ក្រសួងចេញលិខិតឲ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការការនាំចូល COVID-19 និងការចម្លងទៅសហគមន៍

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 1 នាទី
Share now

ក្រសួង​សុខាភិបាល​នៅ​ព្រលប់​នេះ បាន​ចេញ​លិខិត​មួយ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្ការ​ការ​នាំ​ចូល​ជំងឺ COVID-19 តាម​ច្រក​ព្រំដែន​មក​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បង្ការ​ការ​ចម្លង​វីរុស COVID-19 ចូល​ទៅ​ក្នុង​សហគមន៍។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល ដែល​ជម្រាប​ជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំង ២៥ នោះ បាន​លើក​ឡើង​នូវ​ហេតុ​ផល​ចាំបាច់ និង​ស្ថានភាព​រាត​ត្បាត​នៃ​ជំងឺ COVID-19 ថា ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ប្រទេស​វៀតណាម​ថ្មីៗ​នេះ បាន​ប្រកាស​ពី​ការ​ចម្លង​ជំងឺ COVID-19 ទៅ​ក្នុង​សហគមន៍ ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង​ដាណាង និង​បា​នរាល​ដាល​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ រួម​ជាមួយ​ស្ថានភាព​នៃ​ការ​ចម្លង​នៅ​លើ​ពិភពលោក​មិន​ទាន់​ធូរស្បើយ។

ក្នុង​លិខិត​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ស្នើ​ឲ្យ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់ ពិសេស​ខេត្ត​ជាប់​ប្រទេស​វៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចាត់​វិធានការ​តឹង​រឹង​មួយ​ចំនួន។

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ក្រសួងបើកភ្លើងខៀវឲ្យរោងភាពយន្ត ដំណើរការឡើងវិញ

COVID-19-ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅថ្ងៃទី០៦ ខែ​សីហា ឆ្នាំ ២០២០ នេះ បាន​ជូន​ដំណឹង​ពីការ​អនុញ្ញាត​ឲ្យ​បើក....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ដបទឹកដោះគោ - កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 06/08/2020 . អាន 2 នាទី

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

មូស​ខ្លា - ​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មូស​ខ្លា​ចេញ​ខាំ​ញឹក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ព័ត៌មាន, ព័ត៌មានជាតិ 06/08/2020 . អាន 2 នាទី

ឮថាមានផ្ទៃពោះញ៉ាំម្រះអត់បានទេ ព្រោះអាចរលូតកូន នោះជារឿងពិតឬអត់?

ម្រះ -កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​យូរ​ហើយ​ថា ពេល​មាន​ផ្ទៃ​ពោះ ឬ​អ្នក​បំបៅ​ដោះ​កូន​មិន​អាច​ញ៉ាំ​អាហារ​ចម្អិន​ពី​ផ្លែ​ម្រះ​បាន​ទេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 06/08/2020 . អាន 2 នាទី

អត្ថបទគួរអាន

បំបៅដោះ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ពពោះ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
COVID-19

ថ្ងៃនេះអ្នកជាសះស្បើយ COVID-19 ៤ នាក់ថែមទៀត និងគ្មានករណីឆ្លងថ្មី

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 1 នាទី
វ៉ាក់សាំងកូវីដ១៩

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី