សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ត្រៀមសម្រាល

សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ)

ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។ ​វះកាត់ ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន? អត្ថបទពាក់ព័ន្ធ: សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?


ត្រៀមសម្រាល

មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ)

ពេល​ពពោះ ស្រីៗគ្នា​យើង​ខំ​ធ្វើ​នេះ​ធ្វើ​នោះ ខ្លះ​ទៀត​ខំ​ផឹក​ថ្នាំ​ខ្មែរ​ផង ដើម្បី​កើត​កូន​ស្រួល មិន​ឈឺ​ពោះ​យូរ។ តាម​ក្បួន​វេជ្ជសាស្ត្រ​ថ្នាំខ្មែរ​មិន​អាច​ជួយ​បាន​ទេ ការ​កើត​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​មាន​លក្ខខណ្ឌ​សំខាន់ៗ ៤ ខាងក្រោម​នេះ។ អត្ថបទពាក់ព័ន្ធ: សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ) ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន? ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់? ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?


ត្រៀមសម្រាល

កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ)

ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ក្នុងវីដេអូ​នេះ។ អត្ថបទពាក់ព័ន្ធ៖ អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់? ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់? ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល


សម្រាលកូន

ម៉ាក់ៗខ្លះ​នៅផ្ទះមើលថែកូន​រាល់ថ្ងៃពិតជាស្ត្រេសមិនខាន សាកវិធីនេះអាចជួយបាន

ក្រោយពេល​មាន​កូន​ ម៉ាក់ៗ​មួយចំនួន​បាន​ជួប​ការ​សម្រេច​ចិត្ត​ដ៏លំបាក​មួយ​តើ​គួរ​យក​កូន​ទុកជា​មួយ​ឪ​ពុក​ម្ដាយ​ដើម្បី​ធ្វើការងារ​រកលុយ​បន្ត ឬ​ក៏​ត្រូវ​ឈប់​ធ្វើការងារ​ដើម្បី​មើល​ថែកូនវិញ។ ម៉ាក់ៗ​មួយ​ចំនួន​បាន​សម្រេចចិត្ត​ឈប់ធ្វើការ ដើម្បីយកពេល​មើល​ថែកូនវិញ។ ពេល​វេលា​នៅតែ​ផ្ទះ​មើល​ថែកូន​បែបនេះ​ជារឿង​មួយ​ដែល​អាច​ថា​លំបាក​សម្រាប់​ម៉ាក់ៗ​ដែលធ្លាប់តែ​ចេញធ្វើការងារ​ ជួប​មិត្ត​ភក្ដិ​ តែបែរ​ជាមកនៅតែ​ផ្ទះ​មើលថែកូន និងគ្រួសារទៅវិញ។ ទោះយ៉ាងនេះក្ដី នេះក៏​អាចជាក្ដីសុខមួយ​របស់​ម៉ាក់ៗ​ដែលបាន​នៅជិតស្និទ្ធជាមួយ​កូន និង​មើលថែផ្ទះ​ផង​ដែរ។ យ៉ាងណា​ បើ​ម៉ាក់ៗមាន​អារម្មណ៍ថា​ពេល​ខ្លះធុញថប់ ស្រ្តេស ព្រោះនៅតែផ្ទះ​អាចសាកដោះស្រាយ​តាមវិធី​ខាងក្រោមនេះ​បាន។​ ១– ងូត​ទឹក​ផ្កា​ឈូក រួចស្លៀកពាក់​ស្អាតៗ​រាល់​ថ្ងៃ អំឡុង​ពេល​នេះ កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​អី! មាន​ការ​ងារ​ច្រើន ឬ​អូនៗ​រពឹស​ពេក ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ងាយ​ប្រឡាក់​ប្រឡូក​ក៏​ដោយ ក៏​មិន​ត្រូវ​ទុក​ខ្លួន​កខ្វក់អុី​ចឹង​ដែរ ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន ប្តូរ​សម្លៀក​បំពាក់​ស្អាតៗ ​ជា​និច្ច ដែល​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ ទោះ​ជា​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ក៏​ដោយ ធ្វើ​បែប​នេះ បង្ហាញ​ពី​ការ​គោរព​ខ្លួន​ឯង ដែល​ជា​គន្លឹះ​មួយ​ជួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​ផ្ទះ​មាន​ផាសុកភាព។ ២– រក​ឲ្យ​ឃើញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង ត្រូវ​បង្កើត​អ្វី​យើង​ចូល​ចិត្ត​ផង និង​អាច​ធ្វើ​រឿងនោះ​ជាមួយ​កូន​យើង​ផង បែប​នេះ​អាច​សប្បាយ​រីករាយ​ទាំង​ម៉ាក់ៗ​ទាំង​អូន។ គិត​មើល​ទៅ រឿង​ដេរប៉ាក់ ថត​រូប លេង​ហ្គីតា សរសេរ​សៀវភៅ ឬ​គូរគំនូរ រក​ឲ្យ​ឃើញមួយ​ណា​ជា​ចំណូល​ចិត្ត​យើង ព្រោះ​ពេល​​រក​ឃើញ​អ្វី​យើង​ចូល​ចិត្ត​ធ្វើ​ហើយ​នោះ នឹង​ជួយ​ឲ្យ​សប្បាយ​ចិត្ត ភ្លេច​អស់​បរិយាកាស​គួរ​ឲ្យ​ខ្លាច​ខាង​ក្រៅ​ផ្ទះ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម? គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ ៣– អាន​អត្ថបទ​តិចនិក​ធ្វើ​ជា​ប៉ាម៉ាក់ សម្រាប់​ពេល​នេះ អត្ថបទ​ល្អៗ គួរ​ឲ្យ​ទុក​ចិត្ត​ពាក់​ព័ន្ធ​តិចនិក​ធ្វើ​ជា​ប៉ាម៉ាក់​ សម្បូរ​ណាស់​លើ​វេបសាយ អាច​ឲ្យ​យើង​ងាយ​ស្រួល​ស្វែង​រក​​មក​អាន។ […]


សម្រាលកូន

ប៉ុន្មានសំណួរអំពី COVID-19 នេះ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត

វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រីពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។ ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។ សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19? ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។ សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច? ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ […]


ថ្ងៃសម្រាល

អំឡុងពពោះ ស្រីៗកន្ត្រាក់ស្បូនជាសញ្ញាជិតសម្រាលកូនទាំងអស់មែនទេ?

ជា​ទូ​ទៅ ស្រី្ត​មាន​ផ្ទៃ​ពោះ​តែង​មាន​អាការៈ​កន្រ្តាក់​ស្បូន នៅ​ក្នុង​អំឡុង​ពេល​ត្រី​មាស​ទី​៣​នៃ​ការ​ពពោះ ដែល​វា​ជា​សញ្ញាបញ្ជាក់ថា ​ត្រៀម​សម្រាល ឬ​ដល់​ថ្ងៃ​សម្រាលកូន។ បើ​តាមការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់ ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​កន្ត្រាក់​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២គឺ​ កន្រា្តក់​ស្បូន​ធម្មតា​ក្នុង​ពេល​ពពោះ និង​កន្រ្តាក់​ស្បូន​កំឡុង​ពេល​ត្រៀម​សម្រាល។ អត្ថបទពាក់ព័ន្ធ៖ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព សម្គាល់​ការ​កន្ត្រាក់​ស្បូន​ទាំង២​ប្រភេទ៖ – ការ​កន្រ្តាក់​ស្បូន​ក្នុង​ពេល​ពពោះ៖ ពេល​ដែល​ស្បូន​កន្ត្រាក់ ស្រី្ត​ចាប់ផ្តើម​ឈឺពោះ​ប្រហែល​ពី​១-២​នាទី តែ​វា​មិន​ទៀង​ទាត់​ទេ ហើយ​ការ​កន្រ្តាក់​ស្បូន​នេះ​មាន​តិច​តួច​ណាស់​។ នៅ​ក្នុង​អំ​ឡុង​ពេល​គត៌​បាន​២០​សប្តាហ៍ ស្បូន​អាច​កន្ត្រាក់​ប្រហែល​១-២​ដង/ថ្ងៃ និង​១-២​ដង​/​១​ម៉ោង​នៅ​ពេល​ដែល​គ្រប់​ខែ។ ធម្មតា ២​សប្តាហ៍​មុន​ពេល​សម្រាល ស្បូន​ចាប់​ផ្តើម​កន្រ្តាក់​ញាប់​ជាង​មុន​ពី​៥-៦​ដង​/១​ម៉ោង។ – ​ការ​កន្រ្តាក់​ស្បូន​អំឡុង​ពេល​ត្រៀម​សម្រាល​៖ ស្រ្តី​ចាប់ផ្តើម​ឈឺ​ពោះ​២-៣​ដង​/១​ម៉ោង ហើយ​ស្បូន​ចាប់ផ្តើម​កន្ត្រាក់​ទៀង​ទាត់ និង​មាន​ការ​ឈឺ​ចាប់​ជាង​មុន។ នៅពេលដែលស្រ្តីចាប់ផ្តើមឈឺពោះសម្រាល ស្បូកកន្តា្រក់ថេ ២-៤ដង/នាទី​ មាន​រយៈ​ពេល​ប្រហែល​១-២​នាទី។ ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ស្បូន​កន្រ្តាក់ រួច​សម្រាក​យ៉ាង​តិច​៥០​នាទី ឬ​លឿន​ជាង​នេះ រួច​កន្រ្តាក់​បន្ត​ទៀត។ ដូច​នេះ ក្នុង​ករណី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ ចាប់ផ្តើម​មាន​អាការៈ​ឈឺ​ចុក​ចាប់​ពោះ​ដោយ​កន្រា្តក់​ស្បូន សូម​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ដើម្បី​ត្រៀម​សម្រាល​ទារក​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង កំពុងមានផ្ទៃពោះ ស្រាប់តែឧស្សាហ៍ចុកពោះ គួរឲ្យបារម្ភអត់? អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់ មុន​សម្រាល​កូន ១ ខែ ម៉ាក់​ៗ​គួរ​រៀបចំ​របស់​អស់​ទាំងនេះត្រៀម ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ផលវិបាក

ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?

ករណី​គ្រប់​ខែ តែ​កូន​មិន​បង្វិល​ក្បាល​មាន​ច្រើន​ណាស់ ហើយ​ព្រោះ​បែប​នេះ​ម៉ាក់​ៗ​ក៏​សម្រេច​ជ្រើសរើស​សម្រាល​កូន​ដោយ​វះកាត់។ ដូចនេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ជា​ចម្ងល់​ថា មកពី​ហេតុអ្វី ខណៈ​ដែល​ម៉ាក់​ៗ​ខ្លះ​ព្យាយាម​ធ្វើការ​រហ័សរហួន មិន​ហ៊ាន​ខ្ជិល​ច្រអូស​ហើយ នៅតែ​មាន​បញ្ហា​បែប​នេះ​ទៀត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ដែល​ធ្វើឲ្យ​កូន​មិន​អាច​បង្វិល​ក្បាល​ចុះ​មក​ក្រោម​បាន ខណៈ​ដែល​កូន​ខ្លះ​ទោះ​មិន​បង្វិល​ក្បាល ក៏​អាច​សម្រាល​ដោយ​បញ្ច្រាស ឬ​កូន​ខ្លះ​ទៀត​ពេល​ឈឺ​ពោះ​សម្រាល ទើប​បង្វិល​ក្បាល​ចុះ​មក​តែ​ម្ដង។   មូលហេតុ​កូន​មិន​បង្វិល​ក្បាល៖ – ទម្រង់​ពោះ​​ម្ដាយ​តូច តែ​កូន​ធំ – ទងសុក​រុំ​ក​កូន​ច្រើន​ជាន់ – ទងសុក​ខ្លី​ពេក​នាំ​ឲ្យ​កូន​វិល​ក្បាល​ចុះ​មក​ក្រោម​មិន​រួច – មកពី​ទឹកភ្លោះ​ច្រើន – មកពី​អាង​ត្រគាក​ម្ដាយ​តូច – ក្បាល​កូន​ធំ​ពេក – ស្បូន​ព្រែក – សុក​ពាំង​មាត់​ស្បូន – ស្បូន​មាន​ដុំ​សាច់ – ស្បូន​មាន​សន្ទះ​ខណ្ឌ – អាច​មកពី​ស្បូន​ខ្សោយ – គភ៌​មាន​សុខភាព​ខ្សោយ។ វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​មិន​ឲ្យ​ម៉ាក់​ៗ​ទៅ​រក​ឆ្មប​បុរាណ ដើម្បី​បង្វិល​កូន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ហើយ​ត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​ តើ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា តាម​សភាព​ជាក់ស្ដែង​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី? សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! គួរ​ធ្វើ​អី​ខ្លះ? ​ត្រៀម​អី​ខ្លះ? ទាំង​មុន និងក្រោយ​សម្រាល ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ត្រៀមសម្រាល

ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល

ការ​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល អាស្រ័យ​លើ​កត្តា​ទំហំអាង​ត្រគាក​ម្តាយ ទំហំ​កូន​មិន​ថ្លោស​ខ្លាំង ក្បាល​កូន​មិន​ធំ​ពេក ទម្រង់​ក្បាល​កូន​បង្វិល​ចុះ​ក្រោម មិន​មាន​សុក​ពាំង​ចំ​មាត់​ស្បូន ឬ​សុក​រុំក​កូន ឯ​ម្តាយ និង​កូន​មាន​សុខភាព​ល្អ។ តែ​ទោះ​បី​មាន​លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​ពិបាក​ក្នុង​ការ​សម្រាល​កូន​ដែរ តើ​មក​ពី​មូលហេតុ​អី? លោកស្រី​វេជ្ជបណ្ឌិត ​ទី ​សុវណ្ណរដ្ឋ ឯកទេស​​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ថា ករណី​ទម្រង់​ក្បាល​កូន​ចុះ​ក្រោម​ហើយ តែ​មិន​ទាន់​ចូល​អាង​ត្រគាក​ល្អ​ក៏​ជា​ឧបសគ្គ នៃ​ការ​សម្រាល​តាម​ធម្មជាតិ​ដែរ។ ដើម្បី​ឲ្យ​កូន​​ក្នុង​ផ្ទៃ​ធ្លាក់​ចូល​អាង​ត្រគាក​ល្អ ងាយ​ស្រួល​សម្រាល​នោះ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ផ្លាស់​ប្តូរ​ទម្រង់​ឲ្យ​បាន​ច្រើន​នៅ​ពេល​ឈឺ​ពោះ ដែល​គ្រប់​ទម្រង់​ទាំងអស់​មាន​សុវត្ថិភាព​ចំពោះ​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​ទៀត។ – អង្គុយ – ឈរ – ដើរ – ប្រឹង​​តោង – លត់​ជង្គង់​ប្រឹង – អង្គុយ​លើ​បាល់ – តោង​កៅ​អី​ប្រឹង​ជុះ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? ចំពោះ​របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូនវិញ លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង […]


ថ្ងៃសម្រាល

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ

ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។ តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖ – ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់) -ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន) -ការ​វាយតម្លៃ​ទម្ងន់​ទារក -ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក -ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន) -ការ​ចង់​បាន​របស់​អ្នក​សម្រាល។ តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។ ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ? – ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប – ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖ – ការ​តាមដាន​ចង្វាក់​បេះដូង​កូន – ការ​ធ្លាក់​ឈាម – ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ – ការ​កន្ត្រាក់​ស្បូន។ រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ […]


សម្រាលកូន

លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ

ធ្លាក់​ឈាម​ក្រោយ​សម្រាល​ចែក​ចេញ​ជា​ ២ ​ធំៗ គឺ​ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល និង​ការ​ធ្លាក់​ឈាម​អូស​បន្លាយ​ក្រោយ​សម្រាល។ លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធាន​មន្ទីរពេទ្យខេត្ត​កំពង់ចាម នឹង​លម្អិត​ពី​ករណី​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ទាំង​ពីរ​ប្រភេទ​នេះ។ ១. ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល គិត​ពី​ពេល​សម្រាល​ហើយ​ធ្លាក់​សុក​រួច រហូត​ដល់ ​២៤ ​ម៉ោង ដែល​បញ្ហា​នេះ​គ្រោះ​ថ្នាក់​ខ្លាំង តម្រូវ​ឲ្យ​គ្រូពេទ្យ​ផ្នែក​សម្ភព​តាម​ដាន​ឲ្យ​ដិត​ដល់។ លោកស្រី​វេជ្ជបណ្ឌិត​ថា មិនថា​តែ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ សូម្បី​តែ​នៅ​ពិភពលោក ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ឈរ​នៅ​លំដាប់​លេខ​១ នៃ​អត្រា​មរណភាព​មាតា។ មូលហេតុ​នៃ​ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល៖ – ស្បូន​មិន​កន្ត្រាក់៖ ស្រីៗ​ពេល​សម្រាល​កូន​ហើយ ត្រូវ​ការ​ឲ្យ​ស្បូន​កន្ត្រាក់ ដើម្បី​កុំ​ឲ្យ​មាន​ធ្លាក់​ឈាម​ខ្លាំង ក្នុង​រយៈពេល​ ២​ ម៉ោង ​បើ​គ្រូពេទ្យ​ជួយ​មិន​ទាន់​ពេល​ទេ​ អាច​ស្លាប់ ដែល​ករណី​ស្បូន​មិន​កន្ត្រាក់​នេះ​មាន​ច្រើន រហូត​ដល់ ៧០% ឯណោះ។ – ការរហែក៖ ពេល​សម្រាល​កូន ស្ត្រី​អាច​រហែក​ទ្វារមាស រហែក​ស្បូន ឬ​រហែក​មាត់​ស្បូន បង្ក​ឲ្យ​មាន​របួស​ស្នាម ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម ហើយ​ករណី​រហែក​នេះ​មាន​ប្រហែល ២០%។ – សុកសល់៖ ជា​សំណល់​សល់​សុក​ទាំង​មូល ឬ​សល់​កម្ទេច​សុក ហើយ​ករណី​នេះ​មាន​ប្រហែល​ជា ១០%។ – កំណកឈាម៖ ឈាម​មិន​កក ធ្វើ​ឲ្យ​ហូរ​មិន​ឈប់​ឈរ មាន​តែ ១% ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