WHO ពន្យល់​មូល​ហេតុ​​​ ស្រីៗ​អាយុ​វែងជាង​ប្រុសៗ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2019
Share now

គ្នា​យើង​ធ្លាប់​តែ​ដឹង​ ឬឮ​ត​ៗ​គ្នា​​ មនុស្ស​ស្រី​​អាយុវែង​​ជាង​មនុស្ស​ប្រុស​ ប៉ុន្តែ​ភាគ​តិច​ណាស់ដឹង​ពី​មូល​ហេតុ​ច្បាស់​​ ហេតុនេះ កាលពី​ពេល​​​ថ្មី​ៗ​​អង្គការ​សុខភាព​ពិភព​លោក​​​ (WHO) បាន​​​បញ្ចេញរបាយការណ៍​ បញ្ជាក់មូល​ហេតុ​ដែល​ស្រីៗ​រស់​នៅ​បាន​យូរ​ជាង​បុរស​​​។

នៅ​ក្នុង​របាយ​​ការណ៍​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​ស្រី​ក្នុង​សម័យ​ទំនើប​​​នេះ​ មាន​ទំនោរ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ និង​ថែ​ទាំ​សុខភាព​​យ៉ាង​ល្អ​ប្រសើរ​​ជាង​​ប្រុស​​ៗ​ ដែល​ច្រើន​ពុំ​សូវ​ខ្វល់​ខ្វាយ​ពី​រឿង​​សំខាន់​នេះ​។ ជាក់​ស្តែង​ គឺ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​​មាន​ការ​រាត​ត្បាត​នៃ​​ជំងឺ​អេដស៍​ មនុស្ស​ប្រុស​ច្រើន​​​បណ្តោយ​​មិន​ទៅ​ជួប​ពេទ្យ​ពិនិត្យ​​មើល​សុខភាព ខណៈ​ស្រី​ៗ​​បាន​​ទៅ​ពិនិត្យ​ និង​បង្ការ​ខ្លួន​ពី​រោគ​​ឱកាស​និយម​ផ្សេង​​ៗ​ទៀត​។

ក្រៅ​តែ​ពី​ឧទាហរណ៍​ជាក់​ស្តែង​សាមញ្ញ​ខាង​លើ របាយ​ការណ៍​ដដែល​បញ្ជាក់​ច្បាស់​ដែរ​ថា មូល​ហេតុ​​បង្ក​ឲ្យ​មនុស្ស​ប្រុស​មាន​អត្រា​ស្លាប់​ច្រើន​ជាង​មនុស្ស​ស្រី គឺ​​អត្រា​​ធ្វើ​អត្តឃាត​​ខ្លួន​ឯងមាន​ ៧៥​%​ ច្រើន​ជាង​មនុស្ស​ស្រី​ ក្រៅ​ពី​នេះ​ អត្រា​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ កើត​ឡើង​​ទ្វេ​គុណ​បើ​ប្រៀប​នឹង​ស្រីៗ​។

អត្ថបទពាក់ព័ន្ធ៖

ជា​មួយ​នឹង​ទិន្នន័យ​ខាង​លើ​នេះ លោក​ Tedro Adhanom Ghebrevesus អគ្គនាយក​​​​អង្គការ​សុខភាព​ពិភព​លោក​ បាន​​និយាយ​ថា​ គោល​ដៅ​​សំខាន់​មួយ​​ក្នុង​ចំណោម​គោល​ដៅ​ផ្សេង​ៗ​ទៀត​របស់ WHO គឺ​​នាំ​សេវា​សុខភាព​ទៅ​​ឲ្យ​ដល់​គ្រប់​ៗ​គ្នា​ មាន​ន័យ​ថា​​ ទាំង​ស្រី​ទាំង​ប្រុស​ សុទ្ធ​តែ​អាច​ទទួល​សេវា​សុខភាព​​​ប្រកប​ដោយ​ប្រសិទ្ធិភាព​​នៅ​ត្រឹម​​ឆ្នាំ ​២០២៣ ហើយ​នឹង​ទទួល​បាន​គ្រប់​សហគមន៍​រស់​នៅ​ទាំង​អស់​”៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

    ធ្លាយក្រពះ - ធ្លាប់​តែ​លឺ​ថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​កត្តា​អី​ឲ្យ​ប្រាកដ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    កើតទឹកនោមផ្អែម ផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករច្រើនបានមែនទេ?

    ទឹកនោមផ្អែម - ទោះបីជានៅលើកំប៉ុងមានដាក់ថា គ្មានជាតិស្ករក៏ដោយ តែប្រសិនបើអ្នកជំងឺទឹកនោមផ្អែមញ៉ាំច្រើន វានៅតែអាចបណ្តាលឲ្យមាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

    បំបៅដោះ - គ្រប់​ទារក​ទាំង​អស់​ត្រូវ​ការ​ការ​បំបៅ​ទឹក​ដោះ​ម្តាយ ព្រោះ​វា​សំខាន់ដល់សុខភាព ប៉ុន្តែបើម្តាយវះកាត់ដើមទ្រូង វាអាច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?

    ឈឺស្បូន - ក្រោយសម្រាលរួច ស្រ្តីគ្រប់រូប គឺ​ត្រូវទ្រាំ​នឹង​ការ​ឈឺចាប់ស្បូនទៀតទម្រាំបានជាធម្មតា បើទ្រាំអត់បានចាក់ថ្នាំបំបាត់ការឈឺចាប់ មិនមាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា