សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ

ជា​ធម្មតា​អ្នក​សម្រាលកូន​ដោយ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ។ ហេតុ​ដូចនេះ​ហើយ ទើប​ស្ត្រី​ដែល​សម្រាល​ដោយ​វះកាត់​តែងតែ​មាន​អាការៈ​វិល​មុខ ធីងធោង ល្ហិតល្ហែ អស់កម្លាំង ឬ​ឈឺក្បាល​ក្រោយ​ប៉ុន្មាន​ថ្ងៃបន្ទាប់។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា អាការៈ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​អំឡុង ១-២ សប្ដាហ៍​ប៉ុណ្ណោះ តែ​យើង​ត្រូវ​សម្រាក និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់។ ក្រៅ​ពី​នោះ​ប្រធាន​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អាការៈ​ទាំងនោះ​ក៏​អាច​មក​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​បន្ថែម​ទៀតដែរ។ តែ​សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​យូរ​ហើយ មិន​ថា​តាម​បែប​ធម្មជាតិ ឬ​វះ​កាត់​ឡើយបែរនៅតែ​មាន​អាការៈ​វិល​មុខ​មិន​ឈប់ គួរតែ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ​ជាបន្ទាន់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ទៅ​តាម​បច្ចេកទេស។ តែ​ត្រូវ​ចាំ​ថា បើ​អាការៈ​វិល​មុខធីងធោង ព្រោះ​អត់​ងងុយ ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ ធ្វើការងារផ្ទះច្រើន និង​ត្រូវ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ទៀត​នោះ ម៉ាក់​ៗ​ត្រូវ​បំប៉ន​ខ្លួន​ដោយ​អាហារ​សម្បូរ​ជីវជាតិ។ មួយ​វិញ​ទៀត​បើ​យើង​គិត​ថា ខ្លួន​មិន​រឹងមាំ​ឡើង​វិញ កុំ​ទាន់​ហ៊ាន​ធ្វើ​ការ​ងារ​ធ្ងន់​ៗ ឬ​បង្អត់​ខ្លួន​ដើម្បី​ឲ្យ​ឆាប់​ស្រក​ទម្ងន់​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ទៅ​វិញ​ទេ។ ដូចនេះ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ ពេល​មាន​អាការៈ​វិល​មុខ ត្រូវ​រក​ទឹក​ផ្លែឈើ​ផ្អែម​ៗ​ផឹក និង​សម្រាល​ឲ្យ​ត្រឹមត្រូវ។ ចំណែក​របប​អាហារ​ក្រោយ​សម្រាល​កូន ត្រូវតែ​មាន​ទាំង​បន្លែ ត្រី សាច់ និង​ជាតិ​ទឹកទើប​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​បាន។ អត្ថបទពាក់ព័ន្ធ៖ ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្ងៃសម្រាល

កូនដំបូងវះទើបបាន ១ ឆ្នាំ ចុះបើមានកូនទី២ សម្រាលតាមវិធីណា?

