សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

សម្រាលកូន

នេះជាមូលហេតុគ្រូពេទ្យមិនឲ្យម៉ាក់ៗមានកូនថ្លោសជ្រុល សម្រាលតាមធម្មជាតិ

ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​ពិតជា​ល្អ​ចំពោះ​សុខភាព​ម៉ាក់ និង​កូន ប៉ុន្តែ​បើ​កូន​ថ្លោស​ពេក គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​វិញ​ល្អ​ជាង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វិធី​ធម្មជាតិ​ទាំង​គីឡូ​កូន​ថ្លោស​នោះ មាន​ហានិភ័យ​ខ្ពស់​ណាស់​បើ​ទោះ​ជា​កើត​ចេញ​មក​ក៏​ដោយ។ ក្នុង​ន័យ​នេះ លោក​ចង់​សំដៅ​ដល់​ស្ត្រី ព្រោះ​អាច​ដាច់​រហែក​ស្បូន និង​ទ្វារមាស ហើយ​បើ​ប៉ះ​ចំ​សរសៃ​ឈាម​បណ្ដាល​ឲ្យ​ហូរ​ឈាម​ខ្លាំង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​បាត់បង់​ជីវិត។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​ការ​ដាច់​រហែក​ទ្វារមាស ឬ​ស្បូន​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​ក៏​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ​ជាច្រើន។ ដូចនេះ​ហើយ​បាន​ជា​ពេល​ពពោះ យើង​ត្រូវ​​ពិនិត្យ​អេកូ និង​តាមដាន​សុខភាព​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​ជាដើម។ ក្រៅពី​រក​មើល​ជំងឺ​មួយ​ចំនួន គ្រូពេទ្យ​នឹង​ផ្ដល់​ព្រឹក្សា​ពី​របប​អាហារ​របៀប​ណា ដែល​ល្អ​ចំពោះ​ការ​លូតលាស់​ទារក ហើយ​នៅ​ពេល​ដឹង​សព្វគ្រប់​អស់​ហើយ អ្នក​ជំនាញ​នឹង​ត្រៀម​វិធី​សម្រាល​ដែល​សមស្រប​ជាមួយ​សុខភាព​ម៉ាក់​ៗ។ ដូចនេះ​នៅ​ពេល​គ្រូពេទ្យ​ដឹង​ពី​ស្ថានភាព​ម៉ាក់ និង​កូន​របប​អាហារ​បែប​ណា​គួរ​ថែម មួយ​ណា​គួរ​ថយ​ទើប​មិន​បណ្ដាល​ឲ្យ​ទម្ងន់​កូន​បន្ត​ឡើង​ថ្លោស​ខ្លាំង និង​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា ប្រសិនបើ​ទម្ងន់​កូន​ឡើង​ដល់ ៤ គីឡូ​ជាង​ហើយ​នោះ ហើយ​រូបរាង​ម៉ាក់​ៗ​មិន​សមស្រប​ទៀត ការ​សម្រាល​ធម្មជាតិ​អាច​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ណា​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណែក​គ្រោះថ្នាក់​ចំពោះ​កូន​វិញ ពេល​សម្រាល​អាចជាប់​ទម្រង់​ស្មា អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន​លើប្រព័ន្ធ​ប្រសាទ​នៅ​ស្មា និង​ដៃ  អាច​បណ្ដាល​មក​ពី​ការ​រង​សម្ពាធ​កន្ដ្រាក់​​ខ្លាំង​ពេក និង​បញ្ហា​ជាច្រើន​ទៀត។


