ការសិក្សា​ថ្មីបញ្ជាក់ថាការលែងដឹងក្លិន​ និងរសជាតិជារោគសញ្ញាដំបូងនៃការឆ្លងCOVID-19

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​មេសា​នៅ​ International Forum of Allergyy & Rhinology បាន​ជួយបញ្ជាក់ដល់​ការ​សន្និដ្ឋាន​របស់អ្នកវិទ្យាសាស្ត្រដែល​ថា​អាការៈ​លែង​ដឹង​ក្លិន និង​លែង​ដឹង​រសជាតិ​គឺ​ជា​រោគសញ្ញា​ដំបូង​ពេល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ឲ្យ​កាន់តែច្បាស់ជាងមុន

យោង​តាម​ការ​សិក្សា​នេះ វេជ្ជបណ្ឌិត Carol Yan អ្នក​ឯកទេស​ផ្នែក​ត្រចៀក​ច្រមុះ​និង​បំពង់ក ហើយ​ក៏​ជាអ្នក​ជំនាញ​ផ្នែក​វះកាត់​ក្បាល និង​ក​នៅ​សកលវិទ្យាល័យ កាលីហ្វ័រញ៉ា (University of California, San Diego Helath) បាន​លើក​ឡើង​ថា​ប្រសិន​ជា​មាន​អាការៈ​លែង​ដឹង​ក្លិន និង​រសជាតិ យើងអាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស COVID-19

អ្នក​ស្រី​បាន​បន្ត​ទៀត​ថា​គ្រុនក្ដៅ​នៅ​តែ​ជា​រោគសញ្ញា​ទូទៅ​ដំបូង​នៃ​វីរុស​នេះ ហើយ​ការ​សិក្សា​នេះ​គឺ​ជួយ​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាការៈ​លែង​ដឹង​ក្លិន និង​រសជាតិ​ដែល​ក៏ជា​រោគសញ្ញា​ក្នុង​ដំណាក់​កាល​ដំបូងនេះ​ដែរ​។ អាការៈ​នេះ​មាន​កើត​ឡើង​ជា​រោគសញ្ញា​ដំបូង​នៅ​ក្នុង​ក្រុម​អ្នក​ជំងឺ​ដែល​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ។

ការសិក្សា​នេះ​ធ្វើលើ​អ្នក​ជំងឺ​ ១ ៤៨០នាក់​ដែល​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ និង​បាន​កំពុងតែ​ធ្វើ​តេស្ដ​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ San Diego កាល​ពី​ខែ​មីនា។ ក្នុង​ចំណោម​អ្នក​ជំងឺ​វិជ្ជមាន​វីរុស COVID-19 សរុប​ចំនួន​ ១០២ នាក់ គឺ​មាន ៥៩​នាក់​ស្ថិត​នៅ​ក្នុង​ការ​សិក្សារ​ពី​ការ​បាត់​បង់​ឃានវិញាណ​នេះ។ ក្នុង​នោះ ក៏​មាន​អ្នក​ជំងឺ​ដែល​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន ២០៣​នាក់​ទៀត ក៏​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ ដែរ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ស្រាវ​ជ្រាវ ធ្វើ​ការ​សិក្សា​ថា​តើ​ការ​បាត់​បង​ឃាន​វិញាណ​នេះ​គឺ​មាន​តែ អ្នក​ជំងឺ COVID -19 ឬ​ក៏​អត់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ចំណោម​អ្នក​តេស្ដ​វិជ្ជមាន​វីរុស​COVID-19 ​មាន​ប្រហែល​៦៨%​បាន​និយាយ​ថា​ពួកគេ​មាន​អាការៈ​លែង​ដឹង​ក្លិន និង​៧១%​លែង​ដឹង​រសជាតិ​បើ​ប្រៀប​ធៀប​នឹង​អ្នក​តេស្ដ​អវិជ្ជមាន​គឺ​មាន​១៦% និង​១៧% ប៉ុណ្ណោះ។ ម៉្យាងទៀត ​អាការៈ​លែង​ដឹង​ក្លិន និងរសជាតិ​របស់​អ្នក​ជំងឺ​ COVID-19​​ភាគច្រើន​គឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នក​ជំងឺ​ទាំង​នេះ​បាន​ជាសះស្បើយ​ក្រោយរយៈពេល ​ពីរទៅ​បួន​សប្តាហ៍​ដែល​ជា​រយៈពេល​ដែល​អ្នកទាំង​នោះ​ជា​សះស្បើយ​ពី​ការ​ឆ្លង​វីរុស​ដែរ។

ការ​លែង​ដឹង​ក្លិន និង​រសជាតិ​គួរ​ជា​រោគសញ្ញា​ដំបូង​នៃ​អ្នក​ឆ្លងដែល​មិន​ទាន់​មាន​អាការៈ​ផ្សេងទៀត និង​នៅ​មាន​អារម្មណ៍​ថា​ខ្លួ​ន​ឯង​នៅ​មាន​សុខភាព​ល្អ។ អ្នកស្រី Yan ក៏​សង្ឃឹម​ថា​ការ​សិក្សា​នេះ​អាច​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់បន្ថែម​ទៅ​លើ​​ការតាមដាន​អ្នក​មាន​រោគសញ្ញា​លែង​ដឹង​ក្លិន និង​រសជាតិ​នេះ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    https://www.livescience.com/smell-loss-confirmed-covid-19-symptom.html

    អ្នកអាចចូលចិត្ត

    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    COVID-19 - អ្នកវិទ្យាសាស្ត្រ​ប្រទេស​អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​ការ​ព្យាបាល​ថ្មី​មួយ​ដែល​គេ​សង្ឃឹម​ថា​អាច​ប្រឆាំង​ផលប៉ះពាល់​របស់​ COVID-19 ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    COVID-19-គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អាច​បើក​ឡើង​វិញ​នៃ​វិស័យ​​....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

    COVID-19 - កាល​ពី​ថ្មីៗ​នេះ ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ពី​រោគសញ្ញាថ្មី​របស់ COVID-19 ដែល​បង្ក​ការ​រលាក​សរីរាង្គ​ជា​ប្រព័ន្ធ​ទៅ​លើ​កុមារ​ ប៉ុន្តែ​ពេល​នេះ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

    COVID-19 - ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ​

    ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 23 ខែ​ឧសភា 2020