វិធានការចាំបាច់ការពារខ្លួនពី COVID-19 ត្រូវចាប់ផ្ដើមធ្វើទាំងអស់គ្នា!

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 17/04/2020 . 3 mins read
Share now

មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង COVID-19 មាន​ការ​កើន​ឡើង​ដល់ជិត ១០០ ករណី​ហើយ។ បែប​នេះ​ហើយ​បានជា​យើង​កាន់តែ​ប្រុងប្រយ័ត្ន និង​មាន​វិធានការណ៍​កាន់តែ​ម៉ឺងម៉ាត់ ដើម្បី​ចៀសវាង​ការ​ឆ្លង​មក​ខ្លួនឯង និង​ក្រុម​គ្រួសារ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ណែនាំ​វិធី​ការពារ​ខ្លួន​ដ៏​ចាំបាច់ ៤ ចំណុច​ដូច​ខាងក្រោម៖

១- កុំ​ប្រើ​របស់​រួម

ទោះ​ជា​ក្នុង​ផ្ទះ​ខ្លួនឯង​ក៏​ដោយ​ក៏​មិន​ត្រូវ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា​ឡើយ ទោះ​ជា​ប្ដី​ប្រពន្ធ ក៏​គួរ​មិន​ប្រើ​កន្សែង ឬ​សម្ភារៈ​ជាប់​ខ្លួន​របស់​ភាគី​ម្ខាង​ណា​ដែរ។ ដើម្បី​កាន់តែ​សុវត្ថិភាព​សម្ភារៈ ឬ​របស់​ប្រើប្រាស់​ដូចជា​កន្សែង សម្លៀកបំពាក់​ស្លៀក​រួច ក៏​មិន​គួរ​ទុក​នៅជិត​គ្នា​ដែរ។

២- មក​ពី​ឆ្ងាយ នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ​សិន

សម្រាប់​អ្នក​ទើប​មកពី​ធ្វើការ​នៅ​ក្រៅ​ប្រទេស ឬ​ខេត្ត​ដែល​រងគ្រោះ​ដោយ COVID-19 ពេល​ត្រឡប់​មក​ផ្ទះ​វិញ គួរ​នៅ​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​រយៈពេល ១៤ ថ្ងៃ សិន ដើម្បី​ប្រាកដថា​គ្មាន​ផ្ទុក​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នោះ។

៣- ពេល​ទទួលទាន​អាហារ

អំឡុង​ពេល​ទទួល​ទាន​អាហារ ត្រូវ​ប្រើ​ស្លាបព្រា​ដួស​ដោយ​ឡែក​ពី​ចាន​ម្ហូប ដើម្បី​កុំឲ្យ​ច្រឡូកច្រឡំ​ស្លាបព្រា​ម្នាក់​ៗ​ក្នុង​ចាន​ម្ហូប​តែ​មួយ។ មួយ​វិញ​ទៀត បន្ទាប់​ពី​ញ៉ាំ​ហើយ​ត្រូវ​លាង​សម្អាត​ចាន ឆ្នាំ​ងជាមួយ​សាប៊ូ បន្ទាប់​មក​ត្រូវ​លាង​ជម្រះ​នឹង​ទឹក​ស្អាត។

COVID-19

៤- ផ្អាក​ការជួបជុំ​ផ្សេង​ៗ

បើ​មិន​មាន​ការ​ចាំបាច់ យើង​កុំ​ចេញ​ពី​ផ្ទះ​ល្អ​ជាង ផ្អាក​ការ​ផឹក​ស៊ី ឬ​ជំនុំ​គ្នា​មួយ​រយៈ​សិន ព្រោះ​ថា​បើ​យើង​ឆ្លង​ម្នាក់ សមាជិក​គ្រួសារ​ទាំងអស់​ប្រឈម​ខ្ពស់​ឆ្លង​បន្ត​ពី​យើង។ ប្រសិនបើ​មាន​ការ​ត្រូវ​ចេញ​ទៅ​ក្រៅ​ខាន​មិន​បាន ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជេល ឬ​អាល់កុល។

៥- សម្ងំនៅផ្ទះ

អំឡុងពេលនេះការនៅ​ក្នុង​ផ្ទះ​ជាប់លាប់ជា​វិធីតែមួយ​គត់ ដែល​អាច​ចៀសឆ្ងាយពី COVID-19 បាន។ តែ​មនុស្ស​យើង​ចាំបាច់​ត្រូវ​ការ​ញ៉ាំ ដូចនេះ​បើ​ទៅ​ផ្សារ​ក៏​មិន​គួរ​ទៅ​រាល់ថ្ងៃ​ពេក​ដែរ គួរទិញ​ម្ដង​ទុក​សម្រាប់ ៣-៥ ថ្ងៃ ហើយត្រូវច្បាស់​ក្នុង​ចិត្ត​ថា កុំទៅ​ជិត ឬប៉ះពាល់ ជាមួយ​អ្នក​មាន​រោគសញ្ញា​ក្អក កណ្ដាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

    COVID-19 - អ្នក​ឆ្លង​ជំងឺ COVID-19 ជុំវិញ​ពិភពលោក​មាន​ចំនួន​ជាង ១២​លាន​នាក់​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា និង​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

    COVID-19 - ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់បទសម្ភាស...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

    អុតស្វាយ - ជំងឺ​អុតស្វាយ ជា​ជំងឺ​នៅ​លើ​ស្បែក ដែល​មនុស្ស​គ្រប់​រូប​ត្រូវតែ​កើត​វា​ម្ដង។ បើ​ទោះ​ជា​វា​កើត​នៅ​លើ​ស្បែក​ក៏​ពិត​មែន តែ​អុតស្វាយ​ផ្ដល់​ផល​វិបាក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

    ក្ដៅខ្លួន - ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    ព័ត៌មានជាតិ

    ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    សម្រាលកូន

    ម៉ាក់ៗទើបសម្រាលកូនរួច ធ្វើតាមប៉ុន្មានចំណុចនេះ ឆាប់មានកម្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    ថែទាំកូន

    ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    ជំងឺរាក

    ពេលកូនចេះអ្វីមួយតែងរមៀត (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 1 min read