សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

សម្រាលកូន

ឆ្លងទន្លេហើយប៉ុន្មានថ្ងៃ ទើបគេលែងហៅថា «កូនខ្ចី»?

ក្រោយ​សម្រាល​កូន​ហើយ ចាស់​ៗ​តែង​ហៅ​ថា ស្រីៗ «កូន​ខ្ចី» និង​តម្រូវ​ឲ្យ​អ្នក​កូន​ខ្ចីនោះ នៅ​ស្ងៀម​មិន​ត្រូវ​ធ្វើ​អ្វីទាំងអស់​រាប់​ខែ រហូត​ចូល​ដល់​ឆ្នាំ​ទៀត​ផង ព្រោះ​គិត​ថា​ការ​ធ្វើ​ការងារ​សម្រាប់​អ្នក​សម្រាល​កូន​រួច បណ្ដាល​ឲ្យ​ទាស់។ ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ពាក្យកូនខ្ចី​របស់​ចាស់​ៗ​ពី​មុន គឺ​ក្រោយសម្រាលស្រីៗត្រូវស្លៀកពាក់​ជិត​ៗ ពាក់​មួក​ គ្របត្រចៀក ឬ​មានសម្លីញ៉ុក​ត្រចៀក​កុំឲ្យ​ចូល​ខ្យល់ ពាក់ស្រោមជើង និងសម្រាកនៅ​ស្ងៀម​រាប់​ខែមិនធ្វើ​អ្វី​សោះ។ លោកពន្យល់​ថា ក្រោយ​សម្រាល​កូន​បាន ៤៥ ថ្ងៃ គេ​លែង​ហៅ​ថា​កូន​ខ្ចី​ទៀត​ហើយ ព្រោះ​ជា​ពេល​ដែល​អាច​មក​រដូវ និង​រួម​ភេទ​បាន​ឡើង​វិញ​ ដែល​នេះ​ជា​និយមន័យ​នៃ​ពាក្យ​កូន​ខ្ចី​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ។ ជា​ធម្មតា​ស្ត្រី​នឹង​ចាប់ផ្ដើម​មក​រដូវ​វិញ​នៅ​ចន្លោះ ៣ ទៅ ១០ សប្ដាហ៍​ក្រោយ​សម្រាលកូន ឬ​ជា​មធ្យម ៤៥ ថ្ងៃ តែ​លក្ខខណ្ឌ​នេះ​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ស្ត្រីម្នាក់​ៗ ​អាស្រ័យ​លើ​សុខភាព​កាយ ចិត្ត និង​របៀប​នៃ​ការ​បំបៅ​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា មុនរយៈពេល ៤៥ ថ្ងៃនេះ​ម៉ាក់​ៗ​ក៏អាច​ទៅផ្សារ ធ្វើម្ហូប បោសផ្ទះ បោកសម្លៀកបំពាក់ ធ្វើ​ការ​ងារ​គ្រប់យ៉ាងគ្រាន់តែ​កុំ​សូវ​ធ្វើ​ធ្ងន់​ដែល​ហួស​ពី​កម្លាំង​យើង និង​អាច​ដើរហើរ​លេង​ឆ្ងាយ​ក៏​បាន គ្រាន់តែ​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ​ឈឺ ព្រោះ​បើ​ឈឺ​ដូចជា​ផ្ដាសាយ ក្អក អាច​ឆ្លង​ទៅ​ទារក​បាន ហើយ​កូន​នៅ​តូច​ឈឺ​មិន​មែន​ស្រួល​ក្នុង​ការ​បញ្ចុក​ថ្នាំ​ឡើយ។ [embed-health-tool-baby-poop-tool] ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បន្ត​ថា ចាស់​ៗ​ច្រើន​បង្គាប់​ស្ត្រី​សម្រាល​កូន​រួច​មិន​ឲ្យ​ញ៉ាំ​អាហារ​មាន​បន្លែ ព្រោះ​ខ្លាច​កូន​ហើម​ពោះ។ […]


ផលវិបាក

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

ករណី​កូន​ក្នុង​ផ្ទៃ​បញ្ច្រាស ធ្វើឲ្យ​ម៉ាក់ប៉ា​បារម្ភ​ជា​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា បើ​សម្រាល​កូន​ទាំង​បញ្ច្រាស ផ្នែក​ដែល​ចេញ​មុន​គេ គឺ​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ប្រហែល​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។ ចំណែក​ឯ​មូលហេតុ​វិញ​ ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ ថា​មាន​ច្រើន​យ៉ាង​ណាស់ ក្នុង​នោះ​មាន​ដូចជា៖ - កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក - ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​គភ៌ - កូន​មិន​គ្រប់ខែ - កូនភ្លោះ - កូន​មិន​គ្រប់​លក្ខណ: - ទឹកភ្លោះ​ច្រើន ឬ​តិច​ពេក - សុក​ពាំង​មាត់​ស្បូន - ម្ដាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន - ម្ដាយ​ធ្លាប់​មាន​កូន​ច្រើន​ដង​រួច​ហើយ - ម្ដាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី - ករណី​ខ្លះ​គ្មាន​មូលហេតុ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ករណី​កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក និង​ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​កូន​ច្រើន​ជាន់ ឃើញ​កើត​មាន​ញឹកញាប់​ណាស់។ ដូចនេះ បើ​កូន​បញ្ច្រាស​ជើង​បែប​តើ​យើង​គួរ​សម្រាល​ធម្មជាតិ ឬ​ក៏​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ​បាន លុះត្រាតែ៖ - មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ - ម្ដាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង - ម្ដាយ​មិន​ធ្លាប់​ធ្វើការ​វះ​កាត់​យក​កូន​ពី​មុន - កូន​មាន​ទម្ងន់​ចន្លោះ២ គីឡូ​កន្លះ […]


សម្រាលកូន

អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

ទោះ​ជា​ការ​សម្រាល​ដោយ​វះកាត់​មិន​ល្អ​ដូច​សម្រាល​តាម​ធម្មជាតិ​ក៏​ដោយ តែ​ម៉ាក់​ៗ​មាន​បញ្ហា​មួយ​ចំនួន​ដូចជាមានបញ្ហា​សុក​ពាំង​មាត់​ស្បូន កូន​ទទឹង​ពោះ សុក​រុំ​ក​កូន​ច្រើន​ជុំ និង​បញ្ហា​សុខភាព​របស់​ស្ត្រី​ដទៃ​ទៀត ការ​សម្រាល​ដោយ​វះ​កាត់​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​បាន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​សម្រាលកូន​តាម​វិធី​វះកាត់​ទេ លើកលែង​បញ្ហា​មួយ​ចំនួន​ដូច​បាន​រៀបរាប់​នោះ។ លោក​បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​សម្រាល​កូន​រួច ប្រសិនបើ​យើង​លែង​ចង់​បាន​កូន​ទៀត និង​ចង់​ពន្យារ​កំណើត​រហូត អាច​ចង​ដៃ​ស្បូន​នៅ​ពេល​នោះ​តែ​ម្ដង ដើម្បី​កុំឲ្យ​ត្រូវ​វះកាត់​ម្ដង​ទៀត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូបនោះ បាន​បន្ត​ទៀត​ថា ការ​ចង​ដៃ​ស្បូន​អំឡុង​ពេល​វះកាត់​សម្រាល​កូន​នេះ គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​នោះ​ទេ គ្រាន់តែ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន មិនមែន​វះកាត់​បណ្ដើរ​ស្នើ​សុំ​បណ្ដើរនោះ​ទេ ព្រោះ​តាំងពី​មុន​ពេល​វះ ឬ​អំឡុង​ពេល​វះកាត់​គ្រូពេទ្យ​ត្រូវ​ការ​រៀបចំ​សម្ភារៈ និង​ឧបករណ៍​ជាច្រើនមុខ ដើម្បីជួយសង្គ្រោះពេលមានបញ្ហាកើតឡើង។ មួយ​វិញ​ទៀត​ការ​វះកាត់​ចង​ដៃស្បូន ត្រូវ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុនពេលយើងសម្រេចចិត្តធ្វើរឿងនេះ ហើយ​ក្នុង​ស្ថានភាព​ខ្លះ គ្រូពេទ្យ​ក៏​មិន​អនុញ្ញាត​ឲ្យ​ចង​ដែរ ព្រោះ​ថា​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ ឬមិនទាន់មានកូនទៅតាមចំនួនកំណត់ដែលចង់បាន។ វិធី​វះកាត់​ចង​ដៃស្បូន គឺជា​ការ​ចង​ផ្ដាច់បំពង់​ដៃស្បូន​របស់​ស្ត្រី។ ដៃស្បូន​របស់​ស្ត្រី​ជា​ធម្មតា​ជា​អ្នក​នាំ​មេ​ជីវិត​ញី​​ចូល​ក្នុង​តួស្បូន។ ការ​ចង​ផ្ដាច់​ដៃស្បូន​ទប់ស្កាត់​មិន​ឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា ដូច្នេះ​មិន​អាច​មាន​ផ្ទៃពោះ​បាន​ទៀត​ឡើយ។ ការ​វះកាត់​ចង​ដៃ​ស្បូន គឺជា​ការ​វះកាត់​ត្រង់​ពោះ​បន្តិច​​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព។