សម្រាប់​ម៉ាក់​ៗ​សម្រាលកូន​ដំបូង​ដោយ​វះកាត់​ ហើយ​ស្រាប់តែ​មាន​កូន​មួយ​ទៀត​ទាំង​កូន​នៅ​វ័យ​ត្រឹម ១ ឆ្នាំ ហើយ​មាន​ចម្ងល់​ថា តើ​កូន​ក្រោយ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា? ដើម្បី​បំបាត់​ចម្ងល់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​លើក​ទី​១​ដោយ​វះកាត់ កូន​លើក​ក្រោយ​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ។ ទោះ​ជា​មាន​ភាគរយ​រហូត​ដល់ ៧០%​ក៏​ដោយ តែ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា បើ​យើង​ទើប​វះ​អំឡុង​ពេល ១ ឆ្នាំ​បែប​នេះ គ្រូពេទ្យ​នឹង​តាមដាន​ពី​ស្ថានភាព​មុខ​របួស​ចាស់​សិន ទើប​ផ្ដល់​ប្រឹក្សា​ដល់​ម៉ាក់​ៗ។ ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា តាម​ស្ថានភាព​របស់​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​បែប​នេះ គួរតែ​ជ្រើសរើស​សម្រាល​កូន​លើក​ទី ២ ដោយ​វះ​បន្ត​ទៀត ព្រោះ​ស្នាម​របួស​ចាស់​មិន​ទាន់​សះស្បើយ​ល្អ។ ការ​មិន​សះស្បើយ​ស្នាម​វះ​កូន​ដំបូង អាច​មាន​ផល​វិបាក​មួយ​ចំនួន បើ​សម្រាល​តាម​ធម្មជាតិ​កូន​ក្រោយ ព្រោះ​កៀក​ថ្ងៃពោះកាន់តែ​ធំ​អាច​មាន​ឈឺចាប់​មុខ​របួស​ចាស់ ​ឬ​ពេល​ប្រឹង​កើត​ឈឺចុកចាប់​កន្លែង​នោះ​ខ្លាំង​ជាដើម។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ជ្រើសរើស​វិធី​ពន្យារ​កំណើត ដោយ​ឲ្យ​គម្លាត​កូន​យ៉ាង​ហោច​ណាស់​ក៏ ៣ ឆ្នាំ​ដែរ បូក​រួម​ទាំង​ពពោះ ៩ ខែជាង​ទៀត លើក​ក្រោយ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ធម្មតា។ សម្រាប់​ម៉ាក់​ៗ​ដែល​វះកាត់​សម្រាល​កូន​លើក​ទី​១ ហើយ​កូន​ទី ២ សម្រាល​តាម​ធម្មជាតិ កូន​ទី ៣ ក៏​នៅតែ​អាច​កើត​បាន​ធម្មតា តែ​បើ​កូន​ទី​១​សម្រាល​វះ​កាត់ ទី ២ ក៏​វិធី​នេះ​ទៀត នោះ​កូន​ក្រោយ​ៗ​ក័​ត្រូវតែ​វះ​រហូត។ អត្ថបទពាក់ព័ន្ធ៖ គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ក្នុង​ករណី​មាន​សំណួរ […]


ត្រៀមសម្រាល

សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​?

ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែងតែ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​ថវិកា​ត្រូវ​ចំណាយ​ពេល​សម្រាល និង​ការ​ទិញ​សម្ភារៈ​កូន ព្រោះ​ខ្លាច​មិន​គ្រប់ ឬ​ដំណើរការ​សម្រាល​មាន​ភាព​រអាក់រអួល។ ដូចនេះ​ហើយ​យើង​ច្រើនតែ​លួច​សួរ​ពី​អ្នក​មាន​បទពិសោធន៍​ថា គួរ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់​ក្នុង​ពេល​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ និង​ទុក​ទប់ទល់​ពេល​សម្រាល​មាតុភាព។ ដើម្បី​ដឹង​ពី​​ទំហំ​​នៃ​​ការ​​ចំណាយ Helloគ្រូពេទ្យ បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​ដែល​បាន​ត្រៀម​ថវិកា​​គ្រប់គ្រាន់​ទៅ​តាម​ជីវភាព សម្ភារៈ​ចាំបាច់ រឿង​សំខាន់​អំឡុង​ពេល​សម្រាល និង​តម្រូវ​ការ​បន្ទាន់​ពេល​សម្រាលកូន។ ១- ជម្រើស​សម្រាល សម្រាប់​ម៉ាក់​ៗ លីន ដាណេ វិញ​បាន​លើក​ឡើង​ថា គ្រាន់តែ​ដឹង​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម អ្នកនាង​គិត​ដល់​មធ្យោបាយ​សម្រាល​បាត់​ទៅ​ហើយ ព្រោះ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ បើ​សម្រាល​តាម​ធម្មជាតិ។ ដូចនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​វិធី​ល្អ​មានតែ​វះកាត់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​វះកាត់​ពិតជា​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ។ បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​ក្នុង​ក្រុមហ៊ុន​ឯកជន​បាន​លើក​ឧទាហរណ៍​ថា បើ​សម្រាល​ធម្មជាតិ​នៅ​មន្ទីរ​សម្ភព​ផ្សេង​ៗ ៤០០-៦០០ បន្ទប់​ល្មម ហើយ​បើ​វះ​តម្លៃ​អាច​គុណ​នឹង ២។ ក្រៅ​ពី​នោះ ការ​សម្រាល​ទាំង​ធម្មជាតិ និង​វះកាត់ អាច​មាន​ករណី​គ្រោះថ្នាក់​ណា​មួយ​ជាយថាហេតុ ដូចនេះ​ហើយ​ការ​ត្រៀម​សម្រាល​កូន​នីមួយ​ៗ​មិន​គួរ​ក្រោម ២ ពាន់​ដុល្លារ​ឡើយ តែ​បើ​សម្រាលនៅ​មន្ទីរពេទ្យ​រដ្ឋ​អាច​ចំណាយ​តិច​ជាង​នេះ។ ២- ត្រៀម​ក្រោយ​សម្រាល មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ត្រៀម​លុយកាក់​សម្រាប់​តែ​ពេល​សម្រាល តែ​ក្រោយ​សម្រាល​បែរជា​ពិបាក​។ ក្នុង​នោះ​ម៉ាក់​ៗ​ឈ្មោះ នី នេត្រា បាន​ចែករំលែក​ផល​វិបាក​កាលពី​ខ្លួន​សម្រាល​កូន​រួច ​ពិបាកព្រោះ​ត្រូវការ​ចំណាយ​ច្រើន។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ បន្ត​ទៀត​ថា​ សម្រាប់​អ្នក​ធ្វើការ​ប្រាក់ខែ​នៅតែ​មាន ចំណែក​អ្នក​រកស៊ី​វិញ ពេល​សម្រាល​ពិតជា​ជួប​បញ្ហា​ធំ​មិន​ខាន ណា​មួយ​បាត់​ចំណូល ហើយ​ទាមទារ​ចំណាយ​ច្រើន​ទាំង​លើ​កូន និង​ខ្លួនឯង។ […]


ថ្ងៃសម្រាល

គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ

ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វះកាត់​ជាច្រើន​បាន​លើកឡើង​ថា ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​រួច ប្រែ​ជា​ឈឺ​ក្បាល ឬ​អារម្មណ៍​ឆេវឆាវ ព្រោះ​ត្រូវជាតិ​ថ្នាំ​សណ្ដំ​ដែល​ចាក់​ពេល​វះកាត់។ ចំពោះ​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា មិនមែន​មកពី​ការ​វះកាត់​ទាំងស្រុង​ទេ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ខ្លះ​មាន​បញ្ហា​ឈឺក្បាល​តាំងពី​មុន​មាន​កូន ហើយ​ក្រោយ​វះកាត់​មាន​បញ្ហា​នេះ ក៏​ចោត​ទាំង​ថា​មកពី​សម្រាល​ដោយ​មុខ​កាំបិត។ ចំណែក​អ្នក​នៅ​លីវ​ខ្លះ មិន​ទាន់​មាន​ឆ្លងកាត់​រឿងរ៉ាវ​អស់​ទាំង​នេះ ក៏​មាន​បញ្ហា​ឈឺ​ក្បាល​ដែរ តើ​នោះ​មកពី​អ្វី? គឺ​វា​បណ្ដាលមក​ពី​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ខ្លួនឯង​ដែល​គិត​ច្រើន ឬ​មាន​ជំងឺ​ឈឺក្បាល​តាំងពី​ដើម​រៀង​មកដូចជាជំងឺប្រឆាំងជាដើម។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បដិសេធ​ទាំងស្រុង​ថា វះកាត់​សម្រាល​កូន មិនមែនជាដើមទាំងស្រុង​ឡើយ វា​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ឈឺក្បាល​ផង​ដែរ ដោយសារ​ផល​ប៉ះពាល់​របស់​ថ្នាំ​សណ្ដំ ដោយ​ស្ត្រី​ខ្លះ​ឈឺ​ក្បាល និង​ខ្លះ​ទៀត​ឈឺ​ឆ្អឹងខ្នង តែ​មាន​តិចតួច​ប៉ុណ្ណោះ បូក​រួម​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការ​ឈឺចុក​ចាប់​កាន់តែ​កាត់​បន្ថយ ហើយ​សូម្បី​តែ​មុខ​របួស​កន្លែង​ថ្នេរ​ក៏​ពេទ្យ​មាន​ថ្នាំ​ចាក់​ទី​នោះ​មិន​ឲ្យ​ឈឺ​ដែរ។ ចំណែក​អារម្មណ៍​ប្រែប្រួល​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ក៏​មិនមែន​មកពី​ការ​វះកាត់​សម្រាល​ដែរ តែជា​ធម្មតា​ជាតិ​ជា​ម្ដាយតែងតែ​គិត​ពី​កូន​គ្រប់​ពេល​វេលា ខួរក្បាលគ្មាន​​ពេល​សម្រាល​គ្រប់គ្រាន់ ហើយ​បូក​រួម​យើង​មើល​កូន​តែម្នាក់​ឯង​គ្មាន​ចាស់​ទុំ ឬ​ប្ដី​នៅ​ចាំ​ជួយ កូន​ឈឺ កូន​យំ កូនរករឿងទើប​ធ្វើឲ្យ​អារម្មណ៍​ចាប់ផ្ដើម​មួម៉ៅ។ រឿង​សំខាន់​មួយ​ទៀត គឺ​កូន​រក​រឿង​យំ​យប់​ព្រលប់ មិន​បាន​គេង​គ្រប់គ្រាន់ ហើយ​ថ្ងៃ​ឡើង​ត្រូវ​រ៉ាប់រង​តែឯង​ទៀត សួរ​ថា​ស្ត្រី​ណា​ដែល​​មិន​ខឹង។ ជាចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ការ​វះកាត់​សម្រាល​មិន​បាន​ធ្វើឲ្យ​ម៉ាក់​ៗ​ប្រែប្រួល​ចរិត ឬ​ឈឺក្បាល​រ៉ាំរ៉ៃ​ឡើយ ពោល​គឺ​អាច​មក​ពី​យើង​ខ្លួនឯង​គ្មាន​ពេល​សម្រាល​គ្រប់គ្រាន់ និង​ញ៉ាំ​មិន​ទៀងទាត់​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