សម្រាលកូន

ការសម្រាល ៣ ដំណាក់កាល ម៉ាក់ៗ​ពពោះ​ត្រូវ​ឆ្លង​កាត់មុនបានជួបមុខកូនជាទីស្រលាញ់

ការ​សម្រាល​កូន​គឺ​ជា​កត្តា​ធម្មជាតិ​មួយ​ដែល​ស្ត្រី​ត្រូវ​ជួប​ប្រទះ ហើយ​រាល់​បទពិសោធន៍​នៃ​ការ​សម្រាល​កូន​របស់​ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​ក៏​មិន​ដូច​គ្នា​ដែរ។ ភាគ​ច្រើន​ស្ត្រី​ពពោះ​កូន​ដំបូង​ៗ តែង​មាន​អារម្មណ៍​ភ័យ​អរ​ៗ ព្រោះ​មិន​ដឹង​មាន​អ្វី​នឹង​កើត​ឡើង​ខ្លះ​នៅ​ពេល​សម្រាល។ ការ​សម្រាល​កូន​ត្រូវ​បាន​ចែក​ចេញ​ជា​ ៣​ ដំណាក់​កាល គឺ​ដំណាក់​កាល​ដំបូង ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន និង​ដំណាក់​ការ​សម្រាល​។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១. ដំណាក់​កាល​ដំបូង ការ​កន្ត្រាក់​ស្បូន​តែង​មាន​រយៈពេល​ចន្លោះ​ពី ៣០-៦០ វិនាទី។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី​/ម្ដង។ ត្រូវ​សម្គាល់​ក្រោយ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​តែ​កន្ត្រាក់ ឬ​យ៉ាងណា អាច​នឹង​ខ្លាំង​ឡើង ចាប់ផ្ដើម​ឈឺ​ពី​ខ្នង រួច​ផ្លាស់​ទី​មក​ខាង​មុខ​វិញ។ សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល រយៈពេល ៦-៨ ម៉ោង​មុន សម្រាប់​គ្នា​យើង​មាន​កូន​ដំបូង និង ​ពី ២-៥ ម៉ោង​ សម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ​លើក​ទី ២ ឬ​ច្រើន​ជាង​នេះ។ ដើម្បី​ជួយ​បំបាត់​ការ​ឈឺចាប់ ម៉ាក់ៗ​អាច​សម្រាក ងូតទឹក ញ៉ាំ​អាហារ​បន្តិច​បន្តួច ដើរ និង​ហាត់​ដក​ដង្ហើម​យឺតៗ។ ២. ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​ពី​ ៤៥-៦០​វិនាទី និង​ចាប់​ផ្ដើម​ពី ៣-៥នាទី/​ម្ដង។ […]


ផលវិបាក

ដ្បិតវិធីសម្រាល​កូន​ក្នុង​ទឹកជួយស្ត្រីបានច្រើន តែអាច​បង្កហានិភ័យ​​ធ្ងន់ធ្ងរដល់កូនបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ការ​សម្រាល​កូន​ក្នុង​ទឹក បាន​ក្លាយ​ជា​វិធី​សម្រាល​កូន​ពេញ​និយម​មួយ​ចំពោះ​ស្ត្រី​ពពោះ​នៅ​ប៉ែក​អឺរ៉ុប តែ​នៅ​ខ្មែរ​យើង មិន​សូវ​មាន​ការ​អនុវត្ត​វិធី​មួយ​នេះ​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា ខ្លាច​ថប់​ដង្ហើម​កូន និង​មិន​សូវ​ប្រាកដ​ចិត្ត​ខ្លាច​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​សម្រាល​ធម្មតា និង​សម្រាល​កូន​នៅ​ក្នុង​ទឹក មិន​មាន​អី​ខុស​គ្នា​នោះ​ទេ តែ​គ្រាន់​ការ​សម្រាល​នៅ​ក្នុង​ទឹក​អាច​លឿន​ជាង និង​មាន​មតិ​លើក​ឡើង​តៗ​គ្នា​ថា ការ​សម្រាល​នៅ​ក្នុង​ទឹក​បែប​នេះ​មិន​សូវ​មាន​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ។ ចុះ​ការ​សម្រាល​កូន​ក្នុង​ទឹក​អាច​មាន​ហានិភ័យ​ដល់​ម្ដាយ ឬ​អា​អូន​ក្នុង​ផ្ទៃ​អត់? មាន​ទ្រឹស្ដី​មួយ អាច​បង្ក​ហានិភ័យ​ធ្វើ​ឲ្យ​​ស្ទះ​សរសៃ​ឈាម ដោយ​ការ​ជ្រាប​ទឹក (Water​ Embolism) ហើយករណី​នេះ​ជ្រាប​ទឹក អំឡុង​ពេល​សម្រាល​កូន​ក្នុង​ទឹក មាន​ហានិភ័យ​ដល់​ទៅ ៩៥% ឯណោះ។ នេះ​បើ​តាម​ទ្រឹស្តី​សរសេរ​ដោយ​មហាវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី ចក្រភព​អង់គ្លេស Royal College of Obstetrician and Gynecologists។ បើ​គភ៌​ក្នុង​ផ្ទៃ ​កំពុង​មាន​ភាព​តាន​តឹង​ក្នុង​បំពង់​សម្រាល ឬ​​បើ​ទង​សុក ​ត្របាញ់​ចូល​គ្នា គភ៌​​អាច​នឹង​ដង្ហក់​រក​ខ្យល់ នាំ​ឲ្យ​មាន​ហានិភ័យ​​ស្រូប​ជាតិ​​ទឹក​ចូល​បាន។ ទោះ​យ៉ាង​នេះ​ក្ដី ករណី​នេះ […]


ថ្ងៃសម្រាល

សម្រាល​កូន​ដោយ​ធម្មជាតិ​ត្រូវ​ទ្រាំ​ឈឺ​មែន តែ​គុណ​ប្រយោជន៍​វិញ​ច្រើន​ជាង​សម្រាលដោយវះកាត់

សម្រាលកូន​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ទម្រាំ​ម៉ាក់​ៗ​ឆ្លង​ផុត​ដំណាក់​កាល​នេះ ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ស្ទើរ​ដាច់​ខ្យល់​ម្ដង​ម្កាល មិន​ថា ការ​សម្រាល​បែប​ធម្មជាតិ ឬ​ដោយ​ការ​វះ​កាត់​ទេ ម្ដាយ​គ្រប់​រូប​ត្រូវ​អត់​ធ្មត់​ច្រើន​មែន​ទែន។ ប៉ុន្តែ​រវាង​ការ​សម្រាល​ទាំង​ពីរ​បែប​នេះ មាន​តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​ទេ ដែល​មិន​សូវ​ផ្ដល់​ភាព​ពិបាក​ដល់​ម៉ាក់​ៗ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្រ្តី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ ហើយ​ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្ដាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ បើ​យើង​ប្រៀប​ធៀប​ពី​គុណ​សម្បត្តិ​រវាង​ការ​សម្រាល​ធម្មជាតិ និង​វះកាត់​វិញ ការ​សម្រាល​ដោយ​ធម្មជាតិ​មាន​ច្រើន​ជាង​ដោយ៖ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! គុណ​សម្បត្តិ​សម្រាល​ដោយ​ធម្មជាតិ៖ - ម្ដាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង - បាត់បង់​ឈាម​តិច - គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ - សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី - មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ - ម៉ាក់​ៗ​មាន​មោទនភាព នៅ​ពេល​សម្រាល​កូន​បាន​ដោយ​ជោគជ័យ - កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម ក្នុង​សរសៃ​បញ្ជូន​​ទៅ​ឲ្យ​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ដូចជា ដក​ដង្ហើម​ញាប់ និង​ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ចំពោះ​កូន - កូន​មាន​អត្រា​កើត​ជំងឺ​ហឺត​ទា​ប មិន​សូវ​ប្រតិកម្ម​អាហារ មិន​ប្រ​ឈម​បញ្ហា​​បៅ​ទឹក​ដោះ​មិន​បាន - សម្រាល​កូន​លើក​ក្រោយ អាច​ឆាប់​រហ័ស និង​ងាយ​ស្រួល​ជាង​មុន - ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​បី និង​បំបៅ​កូន​ភ្លាម​ៗ​ក្រោយ​សម្រាល - ម៉ាក់​​អាច​ចៀស​ផុត​ពី​បញ្ហា​​ធ្លាក់​ឈាម​ច្រើន មាន​ដុំ​ឈាម​កក និង​ការ​ប៉ះ​ទង្គិច​សរីរាង្គ​ផ្នែក​ខាង​ក្នុង [embed-health-tool-due-date] គុណសម្បត្តិ​សម្រាល​ដោយ​វះកាត់៖ - មិន​ឈឺ​ពោះ​យូរ -​ កូន​កើត​ចំ​ថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន - កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពី​ម្ដាយ​ទៅ​​កូន - […]