សម្រាលកូន

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ

ពពោះ សម្រាលកូន ជាពេលវេលាសែនលំបាករបស់មនុស្សស្រី ដូចនេះក្រោយសម្រាលក៏មិនមែនថារួចរាល់ដែរ គឺយើងនៅមានភារកិច្ចបន្តជាច្រើនទៀត។ ក្នុងនោះរឿងសំខាន់ ៥ យ៉ាងម៉ាក់ៗសម័យនេះចាំបាច់ធ្វើជាដាច់ខាត នេះជាការលើកឡើងរបស់អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ១- បំបៅកូនដោយទឹកដោះ ទឹកដោះម្ដាយ គឺជាអាហារូបត្ថម្ភមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ទារកតាំងពីកើតភ្លាម រហូតដល់អាយុ ៦ ខែ។ ទឹកដោះម្ដាយសម្បូរវីតាមីន សារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗបាន។ ក្នុងទឹកដោះមានផ្ដល់សារធាតុចិញ្ចឹមដែលចាំបាច់ និងការពារប្រឆាំងជំងឺអាលែកហ្ស៊ី ជំងឺធាត់ ប្រឆាំងជំងឺទឹកនោមផ្អែម មហារីក ការពារការឆ្លងមេរោគ ព្រមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារបានល្អ និងការទល់លាមក។ អ្វីដែលកាន់តែពិសេសជួយឲ្យទារកមានសុខភាព លូតលាស់បានល្អ ផ្តល់ឲ្យទារកមានប្រាជ្ញាវៃឆ្លាត។ ២- លេបថ្នាំជាតិដែក និងវីតាមីនផ្សេងៗ កុំឲ្យស្លេកស្លាំង ក្រោយសម្រាលកូន ស្ត្រីនឹងមានធ្លាក់ឈាមយ៉ាងហោចណាស់ក៏ ២-៣ សប្ដាហ៍ដែរ ឬរហូតដល់ ៦ សប្ដាហ៍យ៉ាងយូរ។ ព្រោះតែការធ្លាក់ឈាម បណ្ដាលឲ្យមានសភាពស្លេកស្លាំង ដូចនេះក្រោយសម្រាលពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យលេបថ្នាំជាតិដែក ៤២ គ្រាប់ ព្រមជាមួយវីតាមីន និងសារធាតុរ៉ែសំខាន់ៗប៉ុន្មានមុខ ឬញ៉ាំអាហារដែលសម្បូរជាតិដែក ក្នុងនោះមានសាច់ក្រហម ថ្លើមសត្វ សណ្ដែក ស៊ុត […]


ថ្ងៃសម្រាល

សម្រាលកូនដោយវះកាត់ គួរទុកគម្លាតប៉ុណ្ណេះ ចាំយកមួយអាអូនមួយទៀត

ប្រសិនបើម៉ាក់ៗមិនអាចសម្រាលកូនតាមធម្មជាតិបាន ពេទ្យនឹងតម្រូវឲ្យម៉ាក់ៗសម្រាលដោយវិធីវះកាត់វិញ ព្រោះសុវត្ថិភាពទាំងយើង និងកូន។ ប៉ុន្តែក្រោយវះកាត់កូនទីមួយរួច ម៉ាក់ៗតែងលើកសំណួរបន្តថា តើកូនក្រោយគួររំលងប៉ុន្មានឆ្នាំ ហើយបើញឹកអាចបានដែរឬទេ? ចុះកូនរង្វើលវិញ គួរមានគម្លាតប៉ុន្មានឆ្នាំទើបល្អ? ចម្ងល់នេះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ បើចង់យកកូនមួយទៀត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏ ២-៣ ឆ្នាំដែរ ដើម្បីឲ្យស្ថានភាពសុខភាព និងរាងកាយម៉ាក់រឹងប៉ឹងឡើងវិញ។ រយៈពេល ២-៣ ឆ្នាំនេះ គិតរាប់ចាប់ពីកូនកើតភ្លាម រហូតដល់កូនក្រោយចាប់កំណើតក្នុងផ្ទៃ។ ទោះជាយ៉ាងនេះម៉ាក់ៗក៏លើកឡើងបន្តទៀតថា ចុះបើចៃដន្យមានផ្ទៃពោះកូនក្រោយ មុនរយៈពេល ២-៣ ឆ្នាំនោះត្រូវធ្វើយ៉ាងណា? ចម្លើយរបស់លោកវេជ្ជបណ្ឌិត គឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលស្នាមវះពីមុន ឲ្យដឹងថា តើកូនក្រោយពេលពោះកាន់តែធំ ស្នាមដេរចាស់អាចដាច់រហែកដែរ ឬទេ? ការទុកគម្លាតពីកូនទៅកូនមួយទៀតនេះ ផ្តល់អត្ថប្រយោជន៍ទាំងម្តាយទាំងកូន បែបនេះហើយទើបក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានបង្កើតនូវទ្រឹស្តី ១០០០ ថ្ងៃដំបូង នៃជីវិតកុមារ។ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានពន្យល់ថា ស្ត្រីចង់បានកូន ត្រូវយល់ពីនិយមន័យ «១ […]


ថ្ងៃសម្រាល

ទោះសម្រាលតាមវិធីវះកាត់ក៏ដោយ ម៉ាក់ៗមិនគួរបណ្ដាយខ្លួនបែបនេះដែរ

ការ​សម្រាល​តាម​បែប​ធម្មជាតិ​ គឺជា​ជម្រើស​ល្អ​បំផុតក្នុង​ការ​ផ្ដល់​កំណើតដល់​កូន។ ប៉ុន្តែ​មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​ម៉ាក់​ៗ​មិន​អាច​សម្រាល​កូន​តាម​វិធី​ធម្មជាតិ​បាន និង​ជ្រើសរើស​ការ​វះកាត់ ហើយ​អ្នក​ខ្លះ​គិត​ថា វះ​កូន​លើក​ទី​មួយ​ហើយ កូន​ក្រោយ​គង់តែ​វះ អាច​ញ៉ាំ​ច្រើន​បាន​តាម​ចិត្ត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃពោះ​មិន​ថា​កូន​ទី​ប៉ុន្មាន​ឡើយ ការ​ញ៉ាំ​ត្រូវតែ​មាន​តុល្យភាព ដោយ​មិន​ឲ្យ​ឡើង​ទម្ងន់​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​សម្រាល​មិន​ថា​ទាំង​ធម្មជាតិ ឬ​វះកាត់ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​ថ្លោស បញ្ច្រាស ស្រប​ពេល​ម្ដាយ​មាន​ស្នាម​វះ​លើ​ស្បូន​កូន​មុន​ក្នុង​គម្លាតឆាប់ និង​ទឹកភ្លោះ​ច្រើន​លើស​លុប ពិតជា​ផ្ដល់​ផល​វិបាក​ពេល​ដំណើរ​ការ​វះកាត់។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​កូន​ថ្លោស​រហូត​ដល់ ៤ គីឡូ​ហើយ គឺ​បណ្ដាល​មក​ពី​ម៉ាក់​ៗ​ញ៉ាំ​ច្រើន ដែល​នាំ​គ្រោះថ្នាក់ចំពោះខ្លួនឯង និងកូន។ លោក​បាន​រៀបរាប់​ទៀត​ថា បើ​គីឡូ​ឡើង​ខ្លាំង បូក​រួម​ទំហំ​ពោះ​ធំ ស្បែក​ក៏​ក្រាស់ ការ​វះ​បើក​ពោះ​ឡើង​វិញ​អាច​ស្អិត ហើយ​កូន​ថ្លោស​ទៀត ពិតជា​មិន​ស្រួល​ទេ និង​ក្រោយ​ពេល​ទម្លាក់​សុក ស្បូន​មិន​កន្ត្រាក់​ល្អ មាន​ធ្លាក់ឈាម ពិតជា​គ្រោះថ្នាក់​ដល់​ប្រឈម​នឹង​កាត់​ស្បូន ប្រសិនបើ​ប្រើ​មធ្យោបាយ​ដាក់​ថ្នាំ ឬ​ចង​ក្អោប​ស្បូន ចង​សរសៃ​ឈាម​ស្បូន​គ្មាន​ប្រសិទ្ធិភាព។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​ស្រ្តី​ពពោះ​ទាំងអស់​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ញ៉ាំ​សាច់​តិច បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​តិច​ៗ​ឲ្យ​បាន​ច្រើន​ដង ទំពា​ឲ្យ​យូរ តែ​បើ​នៅ​ឃ្លាន​អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​បាន។ ចំពោះ​រឿង​មិន​គួរ​វិញ មាន​ម៉ាក់​ខ្លះ​យល់​ថា កូន​គង់​តែ​វះកាត់​សម្រាល​ដដែល ដូចនេះ​ហើយ​ចង់​ឡើង​ទម្ងន់​លើស​ខ្លាំង […]


សម្រាលកូន

ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

ពេល​ឈឺពោះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​បញ្ហា ដែល​រារាំង​ដល់​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​បែប​ធម្មជាតិ​ពេល​ខ្លះ​ក៏​ពឹង​លើ​បច្ចេកទេស ឬ​ថ្នាំ​សង្កូវ​មួយ​ចំនួន​ទើប​អាច​សម្រាល​ដោយ​ដោយ​ជោគជ័យ​ក្នុង​នោះ​មាន​ដូចជា​ប្រើ​ថ្នាំ​ឲ្យ​ឈឺ​ពោះ ប្រើ​ថ្នាំ​ឲ្យ​បើក​មាត់​ស្បូន ឬ​ការ​ចោះ​ស្រោម​ទឹក​ភ្លោះ​ជាដើម។ សម្រាប់​បច្ចេកទេស​ចោះ​ស្រោម​ទឹក​ភ្លោះ គ្រូពេទ្យ​មិន​សូវ​ជា​ប្រើ​លើ​ម៉ាក់​ៗ​ប៉ុន្មាន​ទេ ឬ​ក៏​មិន​សូវ​លើក​មក​និយាយ​ឲ្យ​ទូលំទូលាយ​ដែរ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​ចោះ​សិប្បនិម្មិត​នៃ​ស្រោម​ទឹកភ្លោះ គឺ​ជា​វិធី​ព្យាបាល​មួយ​សម្រាប់​គ្រូពេទ្យ​ផ្នែក​សម្ភព។ គេ​ធ្វើ​វា​ក្នុង​លក្ខខណ្ឌ មាត់ស្បូន​ពិបាក មិនព្រមបើក បើកដែរតែយឺត Dystocie de démarrage ឬ​ក៏ Dystocie cervicale ដើម្បី​បង្កើន​ការ​ឈឺ​ពោះ​សម្រាល ដោយ​ការ​ផលិត​សារធាតុ prostaglandin នាំ​ឲ្យ​ស្បូន​កន្ទ្រាក់។ លោក​បាន​បន្ត​ទៀត​ថា ដំណាក់កាល​ត្រូវ​ប្រើ​ថ្នាំ វះកាត់ ឬ​ប្រើ​បច្ចេកទេស​អ្វី​ផ្សេង​ៗ គឺ​ទាក់ទង​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ស្ត្រី ដូចនេះ​ហើយ​គ្រូពេទ្យ​ជំនាញណែនាំ​ឲ្យ​ជ្រើសរើស​ធ្វើ​តាម​វិធី​ណា​មួយ។


ថ្ងៃសម្រាល

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ការ​ឈឺ​ពោះ​​សម្រាល​កូន​ត្រូវ​ឆ្លង​កាត់ ៣​ ដំណាក់កាល​សំខាន់ៗ។ ដំណាក់​កាលទី១ ដំណាក់​កាល​ទី១ នៃ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។ ដំណាក់​កាល​ទី២ ចំពោះ​ដំណាក់​កាលទី២ នៃ​ការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ ។ ដំណាក់​កាល​ទី៣ ដំណាក់​កាល​នេះ ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។ “ដោយ​សារ​តែ​បងប្អូន ឬ​ពេទ្យ​មួយ​ចំនួន​គិត​ថា សម្រាល​កូន​ហើយ ទម្លាក់​សុក​ហើយ​ចប់​រឿង អស់​រឿង​របស់​គាត់​ហើយ ប្រលែង​ចោល អត់​គិត ដល់​អត់​សូវ​​គិត ចន្លោះ​ពេល​ហ្នឹង​ធ្លាក់​ឈាម​ម៉ា​ឈូរ​ម៉ោ យើង​អត់​បាន​ទប់​ស្កាត់​ភ្លាម យើង​អត់​បាន​ជួយ​ភ្លាមៗ ការ​ធ្លាក់​ច្រើន អូស​បន្លាយ​ទៅ​អាច​ឲ្យ​គ្រោះ​ថ្នាក់”។


