាន ហើយ​ត្រូវ​ធ្វើ​ចិត្ត​អត់​ធ្មត់​បន្តិច ព្រោះ​នៅ​ពេល​ជិត​សម្រាល ប្រពន្ធ​អាច​ត្អូញត្អែរ​ច្រើន ហើយ​ក៏​ឆាប់​មួរ​ម៉ៅ​ដែរ ដូច​នេះ​ហើយ យើង​ជា​ប្ដី​ត្រូវ​ចេះ​យោគ​យល់​ដល់​ប្រពន្ធ។ បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា […]


ផលវិបាក

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

ការ​សម្រាល​កូន​មិន​មែន​ងាយ​ស្រួល​ទេ ទោះ​សម្រាល​តាម​វិធី​ណា​ក៏​ដោយ​ក៏​ស្ត្រី​ទាំង​អស់​តែង​តែ​មាន​ការ​ឈឺ​ចាប់។ មិន​ថា​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​គឺ​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច​គ្នា ជាពិសេស​ម៉ាក់ៗ​ដែល​សម្រាល​ដោយ​វះកាត់​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​នេះ ភាគរយ​នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ ជា​ពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូល​ហេតុ ព្រោះ​ធម្មតា ករណី​គ្រូពេទ្យ​សម្រេច​ចិត្ត​ឲ្យ​សម្រាល​ដោយ​វះកាត់ លុះ​ត្រា​​តែ​ការ​សម្រាល​បែប​ធម្មជាតិ​អាច​មាន​គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ ផ្ទុយ​ទៅ​វិញ ការ​សម្រាល​ដោយ​វះកាត់​ផ្ដល់​ផល​ពិបាក​ច្រើន​ជាង​ការ​សម្រាល​ដោយ​ធម្មជាតិ ហើយ​អាច​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ​ដូច​ជា៖ – វះកាត់​យក​កូន​សារ​ជា​ថ្មី – ធ្លាយ​ស្បូន – សុក​ពាំង​មាត់​ស្បូន – សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោក​នោមជាដើម។ អត្ថបទពាក់ព័ន្ធ៖ កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្រៅ​ពី​នេះ ការ​សម្រាល​ដោយ​​វះ​កាត់​ក៏​ផ្ដល់​ផល​ពិបាក​ច្រើន​ដែរ នៅ​ពេល​ដែល​កំពុង​វះកាត់ និង​ក្រោយ​វះកាត់​ហើយ​ភ្លាម​ៗ​ដែរ៖ ផល​ពិបាក​អំឡុង​ពេល​វះកាត់៖ – ផល​វិបាក​នៃ​ថ្នាំ​សណ្ដំ – បាត់​បង់​ឈាម​ច្រើន​ពេល​វះកាត់ -ដាច់​រហែក​ក​ស្បូន​ខ្លាំង – របួស​ប្លោក​នោម ឬ​ពោះ​វៀន ដែល​ទាម​ទារ​ការ​សម្រាក​ពេទ្យ​រយៈ​ពេល​យូរ។ ផល​ពិបាក​ក្រោយ​សម្រាល​វះកាត់​ភ្លាមៗ១០% ទៅ​៤២%៖ – ​បង្ក​រោគ​ផ្សេងៗ (ដូចជា ការ​រលាក​ប្លោក​នោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម) – ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​ក្រោម​របួស​ស្បែក – ​ស្លេក​ស្លាំង – ស្ទះ​សរសៃ​ឈាម​តូច​ៗ ជា​ពិសេស​សរសៃឈាម​ក្នុង​សួត ធ្វើ​ឲ្យមាន​វិបត្តិ​ផ្លូវ​ដង្ហើម។ ដោយ​សារ​ការ​សម្រាល​ដោយ​វះកាត់​មាន​ផល​ប៉ះពាល់​ច្រើន​បែប​នេះទើប មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​មុន […]