សម្រាលកូន

វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?

ការ​សម្រាល​កូន​ដោយ​វិធី​វះកាត់​មិនមែន​ជា​រឿង​ងាយស្រួល ដោយ​ឈឺចាប់​ទាំង​មុខ​របួស បាត់បង់​កម្លាំង ហើយ​ពិបាក​ទាំង​ការ​ទទួល​ទាន ព្រោះ​មិន​អាច​ញ៉ាំ​បាន​ភ្លាម​ៗ។ ក្នុង​ករណី​សម្រាល​ដោយ​វះកាត់ តើ​ប៉ុន្មាន​ម៉ោង​ក្រោយ​ទើប​អាច​ញ៉ាំ​អាហារ​បាន? នេះ​ជា​ចម្ងល់​របស់​គ្នាយើង​ច្រើន ហើយ​ខ្លះ​ថា​ទាល់តែ ១ ថ្ងៃក្រោយ​ទើប​អាច​ញ៉ាំ​បាន ហើយ​ពេទ្យ​ថា​យ៉ាង​ម៉េច​វិញ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​វះកាត់​មិន​អាច​បង្អត់​ម៉ាក់​ៗ​មួយ​ថ្ងៃ​ពេញ ហើយ​ត្រូវ​រង់ចាំ​ឲ្យ​ដើរខ្យល់នោះ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល ៥-៦ ម៉ោង​ប៉ុណ្ណោះ​អាច​ញ៉ាំ​បាន​ហើយ តែ​ជំហាន​ដំបូង​ត្រូវ​ជា​អាហារ​ទន់​ៗងាយ​ស្រួល​រំលាយសិន។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា វះកាត់​សម្រាល​កូន​គេ​មិន​អាច​បង្អត់​ចំណី​យូរ​ឡើយ ព្រោះ​មុន​វះកាត់ ៨ ម៉ោង​គឺ​មិន​ទាន់​បាន​ញ៉ាំ​អ្វី​សោះ ដើម្បី​ការពារ​មិន​ឲ្យ​ក្អួត ឬ​ឈ្លក់ ហើយ​បើ​បង្អត់​រហូត ១ ថ្ងៃ​ក្រោយ​ទៀត នាំឲ្យ​ម៉ាក់​ៗ​បាត់បង់​កម្លាំង​កាន់តែ​ខ្លាំង និង​ទឹកដោះ​កាន់តែ​ខ្សោះ។ ករណី​ដែល​វះ ហើយ​រង់ចាំ​ឲ្យ​ដើរខ្យល់​ឡើង​វិញ​ទើប​អាច​ញ៉ាំ​បាន ទាល់តែ​វះកាត់​ផ្នែក​ពោះវៀន ឬ​ប្រដាប់​រំលាយ​អាហារ​ទើប​ត្រូវការ​តម​អាហារ​យូរ​បន្តិច ដើម្បី​ឲ្យ​ចលនា​ពោះវៀន​ដើរ​បាន​ស្រួល​សិន។ តែ​សម្រាប់​អ្នក​វះកាត់​សម្រាល​កូន​គឺ​គ្មាន​ពាក់ព័ន្ធ​គ្នា​ឡើយ ដូចនេះ​យូរ​បំផុត ៦ ម៉ោង ហើយ ៣ ម៉ោង​ដំបូង​អាច​ផឹក​ទឹក​បាន​តិច​ៗ និង​គ្មាន​ការ​ឈឺចុក​ចាប់​អ្វី​ទាំងអស់។ ដូចនេះ​ប្រសិនបើ​ម៉ាក់​ៗ​អត់​អាហារ​យូរ​នាំឲ្យ​ហេវហត់ គ្មាន​កម្លាំង​កំហែង​នឹង​បំបៅ​ដោះ​កូន​ឡើយ ហើយ​កូន​ក៏​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់​ពី​ទឹកដោះ​ដំបូង។ អត្ថបទពាក់ព័ន្ធ៖ ក្រោយសម្រាលរួច ស្បូនអត់កន្ត្រាក់ គ្រោះថ្នាក់ខ្លាំង តើពីមូលហេតុអី? ក្នុង​ករណី​មាន​សំណួរ […]


