ក្នុងចំណោមប្រទេសនៅអាស៊ី-អាគ្នេយ៍ ខ្មែរស្លាប់ដោយជំងឺនេះច្រើនជាងគេ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

នៅ​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​​ឈាម​បេះដូង ហើយ​តួ​លេខ​នេះ​ខ្ពស់​ជាង​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី-អាគ្នេយ៍។ នោះ​បើ​​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​​ពិភពលោក (WHO)។

ចំពោះ​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​​ចំណាំ​ហៅថា គាំង​បេះដូង​នោះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា អះអាង គឺ​មក​ពី​កត្តា​រួមផ្សំ​ជា​ច្រើន ក្នុង​នោះ​មាន កត្តា​អាយុ​ច្រើន ជក់បារី មាន​ជំងឺ​លើស​ឈាម មាន​ជំងឺ​ទឹកនោម​ផ្អែម ធាត់​ពេក មាន​លើ​ជាតិ​ខ្លាញ់​ច្រើន មិន​ហាត់​ប្រាណ ស្ត្រេស គ្រួសារ​មាន​ប្រវត្តិ​​មាន​ជំងឺ​​​បេះដូង ឬ​ស្ទះ​សរសៃ​ឈាម​បេះដូង ជាដើម។

“ជីវភាពប្រជាពលរដ្ឋផ្លាស់ប្តូរ ទម្លាប់​​រស់នៅ​ក៏​ផ្លាស់​ប្តូរ ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ ម្ហូប​អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food ច្រើន អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោក​​វេជ្ជបណ្ឌិត រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖

ស្ទះ​សរសៃ​ឈាម​បេះដូង ជា​ជំងឺ​កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ដោយ​កំណក​ខ្លាញ់​នៅ​តាម​ជញ្ជាំង​​សរសៃឈាម។ ចំណែក​ឯ​រោគ​សញ្ញា​វិញ មាន​ដូច​ជា តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ ហត់ បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ ហត់ អស់​កម្លាំង ធេងធោង ឬ​វិល​មុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 24, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 24, 2019

អ្នកអាចចូលចិត្ត