ដឹងលទ្ធផលតេស្តអ្នកដំណើរទាំង២០នាក់ ក្នុងនាវា Westerdam ហើយ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្រោយ​មន្ត្រី​សុខាភិបាល​បាន​យក​សំណាក​អ្នក​ដំណើរ​នៅ​ក្នុង​នាវា​ទេសចរណ៍ Westerdam ចំនួន​២០​នាក់ ដែល​មាន​អាការៈ​មិន​ស្រួល​ខ្លួន ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពេល​នេះ​ដឹង​លទ្ធផល​ហើយ។ តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ​ប្រាប់ Fresh News ​អ្នក​ដំណើរ​ទាំង​២០​នាក់​នោះ មិន​មាន​ផ្ទុកវីរុស Covid-19 នោះ​ទេ។

បន្ទាប់​ពី​តែល​តោល​នៅ​លើ​លំហរ​សមុទ្រ​អស់​រយៈពេល​ជាង​១០​ថ្ងៃ នាវា​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក Westerdam ​បាន​ចូល​សំចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ កុម្ភៈ​នេះ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​ចុះ​ចត​ក្នុង​ន័យ​ចូលរួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្ស​ធម៌។ នាវា​ទេសចរណ៍​អាមេរិក​ដ៏​ធំ​នេះ​បាន​ស្នើ​សុំ​ចុះចត​នៅ​តាម​ប្រទេសនិង​កោះ​ចំនួន៦ មក​ហើយ តែ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូលចត ដោយសារ​ភ័យ​ខ្លាច​​​អ្នកដំណើរ​មាន​ផ្ទុកវីរុស Covid-19។

នៅ​ក្នុង​នាវា​នោះ​មាន​អ្នក​ដំណើរ ១,៤៥៥នាក់ និង​ក្រុម​នាវិក ៨០២ នាក់ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់ មាន​មួយ​ចំនួន​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

អ្នកអាចចូលចិត្ត