ក្ដៅៗ! វៀតណាមរាយការណ៍ករណីស្លាប់លើកដំបូងដោយសារ COVID-19

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 2 នាទី
Share now

សារព័ត៌មាន​វៀត​ណាម​បាន​ចេញ​ផ្សាយ​នៅ​រសៀលថ្ងៃទី៣១ ខែកក្កដា នេះថា​ អាជ្ញាធរ​​វៀតណាម​បាន​ប្រកាស​ឲ្យ​ដឹង​ពី​​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ COVID-19​។

សារព័ត៌មាន Tuoi Tre បាន​ចុះ​ផ្សាយ​ថា​ ករណី​ស្លាប់​ដំបូង​គឺជា​អ្នក​ជំងឺ​ភេទ​ប្រុស​វ័យ​ខ្ទង់​៧០​ឆ្នាំ​ដែល​បាន​ស្លាប់​ដោយ​សារ​​ជំងឺ COVID-19 និងជាអ្នក​​មាន​ទី​លំនៅ​នៅ​ខេត្ត Quang Nam។ ក្រសួង​សុខាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​ស្លាប់​គឺ​មក​​ពី​ផលវិបាក​នៃ​ជំងឺ​ COVID-19។

តាម​សារព័ត៌មាន​ដដែល​​បុរស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដាណាង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា និង​រក​ឃើញ​ថា​មាន​ជំងឺ​តម្រងនោម​ដំណាក់កាល​ចុង​ក្រោយ ហើយ​អ្នក​ជំងឺ​នេះ​បាន​ទទួល​ការ​ព្យាបាល​ដោយ​លាង​ឈាម។ អ្នកជំងឺ​រូប​នេះ​ក៏​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែរ​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ស្លោកបេះដូង ខ្សោយ​បេះដូង និង​ជំងឺ​រលាក​សួត។

យ៉ាង​ណាមិញ បុរស​វ័យខ្ទង់​៧០​ឆ្នាំ​រូប​នេះ​ទើប​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កណ្ដាល​នៅ​ទីក្រុង Hue កាល​ពី​ថ្ងៃ៣០ ខែ​កក្កដា​ដោយសារ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និងបាន​ស្លាប់​នៅ​មួយ​ថ្ងៃ​បន្ទាប់​។

គិត​ដល់​ថ្ងៃ​នេះ ករណី​ឆ្លង​ក្នុង​ស្រុក​ដែល​កើត​មាន​ម្ដង​ទៀត​មាន​ចំនួន ៩៣​ករណី។ ចំណែក​ឯ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​មាន ៥០៩​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ ៣៧៣​នាក់ និង​ស្លាប់​ម្នាក់​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

រកឃើញបុរសជនជាតិខ្មែរ ១ និងស្រ្តីកាហ្សាក់ស្ដង់ ១ នាក់ ឆ្លង COVID-19

COVID-19-ករណី​រក​ឃើញ​វិជ្ជមាន COVID-19២ ករណី​នៅ​កម្ពុជា​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស មាន​ជនជាតិ​ខ្មែរ ១ និងជនជាតិ...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ក្រសួងកែប្រែលក្ខខណ្ឌធ្វើដំណើរជនបរទេសមកកម្ពុជា ដោយតម្កល់ប្រាក់ត្រឹម ២ពាន់ដុលា្លរវិញ

COVID-19 - ជន​បរទេស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក​កម្ពុជា ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​ ២.០០០ ដុល្លារ​អាមេរិក នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

អាចមកពីមូលហេតុទាំងនេះ ទើបមានករណីរត់ចេញពីមណ្ឌលចត្តាឡីស័ក

COVID-19 - ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ទាំ​ង២​ខាង​លើ រត់​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័កនៅ មណ្ឌល​ចត្តា​ឡីស័ក កម្រិត២ នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មន្ត្រីការទូតជាន់ខ្ពស់​ម្នាក់ទៀត​មានផ្ទុកវីរុសកូវីដ១៩ និងមាន​ជាសះស្បើយ​ ៣ នាក់នៅ​ព្រឹក​នេះ

កូវីដ១៩ - ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​នៅព្រឹក​នេះ​ថា​មន្ត្រីការទូតជាន់ខ្ពស់​មួយ​រូប​របស់​ស្ថាន​ទូតអាមេរិក​ប្រ​ចាំ​កម្ពុជា​​ត្រូវ​បាន​រកឃើញ​ថា​

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទូច សុខា

អត្ថបទគួរអាន

វ៉ាក់សាំងកូវីដ១៩

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី
COVID-19

ក្រសួងបើកភ្លើងខៀវឲ្យរោងភាពយន្ត ដំណើរការឡើងវិញ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី
COVID-19

អ្នកជាសះស្បើយ COVID-19 ៨ ករណី មានទាំងមន្រ្តីស្ថានទូត ១ នាក់ និងទាហានមួកខៀវ ៣ នាក់

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី
COVID-19

ទោះមន្ត្រីទូតក៏ដោយ មុនមកកម្ពុជាត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាពសិន

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 1 នាទី