ផលវិបាក

ឆ្លងទន្លេហើយ ម៉ាក់ៗនៅប្រឈមនឹងការបង្ករោគ អាចឲ្យមានបញ្ហាច្រើនដល់សុខភាពទៀត

ការ​សម្រាល​កូន ជា​រឿង​មិន​ធម្មតា​មួយ​ដែល​ម្ដាយ​គ្រប់​រូប​ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ខ្លាំង ទម្រាំ​តែ​សម្រាល ហើយ​ពេទ្យ​ធ្វើ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ចប់។ ស្រប​គ្នា​នេះ ម៉ាក់​ក៏​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ច្រើន​ដែរ បើ​មិន​ប្រយ័ត្ន​ត្រឹម​ត្រូវ ដូច​ជា​ការ​បង្ក​រោគ​ក្រោយ​សម្រាល​ជា​ដើម។ ការ​បង្ក​រោគ​សម្រាល​កើត​ឡើង​នៅ​ពេល​បាក់តេរី​ឆ្លង​ទៅ​ស្បូន ឬ​តំបន់​ជុំវិញ​នោះ បន្ទាប់​ពី​ម៉ាក់​ៗ​សម្រាល​កូន​រួច។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន។ បាក់តេរី​រស់​នៅ​ក្នុង​ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ក្រោយ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច ហើយ​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​វិវត្ត​ទៅ​ជា​ការ​បង្ក​រោគ​នោះ​មាន​ដូច៖ - ពន្យារ​ពេល​យូរ​រវាង​ការ​បែក​ទឹក​ភ្លោះ និង​ការ​សម្រាល (លើស​១៨​ម៉ោង) - សម្រាល​កូន​រយៈ​ពេល​យូរ - ការ​ពិនិត្យ​ទ្វារ​មាស​ច្រើន​ដង​អំឡុង​ពេល​សម្រាល - ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល - ម្ដាយ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម។ល។ ចំពោះ​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្រោយ​សម្រាល​នេះ អាច​ប្រើ​រយៈ​ពេល​រាប់​ថ្ងៃ​ទម្រាំ​តែ​យើង​ដឹង។ ពេល​ខ្លះ​ទោះ​ម៉ាក់ៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ហើយ នៅ​មិន​ទាន់​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ដែរ ដូច​នេះ ម៉ាក់​ៗ​ត្រូវ​សម្គាល់​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង​ដែល​រោគ​សញ្ញា​បញ្ហា​បង្ក​រោគ​ក្រោយ​​នេះ​មាន​ដូច​ជា៖ ១. ក្ដៅខ្លួន ឬ​មាន​អារម្មណ៍​ថា​ព្រឺ​រងាៗ ២. ធ្លាក់​ស​មាន​ក្លិន​អាក្រក់ ៣. ស្លេក​ស្លាំង ៤. ឈឺ​ក្បាល មិន​ស្រួល​ខ្លួន ៥. បាត់​បង់​ចំណង់​អាហារ និង​ចង្វាក់​បេះ​ដូង​កើន​ឡើង។ល។


ថ្ងៃសម្រាល

វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! វិធី​សម្រាល​កូន​ដោយ​វះកាត់​ពិតជា​មិន​មែន​ស្រួល​ជាង​កើត​ធម្មជាតិ​ដូច​មនុស្សមួយ​ចំនួន​គិត​នោះ​ទេ ផ្ទុយទៅវិញមានគ្រោះថ្នាក់ និងឈឺចាប់​ខ្លាំងទៀតផង។ ប៉ុន្តែ​នៅ​ពេលលក្ខខណ្ឌសុខភាពមិនដំណោយផល យើង​គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ជួយ​សង្គ្រោះ​កូន និង​​ខ្លួនឯង ​ត្រូវតែ​ជ្រើស​ការ​សម្រាល​តាម​បែប​នេះ ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​វះកាត់​សម្រាល​ពិតជា​ស្មុគស្មាញ និង​ពិបាក​បរិយាយ តែ​សម្រាប់​អ្នក​ជំនាញ​ពិតជា​យល់​ច្បាស់​ពី​វា។ ត្បិត​តែ​សម្រាល​តាម​វិធី​វះកាត់​ជួប​ផល​លំបាក​ច្រើន​ក៏​ពិត​មែន តែ​ជា​វិធី​ឲ្យ​យក​កូន​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​ហើយ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដូចជា​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លង​រោគ របួស​ថ្នេរ​មិន​ជាប់​ល្អ ក្នុង​នោះ​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត តែជា​ករណី​កម្រ​ណាស់។ ផល​ពិបាក​មួយ​ទៀត​នោះ គឺ​មិន​អាច​នោម​ភ្លាម​ៗ​ដោយ​ខ្លួន​ឯង ព្រោះ​មាន​ការ​ដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។ ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​ស្ពឹក ២-៣ ថ្ងៃ បន្ទាប់​ពី​សម្រាល​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​មុខ​របួស ហើយ​អាច​មាន​អាការៈ​ឈឺក្បាល ឬ​ឆ្អឹង​ខ្នង​ទៀត​ផង តែទោះជាបែបនោះក្ដី យើង​ត្រូវ​ប្រឹង​ក្រោក​ឡើង​ដើរឲ្យ​បាន​ច្រើន ទើប​ជួយ​ឲ្យ​សុខភាព​ឆាប់​ត្រលប់​មក​រក​សភាព​ដើមបាន។ បន្ទាប់ពី​សម្រាល​ថ្ងៃ​ទី ៦ ទើប​កាត់​ចេស លាង​សម្អាត​មុខ​របួស (លាង​សម្អាត​រាល់ថ្ងៃ) ទើប​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បន្ថែម​ទៀត​ថា […]


ផលវិបាក

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

​គិត​តាម​ធម្មជាតិ ស្រី​ៗ​ត្រូវ​ប្រឈម​នឹង​ភាព​ឈឺ​ចាប់​ច្រើន​ជាង​ប្រុស​ៗ ដូច​ជា​រឿង​សម្រាល​កូន​ជាដើម។ យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​សម្រាល​កូន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មុន​នឹង​កើត​បាន​កូន​ម្នាក់ៗ ស្ត្រី​ត្រូវ​ទ្រាំ​ឈឺ​ពោះ​រាប់​ម៉ោង តែ​មាន​ស្ត្រី​ខ្លះ​ងាយ​សម្រាល កូន​ឆាប់​កើត ចំណែក​វិញ​​ស្ត្រី​ខ្លះ​ពិបាក​សម្រាល​ខ្លាំង។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ  ឯកទេស​ផ្នែក​សម្ភពបាន​បកស្រាយ​ឲ្យ​ដឹង​ថា ជា​ទូទៅ ការ​សម្រាល​កូន​របស់​ស្ត្រី​ម្នាក់ៗ សុទ្ធ​តែ​មាន​ភាព​ឈឺ​ចាប់ គ្រាន់​តែ​ថា មាន​ម៉ាក់ៗ​ខ្លះ​ឆាប់​កើត​បាន ហើយ​ម៉ាក់​ៗ​ខ្លះ​ទៀត​ទម្រាំ​សម្រាល​រួចពិបាក​ខ្លាំង ពេល​ខ្លះ​ស្ទើរ​មាន​គ្រោះ​ថ្នាក់។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ ពិបាក​សម្រាល​អាច​បណ្ដាល​មក​ពី​កត្តា​ម្ដាយ ក៏​ដូច​ជា​កត្តា​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ​។ កត្តា​ម្ដាយ - មាន​អាង​ត្រគាក​តូច - កើត​ដុំ​ស្បូន Fibroids - ឆ្អឹង​អាង​ត្រគាក​មិន​ប្រក្រតី - សុខភាព​ម្តាយខ្សោយ - ម្ដាយ​មាន​ជំងឺ។ កត្តា​កូន - កូន​ធំ​ពេក - ទំហំ​ក្បាល​កូន​ធំ - កូន​បញ្ច្រាស​ជើង - ទម្រង់​ក្បាល​របស់​កូន​មុជ ឬ​ងើយ​ពេក។ល។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ម៉ាក់ៗ​ពពោះ​ទាំង​អស់ ចាំ​បាច់​ណាស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ឆ្លុះ​មើល​អេកូ​ពោះ​ឲ្យ​បាន​ទៀងទាត់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាក់​ទង​នឹង​របៀប​ថែ​ទាំ​សុខភាព​បាន​ត្រឹម​ត្រូវ ចៀសវាង​កើត​បញ្ហា​ដែល​មិន​ចង់​មាន។ ធម្មតា ខាង​ក្រុម​គ្រូពេទ្យ​តែង​ជំរុញ​ឲ្យ​ម៉ាក់ៗ សម្រាល​តាម​ធម្មជាតិ តែ​ក្នុង​ករណី​ដែល​មើល​ទៅ​កើត​ធម្មជាតិ​មិន​អំណោយ​ផល មាន​តែ​សម្រាល​ដោយ​ការ​វះកាត់​តែ​ម្ដង។


