នៅហ្វីលីពីន ផ្ទុះជំងឺគ្រុនស្វិតដៃជើងឡើងវិញ ក្រោយបាត់ជិត ២០ឆ្នាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/09/2019 . 2 mins read
Share now

ជំងឺ​គ្រុនស្វិតដៃជើង បង្ក​ឲ្យ​ក្មេងៗ ប្រឈម​នឹង​ពិការភាព និង​ឆាប់ស្លាប់ ប៉ុន្ដែ​វាត្រូវបាន​លុបបំបាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ការ​ចាក់​វ៉ាក់សាំង​បង្ការ។ ប៉ុន្ដែ ម្សិលមិញ ហ្វីលីពីន ប្រកាស​ថា ជំងឺ​គ្រុនស្វិតដៃជើង បាន​ផ្ទុះឡើង​វិញ ក្រោយ​ត្រូវ​លុប​បំបាត់​ ១៩​ឆ្នាំ​មក​។

រដ្ឋមន្រ្តី​សុខាភិបាល​ហ្វីលីពីន Francisco Duque III ថ្លែងក្នុង​សន្និសីទ​ថា ក្មេងស្រី​អាយុ ៣​ឆ្នាំម្នាក់ បាន​កើត​ជំងឺ​គ្រុនស្វិតដៃជើង នៅ​ខេត្ត Lanao del Sur ហើយ​វីរុស​ជំងឺ​គ្រុនស្វិតដៃជើង ក៏ត្រូវ​រកឃើញ​ក្នុង​លូ នៅ​ក្រុង​ម៉ានីល និង​តាម​ផ្លូវទឹក នៅ​តំបន់ Davao ផងដែរ។ ការ​រកឃើញ​នេះ គឺ​គ្រប់គ្រាន់ ដើម្បី​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​គ្រុនស្វិតដៃជើង ក្នុង​ប្រទេស​ហ្វីលីពីន។

អ្នកតំណាង​អង្គការ UNICEF ប្រចាំ​ប្រទេស​ហ្វីលីពីន Oyun Dendevnorov បញ្ជាក់​ថា បើក្មេង​ម្នាក់ បាន​ផ្ទុក​ជំងឺ​គ្រុន​ស្វិតដៃជើង​ហើយ ក្មេងៗ​ផ្សេងទៀត​នៅ​ក្នុង និង​ក្រៅប្រទេស ក៏ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះដែរ។

ពាក់ព័ន្ធ​ករណី​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ UNICEF ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រូមគ្នា​មួយ បង្ហាញ​ពី​កង្វល់ ដោយសារ​ករណី​នេះ បណ្ដាល​មកពី​វីរុស​ជំងឺ​គ្រុនស្វិតដៃជើង ដែល​កើតចេញ​ពី​វ៉ាក់សាំង ប្រភេទ ២។ ជាធម្មតា វីរុស​ដែល​ប្រើក្នុង​វ៉ាក់សាំង វា​ចូលទៅ​ក្នុង​ពោះវៀន​របស់​កុមារ​ក្នុង​រយៈពេល​ខ្លី ហើយ​ក្រោយ​មក វា​ចេញមក​វិញ​តាម​លាមក។ ប៉ុន្ដែ​ក្នុង​ករណី​កម្រ វីរុស​នេះ អាច​ពង្រឹង​ការ​វិវត្ត​ខ្លួន នៅ​តំបន់​ដែល​មាន​អនាម័យ​ខ្សោយ ហើយ​ក្មេងៗ​ដែល​ទទួល​បាន​វ៉ាក់សាំង​មិន​ត្រឹមត្រូវ ងាយ​រងគ្រោះ​ដោយសារ​វីរុស​ដែល​ប្រើ​ក្នុង​វ៉ាក់សាំង​នេះ។

ជំងឺ​គ្រុនស្វិតដៃជើង មិន​អាច​ព្យាបាល​ជាសះស្បើយ​ទេ ប៉ុន្ដែ​វា​អាច​បង្ការ​បាន​តាមរយៈ​វ៉ាក់សាំង​បង្ការ។ ពាក់ព័ន្ធ​ករណី​ខាងលើ លោក​រដ្ឋមន្រ្តី​សុខាភិបាល បញ្ជាក់​ថា ហ្វីលីពីន នឹង​បើក​យុទ្ធនាការ ផ្ដល់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ នៅ​ខែ​តុលា ខាង​មុខ នៅ​តាម​តំបន់​ដែល​រកឃើញ​វីរុស​ជំងឺ​គ្រុនស្វិតដៃជើង។

គួរបញ្ជាក់​ថា ជំងឺ​គ្រុនស្វិតដៃជើង ជាជំងឺ​ដែល​ងាយឆ្លង ដោយ​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត តាមរយៈ​ការ​ក្អក ឬ កណ្ដាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

    ទឹកលាងដៃ - រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) បាន​ព្រមាន​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​ទឹក​លាង​សម្អាត​ដៃ​របស់​ក្រុមហ៊ុន​ម៉ិចស៊ីកូ​ព្...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    មុខរបួស ទឹកនោមផ្អែម - ​រុក្ខ​ជាតិ​ក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា

    WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

    COVID-19- អង្គការសុខភាពពិភពលោក បាន​ផ្សព្វផ្សាយ​ពី​វិធី​ណែនាំ ៣ចំណុច ក្នុង​ការ​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ ជា​វិធានការ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​.....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

    COVID-19- ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ពេលឆ្លងវីរុស.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ជំងឺ Endometriosis

    ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយ​ស្គមអាចប្រឈមកើតជំងឺ Endometriosis ពេល​ចាស់ទៅ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    អាមេរិក

    អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    អាសន្នរោគ

    តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 06/07/2020 . 1 min read
    ផ្ដាសាយជ្រូក

    ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read