ជប់ខ្យល់មិនប្រយ័ត្ន តារាស្រីចិនម្នាក់ រលាកស្បែក ស្នាមសាច់ជាប់រហូត

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

តារា​សម្តែង​ស្រី​​ចិន វ័យ​៣៤​ឆ្នាំ គឺ​លោក​ស្រី Deng Sha ថ្មី​ៗ​នេះ​បាន​រង​របួស​​​​​រលាក​ដោយ​សារ​​ការ​ជប់​ខ្យល់​​ ​​ខ្វះ​​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឱ្យ​ឆេះ​រលាក​ស្បែក។

ប្រភព​ព័ត៌មាន​ Straitstimes បាន​ឱ្យ​ដឹង​ថា ក្រោយ​​រលាក​ភ្លាម​ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​​ក្រុង​ប៉េកាំង ដើម្បី​ព្យាបាល។ ហើយ​មក​ទល់​ពេល​នេះ តារា​ស្រី​ខាង​លើ មាន​អាការៈ​ធូរ​ស្បើយ​ហើយ ប៉ុន្តែ​គ្រូ​ពេទ្យ​បាន​ឱ្យ​ដឹង​ថា ស្បែក​របស់​នាង នឹង​​មាន​ស្នាម​ជាប់​​​​រហូត។

បើ​តាម​​​ក្រុម​គ្រូ​ពេទ្យ នៃ​​មន្ទីរ​ពេទ្យ​ប៉េកាំង​ដដែល​បាន​ឱ្យ​ដឹង​ថា ការ​ជប់​ខ្យល់​ ជា​វិធី​ព្យាបាល​បែប​បុរាណ​ មាន​ប្រភព​មក​ពី​ប្រទេស​ចិន និង​​​​មជ្ឈឹម​ប្រទេស​ (អេហ្ស៊ីប តួក​គី…)។ ​វិធី​ជប់​ខ្យល់​នេះ ត្រូវ​គេ​ជឿ​ថា ជួយ​សម្រួល​​ចលនា​ឈាម ការ​បន្ថយ​ការ​ឈឺ​ចាប់​សាច់​ដុំ ប៉ុន្តែ​​​គ្រូ​ពេទ្យ​បាន​ច្រាន​ចោល​រឿង​នេះ ព្រោះ​ថា​ពុំ​ទាន់​​មាន​ការ​ស្រាវជ្រាវ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ សម្រាប់​វិធី​ព្យាបាល​មួយ​នេះ។

អត្ថបទ​ពាក់​ព័ន្ធ៖

ដោយ​ឡែក​ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​​ទៀត​នោះ គឺ​ហានិភ័យ​​ដែល​អាច​កើត​ឡើង តួ​យ៉ាង​ដូច​ករណី​របស់​លោក​ស្រី Deng Sha ​ស្រាប់ ដែល​របួស​ដោយ​សារ​រលាក​ភ្លើង​អាល់កុល តាម​វិធី​ព្យាបាល​​ជប់​ខ្យល់។ នេះ​មិន​មែន​​ជា​ករណី​​លើក​ដំបូង​ទេ នៅ​ប្រទេស​ចិន កន្លង​មាន​មនុស្ស​ជា​ច្រើន​របួស ដោយ​សារ​រលាក​ពី​ភ្លើង​ជប់​ខ្យល់​ ហើយ​​​​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន ណែ​នាំ​ឱ្យ​ប្រុង​ប្រយ័ត្ន​​សម្រាប់​វិធី​ព្យាបាល​បែប​បុរាណ​មួយ​នេះ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 25, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 25, 2019

អ្នកអាចចូលចិត្ត