ថ្ងៃសម្រាល

កូនបញ្ជ្រាសក៏អាចកើតធម្មជាតិបាន តែម៉ាក់ៗត្រូវមានលក្ខខណ្ឌទាំងនេះ

រាល់​ការ​ពពោះ​មិន​មែន​រលូន​រហូត​ទៅ​តាម​ការ​គិត​របស់​យើង​ទេ។ ចំពោះ​ស្ត្រី​ពពោះ ទម្រាំ​សម្រាល​កូន​បាន​មក​សុខភាព​ល្អ គ្មាន​បញ្ហា​អី គឺ​ត្រូវ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​មែន​ទែន។ ជួន​កាលដល់​ថ្ងៃ​សម្រាល​ហើយ កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម នៅ​​ទម្រង់​បញ្ច្រាស​នៅឡើយ។ ករណី​កូនបញ្ជ្រាស ជាបញ្ហា​ប្រឈមមួយ​ដល់​ស្ត្រីគ្រប់ៗរូប។ តាម​មន្ទីរពេទ្យ កាល់ម៉ែត ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កើត​ចេញ​មក​មុន​គេ ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​វិញ។ ទម្រង់​នេះ​មាន​ពី ៣-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង ម៉ាក់ៗ​នៅ​តែ​អាច​សម្រាល​តាម​បែប​ធម្មជាតិ​បាន តែលុះ​ត្រា​តែ​ម៉ាក់​ៗ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖ - មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង - មិន​ធ្លាប់​វះកាត់​យក​កូន​ពី​មុន - គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​អាច​ប្រឹង​ក្នុង​ការ​សម្រាល​កូន​បាន - គ្មាន​សុក​ពាំង​មាត់​ស្បូន - កូន​មាន​ទម្ងន់​ចន្លោះ ២.៥០០-៣.៨០០ ក្រាម - ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ - ទារក​ក្នុង​ពោះ​មិន​ខ្សោយ - មិន​បែក​ទឹក​ភ្លោះ​យូរ មុន​ពេល​សម្រាល - មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បែប​ធម្មជាតិ។ល។   យើង​អាច​ដឹង​ថា​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង​បាន​តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ ការ​ស្ដាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ ការ​ពិនិត្យ​អេកូសាស្ត្រ និង​ការ​លូក​មាត់​ស្បូន​ម្ដាយ​។ ហើយ​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​ទម្រង់​បញ្ច្រាស​ជើង អាច​បណ្ដាល​មក​ពី​បញ្ហា​ច្រើន​រួម​មាន កូន​មិន​គ្រប់​ខែ ទឹក​ភ្លោះ​ច្រើន​លើស​លប់ ឬ​តិច​តួច ទង​សុក​ខ្លី ឬ​រុំ​ក ជាដើម។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