ថ្ងៃសម្រាល

តិចនិក និងលក្ខខណ្ឌជួយឲ្យឈឺពោះសម្រាលកូនបានលឿន ម៉ាក់ៗត្រូវដឹង

អំឡុងពេលពពោះទម្រាំគ្រប់ខែ ពេលវេលាសម្រាលកូន ជារឿងដែលម៉ាក់ភាគច្រើនគិតថា លំបាកជាងគេ ពិសេសអ្នកទើបមានកូនដំបូងប្រាកដជាមានអារម្មណ៍ភ័យខ្លាចជាក់ជាមិនខាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់សម្រាលកូនតាមធម្មជាតិលឿន ហើយមិនសូវឈឺពោះយូរ តម្រូវឲ្យស្ត្រីខ្លួនឯងមានភាពរហ័សរហួន ដើម្បីឲ្យសាច់ដុំដំណើរការ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះបានបន្តទៀតថា ក្រៅពីទម្លាប់ប្រចាំថ្ងៃមានភាពស្វាហាប់ ហើយម៉ាក់ៗត្រូវមានកាយសម្បទារឹងមាំ កម្ពស់បាន និងត្រូវរក្សាទម្ងន់មិនឲ្យឡើងច្រើនលើសលប់។ ការសម្រាលកូនទាក់ទងនឹងសមាសភាព ៣ យ៉ាង ទី១ ទំហំឆ្អឹងអាងត្រគាកម្ដាយ ទី២ ស្បូនរបស់ម្ដាយ និងទី៣ កូននេះឯង។ “ប្រសិនបើម្ដាយកម្ពស់ ១,៦០ ម៉ែត្រ នោះត្រគាកសាយល្អ តែបើកម្ពស់ ១,៥០ ម៉ែត្រ ត្រគាកអាចតូចជាងអ្នកកម្ពស់ ១,៦០ ម៉ែត្របន្តិចមែន តែឆ្អឹងគ្មានភាពប្រែប្រួលទេ។ ស្បូនត្រូវបើកតាមធម្មជាតិហើយ កូនត្រូវចេញពីស្បូនឆ្លងកាត់តាមទ្វារ មកខាងក្រៅ តែបើសិនជាកូនធំពេក ធ្វើឲ្យពិបាកសម្រាល”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។ ក្រៅពីការរក្សាទម្ងន់ពេលជិតដល់ថ្ងៃសម្រាលកូន លោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ៗឧស្សាហ៍ញ៉ាំចំណីអាហារណាដែលមានរសជាតិផ្អែមៗ ដើម្បីឲ្យមានកម្លាំង និងជួយឲ្យការប្រឹងពេលសម្រាលបានលឿនទៀតផង។ ក្នុងដំណាក់កាលសម្រាលកូន ស្ត្រីអាចញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកផ្លែឈើជាដើម ព្រោះជួយធ្វើឲ្យមានកម្លាំងឡើងវិញ ដើម្បីបន្តប្រឹងឲ្យកូនឆាប់ចេញមក។ មួយវិញទៀត […]


ត្រៀមសម្រាល

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​ភ្លែត​នោះ​ទេ ឯ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​ទៀត​សោត ក៏​មិនមែន​មាន​តែ​ឈឺ​ពោះ​មួយ​មុខ​នោះដែរ​ ​មាន​សញ្ញា​ផ្សេងៗ​ទៀត​រួម​ផ្សំ​។ ម៉ាក់ៗ​ពពោះ​កូន​ដំបូង ឬ​កៀក​ថ្ងៃ​សម្រាល ចង់​ដឹង​ទេ​ថា ស្ត្រី​អាច​សម្រាល​កូន​នៅ​សប្តាហ៍​ទី​ប៉ុន្មាន? តើ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​មាន​អីខ្លះ? បើ​តាម​ការឲ្យ​ដឹង​ពីប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្បួន​ពេទ្យបាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន តែ​បើ​ស្ត្រី​សម្រាល​ក្រោយ​ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ ក្នុង​នោះ​សញ្ញា​ឈឺពោះ​សម្រាល​កូន រួម​មាន៖ – ឈឺ​ចង្កេះ​ឈឺ​ខ្នង ៖ អាការៈ​ចុក​រួយ​ចង្កេះ​ខ្នង កើត​មាន​ញឹក​ញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​វិញ ម៉ាក់ៗ​មាន​អាការៈ​ឈឺ​ចង្កេះផ្នែកខ្នង​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ចាស់ៗ​ចំណាំហៅថា​ថា លីញ​ចង្កេះ​ខ្នង​នោះ​អី។ នេះដោយសារតែមុនពេលសម្រាល សាច់ដុំ និងសន្លាក់ផ្លាស់ទី និងយារ សម្រាប់ត្រៀមខ្លួនសម្រាល។ – សៀត​ពោះ ឈឺ​ពោះ៖ ឈឺ​ពោះ​សម្រាល​កូន ខុស​ពី​ឈឺ​ពោះ​រាករូស ដោយ​វា​មាន​សណ្ឋាន​ខ្មួលៗ។ – ធ្លាក់​ទឹក​រម្អិល៖ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ៗ​តាម​ទ្វារមាស ពេល​ខ្លះ​មាន​លាយ​ឈាម​តិចៗ​មក​ជាមួយ ជា​សញ្ញា​បញ្ជាក់​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​កាន់​តែ​កៀក​មែន​ទែន​ហើយ។ ជួន​កាល​ម៉ាក់ៗ​នោម​មាន​ចេញ​លាយ​ទឹក​រម្អិល និង​ឈាម​មក​ជាមួយ​ផង។ – ស្បូន​កន្ត្រាក់៖ នៅ​ដំណាក់​កាល​ដំបូង ស្បូន​កន្ត្រាក់​យូរៗ​ម្តង​ប៉ុណ្ណោះ […]


សម្រាលកូន

កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?

ជា​ធម្មតាម៉ាក់ៗ​អាចបែកទឹកភ្លោះមុន ឬអំឡុងពេលសម្រាល ប៉ុន្តែ​ប្រសិន​បើ​បែក​ទឹក​ភ្លោះ​មុនពេលសម្រាល តើកូន​ក្នុង​ផ្ទៃ​អាច​រស់​បាន​ប៉ុន្មាន​? ទាក់​ទង​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ក្នុង​ករណី​​ស្រ្តី​មាន​ផ្ទៃ​ពោះ​បែក​ទឹក​ភ្លោះ កូន​ក្នុង​ផ្ទៃ​អាច​រស់​នៅ​បាន​ពី​៤៨​ម៉ោង ឬ​អាច​យូរ​ជាង​នេះ។ ប្រសិន​បើ​បែក​ទឹក​ភ្លោះ​យូរ​តែ​នៅ​មិន​ទាន់​សម្រាល​ក្នុង​រយៈ​ពេល​៤៨​ម៉ោង ឬ​យូរ​ជាង​នេះ ស្រ្តី​ពពោះ​ត្រូវ​មាន​ការ​តាម​ដាន​សុខភាព​ឲ្យ​បាន​ដិត​ដល់​ពី​ក្រុម​គ្រូពេទ្យ។ យ៉ាង​ណា​មិញ បើម៉ាក់ៗ​បែក​ទឹក​ភ្លោះ​បាន​៤៨​ម៉ោង ឬ​យូរ​ជាង​នេះ ហើយ​នៅ​​មិន​ទាន់​សម្រាល ​ត្រូវ​​សម្រាលដោយ​វះ​កាត់​ឬ​យ៉ាង​ណានោះ  លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ឲ្យ​ដឹង​ថា “សម្រាប់​បញ្ហា​នេះ យើង​មិន​អាច​និយាយ​បាន​ទេ​ថា គួរ​សម្រេច​វះ ឬ​អត់ គឺ​វា​អាស្រ័យ​ទៅ​លើ​​បច្ចេក​ទេស​របស់ខាងក្រុម​គ្រូពេទ្យផ្ទាល់”។ ជុំ​វិញ​រឿង​នេះ បន្ទាប់​ពី​បែក​ទឹក​ភ្លោះ​ហើយ ត្រូវ​ប្រា​កដ​ថា ស្រ្តី​ពពោះ​ទទួល​បាន​ការ​តាម​ដាន​សុខភាព​ឲ្យ​បាន​ដិត​ដល់​មែន​ទែន ព្រោះ​កាល​ណា បើ​បែក​ទឹក​ភ្លោះ​ហើយ ស្រ្តីមិន​ទទួល​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ វា​អាច​បណ្តាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ធ្ងន់​ធ្ងរ ហើយ​ម៉ាក់ៗ​ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ ឬជួបបញ្ហា​សុខភាព​ផ្សេងៗផងដែរ។​​ អត្ថបទពាក់ព័ន្ធ៖ សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ? ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា? ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល? ទឹក​ភ្លោះ​តិច ឬ​ច្រើន មកពី​អ្វី? គ្រោះ​ថ្នាក់​ម៉េច​ខ្លះ? សញ្ញាសំខាន់ៗ សម្គាល់ទារកកើតមកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ថ្ងៃសម្រាល

មូលហេតុ និងគុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ (វីដេអូ)

ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សម្រាលកូន

ហេតុផលដែលប្តីត្រូវចូលបន្ទប់សម្រាលជាមួយប្រពន្ធ (វីដេអូ)

ប្តីល្អ កំពុង​ត្រៀម​ខ្លួន​ចាំ​ធ្វើប៉ាៗ និង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ម៉ាក់ៗ​ក្នុង​ថ្ងៃ​ពិសេស (ថ្ងៃសម្រាល) ប៉ុន្តែ​ប្រុសៗ​គ្នា​យើង​ខ្លះ​ ទោះ​ជា​ចូល​ដល់​បន្ទប់​សម្រាល​ជាមួយ​ប្រពន្ធ នៅ​តែ​មិន​ដឹង​ហេតុផល​នៅ​ពី​ក្រោយ មិន​ដឹង​គួរ​ធ្វើអ្វី​អំឡុង​ពេល​នោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​ហេតុផល​សំខាន់​មួយ​ចំនួន ដែលប៉ាៗ​ថ្មីថ្មោង​ទាំងអស់​ត្រូវធ្វើ​ជា​ចាំបាច់។ អត្ថបទពាក់ព័ន្ធ: បច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន (វីដេអូ) សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាលកូន​ (វីដេអូ) ៥ ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន (វីដេអូ) មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ) កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ ម៉ាក់ៗត្រគាកតូច សម្រាលកូនតាមធម្មជាតិមានអត្រាគ្រោះថ្នាក់ខ្លាំង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