ត្រៀមសម្រាល

ចម្ងល់ម៉ាក់ៗ ចង់ដឹងស្បូនបើកប៉ុន្មានលេខ យកអ្វីទៅវាស់?

ស្ត្រី​មួយ​ចំនួន​ធំ​ទាំង​អ្នក​ធ្លាប់​សម្រាល​កូន និង​ត្រៀម​ខ្លួន​សម្រាល​ប្រាកដជា​ធ្លាប់​ឮ​ថា ស្បូន​បើក​បាន​ប៉ុណ្ណេះ​លេខ ប៉ុណ្ណោះ​លេខ​ហើយ។ តែ​យើង​ភាគច្រើន​តែង​ឆ្ងល់​ថា ស្បូន​បើក​ប៉ុន្មាន​លេខ​នោះ គេ​យក​អ្វី​ទៅ​វាស់? ដើម្បី​ឲ្យ​អស់​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឈឺ​ពោះ ពេទ្យ​នឹង​ធ្វើ​តេស្ដ​ម៉ាក់​ៗ​ដើម្បី​ចង់​ដឹង​កូន​ដល់​ពេល​កើតឬ​នៅ ដោយ​វាស់​មាត់​ស្បូន​ស្ត្រី។ លោក​គ្រូ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង​ឈឺពោះ​ទម្រាំ​បាន​សម្រាល​ប្រើ​រយៈពេល​យូរ ហើយ​ស្បូន​បើក​បាន​ប៉ុន្មាន​លេខ គឺ​គិត​តាម​សង់ទីម៉ែត្រ តែ​ភាសា​សាមញ្ញ​ពេទ្យ​និយាយ​ទូទៅ​គឺ​មួយ​លេខ ស្មើ ១ សង់ទីម៉ែត្រ ហើយ​ចំពោះ​ឧបករណ៍​វាស់​វិញ គឺ​ស្មានតាម​ម្រាម​ដៃមួយស្មើ ១ លេខ។ សម្រាប់​ស្ត្រី​ដែល​ឈឺពោះ​យូរ​ហើយ តែ​ស្បូន​មិន​ទាន់​បើក គ្រូពេទ្យ​នឹង​ស្វែងរក​ពី​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នោះ។ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពី​មូលហេតុ​នាំឲ្យ​ស្បូន​មិន​បើក ដោយសារ៖ ១- ពេល​ខ្លះ​ស្បូន​មិន​បើក​ដោយសារ​អាង​ត្រគាក​តូច ក្បាល​កូន​ចុះ​មក​អត់​រួច ២- ពេល​ខ្លះ​ទៀត​អត់​ឈឺ​ពោះ ៣- ស្បូន​ខ្សោយ​គ្មាន​កម្លាំង អត្ថបទពាក់ព័ន្ធ៖ កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?

ជា​ធម្មជាតិ​របស់​ស្ត្រី​សម្រាល​កូន ឈឺពោះ​មុន​បែក​ទឹកភ្លោះ តែ​បច្ចុប្បន្ន​សង្កេត​ឃើញ​មាន​ករណី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាលក៏កើត​មាន​ញឹកញាប់​ខ្លាំង​ដូចគ្នាដែរ។ ការ​បែក​ទឹកភ្លោះ​អាច​កើត​មាន​ទាំង​ពេល​គភ៌​មិន​ទាន់​គ្រប់​ខែ និង​ពេល​គភ៌​គ្រប់​ខែ ហើយ​ក្នុង​ករណី​ម៉ាក់​ៗមិន​បាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ ឬ​ជ្រាប​ទឹកភ្លោះ​មុន​ពេល​សម្រាល​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។ តើ​មូលហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​នេះ? អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់? ១- មូលហេតុ – ការ​បង្ក​រោគ – ការ​រីក​តឹង​នៃ​ស្បូន (កូន​ភ្លោះ ឬ​កូន​ច្រើន) – ទឹកភ្លោះ​ច្រើន (កូន​ថ្លោស) – ការ​ប៉ះ​ទង្គិច​ដូចជា ការ​រួមភេទជាដើម។ ២- អ្វី​ដែល​នឹង​អាច​កើត​មាន​ឡើង​ក្រោយ​បែក​ទឹក​ភ្លោះ​មុន​ឈឺ​ពោះ​សម្រាល – ឈឺ​ពោះ​សម្រាល ៥០% ​នៃ​ស្ត្រី​នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ​ជា ៥ ម៉ោង ប្រហែល ៩០% នឹង​សម្រាល​ក្នុង​រយៈពេល​ប្រហែល ២៤ ម៉ោង​ក្រោយ​ពី​បែក​ទឹក​ភ្លោះ – ការ​បង្ក​រោគទៅ​លើ​កូន និង​ម៉ាក់ ៣- តើ​គួរ​ធ្វើ​ដូចម្ដេច​បើ​ស្ត្រី​បែក​ទឹក​ភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាល? – ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ – ត្រូវ​តាំង​ស្មារតី​ឲ្យ​នឹងន កុំ​ឆ្លេឆ្លា​ដើរ​ចុះ​ឡើង​ខ្លាច​ដួល – យក​សម្ភារៈ​ទារក និង​របស់​ខ្លួន​យើង​ទៅ​ជាមួយ – អាច​ប្រើ​សម្លីអនាម័យ​ជួយ​ទប់​ការ​ហូរទឹកភ្លោះ។ ៤- ពេល​ទៅ​ដល់​ពេទ្យ – ការថែទាំ និង​ការ​ព្យាបាល​ប្រែប្រួល​ទៅ​តាម​អាយុ​គភ៌ នៅ​ពេល​ដែល​បែក​ទឹកភ្លោះ – ស្ត្រី​ត្រូវ​សម្រាក​ពេទ្យ​ដើម្បី​ទទួល​ការ​តាម​ដាន​ម៉ាក់​ៗ ជាពិសេស (កម្ដៅ ការ​ឈឺ​ពោះ) និង​ទារក (ការ​បម្រះ​របស់​កូន តាម​ដាន​ចង្វាក់​បេះ​ដូង​កូន) – កាត់​បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារ​មាស បើ​ស្ត្រី​ពុំ​មាន​សញ្ញា​ឈឺ​ពោះ – ប្រើប្រាស់​ថ្នាំ​ផ្សះ បើ​ការ​បែក​ទឹក​ភ្លោះ​មាន​រយៈពេល​លើស​ពី ១២ ម៉ោង – […]


សម្រាលកូន

សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​ភាគ​ច្រើន គីឡូ​ប្រហែល​ជា​មិន​ទាន់​ស្រក​ភ្លាមៗ​នោះ​ទេ អ៊ីចឹង​ហើយ​មាន​តែ​វិធី​ហាត់​ប្រាណ​ប៉ុណ្ណោះ ដែល​ជួយ​ឲ្យ​ទម្ងន់​ឆាប់​ស្រក ឯ​សុខភាព​ក៏​ល្អ​ទៀត ដោយ​កាត់​បន្ថយ​​ស្ត្រេស ជួយ​ឲ្យ​គេង​លក់​ស្រួល ។ ម៉ាក់ៗ​ដែល​សម្រាល​កូន​រួច តើ​ពេល​ណា​អាច​ហាត់​ប្រាណ​បាន? បកស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ហាត់​ប្រាណ​ក្រោយ​សម្រាល​ជា​រឿង​សំខាន់ តែ​ស្រីៗ​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ ពិសេស​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់ ព្រោះ​ការ​ធ្វើ​ចលនា​រាងកាយ​បាន លុះ​ណា​តែ​ស្នាម​របួស ឬ​ថ្នេរ​ជា​សះ​ស្បើយ​ស្រួល​បួល។ លោក​វេជ្ជបណ្ឌិត​ថា ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់ ទាល់​តែ​រយៈ​ពេល​១​ខែ​កន្លះ​ឡើង​ទៅ ទើប​អាច​ហាត់​ប្រាណ​បាន ដោយ​យើង​ត្រូវ​ពិនិត្យ​មើល​ស្នាម​វះកាត់​តើ​ជា​សះ​ហើយ ឬ​នៅ? នៅ​ឈឺ​ឬ​អ​ត់? ចំពោះ​ការ​ហាត់​លើក​ដំបូង​ទៀត​សោត ត្រូវ​ហាត់​ថ្នម សន្សឹមៗ ដោយ​ជ្រើស​រើស​ក្បាច់​ហាត់​ប្រាណ​ណា​​ងាយៗ នោះ​ទើប​មិន​បង្ក​ផល​វិបាក។ អត្ថបទពាក់ព័ន្ធ៖ របៀបថែថ្នេរក្រោយសម្រាដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ ចំណែក​ឯ​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ​វិញ ការ​ហាត់​ប្រាណ​ល្អ​ខ្លាំង ព្រោះ​អាច​ពង្រឹង​សាច់​ដុំ និងឲ្យ​រាងកាយ​យើង​ឆាប់​ត្រលប់​មក​ធម្មតា​វិញ​ ជួយ​សម្រក​គីឡូ ធ្វើឲ្យ​​រាង​ស្អាត កាត់​បន្ថយ​ស្បែក​យារ​ធ្លាក់។ ផ្ទុយ​ពី​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់ ម៉ាក់ៗ​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​ចលនា​រាងកាយ តាំង​ពី​ថ្ងៃ​សម្រាល​កូន​ដំបូង​ម្ល៉េះ ដោយ​ឲ្យ​ដើរ​​​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់ ដើម្បី​ឲ្យ​ចលនា​ឈាម​ដើរ​បាន​ស្រួល ជំរុញ​ឲ្យ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​បាន​ល្អ ឆាប់​អស់។ បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ ស្ត្រី​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ​​អាច​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​បាន​ហើយ […]


ត្រៀមសម្រាល

ញ៉ាំគ្រាប់ជីរពេលពពោះ សុវត្ថិភាពទេ? ញ៉ាំទៅស្រួលសម្រាលកូនមែនអត់?

