នៅថៃ សង្ស័យថា ផ្ទុះជំងឺប៉េសជ្រូក អាជ្ញាធរសម្លាប់ជ្រូករាប់រយក្បាល

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

នៅ​វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​ខ្មែរយើង សុទ្ធតែ​មាន​ករណី​ជំងឺ​ប៉េស្តជ្រូក ដោយ​វៀតណាម រងការ​រាតត្បាត​ពេញប្រទេស សម្លាប់​ជ្រូករាប់​លាន​ក្បាល និង​ខាតបង់​រាប់​លាន​ដុល្លារ។ ពេលនេះ ប្រទេស​ថៃ ដែល​ជាប់ព្រំដែន​ជាមួយ​យើង និង​នាំចូល​ផលិត​ផល​សាច់​ជ្រូក​មកកាន់​ប្រទេស​យើង​ផង​ដែរ​នោះ កំពុង​សង្ស័យ​ថា ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​ផងដែរ។

នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា អាជ្ញាធរ​ប្រកាស​ថា ជ្រូក​ប្រមាណ ២០០​ក្បាល ក្នុង​កសិដ្ឋាន​ចំនួន ២​កន្លែង ក្នុង​ខេត្ត​ឈៀងរ៉ៃ ត្រូវសម្លាប់ ក្រោយ​មាន​ជ្រូក ២​ក្បាល ស្លាប់​ដោយ​មិន​អាច​កំណត់​មូលហេតុ​បាន។ ទីតាំង​កសិដ្ឋាន​នេះ មានចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ ពី​ប្រទេស​មីយ៉ាន់ម៉ា។ ពេលនេះ អាជ្ញាធរ បាន​បញ្ជូន​គំរូ​ឈាម និង​ជាលិកា​សត្វ​ជ្រូក ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ ក្នុង​ខេត្ត Lampang។ លទ្ធផល​ពី​មន្ទីរពិសោធន៍ អាច​ចំណាយ​ពេល​រហូត​ដល់ ១៤​ថ្ងៃ។

ទោះយ៉ាងណា​ក៏ដោយ អាជ្ញាធរ​ថៃ ពុំទាន់​ប្រកាស​ពី​ការ​ផ្ទុះករណី​ជំងឺ​ប៉េស្តជ្រូក​នៅឡើយ​ទេ។

អត្ថបទពាក់ព័ន្ធ៖ ស្រាយចម្ងល់ ហេតុអីជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លង ឬប៉ះពាល់ដល់មនុស្ស?

គួរបញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ជំងឺប៉េស្តជ្រូក បាន​បំផ្លាញ ៤០% នៃ​ផលិតផល​សាច់ជ្រូក​ទូទាំង​ពិភពលោក ដោយ​នៅ​តំបន់​អាស៊ី រង​ការរាតត្បាតជំងឺ​នេះ​​ខ្លាំង​ជាងគេ ពិសេស​លើ​ប្រទេស​ម៉ុងហ្គោលី វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ចិន និង​ចុងក្រោយគេ កូរ៉េខាងត្បូង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 19, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 19, 2019

អ្នកអាចចូលចិត្ត