ផលវិបាក

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើ​ការ​សម្រាល​កូន​មុន​ខែ មាន​សញ្ញា​អី​ខ្លះ? ដូចគ្នា​នឹង​សញ្ញា​សម្រាល​កូន​គ្រប់​ខែ​ដែរ​ទេ? ប្រសិន​ម៉ាក់ៗ​ទៅ​ពេទ្យ​ទាន់​ពេល អាច​ទប់​មិន​ឲ្យ​កូន​កើត​មុន​ខែ​ទេ? តាម​ការពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភពមាតា ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី៣៧ នៃ​ការ​​ពពោះ ហើយ​សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ។ សញ្ញាសម្រាលកូនមុនខែ – ចុក​រួយ​ចង្កេះ – អួលៗ ឬ​ណែន​ធ្ងន់​នៅ​ក្រោម​ពោះ – កន្ត្រាក់​ស្បូន​ញឹក​ទៅៗ – ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ​តាម​​ទ្វារ​មាស។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖ – ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍) – ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង – ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ បញ្ជាក់​ថា បើ​ស្ត្រី​ពពោះ​មាន​រោគ​សញ្ញា​មិន​ស្រួល​ខាង​លើ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ នៅ​ដំណាក់​កាល​ខ្លះ​គ្រូពេទ្យ​អាច​ជួយ​ទាន់​ពេល។ “ឧទាហរណ៍​ថា ស្បូន​កន្ត្រាក់​នៅ​មួយៗ​នៅ​ឡើយ មិន​ទាន់​ញាប់ មាត់​ស្បូន​នៅ​វែង បិទ​ជិត មិន​ទាន់​មាន​ការ​បែក​ទឹកភ្លោះ […]


ថ្ងៃសម្រាល

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

ចំពោះ ម៉ាក់​ៗ​ដែល​ធ្លាប់​សម្រាល​កូន ច្បាស់​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ដែល​ត្រូវ​ពេទ្យ​លូក​មើល​មាត់ស្បូន​ហើយ តែ​មាន​ឆ្ងល់​អត់​ថា ហេតុ​អី​ចាំ​បាច់​ត្រូវ​លូកមើលមាត់​ស្បូន? ដើម្បី​ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ដែល​ពេទ្យ​លូក​មើល​មាត់ស្បូន​ស្ត្រី ដើម្បី​ចង់​ដឹង​ពី​ទំហំ​នៃ​ការ​បើក​មាត់​ស្បូន​របស់​ស្ត្រី ថាតើបើកបានប៉ុន្មានលេខហើយ ហើយ​ភាគ​ច្រើន​ពេទ្យ​ធ្វើ​តែ​ពេល​ស្ត្រី​នោះ​ត្រៀម​សម្រាល​កូន​ប៉ុណ្ណោះ។ ការ​លូក​​មើល​មាត់​ស្បូន​នេះ មិន​​តម្រូវ​ឲ្យ​ធ្វើ​ច្រើន​ដង​ទេ តែ​ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​លូក​មើលមាត់​ស្បូន​ស្ត្រី​លើស​ពី​មួយ​ដង។ ​ លោក​វេជ្ជបណ្ឌិត​ថា ជាទូទៅការ​លូក​មើល​មាត់​ស្បូន អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​បន្តិច​បន្តួច​ តែមិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ ប្រសិន​បើ​ការ​លូក​មើល​ស្បូន​ធ្វើ​ឡើង​ច្រើន​ដង​ពេក​អាច​បណ្ដាល​ឲ្យ៖ - ហើម​ទ្វារមាស - ធ្លាក់​ឈាម - អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ទ្វារមាស។ ដូច​នេះ​ហើយ ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះបាន​ណែនាំ​ថា ក្នុង​ករណី​ដែល​ពេទ្យ​លូក​ពិនិត្យមាត់​ស្បូន​ សូមកំុមានការព្រួយបារម្ភ នេះគ្រាន់តែជាការពិនិត្យទូទៅ​សម្រាប់​​ស្រ្តីគ្រប់​រូប​នៅ​ពេលសម្រាល​កូន ដើម្បីចង់ដឹងពីការវិវត្តន៍នៃការសម្រាលកូន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