ម៉ាឡេស៊ីយកយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួន ១១១ នាក់ ជាប់គាំងនៅកម្ពុជា

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឯកឧត្តម ប្រាក់ សុខុន បាន​បញ្ជាក់​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​មក​ដឹក​ពលរដ្ឋ​ខ្លួន​ចំនួន ១១១ នាក់​ចេញ​ពី​កម្ពុជា ព្រោះ​គ្មាន​ជើង​ហោះហើរ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ខាង​ម៉ាឡេស៊ី ឲ្យ​ជួយ​ដឹក​ពលរដ្ឋ​កម្ពុជា ៦ នាក់​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ តាម​រយៈ​យន្តហោះ​ពិសេស​នេះ​ផង​ដែរ។

បើ​តាម​ឯកឧត្តម ប្រាក់ សុខុន បាន​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​នោះ​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៦ នាក់​នោះ ពេល​បាន​មក​ដល់​កម្ពុជា​វិញ នឹង​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​ចាក់អង្រែ ដើម្បី​ធានា​សុវត្ថិភាព និង​បញ្ជាក់​ថា​គ្មាន​ផ្ទុក COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 26, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 26, 2020

អ្នកអាចចូលចិត្ត