សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

អត្ថបទផ្សេងទៀតពី សុខភាពម្ដាយ

ស្វែងរក សុខភាពម្ដាយ

ក្រោយសម្រាល

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

ពិនិត្យសុខភាពក្រោយសម្រាល ជា​រឿង​ចាំបាច់​សម្រាប់​ម៉ាក់​ៗ​គ្រប់​រូប ដើម្បី​តាម​ដាន​សុខភាព​របស់​ខ្លួន​យើង។ ធម្មតា នៅ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​មួយ​រយៈ គ្រូពេទ្យ​នឹង​ណាត់​ម៉ាក់​ៗ​ឲ្យ​ជួប​តាមដាន​សុខភាព ហើយ​ការ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​នេះ ផ្ដល់​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ច្រើន។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត ​នៅ​រយៈ​ពេល​ ១​ខែ​កន្លះក្រោយ​សម្រាល​កូន ម៉ាក់​ៗ​គ្រប់​រូប​​ត្រូវ​តែទៅជួប​វេជ្ជបណ្ឌិតជំនាញ​។ គ្រូពេទ្យ​កំណត់​យក​ពេល​វេលា​នេះ​សម្រាប់​ណាត់​ជួប​ ដោយសារ​​ជា​រយៈ​ពេល​ដែល​រាងកាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល ១. ពិនិត្យ​មើល​ស្នាម​របួស​ដែល​មាន​ក្រោយ​សម្រាល ថា​តើ​ជា​របួស​ជា​សះស្បើយ​ល្អ ឬ​នៅ ២. ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់ ពេល​បំបៅ​ដោះ​កូន (ឧ. មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹកដោះ មាន​ខ្ទុះ​ដោះ) ៣. ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ថា​តើ​វា​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម ឬ​នៅ ៤. ពិសេស​នោះ ក៏​ជា​ពេល​វេលា​មួយ​សម្រាប់​ពិគ្រោះ​ពី​ការ​ពន្យារ​កំណើត​ផង​ដែរ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​ប្ដី​ប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា​បាន​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈ​ពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ថ្មី ដោយ​ការ​គ្រោង​ទុក​ជា​មុន ៥. ពិនិត្យ​មើល​អំពី​សុខភាព​ម៉ាក់​ៗ​ផ្ទាល់ ថា​តើ​ម៉ាក់​ៗ​បាន​សម្រាក​គ្រប់​គ្រាន់ ឬ​ទេ និង​បាន​ញ៉ាំ​ចំណី​អាហារ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​គាត់ និង​កូន​ហើយ ឬ​នៅ(ដោយ​បំបៅ​ដោះ)។ ហេតុ​ដូច​នេះ ម៉ាក់​ៗ​គ្រប់​រូប​ក្រោយ​ពី​សម្រាល​រយៈ​ពេល​៦​សប្ដាហ៍ គួរ​តែ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​បាន​នូវ​សុខុមាល​ភាព​មាតា​ក្រោយ​សម្រាល។


ក្រោយសម្រាល

គ្រូពេទ្យ៖ ព្យាបាលទាស់ ពេលកូនខ្ចី ម៉ាក់ៗដាច់ខាតកុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ពេល​ស្ត្រី​កូន​ខ្ចី គ្រាន់​តែ​មិន​ស្រួល​ខ្លួន​បន្តិច ចាស់ៗ​គិត​ថា ម៉ាក់ៗ​ទាស់​សរសៃ​ខ្ចី ហើយ​ខំ​ប្រឹង​ទៅ​រក​ថ្នាំ​ខ្មែរ ថ្នាំ​បុរាណ​មក​ដាំ​ផឹក ដើម្បី​កុំ​ឲ្យ​ទាស់​ខ្លាំង ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ទើប​សម្រាល។ តាម​ពិត​ទៅ បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ គ្មាន​ទេ​ការ​ទាស់​ក្រោយ​សម្រាល​កូន​នោះ ហើយ​ការ​ប្រើ​ថ្នាំ​បុរាណ​មក​ព្យាបាល​ជា​រឿង​គិត​ខុស​បំផុតដែរ​។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំនឿ​អំពី​ឱសថ​ផ្សំ​ដោយ​សត្វព្រៃ ពលរដ្ឋ​ខ្មែរ​យល់​ខុស​សម្លាប់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ រួម​មាន​ថ្នាំ​ការពារ​មិន​ឲ្យ​ទាស់​ចំពោះ​ស្ត្រី​កូន​ខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ នេះ​ជា​ជំនឿ​តៗ​គ្នា​យូរ​មក​ហើយ តាម​ពិត​ទៅ​វា​មិន​មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា សត្វ​ព្រៃ ឬ​ឫស​ឈើ​ធ្វើ​ថ្នាំ​ការពារ​ជំងឺ​អ្វី​ទេ។ លោក​លើក​ឧទាហរណ៍​ថា ពលរដ្ឋ​ខ្លះ​យក​សត្វ​ពង្រូល ពោះ​ប្រ​ម៉ា ឆ្អឹង​សត្វ​ទេស សត្វ​រញី​ជាដើម យក​ទៅ​ធ្វើ​ថ្នាំ ប៉ុន្តែ វាគ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ថ្នាំ​ស្អី​នោះ​ទេ។ [embed-health-tool-baby-poop-tool] ផ្ទុយ​ទៅ​វិញ សត្វ​ព្រៃ​តែង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​សត្វ​ព្រៃ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ដូច​សត្វ​នៅ​ក្នុង​ស្រុក​ទេ បើ​យើង​ញ៉ាំ​ទៅ​វា នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​វិញ និង​បង្ក​ឲ្យ​បាត់​បង់​សត្វ​ព្រៃ​ថែម​ទៀត។ វេជ្ជបណ្ឌិតដដែលបាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម មិន​មែន​មក​ពី​ទាស់​អី​ហ្នឹងទេ។ ក្នុង​ករណី​ស្ត្រី​មិន​ស្រួល​ខ្លួន មុន​សម្រាល​ក្ដី ឬ​ក្រោយ​សម្រាល​ក្ដី ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​នោះ […]


ការថែទាំខ្លួនក្រោយសម្រាល

មកដឹងជម្រើសល្អៗបំបាត់សង្វារពេលពពោះ និងក្រោយសម្រាល

សង្វារ​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ គឺ​ជា​រឿង​ធម្មតា​ទូទៅ​មួយ​ដោយ​សារ​ម៉ាក់​ៗ​ត្រូវ​បំប៉ន​សុខភាព ឡើង​គីឡូ​ខ្លាំង ដូច​នេះ​អាច​បណ្ដាល​ឲ្យ​បែក​សាច់​ឡើង​សង្វារ​។ ទោះ​ជា​យ៉ាង​ណា ម៉ាក់​ៗ​ច្បាស់​ជា​មិន​ចង់​ឃើញ​សង្វារ​នៅ​លើ​ស្បែក​ទេ ព្រោះ​ខ្លះ​មើល​ទៅ​ដូច​សត្វ​ជន្លេន​គួរ​ខ្លាច ហើយ​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​បំបាត់​សង្វារ​ផ្ដេសផ្ដាស​អាច​គ្រោះ​ថ្នាក់​ដល់​កូន។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​មក​ដឹង​ពី​ជម្រើស​បំបាត់​សង្វារ​ទាំង​ អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។ ១. គ្រីម ឬ​ឡេ​មាន​ជាតិ Retinol ក្រោយ​សម្រាល​រួច ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​ជ្រើស​រើស​គ្រីម ឬ​ឡេ​លាប ដើម្បី​កម្ចាត់​សង្វារ​បាន ហើយ​ជម្រើស​ដែល​ល្អ​បំផុត​នោះ​គឺ​ប្រើ​គ្រីម ឬ​ឡេ​មាន​ជាតិ​ Retinol។ Retinol មាន​ប្រសិទ្ធភាព​ដោយ​សារ​ការ​ជំរុញ​ផលិត​ភាព​របស់​កូឡាជែន។ វិធីនេះអាច​ចំណាយ​ពេល​ ៦​សប្ដាហ៍ ទម្រាំ​យើង​អាច​ឃើញ​លទ្ធផល​លើ​សង្វារ។ ម៉ាក់​ៗ​ត្រូវ​ចាំ​ថា គ្រីម ឬ​ឡេ​មាន​ជាតិ Retinol មិន​អាច​ប្រើ​ពេល​កំពុង​ពពោះ​បាន​ទេ ព្រោះ​ជាតិ Retinol អាច​ប៉ះ​ពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​។ ២. គ្រីម ឬ​ឡេ​ផ្សេង​ទៀត ប្រសិន​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​មាន​ជាតិ Retinol មិន​ត្រូវ មិន​ឃើញ​ប្រសិទ្ធិភាព ហើយ​មាន​របក​ស្បែក​ទៀត​នោះ ម៉ាក់ៗ​គួរ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​គ្រីម​ផ្សេង​វិញ​ដែល​មាន​សារធាតុ​ដូច​ជា៖ វីតាមីន C អាស៊ីដ Hyaluric Centella Asiatica។ល។     ៣. ព្យាបាល​ដោយ​ឡាស៊ែរ ក្រៅ​ពី​ការ​ប្រើ​គ្រីម ឬ​ប្រើ​រូបមន្ត​ធម្មជាតិ ជម្រើស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ហើយ​ថ្លៃ​ជាង​គេ​នោះ​គឺ​ការ​បំបាត់​សង្វារ​ដោយ​កាំរស្មី​ឡាស៊ែរ។ ជម្រើស​មួយ​ទៀត​នោះ គឺ​ការ​បំបាត់​សង្វារ​ដោយ​ Microneedling វា​អាច​ជួយ​កាត់​បន្ថយ​ស្នាម​សង្វារ​មិន​ឲ្យ​មើល​ទៅ​ឃើញ​ច្បាស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ចង់​មាន​សង្វារ​ច្រើន​ក្រោយ​ពេល​សម្រាល​កូន​រួច […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកទាំងនេះ

ក្រោយ​សម្រាល​កូន​រួច រូប​រាង​ស្ត្រី​នឹង​ផ្លាស់​ប្ដូរ​ខ្លាំង បណ្ដាល​ឲ្យ​ម៉ាក់ៗ​កាន់​តែ​ពិបាក​ចិត្ត ខ្លាច​ខូច​សម្រស់ លែង​ស្អាត​ដូច​កាល​ពី​មិន​ទាន់​មាន​កូន។ ប៉ុន្តែ ម៉ាក់​ៗ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ អត្ថបទ​នេះ នឹង​បង្ហាញ​ពី​មូល​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែប្រួល និង​តិចនិក​កាត់បន្ថយ​បញ្ហា​ស្បែក រក្សា​ស្បែក​ឲ្យ​មាន​សភាព​ស្រស់​ថ្លា​ឡើង​វិញ​ក្រោយ​សម្រាល​កូន។ ហេតុ​អ្វី​បាន​ជា​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល​ក្រោយ​សម្រាល​កូន​រួច​ចឹង? ម៉ាក់​ៗ​អាច​នឹង​ទទួល​យក​ការ​ប្រែ​ប្រួល​ទៅ​លើ​រូប​រាង​មិន​បាន​បន្ទាប់​ពី​ពពោះ​រួច​រាល់ តែ​ក្រោយ​សម្រាល​កូន​រួច​ម៉ាក់​ៗ​គ្រប់​រូប​ទទួល​រង​នូវ​ស្ត្រេស ភាព​នឿយហត់ និង​អតុល្យភាព​អ័រម៉ូន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល។ មុន ស្នាម​សង្វារ ការ​ឡើង​ជាំ និង​ការ​ប្រែ​ពណ៌​ស្បែក សុទ្ធ​តែ​ជា​បញ្ហា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច​ស្ត្រី​ជួប​ប្រទះ។ ម៉ាក់​ៗ​អាច​​កាត់​បន្ថយ​បញ្ហា​លើ​ស្បែក​ប៉ុន្មាន​នេះ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​ការ​ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ និង​មាន​ទម្លាប់ ​Skincare ត្រឹម​ត្រូវ​ក្រោយ​សម្រាល។ របៀប​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល រាល់​បញ្ហា​ស្បែក​ដែល​កើត​ឡើង​បន្ទាប់​ពី​ផ្ដល់​កំណើត​ឲ្យ​កូន​រួច​ហើយ ម៉ាក់​ៗ​អាច​កម្ចាត់ ឬ​កាត់​បន្ថយ​បាន​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ទម្លាប់​រស់​នៅ​ល្អ​ៗ​ដូច​ខាង​ក្រោម៖ រាល់​ពេល​ចេញ​ក្រៅ​ត្រូវ​កម្ដៅ​ថ្ងៃ ម៉ាក់​ៗ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ស្លៀក​សម្លៀកបំពាក់​ជិត​ៗ ដើម្បី​ការពារ​ស្បែក កុំ​ឲ្យ​ខូច​ដោយសារ​កម្ដៅ​ថ្ងៃ។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជួយ​ផ្ដល់​សំណើម​ឲ្យ​ស្បែក និង​ភ្លឺ​ថ្លា ហើយ​ការ​ផឹក​ទឹក​គ្រាប់​គ្រាន់​ក៏​ជួយ​រក្សា​អ័រម៉ូន​ឲ្យ​មាន​តុល្យភាព​ដែរ។ លាង​មុខ២-៣ដង/ថ្ងៃ ដើម្បី​សម្អាត​កុំ​ឲ្យ​ឡើង​ខ្លាញ់​លើ​ស្បែក រួច​ប្រើ​ទឹក​ Toner និង​ប្រើ​គ្រីម​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀង​ទាត់។ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​រឿង​សំខាន់​ចាំ​បាច់​ក្នុង​ការ​ថែ​រក្សា​ស្បែក​ឲ្យ​នៅ​ស្អាត​ក្រោយ​កើត​កូន​រួច ការ​គេង​មិន​ឆ្អែត​ប៉ះពាល់​ទៅ​ដល់​ស្បែក​យើង​ខ្លាំង យក​ល្អ ម៉ាក់​ៗ​គួរ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន គ្រប់​ពេល​ដែល​មាន​ឱកាស ពិសេស​ពេល​អា​អូន​គេង។ ញ៉ាំ​បន្លែ​បៃតង​ផ្ទុក​ជាតិ​ដែក ល្អ​សម្រាប់​ស្បែក និង​ជួយ​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល ហើយ​ជួយ​ផ្ដល់​ភាព​ស្រស់​ថ្លា​ដល់​ស្បែក​ម៉ាក់​ៗ​វិញ​។ លាប​ប្រេង​សម្បូរ​វីតាមីនE ឬ​ប៊័រ​កាកាវ (Cocoa butter) […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗនិយមចាក់ថ្នាំឲ្យសាច់ស្អាត ត្រូវដឹងរឿងទាំងនេះសិន

តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។ ប៉ុន្តែមុននឹងសម្រេចចិត្តចាក់ថ្នាំទាំងនោះ ម៉ាក់ៗគួរដឹងរឿងសំខាន់ខាងក្រោមនេះជាមុនសិន។ ១.ចាក់ថ្នាំសាច់ស្អាតចាំបាច់អត់? មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំជាច្រើនថ្ងៃ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមិនចាំបាច់ចាក់ក៏បានដែរ។ វេជ្ជបណ្ឌិតបន្តទៀតថារឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ លោកក៏ឲ្យដឹងទៀតថា ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បើចាក់ថ្នាំ ម៉ាក់ៗអាចបំបៅកូនបានអត់? ចំពោះម៉ាក់ៗដែលបំបៅដោះកូន លោកវេជ្ជបណ្ឌិតហាមមិនឲ្យចាក់ថ្នាំនោះទេ ព្រោះថ្នាំប្រភេទខ្លះប៉ះពាល់ដល់ការផលិតទឹកដោះ ជាតិថ្នាំនឹងចូលទៅក្នុងទឹកដោះ កូនម៉ឹមទៅអាចនឹងមានបញ្ហាសុខភាព។ ប៉ុន្តែបើម៉ាក់ៗណាដែលមិនបំបៅដោះកូន ហើយនៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។ [embed-health-tool-due-date] ៣. ជំនួសឲ្យការចាក់ថ្នាំ ម៉ាក់ៗគួរធ្វើបែបណាដើម្បីថែទាំសម្រស់របស់ខ្លួនឲ្យស្អាតឡើងវិញ? ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំង ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា របបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។ លោកក៏បានបញ្ជាក់ដែរថា ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ រួមទាំងការផឹកម្សៅទឹកដោះគោ […]


សុខភាពម្ដាយ

លម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ ៣ ឬទឹកនោមផ្អែមពេលពពោះ

១. អ្វី​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ? បងប្អូន​ស្ត្រី​នៅ​ពេល​មាន​គភ៌ អាច​ប្រឈម​នឹង​ការ​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ដែល​ការ​ឡើង​ជាតិស្ករ​នេះ​ហៅ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ ឬជំងឺទឹកនោមផ្អែមប្រភេទ៣។ មាន​ន័យ​ថា នៅ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​ធម្មតា ក្នុង​នោះ ១០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ លំពែង​មិន​អាច​រ៉ាប់រង​បាន​នូវ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការ​ផលិត​អាំងស៊ុយលីន ធ្វើ​ឲ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​ពពោះ​កើន​ឡើង ទៅ​ជា​កើត​ជំងឺ​ទឹកនោម​ផ្អែម។ តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា គឺមាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។ ២. រោគ​សញ្ញា​ជំងឺ​ទឹកនោម​ពេល​មាន​ផ្ទៃពោះ នៅ​ដំណាក់កាល​ដំបូង ជំងឺ​ទឹក​នោម​ពេល​មាន​ផ្ទៃពោះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ លុះ​ត្រា​តែ​បងប្អូន​ស្រ្តី​ទៅ​ធ្វើ​តេស្ត ហើយ​ការ​ធ្វើ​តេស្ត​នោះ​ទៀត​សោត​មាន​លក្ខណៈ​ពិសេស​បន្តិច គឺ​តម្រូវ​ឲ្យ​ស្រ្តី​ពពោះ​ញ៉ាំ​ទឹក​ស្ករ​ចំនួន ៣៥ក្រាម ដែល​ជា​ស្ករ​ពិសេស​រៀបចំ​នៅ​មន្ទីរ​ពិសោធន៍។ “ព្រលឹម​ឡើង​បងប្អូន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កុំ​ទាន់​ញ៉ាំ​អី ហើយ​ទៅ​មន្ទីរ​ពិសោធន៍ ពេល​នោះ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​នឹង​បូម​ឈាម​ស្ត្រីព​ពោះ បន្ទាប់​ពី​បូម​ឈាម​រួច តម្រូវ​ឲ្យ​ស្ត្រី​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥ ក្រាម រួច​ហើយ ១ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត ២ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត។ ដូច្នេះ​ត្រូវ​បូម​ឈាម​ចំនួន ៣ដង”។ បើ​លទ្ធផល មុន​ញ៉ាំ​ស្ករ ៧៥ក្រាម ចន្លោះ​ពី ៩២-១២៥ mg/dL នោះ​បញ្ជាក់​ថា ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​៣ ឬ​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ដូចគ្នា​នេះ​ដែរ បើ​លទ្ធផល​ក្រោយ​ពេល​ញ៉ាំ​ស្ករ ៧៥ក្រាម ១ម៉ោង លើស​ពី ១៨០mg/dL […]


បទពិសោធន៍អ្នកម្ដាយ

ម៉ាក់ៗចែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី ម៉ដ្តរលោងក្រោយសម្រាល

ការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ និងក្រោយសម្រាល ធ្វើឲ្យស្បែកម៉ាក់ៗទៅជាខ្មៅស្រអាប់ ឡើងមុន មុខទៅជាជាំក៏មាន។ ដើម្បីដោះស្រាយបញ្ហាស្បែកទាំងនេះ ម៉ាក់ៗ ៤រូបបានចែករំលែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី និងម៉ដ្តរលោង។ ១. បំប៉នអាហារ ញ៉ាំថ្នាំវីតាមីន និងទឹកដោះគោ អ្នកម្តាយកូន២ ម៉ាណា ជាបុគ្គលិកក្រុមហ៊ុន រស់នៅខណ្ឌច្បារអំពៅ បានចែកបទពិសោធន៍ថា ក្រោយសម្រាលកូនរួច ខ្លួនមិនបានទៅចាក់ថ្នាំឲ្យស្បែកស្អាតអីនោះទេ គ្រាន់តែបំប៉នអាហារ ញ៉ាំថ្នាំវីតាមីន-ម្សៅទឹកដោះគោ និងគេងឲ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ តែស្បែកភ្លឺថ្លាស្អាត មិនចាញ់កាលពីមិនទាន់មានកូនប៉ុន្មានទេ។ ចំពោះថ្នាំវិញ ស្ត្រីវ័យជិតសែបសិបឆ្នាំរូបនេះ លេបថ្នាំជាតិដែក និងវីតាមីន ដើម្បីកុំឲ្យស្លេកស្លាំង ឯអាហារវិញ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះសម្បូរវីតាមីន ល្អចំពោះស្បែក។ ៣.ខាត់ស្បែកជាមួយពន្លៃ រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់។ សុគន្ធា ដែលមានសាច់ចាំវ័យជិត ៤០ ឆ្នាំហើយ តែនៅស្អាតដដែលបានរៀបរាប់ថា ស្រីៗយើងទើបសម្រាលកូនបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឲ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣.ឆ្ពុង និងងូតទឹកក្ដៅឧណ្ហៗ សីហា ដែលមានតួនាទីជាគ្រូពេទ្យ […]


ក្រោយសម្រាល

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​កូនដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង

ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​​ដោយ​វះកាត់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​សម្រាល​រួច​ រាងកាយ​របស់​​យើង​នឹង​បញ្ចេញ​ជាតិ​រម្អិល​ ឈាម​ និង​ជាលិកា​ដែល​នៅ​សេសសល់​តាម​ទ្វារ​មាស​។​ ឈាមតិចៗដែល​ធ្លាក់​ក្រោយ​សម្រាល​ទាំង​នេះ​​ អាច​មាន​រយៈពេល​រហូត​ដល់​៦​សប្ដាហ៍​ ប៉ុន្តែ​ពណ៌​ និង​បរិមាណ​នៃ​វត្ថុ​រាវ​ទាំង​នេះ ​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា​។​ ​ការ​ធ្លាក់​ឈាម​មាន​សភាព​បែប​ណា​? ​​​​​ម៉ាក់​ៗ​នឹង​ជួប​ប្រទះ​ការ​ធ្លាក់​ឈាម​ច្រើន​ និង​មាន​ពណ៌​ក្រហម​ចាស់​ ក្រោយ​សម្រាល​ដោយ​វះកាត់​រួច​ ដែល​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​​បន្ទាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ឃើញ​កំណក​ឈាម​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ។​ សម្រាប់​ការ​សម្រាល​​ដោយ​វះ​កាត់​ ស្រីៗ​យើង​អាច​ធ្លាក់​ឈាម​តិច​ជាង​អ្នក​ដែល​សម្រាល​តាម​ធម្មជាតិ បន្ទាប់​ពី​រយៈពេល​២៤​ម៉ោង​។​ វត្ថុ​រាវ​ដែល​ធ្លាក់​ក្រោយ​សម្រាល​នឹង​មាន​បរិមាណ​តិច​ជាង​មុន ព្រម​ទាំង​ផ្លាស់ប្ដូរ​ពណ៌​ផង​ដែរ ដូចជា​ពណ៌​ត្នោត​ ក្រហម​ស្រាល​ ផ្កា​ឈូក​ស្រាល​ និង​ចុង​ក្រោយ​គឺ​ពណ៌​ស​នៅ​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​បន្ទាប់​។​ ​ការ​ធ្លាក់​ឈាម​ដែល​បន្ត​​ក្រោយ​សប្ដាហ៍​ទី​៤​ដល់​ទី​៦​ក្រោយ​សម្រាល​ ​អាច​ជា​សញ្ញា​នៃ​រដូវ​របស់​យើង​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​ ការ​មក​រដូវ​​អាច​នឹង​ត្រូវការ​​ពេល​យូរ​ជាង​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ការ​ថែទាំ​​​​​ពេល​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ដោយ​វះ​កាត់​ ​​បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំឡី​ដែល​ក្រាស់​ និង​​ជក់​ទឹក​​បាន​ល្អ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។​ យ៉ាង​ណា​មិញ ចូរ​ជៀសវាង​ប្រើប្រាស់តំប៉ុង​ បន្ទាប់​ពី​សម្រាល​កូន​រួច​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះកាត់​ឡើយ​។​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​ជួយ​ឲ្យ​ការ​ធ្លាក់​ឈាម​មាន​ការ​ថយ​ចុះ ពីព្រោះ​សាច់​ដុំ​ស្បូន​ និង​សរសៃ​ឈាម​​ដែល​ព័ទ្ធ​ជុំវិញ​រួម​តូច​​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។ ការ​បង្កើន​សកម្មភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​វះកាត់​រួច​ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ខ្លាំង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​​ដាក់​កម្រិត​សកម្មភាព​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​​ជា​សះ​ស្បើយ​។ [embed-health-tool-due-date] នៅ​បរិវេណ​វះ​របស់​យើង​អាច​នឹង​មាន​ហូរ​ទឹក​រងៃ​នៅ​រយៈពេល​ប៉ុន្មានថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​ដោយ​ការ​វះកាត់​រួច​ ប៉ុន្តែ​​មិន​មាន​ចេញ​ឈាម​ឡើយ​។​ ចូរ​ថែទាំ​កន្លែង​វះកាត់​ឲ្យ​ស្អាត​ល្អ​ ដោយ​លាង​សម្អាត​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ ក៏​ដូច​ជា​​​​ដាក់​វា​ឲ្យ​​មាន​ខ្យល់​ចេញ​ចូល​ល្អ​។ ម៉ាក់​ៗ​គប្បី​សាកសួរ​គ្រូពេទ្យ​ មុន​ពេល​លាង​សម្អាត​ត្រង់​បរិវេណ​វះកាត់​ជា​លើក​ដំបូង​ ដើម្បី​ធានា​សុវត្ថិភាព។​ ​ ​ ​​​​​​ពេល​ណា​ដែល​យើង​​​ត្រូវ​បារម្ភ​? ការ​​ធ្លាក់​ឈាម​​ច្រើន​ឡើង​ បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ គឺ​ជា​កត្តា​ដែល​យើង​គួរ​បារម្ភ​ និង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​គ្រូពេទ្យ​ភ្លាម​ៗ​។​ […]


សុខភាពម្ដាយ

បន្ថយអាការៈចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ

សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​ចៀស​វាង​អាហារ​ដែល​សម្បូរ​ខ្លាញ់ និង​មាន​ស្ករ​ច្រើន​។ បន្លែ​ និង​ផ្លែ​ឈើ​ជា​ប្រ​ភព​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ពេល​យើង​មាន​ បន្លែ និង​ផ្លែ​ឈើ​ក្នុង​របប​អាហារ​ យើង​នឹង​ទទួល​បាន​វីតាមីន រ៉ែ និង​ជាតិ​សរសៃ ដែល​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ​ត្រូវ​ការ​។ តើ​អ្វី​ផ្លែ​ឈឺ​ណាខ្លះ​ងាយ​រក ហើយ​មាន​ប្រយោជន៍​ច្រើន​ដល់​ស្រីៗ​កំពុង​ពពោះ?​ ១. ផ្លែក្រូច ផ្លែ​ក្រូច​មិន​ត្រឹមតែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​នៅ​មាន​ហ្វូឡេត ​ដែល​មាន​សារសំខាន់​ណាស់​ជួយ​ការ​ពារ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​កូន​ក្នុង​ផ្ទៃ​កុំ​ឲ្យ​មាន​បញ្ហា។ ក្រៅពី​នេះ​ផ្លែ​ក្រូច​ក៏​ជា​ប្រភព​វីតាមីន C ផង​ដែរ ដែល​វីតាមីន​នេះ ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ការ​ខូច​ខាត​កោសិកា និង​ជួយ​រាង​កាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ​ទៀត​ផង​។ ២. ស្វាយទុំ​​ ផ្លែ​ស្វាយ​ក៏​សម្បូរ​វីតាមីន C និង​វីតាមីនA​។ ខ្វះ​វីតាមីន A ពេល​កើត​ធ្វើឲ្យ​ទារក​ប្រឈម​នឹង​ផល​វិបាក​ផ្សេងៗ​ខ្ពស់ ដូច​ជា​ឆ្លង​រោគ​ផ្លូវ​ដង្ហើម និង​រាករូស​ជា​ដើម។ ​​ជា​ការ​ណែ​នាំ​ស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ស្វាយ​ទុំ​ច្រើន​ពេក​ទេ​​ក្នុង​មួយ​ថ្ងៃ ដោយ​ថា​អាច​នាំឲ្យ​លើ​ស​វីតាមីន A ថ្វី​បើ​ករណី​នេះ​ជា​ករណី​កម្រ​ក៏​ដោយ​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម និង​ញ៉ាំ​ជាមួយ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​។ ៣. ផ្លែ​ប័រ សម្រាប់​ផ្លែ​ប័រ​ឯណេះ​វិញ​សម្បូរ​​ទៅ​ដោយ​វីតាមីន C, B, K ជាតិ​សរសៃ Choline ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ស្រ្តី​មាន​ផ្ទៃពោះ​មួយ​ចំនួន​អះអាង​ថា​ផ្លែ​ប័រ​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ​ពេល​មាន​ផ្ទៃពោះ ដែល​នេះ​ទំនង​មក​ពី​រ៉ែ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​។ ​ប៉ូតាស្យូម ក៏​បន្ធូរ​រោគសញ្ញា​រមួល​ក្រពើ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ផង​ដែរ។ អាការៈ​រមួល​ក្រពើ ច្រើន​កើតឡើង​ដោយ​សារ​តែ​រាង​កាយ​ខ្វះ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ចំណែក​Cholineវិញ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល […]


សុខភាពម្ដាយ

ផ្លែ​ប៉េងប៉ោះ​ល្អ​ខ្លាំង​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់ៗដឹងឬអត់?

អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​តែងតែ​ត្រូវ​ការ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ប្រចាំថ្ងៃ​ច្រើន​ជាង​មុខ​ ដើម្បី​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។​ ពិត​ណាស់​ នៅ​ខណៈ​ពេល​ដែល​ទារក​កំពុង​លូតលាស់​ ម៉ាក់​ៗ​​ចាំបាច់​ត្រូវ​ការ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ៗ​ ​ ហើយ​ផ្លែ​ប៉េងប៉ោះ​គឺ​ជា​អាហារ​សុខភាព​​ដែល​ផ្ដល់​គុណ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្ត្រី​ដែល​កំពុង​ពពោះ​។ វីតាមីន​C និង​ជាតិ​ដែក​ ផ្លែ​ប៉េងប៉ោះ​គឺ​ជា​ប្រភព​នៃ​វីតាមីន​C ដែល​ជា​សារធាតុ​ចិញ្ចឹម​​ដ៏​សំខាន់​មួយ​ ដើម្បី​ឲ្យ​​​ម៉ាក់​ៗ​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​។​ ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​C ​ក៏​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ ធ្មេញ​ និង​​អញ្ចាញ​ធ្មេញ​របស់​ទារក​ថែម​ទៀត​ផង​​។​ វីតាមីន​នេះ​ក៏​ជួយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ ដែល​​​ស្ត្រី​ពពោះ​ជា​ទូទៅ​មាន​តម្រូវការ​ខ្ពស់​។​ ខណៈ​ពេល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​បន្ថែម​ ការ​ញ៉ាំ​ប៉េងប៉ោះ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​C ​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​កាន់​តែ​ប្រសើរ​ឡើង​។ សារធាតុ​Lycopene ​​​ផ្លែ​ប៉េងប៉ោះ​​មាន​ផ្ទុក​បរិមាណ​សារធាតុ​ lycopene ខ្ពស់​ ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​។​ ពិត​ណាស់​ ស្ត្រី​មាន​គភ៌​អាច​ញ៉ាំ​អាហារ​ដែល​ផ្ទុក​សារធាតុ ​lycopene​ បាន​ដោយ​សុវត្ថិភាព ដូច្នេះ​ហើយ​ម៉ាក់​ៗ​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ដោយ​​​មិន​ចាំបាច់​ប្រើប្រាស់​អាហារ​បំប៉ន​ដែល​ជា​សារធាតុ​ lycopene ​ឡើយ​។ តើ​ម៉ាក់​ៗ​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ប៉េងប៉ោះ​នៅ​ពេល​ណា​? ខណៈ​ពេល​ដែល​ប៉េងប៉ោះ​អាច​ផ្ដល់​តម្លៃ​អាហារូបត្ថម្ភ​នៅ​អំឡុង​ពេល​ពពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ពួក​​វា​​ក៏​អាច​​បង្ក​ជា​បញ្ហា​​មួយ​ចំនួន​សម្រាប់​ស្ត្រី​ពពោះ​ដូច​គ្នា​។​ នៅ​​អំឡុងពេល​ពពោះ​​ក្រោយ​សប្ដាហ៍ទី​២០​​ ​ការ​ក្រហាយ​ទ្រូង​បាន​ក្លាយ​ជា​កង្វល់​សម្រាប់​ស្ត្រី​ពពោះ​ ដោយ​សារ​តែ​អ័រម៉ូន​ progesterone បន្ធូរ​សន្ទះ​ដែល​បំបែក​បំពង់​អាហារ​ចេញ​ពី​​​ក្រពះ​ និង​​បណ្ដាល​ឲ្យ​ច្រាល​អាស៊ីដ​ ព្រម​ទាំង​មាន​អារម្មណ៍​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ដូចជា​ប៉េងប៉ោះ អាច​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ ក៏​ដូចជា​ធ្វើ​ឲ្យ​អាការៈ​ក្រហាយ​ទ្រូង​កាន់​តែ​​អាក្រក់​ទៅ​ៗ​។​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ក្រហាយ​ទ្រូង​ អំឡុង​ពេល​ពពោះ​ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ ព្រម​ទាំង​អាហារ​មួយ​ចំនួន​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ​ពោះ​វៀន​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