នារីម្នាក់វះកាត់ពង្រីកសុដន់​តម្លៃធូរថ្លៃ តែលទ្ធផល៧ម៉ោងក្រោយបែកស៊ីលីកូន លើសដើម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/01/2020 . អាន 2 នាទី
Share now

នារី​ជនជាតិ​អង់គ្លេសវ័យ​២៨​ឆ្នាំ​​ម្នាក់​ ក្រោយ​វះ​កាត់​​ពង្រីក​ដើម​ទ្រូង ក្នុង​តម្លៃ​ទាប​​​បញ្ចុះ​ថ្លៃមិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក៏​បែរ​ជា​ជួប​​ហេតុ​ការណ៍​ផ្ទុះ​ស៊ីលីកូន​​ បន្សល់​ទុក​ឱ្យ​នាង​នូវ​ស្លាក​ស្នាម​លើ​សុដន់ នឹង​តម្រូវ​ឱ្យ​វះ​កាត់​យក​ជាលិកា​ទាំង​នោះ​ចេញ​។

តាម​​សារព័ត៌មាន Daily Mail កញ្ញា​ Zara Rodriguez បាន​ធ្វើ​ដំណើរ​​ពី​អង់គ្លេស​ ទៅ​ក្រុង​ Istanbul ប្រទេស​តួកគី​ ក្នុង​បំណង​ទៅ​វះ​កាត់​ពង្រីក​ដើម​ទ្រូង និង​សម្រក​ក្បាល​ពោះ​ នៅ​ទី​នោះ​ ព្រោះ​មាន​តម្លៃ​​ធូរ​ថ្លៃ​​ ទាប​ជាង​ទី​ផ្សារ​ប្រទេស​ខ្លួន​។ ក្រោយ​ពេល​វះ​កាត់​រួច​ រយៈ​ពេល​​ត្រឹម​៧​ម៉ោង ពេល​កញ្ញា Zara មក​ដល់​អង់គ្លេស​វិញ ស្រាប់​តែ​សុដន់​​ខាង​ឆ្វេង​របស់​នាង​​លេច​ធ្លាយ​ជាលិកា​រាវ​ចេញ​​ពី​​ចំណុច​វះ​កាត់​ចេញ​មក ឯ​សុដន់​​ម្ខាង​ទៀត​ក៏​ធ្លាក់​​ចុះ​មក​​។

អត្ថបទពាក់ព័ន្ធ៖

ឃើញ​សភាព​បែប​នេះ​​ កញ្ញា​អង់គ្លេស​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូប​​លើ​បង្ហាញ​សង្គម​ពី​លទ្ធផល​នៃ​ការ​វះ​កាត់​ខាង​លើ ចំណែក​ខាង​គ្លីនិក​នៅ​ប្រទេស​តួក​គី បាន​ទទួល​ព្យាបាល​នាង​ឡើង​វិញ ដើម្បី​សង​ការ​ខូច​ខាត។ តែ​យ៉ាង​ណា​មិញ ​ខាង​គ្លីនិក​នៅ​តួក​គី​អស់​លទ្ធភាព​ ពុំ​​អាច​កែ​ខៃ​ស្តារ​ស្ថានការណ៍​ឡើង​វិញបាន​ កញ្ញា Zara ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ ដើម្បី​វះ​កាត់​​យក​ជាតិ​ជាលិកា​ពង្រីក​ទ្រូង​ចេញ ទោះ​ត្រូវ​ចំណាយ​ច្រើន​ក៏​ដោយ។ ​​​​​ជា​ចុង​ក្រោយ​ Zara​បាន​​និយាយ​ផ្តាំ​ទៅ​អ្នក​ដែល​មាន​បំណង​វះ​កាត់​ពង្រីក​ទ្រូង​ ឱ្យ​ប្រុង​ប្រយ័ត្ន​ កុំ​ឱ្យ​ជួប​ហេតុការណ៍​ដូច​នាង។

គួរ​រំឭក​ដែរ​ថា នៅ​អង់គ្លេស ជា​រៀង​រាល់​ឆ្នាំ​ យ៉ាង​ហោច​ណាស់ មាន​មួយ​ករណី​ក្នុង​ចំណោម​ស្រី​ៗ​វះ​កាត់​ពង្រីក​ដើម​ទ្រូង បាន​ជួប​បញ្ហា​។ ការ​វះ​កាត់​ពង្រីក​ដើម​ទ្រូង​មាន​ច្រើន​ទម្រង់​ ដោយ​ក្នុង​នោះ​ ពេញ​និយម​បំផុត គឺ​ការ​វះ​កាត់​ប្រើ​សារធាតុ​ Saline និង​ការ​វះ​កាត់​បញ្ចូល​ជាតិ​ស៊ីលីកូន៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ការសិក្សាថ្មី៖ ញ៉ាំបាយច្រើនពេកអាចបង្កើនហានិភ័យស្លាប់ដោយជំងឺបេះដូង

    ញ៉ាំ​បាយ - ការ​សិក្សា​ថ្មី​បាន​ព្រមាន​ថា​ការ​ញ៉ាំ​បាយ​ច្រើន​ពេក​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ជាតិ​អាសេនិក​ក្នុង​អង្ករ​អាច​បង្កើន​ហានិភ័យ​ការ​ស្លាប់...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ការសិក្សា៖ ក្មេងនៅប្រទេសក្រីក្រ​កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារជាតិសំណ

    ជាតិសំណ​ - ការ​សិក្សា​ថ្មី​បាន​រក​ឃើញ​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ជុំវិញ​ពិភពលោក​មាន​​ជាតិ​សំណ​ក្នុង​ឈាម​ក្នុង​កម្រិត​ដែល​អាច​បង្ក​គ្រោះថ្នាក់​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង សង្ស័យកើតជំងឺគ្រុនឈីក

    គ្រុនឈីក - ​ពល​រដ្ឋ​សរុប​ចំនួន​១៤​នាក់ (ក្មេង៦នាក់) នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ត្រូវ​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ព័ត៌មាន, ព័ត៌មានជាតិ 28/07/2020 . អាន 1 នាទី

    លទ្ធផលតេស្ត ក្មេង-ចាស់ ជាង១០០នាក់ នៅប៉ោយប៉ែត ចេញហើយ កើតជំងឺគ្រុនឈីក

    គ្រុនឈីក - លទ្ធផល​តេស្ដ​សំណាក​របស់​អ្នក​ជំងឺ​ចំនួន​ ១០៤នាក់ ដែល​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ព័ត៌មាន, ព័ត៌មានជាតិ 23/07/2020 . អាន 1 នាទី

    អត្ថបទគួរអាន

    ភេសជ្ជៈជាតិស្ករ Hello គ្រូពេទ្យ

    អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ

    ត្រួតពិនិត្យដោយ សន សុភា
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 09/09/2020 . អាន 2 នាទី
    សម្រាលកូន

    សម្រាលកូនតាមធម្មជាតិ និងវះកាត់ មួយណាល្អជាង?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 07/09/2020 . អាន 2 នាទី
    មេជីវិត

    Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chorn Sophearom
    ចេញផ្សាយថ្ងៃទី 04/09/2020 . អាន 3 នាទី
    COVID-19

    អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី