អ្នកជំនាញ៖ ព័ត៌មានមិនពិតធ្វើឲ្យជំងឺឆ្លងមានស្ថានភាពកាន់តែ​អាក្រក់ជាងមុន

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ការស្រាវជា្រវមួយចេញផ្សាយនៅថ្ងៃទី១៤​ ខែកុម្ភៈ នេះបាន​ឲ្យ​ដឹងថា ការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើ​បណ្តាញអ៊ីនធើណេតអាចនឹងធ្វើឲ្យការឆ្លងរោគរាតត្បាតដូចជាវីរុសកូរ៉ូណាថ្មី​ (COVID-19)  កាន់តែមានស្ថានភាពអាក្រក់ជាងមុន។

អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

លោក Paul Hunter សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Britain’s East Anglia បានលើកឡើងថា នៅលើអ៊ីនធើណេតមានព័ត៌មានមិនពិតជាច្រើនទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី​ (COVID-19) អំពីប្រភពនៃការចម្លងរោគ​ និងការឆ្លងរាលដាល​នៃវីរុសនេះជាដើម។ ព័ត៌មានមិនពិតទាំងនេះ លោកថាគឺជាការ​ផ្ដល់​ដំណឹង​មិនល្អមួយដែលអាចជំរុញឲ្យយើងប្រថុយនឹងគ្រោះថ្នាក់ជាងមុន។

ក្រុមរបស់​លោក Hunter បានសិក្សាទៅលើជំងឺផ្តាសាយ Monkeypox និងNorovirus ទាក់ទងទៅនឹងវិធីឆ្លងនៃវីរុសទាំងនេះ រយៈពេលបង្កជំងឺ​ និងរយៈពេលក្នុងការព្យាបាលឲ្យជាសះស្បើយ រួមទាំងការចែកចាយនូវព័ត៌មាន​លើ​អ៊ីនធើណេតផងដែរ។

ការសិក្សានេះក៏ផ្តោតទៅលើភាពខ្វះទំនុកចិត្តលើអាជ្ញាធរ​ ក៏ជាហេតុបណ្តាលឲ្យមនុស្សជាច្រើន​ជឿទៅលើព័ត៌មានបំផុសបំផុលផ្សេងៗ ប្រតិកម្មទៅលើព័ត៌មាន លើបណ្តាញអ៊ីនធើណេត និងការចែកចាយនូវការណែនាំ ឬព័ត៌មាន​មិនត្រឹមត្រូវលើបណ្តាញសង្គមផ្សេងៗ។ ការសិក្សាបានរកឃើញថា​ ការកាត់បន្ថយ​ ១០%នៃចំនួនព័ត៌មានមិនពិតអាចនឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត​ ក្នុង​នោះដែរ​ប្រសិនជាចំនួនមនុស្ស២០% មិនធ្វើការចែកចាយនូវព័ត៌មានមិន​ពិតទាំងនេះ ក៏អាចផ្តល់ផលវិជ្ជមានដូចគ្នា។

គិតមកដល់ពេលនេះ​ អត្រាអ្នកឆ្លងជុំវិញពិភពលោកកើនជាង ៦៥ ០០០នាក់​ មានអ្នកស្លាប់ជាង ១​ ៤០០នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 14, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

ប្រភព
អ្នកអាចចូលចិត្ត