ចាស់ៗ​ពី​ដើម​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រាប់​ជីរ ជា​ពិសេស​ពេល​ជិត​សម្រាល ដោយ​សម្អាង​ថា គ្រាប់​ជីរ​រីក​ទៅ​រអិល ពេល​ញ៉ាំ​ទៅ​ងាយ​ស្រួល​នឹង​កើត​កូន មិន​ឈឺ​ពោះ​យូរ។ តើ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ពិត​ជា​ស្រួល​កើត​កូន​មែន ឬ​យ៉ាង​ណា? ហើយ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​សុវត្ថិភាព​អត់? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​ល្អ ឬ​មិន​ល្អ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ចាស់ៗ​មាន​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ​ថា ម្តាយ​ដែល​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ដល់​ពេល​សម្រាល ឈឺ​ពោះ​លឿន​ងាយ​នឹង​កើត​កូន។ តែ​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​វិញ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា រូប​នេះ​រៀបរាប់​ថា ស្ត្រី​ដែល​ញ៉ាំ​គ្រាប់​ជីរ​​ពេល​ពពោះ ដល់​ពេល​សម្រាល​ច្រើន​តែ​ស្បូន​ទន់ កន្ត្រាក់​មិន​បាន​ល្អ ធ្វើ​ឲ្យ​ពិបាក​សម្រាល​កូន​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទោះ​យ៉ាងណា​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយស្ត្រី​មាន​ផ្ទៃពោះ ទំហំ​ក្បាល​កូន ទំហំ​អាង​ត្រគាក​ម៉ាក់ៗ និង​ការ​ធ្វើ​សកម្មភាពរាង​កាយ​ផ្សេងៗ​ជាដើម មិន​មែន​ពាក់​នឹង​ការ​ញ៉ាំ​ពពួក​គ្រាប់ជីរ ល្ង ដូងទុំ ឬ​ថ្នាំ​ខ្មែរ​អី​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​បើ​កូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​តាម​ធម្មជាតិ​ដែរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ផលវិបាក

កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ឆ្លងអត់?

ទឹក​នោម​ផ្អែម​ពេល​ពពោះ ជា​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​មាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​ត្រីមាស​ទី​៣ នៃ​ការ​ពពោះ ហើយ​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេលសម្រាល​​កូន។ ក្នុង​ករណី​ដែល​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ចុះ​កូន​ដែល​កើត​មក​អាច​ឆ្លង​ជំងឺ​នេះ​​អត់? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម បកស្រាយ​ថា កូន​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​ឆ្លង​នោះ​ទេ។ លោក​បាន​បន្ត​ថា កាល​ណា​យើង​​និយាយ​ពី​ជំងឺ​ឆ្លង ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ តែ​ជំងឺ​ទឹកនោម​ផ្អែម​មិន​បង្ក​ឡើង​ដោយ​មេរោគ​នោះ​ទេ តែ​វា​អាច​តពូជ មាន​ន័យ​ថា ម្តាយ​ឪពុក​កើត​ជំងឺ​នោម​ផ្អែម នោះ​កូន​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។ ទោះ​យ៉ាងណា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ថា មិន​មែន​១០០% នៃ​ជីដូន​ជីតា ម្តាយ​ឪពុក​ដែល​មាន​ជំងឺ​ទឹក​នោម កូន​ឬ​ចៅ​កើត​មក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នោះ​ទេ។ ក្រៅ​ពី​កត្តា​តំណពូជ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ មាន​កត្តា​ប្រឈម​ផ្សេង​ទៀត ដូចជា​ ​ធាត់​លើស​ទម្ងន់ កត្តា​អាយុ (អាយុ​លើស​ពី​៤០ឆ្នាំ) និង​កត្តា​ចំណី​អាហារ​ជា​ដើម។ ហេតុ​អី​ពេល​មាន​ផ្ទៃពោះ ស្រីៗ​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ពន្យល់​ថា ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​មនុស្ស​ស្រី​ចេញ​ច្រើន ធ្វើ​ឲ្យអាំងស៊ុយលីន​​ក្នុង​ខ្លួន​កាន់​តែ​បាត់បង់​ប្រសិទ្ធភាព កម្រិត​ជាតិ​ស្ករ​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​រួច អ័រម៉ូន​មួយ​ចំនួន​ចាប់​ផ្តើម​ថយ​ចុះ ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក៏​ចុះ​ដែរ រាង​កាយ​ស្ត្រី​នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្ងៃ​ណា​មួយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទាំង​ម៉ាក់ៗ និង​ទារក ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ “ក្នុង​ករណី​គាត់​ដឹង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