សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

សម្រាលកូនតាមធម្មជាតិ និងវះកាត់ មួយណាល្អជាង?

ការ​សម្រាលកូន​តាម​ធម្មជាតិ ស្រីៗ​ត្រូវ​ទ្រាំ​ទ្រនឹង​ការ​ឈឺ​ពោះ​រយៈពេល​យូរ ខណៈ​ការ​សម្រាល​ដោយ​វះ​កាត់​វិញ ម៉ាក់ៗ​មិន​ចាំបាច់​រង់ចាំ​ដល់​ពេល​ឈឺ​ពោះ​នោះ​ទេ ត្រឹម​តែ​គ្រប់​ខែ អាច​សម្រាល​បាន​ហើយ។ តើការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះ​កាត់ មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ? មួយ​ណា​ល្អ​ជាង? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ពន្យល់​ថា ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ លោក​វេជ្ជបណ្ឌិត​បានបន្តថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ត្រូវ​តែ​សម្រាល​កូន​ដោយ​វះ​កាត់​ហើយ។ ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​តាមធម្មជាតិ។ ១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គុណ​សម្បត្តិ – ម្តាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង – បាត់បង់​ឈាម​តិច – គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ – សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី – មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ គុណវិបត្តិ – ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ – អាច​ប្រឈម​មុខ​ជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន – ទ្វារមាស​អាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល – រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិច​នៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។ ២. ការ​សម្រាល​ដោយ​វះកាត់ គុណសម្បត្តិ – មិន​ឈឺ​ពោះ​យូរ – កូន​កើត​ចំថ្ងៃ […]


ផលវិបាក

ទំហំក្បាលកូនធំប៉ុនណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?

ទំហំ​ក្បាល​កូន​ក្នុង​ផ្ទៃ​ធំ ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​ម៉ាក់​ៗ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ទំហំ​ក្បាល​កូន​លើស​ពី ៩ សង់ទីម៉ែត្រ​ទៅ គ្រូពេទ្យ​មិន​ឲ្យ​សម្រាល​តាម​ធម្មជាតិ​ឡើយ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ដែល​មាន​ជំងឺ​ដក​់ទឹក​ក្នុង​ខួរក្បាល គឺ​មិន​អាច​ព្យាបាល ឬ​ក្បាល​រួម​តូច​ដូច​ទារក​ដទៃ​ទៀត​ពេល​សម្រាល​បាន​ឡើយ។ ទារក​ខ្លះ​គ្មាន​ជំងឺ​អ្វី​ទាំងអស់ ប៉ុន្មាន​មក​ពី​គីឡូ​ធ្ងន់ ថ្លោស​ពេក ទើប​ក្បាល និង​ខ្លួន​ក៏​ធំ​តាម​នោះ​ដែរ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ទៀត​ករណី​ក្បាល​កូន​ធំ​មាន​ហានិភ័យ​ខ្ពស់ចំពោះ​ម៉ាក់​ៗ​ ប្រសិនបើ​ជម្នះ​សម្រាល​តាម​ធម្មជាតិ។ ក្នុង​នោះ​មាន​ដូចជា​រហែក​មាត់ស្បូន រហែក​ទ្វារមាស ហើយ​បើ​សិន​ជា​ការ​ដាច់​រហែក​នោះ​ប៉ះ​ចំ​សរសៃ​ឈាម ប្រាកដជា​ហូរ​ឈាម​ខ្លាំង និង​មាន​គ្រោះថ្នាក់ ឬ​បើ​មិន​មាន​គ្រោះថ្នាក់​ព្រោះ​ការ​ហូរ​ឈាម ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស​នោះ ក៏​បង្ក​ជា​ឆ្លង​រោគ។   ចំពោះ​ការ​វាស់​ទំហំ​ក្បាល គឺ​វាស់​នៅ​ពេល​អេកូ​ពី​សៀត​ផ្កា​ខាង​ឆ្វេង​ទៅ​ខាង​ស្ដាំ កាល​ណា​លើស​ធម្មតា គ្រូពេទ្យ​សន្និដ្ឋាន​ថា​កូន​ក្បាល​ធំ​ហើយ។ កាលណា​គ្រប់​ខែ បើ​ទំហំ​ក្បាល​ទារក​លើស​ពី ៩ សង់ទីម៉ែត្រ ឬ​លើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើង​ទៅ​ចាត់​ទុក​ថា​ធំ​ហើយ។ ប៉ុន្តែ​នៅ​ពេល​សម្រាល​ឆ្អឹង​ក្បាល​កូន​អាច​បង្រួម​ចូល​គ្នា​បាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។ [embed-health-tool-due-date] សម្រាប់​កូនកើតពីម្តាយមាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ធំ​ហួស​ពី​ធម្មតា​មិន​អាច​សម្រាល​បាន​ឡើយ ត្រូវ​សម្រាល​តាម​វិធី​វះកាត់​វិញ។ បើ​វាស់​ទំហំ​ក្បាល និង​អាង​ត្រគាក​ធំ​ជាង​មិន​អាច​ឆម្រាល​ចេញ​ឡើយ […]


