COVID-19 ថ្ងៃនេះគ្មានឆ្លងថ្មី មានតែអ្នកជាសះស្បើយ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 1 នាទី
Share now

នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 ចំនួន​២នាក់ នេះ​​បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 ទាំង ២ នាក់​នោះ មាន​ស្ត្រី​ជនជាតិ​ខ្មែរ ១ នាក់​អាយុ ២៤ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​គីឡូ​លេខ ៩ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ជា​អ្នក​ដំណើរ​វិល​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ ចំណែក​ម្នាក់​ទៀត​ជា​បុរស​អាយុ ២៨ ឆ្នាំ នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដែត ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ជា​អ្នក​មក​ពី​រុស្សី ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។

សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៣៤ មាន​ស្ត្រី ៤៦ និង​បុរស ១៨៨ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ១៦៤ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៦៨ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់។

COVID-19 COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ក្រសួងបើកភ្លើងខៀវឲ្យរោងភាពយន្ត ដំណើរការឡើងវិញ

COVID-19-ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅថ្ងៃទី០៦ ខែ​សីហា ឆ្នាំ ២០២០ នេះ បាន​ជូន​ដំណឹង​ពីការ​អនុញ្ញាត​ឲ្យ​បើក....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ដបទឹកដោះគោ - កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 06/08/2020 . អាន 2 នាទី

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

មូស​ខ្លា - ​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មូស​ខ្លា​ចេញ​ខាំ​ញឹក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ព័ត៌មាន, ព័ត៌មានជាតិ 06/08/2020 . អាន 2 នាទី

ឮថាមានផ្ទៃពោះញ៉ាំម្រះអត់បានទេ ព្រោះអាចរលូតកូន នោះជារឿងពិតឬអត់?

ម្រះ -កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​យូរ​ហើយ​ថា ពេល​មាន​ផ្ទៃ​ពោះ ឬ​អ្នក​បំបៅ​ដោះ​កូន​មិន​អាច​ញ៉ាំ​អាហារ​ចម្អិន​ពី​ផ្លែ​ម្រះ​បាន​ទេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 06/08/2020 . អាន 2 នាទី

អត្ថបទគួរអាន

បំបៅដោះ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ពពោះ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
COVID-19

ថ្ងៃនេះអ្នកជាសះស្បើយ COVID-19 ៤ នាក់ថែមទៀត និងគ្មានករណីឆ្លងថ្មី

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 1 នាទី
វ៉ាក់សាំងកូវីដ១៩

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី