បំណងបញ្ចប់រោគរបេងឲ្យបាន ១០០% WHO ថាមិនអាចទៅរួច ហើយមានបញ្ហាខ្លះត្រូវដោះស្រាយបន្ទាន់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

យុទ្ធសាស្រ្ត​​សម្រាប់​​​កម្ចាត់​រោគ​របេង​ជា​សាកល​ មាន​ទិស​ដៅ​​កាត់​បន្ថយ​អត្រា​មរណៈ​ដោយ​សារ​​រោគ​របេង​​​៩០​% និង​អត្រា​​​​​​កើត​ជំងឺ​​នេះ​​៨០%​ ត្រឹម​ឆ្នាំ​២០៣០​ ដែល​​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​អនុម័ត​​​​​រួច​​រាល់​ ប៉ុន្តែ​នៅ​​កើត​បញ្ហា​រាំង​ស្ទះ​ មួយ​ចំនួន​ និងទាមទារ​ការ​ដោះស្រាយ​ជា​ចាំបាច់។

​ឆ្នាំ​២០១៨ ប្រជាជន​​ខ្ទង់​​ ៧​លាន​​នាក់​ បាន​ទទួល​​​សេវា​ព្យាបាល​ដិត​ដល់ លើ​ការ​ព្យាបាល​រោគ​របេង តែ​យ៉ាង​ណា​មិញ បញ្ហា​នៅ​ត្រង់​ថា អ្វី​ដែល​ជា​ឧបសគ្គ​នោះ គឺ​​​កង្វះ​ខាត​​ថវិកា​​ និង​មធ្យោបាយ​ងាយ​ស្រួល​​សម្រាប់​​សម្រួល​ឲ្យ​ប្រជាជន​អាច​​​ចូល​ទៅ​ដល់​សេវា​ព្យាបាល ដែល​ធ្វើ​​ឲ្យ​​មនុស្ស​ប្រមាណ​ជិត​ ៣​លាន​នាក់​​នៅ​ជួប​បញ្ហា និង​ហានិភ័យជំងឺនេះ​នៅឡើយ។

​​អង្គការ​​ដដែលបញ្ជាក់ថា ខ្លួន​ត្រូវ​ការ​ជំនួយ​បន្ថែម​​​ប្រមាណ ១,២​ប៊ីលាន​ដុល្លារ​​ ខណៈ​​ពេល​ដែល​ប្រភព​ថវិកា​ដែល​​កំពុង​មាន​គឺ ៣,៣ប៊ីលាន​ដុលា្លរ​ សម្រាប់​ចំណាយ​លើ ការ​ស្រាវជ្រាវ​ ថ្នាំ​​វ៉ាក់​ស៊ាំង​ថ្មី ថ្នាំ​ព្យាបាល សេវា​ព្យាបាល ។ល។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​បញ្ហា​ខាង​លើ ​លោក Tedros Adhanom Ghebreyesus អគ្គនាយក​ WHO បាន​​និយាយ​ថា៖ “ដំណើរ​ការ​សម្រាប់​​​កម្ចាត់​​រោគ​របេង នឹង​​មាន​តម្រូវ​ការ​​​​ផ្អែក​លើ​ប្រព័ន្ធ​សេវា​សុខភាព​ខ្លាំង និង​មធ្យោបាយ​​​ដែល​ប្រជាជន​អាច​​ទៅ​ដល់​សេវា​ព្យាបាល​បាន​ងាយ​ស្រួល ដែល​នេះ​ចង់​សំដៅ​ទៅ​លើ ការ​វិនិយោគ​ទៅ​លើ​បញ្ហា​នេះ ក៏​ដូច​ជា​ការ​ប្តេជ្ញា​របស់​​អ្នក​ពាក់ព័ន្ធ​ជា​សាកល​​”៕ ​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 21, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 21, 2019

អ្នកអាចចូលចិត្ត