ថ្ងៃសម្រាល

ចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

ការ​សម្រាល​កូន​ដោយ​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​ឲ្យ​ម៉ាក់ៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល។ ក្រៅ​ពី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ តើ​ថ្នាំ​ស្ពឹក​មាន​ចំណុច​ល្អ និង​មិន​ល្អ​អ្វី​ខ្លះ​ទៀត? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ការ​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​កូន​ដោយ​វះកាត់ ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដោយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្ត្រី នឹង​ធ្វើ​ឲ្យ​ត្រឹមឆ្អឹង​ខ្នងចុះទៅដល់ចុងជើងស្ពឹក​លែង​មាន​ការ​ឈឺ​ចាប់ ។ លោក​វេជ្ជបណ្ឌិត​ថា ចាក់​ថ្នាំ​ស្ពឹក​រួច មិន​មែន​ស្ត្រី​លែង​ដឹង​ខ្លួន​នោះ​ទេ គឺ​នៅ​ដឹង​ខ្លួន​ធម្មតា ដឹង​ពី​ដំណើរ​សម្រាល​កូន​ពី​ដើម​ដល់​ចប់ គ្រាន់​ស្ពឹក​ផ្នែក​ខាង​ក្រោម​រាង​កាយ ពេល​ពេទ្យ​វះ​កាត់​ទៅ​មិន​មាន​ការ​ឈឺ​ចាប់។ ប្រើ​ថ្នាំ​នេះ​ក្នុង​បរិមាណ​ត្រឹមត្រូវ ជា​ជម្រើស​ដ៏​ល្អ​ស្រីៗ​យើង​គួរ​អនុវត្ត បើ​មិនអ៊ី​ចឹង នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា៖ – ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម អាច​នាំ​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ក្អួត ចង្អោរ និង​វិល​មុខ – ស្រីៗ​ប្រើ​ថ្នាំ​ជំនួយ​ពេល​សម្រាល អាច​មាន​អាការៈ​ក្តៅ​ខ្លួន ច្រើន​ជាង​ស្រីៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត – ក្តៅ​ខ្លួន អាច​កើត​ឡើង​ពេល​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង – ពិបាក​បត់​ជើង​តូច – ឈឺ​ក្បាល​ខ្លាំង ២-៣ ថ្ងៃ (អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ពី​ឆ្អឹង​ខ្នង ​បើ​សិន​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ជ្រៅ​ពេក)។ បើស្ត្រីមាន​ប្រតិកម្ម​អាលែកហ្ស៊ីជា​មួយ​ថ្នាំ​ស្ពឹក ឬ​មាន​បញ្ហា​កំណក​ឈាម មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ។


ត្រៀមសម្រាល

ស្រីៗជិតសម្រាលកូនមកដឹងពីភាពខុសគ្នា រវាងឈឺពោះធម្មជាតិ និងឈឺពោះដោយប្រើថ្នាំ

នៅ​ពេល​ម៉ាក់​ៗបែក​ទឹក​ភ្លោះ​យូរ តែគ្មានអាការៈឈឺពោះ វិធីសាស្ត្រ​ដែល​អាច​សម្រាល​បាន​​មាន ២ យ៉ាង​ប៉ុណ្ណោះ​ ​ គឺវះកាត់ និង​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ។ បែបនេះហើយ​​មាន​ម៉ាក់​ៗមួយចំនួនសួរថា ការ​ឈឺពោះ​ដោយ​ប្រើ​ថ្នាំ និង​ឈឺពោះ​តាម​ធម្មជាតិ​ខុស​គ្នា​បែប​ណា? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​បង្អែក​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា រវាង​អ្នក​ឈឺពោះ​តាម​ធម្មជាតិ និង​ឈឺពោះដោយសារប្រើថ្នាំ​ពិតជា​មាន​ភាព​ខុសគ្នា​មែន។ ខាងក្រោម​នេះ​ជា​ភាព​ខុស​គ្នា​រវាង​ការ​ឈឺពោះ​សម្រាល​តាម​ធម្មជាតិ និង​ការ​ប្រើ​ថ្នាំ​ជំនួយ ទើប​អាច​ឈឺពោះ​បាន៖ ១- ឈឺពោះ​តាម​ធម្មជាតិ - ឈឺពោះ​តិច​ៗ - ជួន​ឈឺ​ជួន​បាត់​វិញ - ឈឺពោះ​អូស​បន្លាយ​ពេល​យូរ​ដល់ ៨ ទៅ ២៤ ម៉ោង - ឈឺតិចស្បូន​កន្ត្រាក់​តិច ឈឺខ្លាំងទើបស្បូនកន្ត្រាក់ខ្លាំង - ឈឺ​តិច​ៗនៅ​មាន​ពេល​សម្រាក​ខ្លះ - មិន​បាក់​កម្លាំង​ខ្លាំង។ ២- ប្រើ​ថ្នាំ​ជំនួយ​ឈឺពោះ - ឈឺពោះ​ខ្លាំង ​កូនសម្រុកចូលដល់អាងត្រគាក - ស្បូន​កន្ត្រាក់​ខ្លាំង​ - ក្រោយ​ពេល​ដាក់​ថ្នាំ ប្រើ​ពេល ២-៤ ម៉ោង​ប៉ុណ្ណោះ សម្រាលកូនបាន - ឈឺ​ខ្លាំង​ពេក នាំ​ឲ្យអស់​កម្លាំង​ សឹងគ្មាន​កម្លាំង​ប្រឹង​កើត​កូន - ប្រើថ្នាំហើយ​ ពេលខ្លះក៏អាច​មិន​ឈឺពោះ - ក្រោយប្រើថ្នាំ ស្រ្តី​ខ្លះ​ស្បូន​មិន​បើកដដែល។


ថ្ងៃសម្រាល

ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន

ក្នុង​ដំណាក់កាល​ឈឺពោះ​សម្រាល​មាន​ទាំង​ឈឺ​ពោះ​លេង​ៗ និង​ឈឺពោះ​យក​មែនទែន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ឈឺពោះ​សម្រាល ចាប់ផ្ដើម​ពី​អាការៈ​ឈឺបន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លាំង ហើយ​អាការៈ​ឈឺ​ពោះ​តិច​ៗ​អូយ​បន្លាយ​ច្រើន​ម៉ោង​ យើងច្រើនតែហៅ​ថា​ឈឺ​លេង​ៗ តែ​បើ​ឈឺ​ចង់​កើត​មែន​ទែន គឺ​ឈឺ​កាន់តែ​ខ្លាំង។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បន្ត​ថា ជួនកាល​នៅ​ពេល​យើង​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើង​រាល់​១០ ទៅ ២០ នាទី​ម្ដង។ ខាងក្រោមនេះ​ជា​ភាព​ខុសគ្នា​រវាង​ឈឺពោះសម្រាល​លេង​ៗ និង​ឈឺសម្រាល​មែនទែន៖ ១. ឈឺពោះ​លេង​ៗ - ឈឺ​តិច​ៗ - ឈឺ​បាត់​ៗ - គ្មាន​អារម្មណ៍​ថា​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក - ឈឺ ឬ​ចុក​រោយ​ចង្កេះ​តិច​ៗ - ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។ ២. ឈឺ​ពោះ​មែនទែន - ឈឺ​ពោះ​ខ្លាំង​ឡើង​ៗ - កូន​កាន់តែ​រុល​ចូល​អាង​ត្រគាក - ស្បូន​កន្ត្រាក់​ខ្លាំង​ទៅ​ៗ និង​ទៀង​ទាត់ - ស្បូន​បើក​ចាប់ពី ៥ លេខ​ទៅ - មាន​ធ្លាក់​ទឹក​ររម្អិល លាយ​ឈាម - បែក​ស្រោម​ទឹក​ភ្លោះ។


ផលវិបាក

បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?

ដំណើរការនៃការសម្រាល គឺឈឺពោះ​សម្រាល បន្ទាប់មក​ក៏​បែក​ទឹក​ភ្លោះ​ ឬ​បែក​ទឹក​ភ្លោះ​មុន​បន្តិច ក៏​ចាប់ផ្ដើម​ឈឺពោះ​តាម​ក្រោយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ស្រ្តីជាច្រើន​បែក​ទឹក​ភ្លោះ​យូរ​ហើយ នៅតែ​មិន​ឈឺ​ពោះ​សោះ។ ដូចនេះ​តើ​គួរ​តែ​ប្រើ​ថ្នាំ​ឲ្យ​ឈឺពោះ ឬ​ក៏​សម្រាល​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នឹង​ពន្យល់​ពី​ដំណើរ​ការ​ទឹក​ភ្លោះ​នេះ។ ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាមរ​យៈសុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ការ​បែក​ទឹក​ភ្លោះ​របស់​ស្ត្រី​ពពោះ​នៅ​ត្រី​មាស​ទី​១ និង​ទី​២ មិន​អាច​ជួយ​បាន​ទេ ដោយសារ​ជំងឺ​ផ្សេង​ៗ ឬ​កត្តា​ជាច្រើន​ទៀត។ តែ​សម្រាប់​ស្ត្រី​គ្រប់​ខែ​វិញទឹក​ភ្លោះ​នឹង​ស្រក​ទៅ​វិញ​ខ្លះ ព្រោះ​ពេល​គ្រប់ ឬ​លើស​ខែ​នោះ ទឹក​ភ្លោះ​លែង​បង្កើត​មក​ទៀត​ហើយ។ ចំណែក​បញ្ហា​បែក​ទឹក​ភ្លោះ មិន​ឈឺពោះ​អាច​មក​ពី​បញ្ហា​ណា​មួយ ដូចនេះបើទឹកភ្លោះបែក​ហើយ​មាន​ជម្រើស ២ គឺ​កើត​ធម្មជាតិ ឬ​ក៏​វះកាត់​តាម​ករណី​ជាក់ស្ដែង ដោយរង់ចាំ​មើល​ឲ្យ​ឈឺពោះ កូន​វិល​ចូល​អាង​ត្រគាក បើក​ស្បូន​បើក ពេទ្យ​នឹង​ឲ្យ​កើត​តាម​ធម្មជាតិ។ ប៉ុន្តែ​បើ​បែក​ទឹក​ភ្លោះ​យូរ​កូន​មិន​បង្វិល​ក្បាល ក្បាល​ធំ​ពេក កូន​ទន្ទឹង​ពោះ ស្ងួត​ទឹក​ភ្លោះ​អស់ ហើយ​មើល​ទៅ​ពិបាក ឬ​គ្រោះថ្នាក់​ក្នុង​ពេល​សម្រាលធម្មជាតិ​ ទាំង​ម្ដាយ ទាំង​កូន ជម្រើស​វះកាត់​ល្អ​បំផុត។ មួយ​វិញ​ទៀត​បើ​បែក​ទឹក​ភ្លោះ និង​ឈឺពោះតែ​ឈឺខ្លាំង ស្បូន​មិន​បើក ក៏​ពេទ្យ​មិនឲ្យ​សម្រាល​តាម​ធម្មជាតិ​ដែរ ព្រោះ​នៅ​ពេល​ឈឺពោះ​កាន់តែ​ខ្លាំង ​ស្បូននឹង​ចុះ​ខ្សោយ​ដោយសារ​ការ​ច្របាច់ ដែល​នេះ​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា […]


