បាល់ទាត់ នឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងសុខភាព ដោយសាររឿងនេះ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ស្ថាប័ន​ក្បាល​ម៉ាស៊ីន​​​​វិស័យ​បាល់​ទាត់​​​​​ពិភព​លោក​​ ដែល​គ្នា​យើង​ខ្លះ​​ហៅ​កាត់​ថា FIFA នឹង​ជួយ​បង្កើន​ការ​យល់​ដឹង ​និង​ការ​ផ្សព្វផ្សាយ​អំពី​សុខភាព​​​ឲ្យ​​បាន​កាន់​តែ​ច្រើន បន្ទាប់​ពី​ស្ថាប័ន​លំដាប់​ពិភពលោក​នេះ ចាប់​ដៃ​សហការ​គ្នា​​ជា​មួយ អង្គការ​សុខភាព​ពិភពលោក ​ (WHO) ក្នុង​អនុស្សារណៈ​រយៈ​ពេល​ ៤​ឆ្នាំ។

តាម​ប្រភព​ព័ត៌មាន​ពី អង្គការ​សុខភាព​ពិភព​លោក ទិស​ដៅ​នៃ​ការ​សហការ​គ្នា​រយៈ​ពេល​ ៤​ឆ្នាំ​ ​ ​នឹង​ជម្រុញ​​ការ​យល់​ដឹង​សុខភាព​ តាម​​រយៈ​សកម្មភាព​​​ទាក់​ទង​នឹង​​ការ​លេង​បាល់​ទាត់ ទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ របស់​​ប្រជាពលរដ្ឋ ក្នុង​ទម្រង់​ជា​ការ​កីឡា​កម្សាន្ត។

នៅ​ក្នុង​ឱកាស​​ចុះ​ហត្ថលេខា​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ទាំង​ពីរ នៅ​ក្រុង​ហ្ស៊ឺណេវ ប្រទេស​ស្វីស​​ថ្មី​​ៗ​នេះ លោក Gianni Infantino ប្រធាន​ស្ថាប័ន FIFA បាន​លើក​ឡើង​ថា៖ ​”បាល់​ទាត់​ គឺ​​ប្រៀប​ដូច ជា​ភាសា​ពិសេស​មួយ ដែល​មនុស្ស​ទូ​ទាំង​ពិភព​លោក អាច​យល់​គ្នា​បាន ហើយ​ដូច​នេះ ពួក​យើង​ចង់​ ប្រើ​សកម្មភាព​ ក៏​ដូច​ជា​បណ្តាញ​បាល់​ទាត់ ដើម្បី​គាំ​ទ្រ​​លើក​កម្ពស់​ដល់​សុខភាព​ នឹង​ធ្វើ​ឲ្យ​បែប​ផែន​ជីវិត​រស់​នៅ​​ប្រក​ប​ដោយ​សុខភាព​ល្អ។”

ជា​មួយ​គ្នា​នេះ លោក​ Adhanom Ghebreyesus ប្រធាន​​ស្ថាប័ន WHO ក៏​បាន​លើក​ដែរ​ថា៖ “WHO មាន​សេចក្តី​សោមនស្ស​រីក​រាយ ដែល​ធ្វើ​ការ​ជា​មួយ FIFA ហើយ​ពួក​យើង​ដឹង​ហើយ​ថា មនុស្ស​ប្រមាណ ជាង​ពាក់​កណ្តាល​ពិភព​លោក ទស្សនា​​ព្រឹត្តិការណ៍​​ប្រកួត​ពាន​បាល់​ទាត់​ពិភពលោក ២០១៨។ ហើយ​នេះ​មាន​ន័យ​ថា ការ​សហការ​នេះ គឺ​ជា​សក្តានុពល​មួយ​ ដែល​ជួយ​​ឲ្យ​ព័ត៌មាន​សុខភាព​​ផ្សាយ​ដល់​​ប្រជាពលរដ្ឋ​​រាប់​លាន​នាក់ និង​ជម្រុញ​ឲ្យ​ពួក​គេ​ទទួល​បាន​​បែប​ផែន​ជីវិត​រស់​នៅ​ល្អ ប្រកប​ដោយ​សុខភាព។”

អត្ថបទពាក់ព័ន្ធ៖

ដូច​ដែល​ប្រធាន​ស្ថាប័ន​ទាំង​ពីរ​បាន​​លើក​ឡើង ការ​សហការ​​របស់​ស្ថាប័ន​​ដ៏​ធំ​ទាំង​ពីរ​នេះ នឹង​ជម្រុញ​ការ​យល់​ដឹង​សុខភាព​​កាន់​តែ​ច្រើន​ជាង​មុន ហើយ​ក្នុង​នោះ WHO និង​ផ្តល់​​ការ​ប្រឹក្សា​បច្ចេកទេស​ជា​ច្រើន​​ទៅ​ដល់ FIFA ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សុខភាព ​តាម​ព្រឹត្តិការណ៍​នានា​របស់​បាល់ទាត់៕ ​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 7, 2019

អ្នកអាចចូលចិត្ត