សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាលកូន​ (វីដេអូ)

មនុស្ស​ស្រី​ពិបាក​មួយ​ចប់ តែ​បើ​និយាយ​រឿង​សុខភាព​ពេល​ពពោះ សម្រាល​កូន​វិញ​រឹត​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ កាល​ពី​សប្តាហ៍​មុន Hello គ្រូពេទ្យ បាន​ចេញ​ផ្សាយ​អំពី​ សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ពេល​នេះ​បងប្អូន​ស្រីៗ​យើង​ទាំងអស់​គ្នា​មកដឹង​ពី​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល​កូន​វិញ​ម្តង តើ​មាន​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ បច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន (វីដេអូ) ៥ ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន (វីដេអូ) មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) ស្រីៗដល់ថ្ងៃសម្រាលកូនហើយ តែមិនឈឺពោះ អាចមកពីមូលហេតុទាំងនេះ សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង មានផ្ទៃពោះអត់គ្រោងទុក កូនកើតមកអាចរងផលលំបាកទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រៀមសម្រាល

៥ ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន (វីដេអូ)

ពេលវេលា​សម្រាល​កូនជា​ពេល​ដ៏​លំបាក​បំផុត​របស់​ស្រីៗ​យើង​ដែល​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ដ៏​​ពិបាក​ពណ៌នា​រាប់​ម៉ោង។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​ប្រហែល​ជា​មិន​សូវ​ចោទ​ជា​បញ្ហាខ្លាំង​​នោះ​ទេ តែ​បើ​ម៉ាក់ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ច្បាស់​ជា​ភ័យ​ខ្លាំង មិន​ដឹង​ថាអាច​ទ្រាំ​ ឬ​ក៏​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បាន​ដោយ​របៀប​ណា​ទេ។ អត្ថបទពាក់ព័ន្ធ: ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សម្រាលកូន

ថ្នាំ​ទម្លាក់​សត្វ​ល្អិតក្រោយសម្រាលសំខាន់ណាស់ ម៉ាក់ៗកុំរំលង!

ជឿ​ថា​មាន​ម៉ាក់​ៗ​មួយចំនួន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច ​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ថ្នាំ​ទម្លាក់​សត្វល្អិត​ដែល​គ្រូពេទ្យ​ឲ្យ​លេប​នា​ពេល​នោះ គឺ​ថ្នាំ​សម្រាប់ទម្លាក់​សត្វ​ល្អិត ​និងពពួកព្រូននានាចេញ​ពី​ក្នុង​ឈាម ក្នុងពោះវៀន និងជួយកុំឲ្យមានការស្លេកស្លាំង។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា ទោះ​ជា​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​នៅតែ​អាច​បំបៅ​ដោះ​កូន​បាន​ជា​ធម្មតា និង​គ្មាន​ផល​ប៉ះពាល់​ឡើយ។ ការ​លេបថ្នាំទម្លាក់​សត្វ​ល្អិត វា​ជួយ​កម្ចាត់​សត្វ​ល្អិត និងព្រូន​ចេញបាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​មិន​បាន​ទម្លាក់​វា​អាច​បង្ក​ឲ្យ​កើត​ជា​ព្រូន និង​បង្កើត​កូនចៅ​ចេញ​ជា​ពង​របស់​វា​យ៉ាង​ច្រើន ហើយ​អាច​ចូល​តាម​ចរន្ត​ឈាម និង​ពេល​ខ្លះ​អាច​ចូល​ទៅ​ដល់​ខួរក្បាល​បាន​ទៀត​ផង។ [embed-health-tool-vaccination-tool] ចំពោះ​រោគ​សញ្ញា​ដែល​បង្ហាញ​ថា ម៉ាក់​ៗ​មាន​សត្វ​ល្អិត​ក្នុង​ឈាម ព្រោះ​មិន​ទាន់បាន​ទម្លាក់​មាន​ដូចជា រាក អស់កម្លាំង ស្លេកស្លាំង និង​ស្គម​រីងរៃ ឬ​ពេល​ខ្លះ​អាច​មាន​ហូរ​ឈាម​តាម​លាមក និង​ខ្លះ​អាច​មាន​ចេញ​នៅ​លើ​ស្បែក។ ដូចនេះ​ដើម្បី​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​បញ្ហា​នានា ក្រោយ​សម្រាល​កូន ម៉ាក់​ៗ​ត្រូវ​លេប​ថ្នាំ​តែ​តាម​វេជ្ជបញ្ជា និង​មិន​គួរ​ញ៉ាំ ឬ​លេប​ថ្នាំ​ណា​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត ឬ​ឮ​ត​តាម​គ្នា​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ អត្ថបទពាក់ព័ន្ធ៖ មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ? ២ […]


ផលវិបាក

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានសណ្ឋាន?

សុក​ពាំង​មាត់​ស្បូន​គឺ​ជា​ការ​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង ដែលករណី​ស្ត្រីពពោះ​មាន​សុក​ពាំង​ស្បូន​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​នោះ​ទេ ។ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន? ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ​ពពោះ​កូន​ភ្លោះ ពពោះ​នៅ​អាយុ​ច្រើន មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​ពពោះ​អាច​ដឹង​ថា​មាន​សុក​ពាំង​មាត់​ស្បូន ឬ​មិន​ពាំង ដោយសារ​ការ​ពិនិត្យ​មើល​​អេកូ​ពេល​មាន​ផ្ទៃពោះ ពិសេស​នៅ​ត្រីមាស​ទី២ ទើបដឹងថា​ទីតាំង​របស់​សុក​នៅ​កន្លែង​ណា នៅ​ទីតាំង​សុវត្ថិភាព​ទេ? ពាំង​ចំហៀង ឬ​ក៏​ពី​មុខ​មាត់​ស្បូន? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ក្រៅ​ពី​ការ​មើល​អេកូ ករណី​សុក​ពាំង​មាត់​ស្បូន​កម្រិត​ធ្ងន់ ក៏​មាន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​ដែរ ក្នុង​នោះ​មាន ធ្លាក់​ឈាម​ពណ៌​ក្រហម​ព្រឿងៗ ដោយ​គ្មាន​ការ​ឈឺ​ចាប់ នៅ​ពាក់​កណ្តាល​ត្រីមាស​ទី២ ឬ​ក៏​ស្បូន​កន្ត្រាក់។ បើ​ឃើញ​មាន​សញ្ញា​ទាំង​នេះ ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ [embed-health-tool-due-date] ការ​តាំង​នៅ​របស់​សុក បែង​ចែក​ជា៤៖ ១. ទីតាំង​សុក​ធម្មតា ២. សុកពាំង​ក្បែរ​មាត់​ស្បូន ៣. សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន ៤. សុក​ពាំង​នៅ​ចំ​មាត់​ស្បូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ថា សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ […]


ថ្ងៃសម្រាល

បច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន (វីដេអូ)

ដល់​ថ្ងៃ​កំណត់​សម្រាល​កូន តែ​​នៅ​មិន​ទាន់​ឈឺ​ពោះ​ទៀត ស្រីៗ​យើង​ខ្លះ​ប្រាកដ​ជា​មាន​អារម្មណ៍​បារម្ភហើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​បច្ចេកទេស​យើង​អាច​អនុវត្ត​បាន ដើម្បី​ជួយ​ឲ្យ​ឆាប់​ឈឺពោះ​សម្រាលកូន នៅពេល​គ្រប់ខែ។ អត្ថបទពាក់ព័ន្ធ: មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) រឿង​ត្រូវ​ប្រយ័ត្ន លើសឈាម​ពេល​ពពោះ ប្រឈម​កើត​ជំងឺ២​ប្រភេទ ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន? ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន ស្រីៗឈឺពោះសម្រាលកូន ត្រូវការរបស់ផ្អែម២យ៉ាងនេះ គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕


ផលវិបាក

ផលវិបាកសម្រាលកូនមិនគ្រប់ខែ (វីដេអូ)

នេះ​ជារឿង​គួរ​ឲ្យបារម្ភ​សម្រាប់​ប៉ាម៉ាក់ មាន​បេប៊ី​កើត​មិន​គ្រប់ខែ ហើយ​ករណី​កើត​មិន​គ្រប់ខែ​អាច​ប្រឈម​ផល​វិបាក​ច្រើន​ជាង​អូនៗកើត​គ្រប់​ខែ​ធម្មតា។ ហេតុនេះ បេប៊ី ជា​រឿយៗ​តែង​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ប៉ាម៉ាក់​ពិបាក​ចិត្ត​ជា​ខ្លាំង។បេប៊ី កើត​មុន​សប្តាហ៍ទី ៣២-៣៤ អាច​មាន​សភាព​បញ្ហា​សុខភាព​មួយ​ចំនួន ប្រែប្រួល​ខុស​ប្លែកគ្នា​ពី​ស្រាល​ទៅ​ធ្ងន់។ ខាង​ក្រោមនេះ គឺ​ជា​សភាព​បញ្ហា​សុខភាព​ខ្លះៗ ឧស្សាហ៍​ឃើញ​មាន​ជា​ញឹកញាប់​ចំពោះ​បេប៊ី​កើត​មិន​គ្រប់​ខែ។ អត្ថបទពាក់ព័ន្ធ: អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា? អស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ គេថាកូនកើត ៧ ខែអត់មានបញ្ហាអ្វីទេ តែ​បើ ៨ ខែវិញអាចមានបញ្ហា? របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សម្រាលកូន

កូនកាត់​ទៅប៉ា ឬទៅម៉ាក់ ពេល​ខ្លះដូចអ្នកផ្សេងវិញ ដោយសារមូលហេតុនេះ (វីដេអូ)

ជាប៉ា​ម៉ាក់គេ កូន​ទើប​សម្រាល​ភ្លាម​ ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​រឹត​តែ​ចង់​ដឹង​កូន​កាត់​ទៅម៉ាក់ ឬ​កាត់​ទៅប៉ា។ ចុះ​បើ​ម៉ាក់ៗក៏មិន​ដូច ប៉ាៗ​ក៏​មិន​ដូច ចុះ​កាត់​ទៅ​រក​អ្នក​ណា​ ហេតុ​អី?។ អូន​តូចខ្លះ កើត​មក​ភ្លាម​មើល​ដឹង​ភ្លាម ពិសេសត្រង់ ភ្នែក​ និង​ទម្រង់មុខ ប៉ុន្តែ​ខ្លះ​អាច​ដល់​វ័យ​ ១-២ ខួប  យ៉ាង​ណា​ ជា​ធម្មតា​ទាល់តែ​ពេញ​វ័យ​​ទើប​មើល​ច្បាស់។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើងខ្លះៗ ហេតុ​អីកូនមុខ​កាត់ទៅប៉ា តែ​ភ្នែក​កាត់​ទៅ​ម៉ាក់ និង​មូលហេតុ​កូន​មិន​កាត់​ដូច​ទាំង​ប៉ាទាំង​ម៉ាក់។ អត្ថបទពាក់ព័ន្ធ: ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច? ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ កូន​កើតមក​ថ្លោស​ខ្លាំង ល្អ ឬអាក្រក់? រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ ចង់ឲ្យ​កូន​សុខភាព​ល្អ ម៉ាក់ប៉ា​ត្រូវ​​​ដឹង​របៀប​បង្រៀន​កូន​ឲ្យ​ចេះ​ញ៉ាំ​អាហារ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


សម្រាលកូន

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល​​(វីដេអូ)

ថ្ងៃ​សម្រាល​មក​ដល់​ម៉ាក់ៗ​ភ័យ​ផង​អរ​ផង អរ​ព្រោះ​តែ​ជិត​បាន​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់ ឯ​រឿង​ភ័យ​បុក​ពោះ​នោះ គឺ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​សម្រាល ខ្លាច​ឈឺ​ពោះ​ខ្លាំង​យូរ​ពេក ទ្រាំ​មិន​បាន។ម៉ាក់ៗ​កុំ​គិត​ច្រើន ថប់បារម្ភ​អី យក​ពេល​ថែទាំ​សុខភាព​វិញ​ល្អ​ជាង ការ​សម្រាល​កូន​ស្រួល ឬពិបាក អាស្រ័យ​លើ​ខ្លួន​យើង ពិសេស​ឥរិយាបថ​ដែល​យើង​ប្រព្រឹត្ត​រាល់​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ: ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល? ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃកើតកូន ចាំសម្រាកក្រោយសម្រាលឲ្យបានច្រើន? ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ស្រ្តីមានផ្ទៃពោះ កុំញ៉ាំបន្លែផ្លែឈើ៣មុខនេះ អាចរលូតកូន ឬកូនកើតមុនខែ (វីដេអូ) បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ) គ្រប់​ខែ​ហើយ! ត្រូវ​ដឹង​ពី​សញ្ញា​ឈឺ​ពោះ​ជិត​សម្រាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់

ការ​សម្រាល​បែង​ចែក​ជា​២ប្រភេទ គឺ​ការ​សម្រាល​តាម​ធម្មជាតិ និង​ការ​សម្រាល​ដោយ​វះកាត់។ បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ លោក​វេជ្ជបណ្ឌិត​បានបន្តថា “សរុប​មក​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម”។ ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​ធម្មជាតិ។ ១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គុណ​សម្បត្តិ – ម្តាយអាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង – បាត់បង់​ឈាម​តិច – គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ – សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី – មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ គុណវិបត្តិ – ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ – អាច​ប្រឈម​មុខជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន – ទ្វារមាសអាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល – រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិចនៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។ ២. ការ​សម្រាល​ដោយ​វះកាត់ គុណសម្បត្តិ – មិន​ឈឺ​ពោះ​យូរ – កូន​កើត​ចំថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន -កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពីម្តាយទៅ​​កូន។ គុណវិបត្តិ – បាត់បង់ឈាមច្រើន – ចាក់ថ្នាំស្ពឹកទៅមិនស្ពឹក អាចមានប្រតិកម្មនឹងថ្នាំស្ពឹក ធ្វើឲ្យឈឺក្បាល វិលមុខក្អួត – ធ្លាក់ឈាមច្រើនក្រោយសម្រាល – ឆ្លងរោគ រលាក​ស្រទាប់​ក្នុង​​ស្បូន – ខ្សោយស្បូន – ត្រូវ​សម្រាក​ពេទ្យ​យូរ […]


សម្រាលកូន

វិធីកាត់បន្ថយជ្រុះសក់ ក្រោយសម្រាលកូនរួច

ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​ជាច្រើន​ប្រាកដ​ជា​ជួប​បញ្ហា​ជ្រុះ​សក់​ជាក់ជា​មិន​ខាន ដែល​ចាស់​ៗ​និយាយ​ថា​កូន​ស្គាល់​មុខ។ ក្នុង​នោះ​ដែរ គ្មាន​វិធី​​ណា​ទប់ស្កាត់​មិន​ឲ្យ​មាន​បញ្ហា​បែប​នោះ​ឡើយ តែ​អ្នក​ម៉ាក់ សៀន លីយ៉ា អ្នក​រស់នៅ​ភ្នំពេញ​បាន​ចែក​រំលែក​ពី​វិធី​ជួយ​មិន​ឲ្យ​សក់​ជ្រុះ​ច្រើន។ អ្នក​ធ្វើការ​ផ្នែក​ធនាគារ​រូប​នេះ​បាន​ពន្យល់​ថា ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​កូន មកពី​អ័រម៉ូន​ក្នុង​រាងកាយ​យើង​មាន​ការ​ប្រែប្រួល ឬ​ខ្វះខាត​វីតាមីន ដូចនេះ​ត្រូវ​ធ្វើ​ដូច​ខាងក្រោម។ កាត់​សក់​ឲ្យ​ខ្លី កុំ​ឲ្យ​ជំពាក់ ឬ​ស្អិត​ចុង ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ហើយ​លេប​ថ្នាំ​វីតាមីន​ជំនួយ​សក់ កុំ​ប្រើ​ផលិតផល​មាន​ជាតិ​ប្រេង​ដូចជា​ស្ព្រៃយ៍ ចាហួយ​លាប​សក់ ប្រើ​សាប៊ូ​គ្មាន​ជាតិ​កាត់ ឬ​អាច​ជា​សាប៊ូ​កក់​សក់​កូន​ក្មេង ព្រោះ​គ្មាន​ជាតិ​ប្រេង កុំ​ប្រើ​ម៉ាស៊ីន​ដើម្បី​សម្ងួត​សក់ មុន​គេង​ត្រូវ​រៀបចំ​ខ្នើយ​កើយ​ឲ្យ​មាន​របៀប និង​កុំ​ប្រើ​ស្រោម​ខ្នើយ​ពពួក​ស្បៃ​ព្រោះ​ទាក់​នឹង​សក់ ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត វិញ​ក៏​បាន​ឲ្យ​ដឹង​ថា​ដែរ ជ្រុះ​សក់​ក្រោយ​សម្រាល​មិនមែន​មកពី​កូន​ស្គាល់​មុខ​ទេ តែ​មកពី​អ័រម៉ូន​ប្រែប្រួល​ ហើយវា​ក៏​អាច​នឹង​ត្រលប់​ទៅ​សភាព​ធម្មតា​វិញ​បាន​ដែរ តាមរយៈ​របប​អាហារ និង​ការ​រស់នៅ​។ ដូចនេះ​ដើម្បី​កាត់​បន្ថយ​ម៉ាក់​ៗ​ត្រូវ៖ ញ៉ាំ​អាហារ​ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ ប្រូតេអ៊ីន ញ៉ាំ​ពពួក​វីតាមីន B6 វីតាមីន B12 និង​ជាតិ​ស័ង្កសី គេង​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​បើ​គេង​មិន​បាន​ឆ្អែត​សក់​ក៏​កាន់តែ​ជ្រុះ​ខ្លាំង ឧស្សាហ៍​កក់​សក់​ដោយ​កុំ​ទុក​ឲ្យ​ឡើង​ប្រេង​។ អត្ថបទពាក់ព័ន្ធ៖ មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ? ២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