ថ្ងៃសម្រាល

បច្ចេកទេសសម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ ជួយម៉ាក់ៗពពោះ​លែង​បារម្ភ​ខ្លាច​ឈឺពេលកើតកូន

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ការ​សម្រាល​កូន​ម្នាក់ៗ​របស់​ស្ត្រី​ពពោះ មិន​ដែល​ថា​គ្មាន​ការ​ឈឺចាប់​ទេ ព្រោះ​ត្រូវ​ឈឺ​ពោះ​ផង ខំប្រឹង​ផង និយាយ​រួម ឈឺ​ហួស​ពី​យើង​ធម្មតា​អាច​ស្មាន​ដល់។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន នៅ​តាម​គ្លីនិក​មួយ​ចំនួន​មាន​ផ្ដល់​សេវា សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដល់​ម៉ាក់ៗ​ពពោះ។ អ្វី​ទៅ​ជា​ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺចាប់? ឆ្លើយ​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់ គឺ​គ្រូពេទ្យ​ប្រើ​បច្ចេកទេស​ចាក់​ថ្នាំ​ស្ពឹក​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ស្ត្រី​ពពោះ។ ការ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើ​ឡើង នៅ​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាត់​ស្បូន​របស់​ស្ត្រី​ពពោះ​បើក​បាន​ចន្លោះ​ពី​លេខ​៣-៨។ លោក​បន្ត​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ម៉ាក់ៗ​ជិត​សម្រាល មាន​ប្រសិទ្ធភាព​ប្រមាណ៤៥-៧០នាទី (អំឡុង​ពេល​ដែល​ម៉ាក់ៗ​សម្រាល) ដូច​នេះ​ហើយ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​កូន​រួច វា​នឹង​ជួយ​ឲ្យ​មិន​មាន​ការ​ឈឺ​ចាប់ នោះ​ហៅ​ការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់។ "ក្នុង​ករណី​ខ្លះ ចំពោះ​ស្ត្រី​ដែល​មាន​លក្ខណៈ​មិន​អាច​សម្រាល​ដោយ​ធម្ម​ជាតិ​បាន អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក​ដែរ ដើម្បី​សម្រាល​ដោយ​ការ​វះកាត់។ គ្រាន់​តែ​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ឆ្អឹង​ខ្នង​សម្រាប់​វះ​កាត់​សម្រាល មាន​បរិមាណ​ច្រើន​ជាង​សម្រាល​ធម្មជាតិ តែ​គ្មាន​ការ​ឈឺ​ចាប់។" វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា មាន​ម៉ាក់ៗ​ពពោះ​មួយ​ចំនួន ដោយ​ខ្លាច​ឈឺ​ពេល​សម្រាល​ធម្មជាតិ ក៏​សម្រេច​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​វះកាត់​សម្រាល ប៉ុន្តែ​ជា​ធម្មតា គ្រូពេទ្យ​ភាគ​ច្រើន​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​ធម្មជាតិ ​មិន​សូវ​ណែនាំ​ឲ្យ​ម៉ាក់​សម្រាល​ដោយ​ការ​វះកាត់​ទេ(ពេទ្យ​សម្រេច​វះកាត់ ក្នុង​លក្ខខណ្ឌមួយ​ចំនួន​ដែល​ម្ដាយ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន​ប៉ុណ្ណោះ)។ ប៉ុន្តែជាមួយ​នឹង​បច្ចេកទេស​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​នេះ ម៉ាក់ៗ​ពពោះ​មិន​បាច់​បារម្ភ​រឿង​ឈឺ​ចាប់​ពេល​សម្រាល​ទៀត​ទេ។


សម្រាលកូន

ម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ពេទ្យដេរចេសរលាយ ប៉ុន្មានថ្ងៃទើបអស់?

