ចិន រកឃើញវិធីថ្មីទប់ស្កាត់ មិនឲ្យឆ្លងគ្រុនឈាម តាមមូសខាំ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន ថ្មី​ៗ​នេះ បាន​រក​​ឃើញ​របក​គំហើយ​ថ្មី ដែល​​ទប់​ស្កាត់​ មិន​ឲ្យ​មាន​ឆ្លង​​មេរោគ​គ្រុន​ឈាម ដោយ​​សារ​មូស​ខ្លា​ខាំ។

តាម​រយៈ​សារព័ត៌មាន​ចិន ស៊ីនហួរ ក្រុម​អ្នក​វិទ្យាសាស្រ្ត នៃ​សាកលវិទ្យាល័យ Tsinghua នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​​ ការ​គ្រប់​គ្រង​ហានិភ័យ និង​បង្ការ​​ជំងឺ សហការ​ជា​មួយ សាកលវិទ្យាល័យ​ចិន Connecticut បាន​ពិសោធ​លើ​គម្រោង​ទប់​ស្កាត់​​​ហានិភ័យ​នៃ​ជំងឺ​គ្រុន​ឈាម ពី​ការ​ចម្លង​ដោយ​សារ​មូស​។

ការ​ពិសោធ​ បាន​​ផ្តោត​លើ​ការ​​ប្រើ​បច្ចេកទេស​ ថត​​ពិនិត្យ​​មើល​ឈាម​មនុស្ស ដែល​​​ត្រូវ​មូស​​​​ខាំ ហើយ​រក​ឃើញ​ថា នៅ​ពេល​ដែល​​ឈាម​នោះ​សំបូរ​ដោ​យ​សារធាតុ​រាវ​ (ដូច​សេរ៉ូម) ពេញ​ទៅ​ដោយ​ជាតិ​ដែក ពេល​នោះ​វា​បាន​បម្លែង​បន្សាប​​ភ្លាម​ៗ នូវ​ឥទ្ធិពល​របស់​មេរោគ​គ្រុន​ឈាម ដែល​មូស​វិវឌ្ឍ ឲ្យ​កាន់​តែ​ខ្សោយ ពោល​គឺ​មិន​អាច​ឆ្លង​​ជំងឺ​គ្រុន​ឈាម​បាន​ដោយ​ងាយ​ៗ​ឡើយ។

អ្នក​វិទ្យាសាស្រ្ត​ចិន បាន​ពន្យល់​ថា នៅ​ពេល​ដែល​ឈាម​នោះ ពេញ​ដោយ​ជីវជាតិ​ដែក វា​បាន​​ជម្រុញ​ប្រតិកម្ម​អុកស៊ីហ្សែន​ឈាម​ម្យ៉ាង ដែល​អាច​ទប់​ស្កាត់​ប្រសិទ្ធិ​​នៃ​មេរោគ​​ចម្លង​នោះ (មេរោគ​គ្រុន​ឈាម)។

ដោយ​ឃើញ​ពី​លទ្ធ​ផល​វិជ្ជមាន​បែប​នេះ នាំ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​សន្និដ្ឋាន​បាន​ថា ការ​បង្កើន​កម្រិត​ជីវជាតិ​ដែក​នៅ​ក្នុង​ឈាម​មិន​ថា​តាម​រយៈ​ការ​ផ្តល់​សេរ៉ូម ឬ​ការ​បរិភោគ​អាហារ​សំបូរ​ជាតិ​ដែក អាច​កាត់​បន្ថយ​ហានិភ័យ​​​ចេញ​ពី​មេរោគ​គ្រុន​ឈាម​បាន។

អត្ថបទពាក់ព័ន្ធ៖ 

តែ​យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​​​ជា​ការ​រកឃើញ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​មាន​ការ​សិក្សា​បញ្ជាក់​បន្ថែម និង​ការ​តេស្ត​សាក​ល្បង​ជា​ច្រើន​ទៀត៕ ​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 22, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

អ្នកអាចចូលចិត្ត