Hello Health Group ឈានចូលដល់វគ្គ៨ក្រុមចុងក្រោយ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ឆ្លងកាត់​ការ​ប្រកួតប្រជែង​ជាច្រើន​សប្ដាហ៍​រួច​មក ពេលនេះ​ក្រុមហ៊ុន​មេ​របស់ Hello គ្រូពេទ្យ គឺ Hello Health Group ដែល​ជា​ស្ថាប័ន​ផ្ដោត​លើ​ការផ្សព្វផ្សាយព័ត៌មានសុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ​នៅ​អាស៊ី បាន​ជាប់​ដល់​វគ្គក្រុម៨ ចុងក្រោយ ​នៃ​កម្មវិធី Most Innovative HealthTech Startup in Asia។

កម្មវិធី​ខាងលើ​ជា​ការ​ប្រកួត​ប្រជែង​តាមរយៈ​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។

អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ នឹង​ឱកាស​ឈ្នះ​រង្វាន់​សំបុត្រ​យន្តហោះទៅចូលរួមប្រជុំ HealthTech Summit នៅ​ប្រទេស​សិង្ហបុរី ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩។

រង្វាន់៖

  • អ្នក​ឈ្នះ​ទី១ ទទួល​បាន​រង្វាន់​សំបុត្រ​យន្តហោះ ចំនួន​២
  • អ្នក​ឈ្នះទី២ ទទួល​បាន​រង្វាន់​សំបុត្រ​យន្តហោះ ចំនួន១

បច្ចុប្បន្ន Hello Health Group មាន​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។

ចំណែក​វិបសាយ Hello គ្រូពេទ្យ ជា​បណ្ដាញ​សារព័ត៌មាន​របស់ Hello Health Group ដែល​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​ថ្វីត្បិតទើប​​​ដំណើរការ​​មិនបាន ១ ឆ្នាំ ផង ប៉ុន្តែ​ទទួល​បាន​ការ​ចុច​ចូល​មើល​រាប់​លាន​ដង​ក្នុងមួយខែ ខណៈការ​ផ្ញើសារឆ្លើយ​ឆ្លង​សំណួរផ្នែក​សុខភាព​​តាម​ផេក ហ្វេស​ប៊ុក​វិញ មាន​ដល់​រាប់​ពាន់​សំណួរ​ឯណោះ​ក្នុង​មួយ​ខែៗ ហើយ​តួលេខ​នេះ បន្ត​កើន​ឡើង​ជា​ប្រចាំ។

សម្រាប់​ការ​បោះឆ្នោត​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ៣ កុំភ្លេច​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា​ណា ដើម្បី​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​លើ ហើយ​មាន​លទ្ធភាពពង្រីកសកម្មភាព​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ។

ការ​បោះឆ្នោត​នេះ​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង Laptop ប៉ុណ្ណោះ ដែលការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុងកិច្ច​ប្រជុំ Health Tech Summit នៅ​ប្រទេស​សិង្ហបុរី។

របៀប​នៃ​ការ​បោះ​ឆ្នោត៖

១- ចូលទៅវិបសាយ Galen Growth Asia
២- ចុចលើពាក្យថា Vote Now
៣- ជ្រើសរើសស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុង Column ខាងក្រោម
៤- បំពេញឈ្មោះ និង E-mail
៥- ចុចលើពាក្យ OK
៦- ចុចពាក្យ Vote Now ម្តងទៀត។

កុំ​ភ្លេច​ណា Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ៣ នៃ​ការ​បោះ​ឆ្នោត។

ព័ត៌មានជាតិ

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 9, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 9, 2019

អ្នកអាចចូលចិត្ត