​ម៉ាក់​ដែល​សម្រាល​កូន​តាម​ធម្មជាតិ ពិតជា​មាន​ភាព​ឈឺចាប់​ជាច្រើន​តាំង​ពី​ពេល​ឈឺពោះ ឈឺ​ចាប់​ពេល​សម្រាល និង​ក្រោយ​សម្រាល ព្រោះ​ត្រូវ​ដេរ​ទ្វារមាស។ ក្រោយ​ពេល​ដេរ​ហើយ​មួយ​រយៈ​ទៅ ស្រ្តី​ខ្លះ​នៅ​មាន​អារម្មណ៍​ថា ​ចេស​មិន​ទាន់​រលាយ​អស់? តើ​នោះ​មកពី​អ្វី? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ស្ត្រី​ដែល​សម្រាល​តាម​ផ្លូវ​ក្រោម​ទោះពេទ្យ​ដេរ​ចេស​រលាយ​ឲ្យ ក៏ត្រូវ​លាង​សម្អាត​ដូច​អ្នក​សម្រាល​វះកាត់ និងដេរចេសមិនរលាយដែរ។ លោក​បន្ថែម​ថា ចេស​រលាយ​ដែល​គ្រូពេទ្យ​តែង​ដេរ​ឲ្យ​នោះ​ ប្រហែល ១០ ថ្ងៃ ឬយ៉ាងយូរ ៣ សប្ដាហ៍​រលាយ​អស់​​គ្មាន​សល់​ទេ។ ប៉ុន្តែ​ក៏​មាន​ចេស​រលាយ​ខ្លះរហូតដល់៦ ខែ​ឯណោះ​ទើប​រលាយ​អស់។ ចំណែក​មូលហេតុ​ដែល​ម៉ាក់​ៗ​ខ្លះ​សម្រាល​យូរ​ហើយ នៅតែ​មាន​អារម្មណ៍​ឈឺចាប់ ស្កៀប ចាក់​ៗ អាច​មកពីប្រភេទចេស​ប៉ុណ្ណោះ។ ដូចនេះ​ប្រសិនបើ​ម៉ាក់​ៗ​សម្រាល​លើស​ពី ៣ សប្ដាហ៍​ហើយ​នៅ​ឈឺ ទើស​ៗ ឬ​ស្កៀប​ដូច​មាន​សរសៃ​អំបោះ​ក្នុង​ទ្វារមាស ត្រូវ​ប្រញាប់​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​ដែល​សម្រាល​ឲ្យ​វិញ​ភ្លាម ហើយ​សួរ​​ថា​ការ​ដេរ​នោះ​ជា​ចេស​រលាយ ឬ​ចេស​កាត់ ព្រោះ​ពេទ្យ​ខ្លះ​អាច​ប្រើ​ចេស​កាត់​ធម្មតា​ឲ្យ​យើង​ក៏​ថា​បាន។ មួយ​វិញ​ទៀត​បើ​ជួប​ករណីមាន​គ្រាប់​លឿង​ៗ​កើត​ឡើង​នៅ​លើ​ទ្វារមាស​ស្ត្រី​ក្រោយ​សម្រាល ជាពិសេស​នៅ​លើ​គល់​ចេស ក៏​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បាន​បញ្ជាក់​ថា​ នោះគឺ​បណ្ដាលមកពី​មេរោគ​ចូល​ស្បែក។ ចំណែក​មូលហេតុ​មកពី​កន្លែង​នោះ​មាន​សភាព​ហប់ បែកញើស មាន​របួស​ស្នាម​ដោយសារ​ការ​អេះ​រលាត់​ស្បែក។ ឯ​វិធី​ព្យាបាល​វិញ គ្រាន់តែ​លាង​ទឹក​សម្លាប់​មេរោគ​ធម្មតា​កន្លែង​គ្រាប់​លឿង​ៗ​នោះ​ជាមួយ​មេតាឌីន ២ ដង​ក្នុង​មួយ​ថ្ងៃ។ ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ក្រោយ​សម្រាល កុំ​ស្លៀកពាក់​រឹប​តឹង ហប់ ច្រើន​ជាន់​ពេក ព្រោះ​ការ​បែកញើស […]


