អ្នកសា្រវជ្រាវចិនរកឃើញវីរុសផ្ដាសាយជ្រូកប្រភេទ​ថ្មី បារម្ភថា​អាចឆ្លងរាលដាលដល់មនុស្ស

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
Share now

ក្រុម​អ្នក​ស្រាវជ្រាវរបស់​​ចិន​បាន​រក​ឃើញ​ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​មួយ​ ដោយថា​​អាច​ក្លាយ​ជា​ជំងឺ​រាតត្បាតមួយ​ប្រភេទ​ទៀត នេះ​​បើ​យោង​តាម​ការសិក្សា​ចេញ​ផ្សាយ​នៅ​ក្នុងព្រឹត្តបត្រវិទ្យាសាស្រ្ត​ PNAS កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា។

ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​នេះ​មាន​ឈ្មោះ​ថា G4 ​មាន​ហ្សេន​ពី​វីរុស H1N1 ដែល​បាន​ឆ្លង​រាតត្បាត​កាល​ពី​ឆ្នាំ​២០០៩។ ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​នេះ​មាន​លក្ខណៈ​សំខាន់ៗ​ដែល​អាច​ឆ្លង​ទៅ​មនុស្ស​បាន។

ចាប់​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ ២០១៨ អ្នកវិទ្យាសាស្ត្រ​បាន​យក​សំណាក​ពី​សត្វ​ជ្រូក ៣០ ០០០ក្បាល​នៅ​ទី​សត្តឃាត​ពី​១០ ខេត្ត​ក្នុង​ប្រទេស​ចិន និង​ក្នុង​ពេទ្យ​សត្វ ហើយ​គេ​បាន​រក​ឃើញ​វីរុស​ផ្ដាសាយ​ជ្រូក​ ១៧៩​ប្រភេទ​ផ្សេង​គ្នា។ វីរុស​ប្រភេទ​ថ្មី​ភាគច្រើន​គឺ​មាន​ក្នុង​សត្វ​ជ្រូក​តាំង​ពី​ឆ្នាំ​២០១៦។

អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ពិសោធ​ទៅ​លើ​សត្វ​សំពោច​ដែល​ភាគ​ច្រើន​គេ​តែង​យក​ទៅ​ពិសោធ​ក្នុង​ការ​សិក្សា​លើ​ជំងឺ​ផ្ដាសាយ​ព្រោះ​សត្វ​សំពោច​មាន​រោគសញ្ញា​ដូច​មនុស្ស​រួមមាន​អាការៈ​គ្រុន​ក្ដៅ ក្អក និង​កណ្ដាស់ ហើយ​គេ​សង្កេត​ឃើញ​ថា​វីរុស G4 មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឆ្លង និង​បំបែក​ខ្លួន​ក្នុង​កោសិកា​មនុស្ស និង​បង្ក​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​នៅ​លើ​​សត្វ​សំពោច​ជាង​វីរុស​ប្រភេទ​ផ្សេង។ តេស្ដ​នេះ​ដែរ​បាន​បង្ហាញ​ថា​អង់ទីករ​ដែល​មនុស្ស​មាន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​មិន​អាច​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស G4 ទេ។

យោង​តាម​ការ​ធ្វើ​តេស្ដ​ឈាមរកអង់ទីករ​ដែល​បង្កើត​ដោយ​ការ​ឆ្លង​វីរុសG4 មាន​កម្មករ​ធ្វើការ​ក្នុង​កសិដ្ឋានជ្រូក​​ ១០,% នៃ​បុគ្គលិក​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ជ្រូក​ទាំងអស់បាន​ឆ្លង​វីរុស​នេះ​។ តេស្ដ​ក៏​បាន​ឲ្យ​ដឹង​ថា​មាន​ ៤,%​នៃ​ប្រជាជនទូទៅ​ក៏ទំនងជា​បាន​ឆ្លង​វីរុស​នេះដែរ​។ ដូចនេះ​វីរុសG4​​បាន​ឆ្លង​ពី​សត្វ​ទៅ​កាន់​មនុស្ស​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​ថា​អាច​ឆ្លង​ពី​មនុស្ស​​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទេ​ដែល​នេះ​ជា​អ្វី​ដែល​អ្នកវិទ្យាសាស្ត្រ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។

អ្នកវិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​នេះ​ជា​កង្វល់​មួយ​ដែល​មនុស្ស​ឆ្លង​វីរុស G4 អាច​ធ្វើ​ឲ្យ​វីរុស​មាន​ការ​ប្រែប្រួល និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល។ អ្នកវិទ្យាសាស្ត្រ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការណ៍​ត្រួតពិនិត្យ​អ្នក​ធ្វើការ​ជាមួយ​សត្វ​ជ្រូក​ជា​បន្ទាន់។

ការ​សិក្សា​នេះ​គឺ​ជា​ការ​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​ថា​គ្រប់គ្នា​​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​កើតមាន​ភ្នាក់ងារ​បង្ក​ជំងឺ​ថ្មី​ពី​សត្វ​ព្រៃ​ទៅ​មនុស្ស ហើយ​សត្វ​ចិញ្ចឹម​ដែល​មនុស្ស​មាន​ការ​ប៉ះពាល់​ច្រើន​ជាង​សត្វ​ព្រៃ​អាច​ដើរ​តួ​ជា​ប្រភព​នៃ​វីរុស​បង្ក​ជំងឺ​រាតត្បាត​ នេះ​បើ​យោង​តាម​លោក James Wood ប្រធាន​ផ្នែក​បសុពេទ្យ​នៅ​សាកលវិទ្យាល័យ Cambridge

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អត្ថបទគួរអាន

ផ្ទុះ​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ដល់​វៀតណាម ​អាច​ឆ្លង​ដល់​មនុស្ស​អត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 20/02/2019 . 1 min read