សម្រាលកូន

ពិតទេ សម្រាលកូនប្រុសពិបាក ហើយឈឺចាប់ខ្លាំងជាងកូនស្រី?

ការ​សម្រាល​កូន ជា​បទពិសោធន៍​មួយ​ដែលម៉ាក់ៗ​គ្រប់​រូប​ចងចាំមិនភ្លេច។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​ខ្លះ​លើក​ឡើង​ថា កើត​កូន​ប្រុស មាន​ការ​ឈឺ​ចាប់ និង​ពិបាក​កើត​ជាង​កូន​ស្រី​ទៀត ចុះ​បើ​តាម​ពេទ្យ​ជំនាញ បកស្រាយ​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​នេះ? ផ្ដល់​ចម្លើយ​នឹង​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ថា ក្បួនពេទ្យ​មិន​សំដៅ​ទៅ​លើ​ភេទ​របស់​កូន​ប្រុស ឬ​ស្រី​ទេ​ដែល​បង្ក​ភាព​ឈឺ​ចាប់​ពេល​សម្រាល​នោះ ដូច​នេះ​មតិ​ដែល​ស្ត្រី​ពពោះ​យល់​ឃើញ​ខាង​លើ​នេះ​មិន​ពិត​ទេ។ លោក​បន្ត​ថា ​ម៉ាក់​ៗដែល​សម្រាល​កូន​​ពិបាក​​ខ្លាំង អាច​ដោយ​សារ​តែ​កូន​មាន​មាឌ​ធំ​ពេក (លើស​គីឡូ) ឬ​អាង​ត្រគាក​ម្ដាយ​មិន​អំណោយ​ផល​ដល់​ការ​ឆ្លង​ទន្លេ ទើប​បណ្ដាល​ឲ្យ​ការ​សម្រាល​បន្លាយ​ពេល​យូរ ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង។ លើស​ពី​នេះ កត្តា​ដែល​ម៉ាក់ៗ​ពិបាក​កើត​កូន ក៏​បណ្ដាល​មក​ពី​កត្តា​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ដូច​ជា ទម្រង់​ចលនការ​នៃ​ការ​កើត (ដំណាក់កាលនៃការសម្រាលកូន)  និង​ទម្រង់​ដែល​កូន​ចុះ​មក​ក្រោម​។ល។ "មួយ​វិញ​ទៀត ការ​ឈឺ​ចាប់​ខ្លាំង ឬ​មិន​ខ្លាំង ក៏​អាច​ទាក់​ទង​នឹង​សុខភាព​របស់​ម្ដាយ​ផ្ទាល់​ដែរ ព្រោះ​កាល​ណា​ម៉ាក់ៗ​មាន​សុខភាព​មិន​ល្អ ខ្សោយ អ៊ីចឹង គាត់​ត្រូវ​ប្រឹង​ខ្លាំង ចំណាយ​កម្លាំង​ច្រើន ជា​ហេតុ​បណ្ដាល​ឲ្យ​គាត់​ឈឺ​ចាប់"។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ដូច​នេះម៉ាក់ៗ​ពពោះ​ជិត​សម្រាល​គ្រប់​រូប មិន​ត្រូវ​គិត​លើ​ភេទ​កូន​ប្រុស ឬ​កូន​ស្រី​ទេ​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្រាល តែ​វា​បណ្ដាល​មក​ពី​កាយ​សម្បទា​របស់​ខ្លួន សុខភាព ហើយ​នឹង​ទម្ងន់ រួមទាំងទម្រង់​របស់​កូន​ក្នុង​ផ្ទៃ ដែល​បង្ក​ផល​ពិបាក​ដល់​ការ​សម្រាល​របស់​ម៉ាក់ៗ។ ចំពោះការសម្រាលកូន គឺ​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់ មាន​អ្នក​ខ្លះ​ឈឺ​ខ្លាំង​ទៅ អ្នក​ខ្លះ​ទៀត​សម្រាល​លឿន​មិន​សូវ​ឈឺ​ចាប់​។


សម្រាលកូន

ញ៉ាំម្នាស់អាចជួយឲ្យស្រួលសម្រាលកូន ហើយកើតលឿន?

ម៉ាក់ៗ​ពពោះ​ណា​ក៏​ដូច​គ្នា​ដែរ ចង់​ឲ្យ​ពេល​សម្រាល​កូន​ស្រួល ហើយ​កូន​ឆាប់​ចេញ​មក​លឿន។ ទាក់​ទង​នឹង​រឿង​នេះ ម៉ាក់ៗ​ខ្លះ​និយាយ​តៗ​គ្នា​ថា ចង់​ឆាប់​កើត​កូន ហើយ​ស្រួល​កើត ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ផ្លែ​ម្នាស់​ឲ្យ​បាន​ច្រើន​ទៅ​ល្អ​ហើយ។ ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​បដិ​សេធ​ការ​លើក​ឡើង​បែប​នេះ​។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ ​មិន​ពិត​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ពាក្យ​ដែល​ចាស់ៗ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ហើយ​មាន​ម៉ាក់​ៗ​កំពុង​មាន​ផ្ទៃពោះ​ខ្លះ​ទៀត​យល់​ថា ញ៉ាំ​ម្នាស់​អាច​លាង​ស្បូន​ឲ្យ​ស្អាត​បាន និង​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ឆាប់​កើត​កូន តែ​វា​ក៏​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ខុស​ដូច​គ្នា​ដែរ។ លោក​បន្ត​ថា ផ្លែ​ម្នាស់​គ្រាន់​តែ​ជា​ផ្លែ​ឈើ​មួយ​មុខ​ប៉ុណ្ណោះ មិន​អាច​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​សម្រាល ឬ​សម្រាល​កូន​ស្រួល​បាន​ទេ។ ស្ត្រី​ពពោះ​ត្រូវ​ដឹង​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​ផ្អែក​លើ​កត្តា​ជា​ច្រើន គ្រាន់​តែ​ញ៉ាំ​ផ្លែ​ម្នាស់​មិន​អាច​ជួយ​អ្វី​បាន​ទេ ហើយ​ការ​ដែល​សម្រាល​កូន​ស្រួល ឬ​ពិបាក​សម្រាល គឺ​អាស្រ័យ​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ​មាន​មាត់ស្បូនបើកបានល្អ ស្បូនកន្ទ្រាក់ទៀងទាត់  និង​កាយ​សម្បទា​របស់​ម្ដាយ​ផ្ទាល់​តែ​ម្ដង។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា នេះ​មិន​មែន​មាន​ន័យ​ថា ម្ដាយ​គ្រប់​រូប​ដែល​កំពុង​មាន​ផ្ទៃពោះ មិន​អាច​ញ៉ាំ​ម្នាស់ ឬ​ញ៉ាំ​ហើយ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​អី​ទេ។ លើស​ពី​នេះ ម្នាស់​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់​ៗ​គួរ​ញ៉ាំ​ដើម្បី​ជួយ​ដល់​សុខភាព និង​ការ​លូត​លាស់​របស់​កូន​បាន​ដែរ ព្រោះ​វា​មាន​ផ្ទុក​ វីតាមីនC ម៉ាញ៉េស្យូម និង​ជាតិ​ដែក​។ល។ ប៉ុន្តែ បើ​ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ច្រើន ក៏​អាច​មាន​ផល​ពិបាក​តិច​តួច​ដែរ​ដូច​ជា៖ – ចង្អោរ – ក្អួត – ចុកពោះ ឬ​រាក​រូស ជាដើម។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