home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

គ្នាយើងមួយចំនួន​ពិសេសស្រីៗ តែងមានការភាន់ច្រឡំនៅពេលគិតចង់សម្រកទម្ងន់ម្តងៗ ដោយច្រើនគិតថា ដើម្បីសម្រក​ទម្ងន់គួរកាត់បន្ថយការញ៉ាំបាយ ជំនួសមកវិញដោយការញ៉ាំផ្លែឈើ។ ការគិតបែបនេះ អាចត្រូវមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផល​នាំឲ្យគ្នាយើងមួយចំនួនបរាជ័យក្នុងផែនការសម្រកទម្ងន់របស់ខ្លួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់ថា ញ៉ាំបាយ​ក៏អាចសម្រកទម្ងន់បានដែរ ឲ្យតែចេះតិចនិកទាំងបីនេះ។

ញ៉ាំបាយផង សម្រកទម្ងន់ផងអាចជោគជ័យដែរ?

ភាគច្រើននៃរបបអាហារដើម្បីជួយដល់ផែនការសម្រកទម្ងន់ ត្រូវតែកម្រិតការញ៉ាំជាតិកាឡូរីឲ្យបានល្អបំផុត។ មូលដ្ឋានគ្រឹះក្នុងផែនការសម្រកទម្ងន់យើង​ត្រូវតែធ្វើឲ្យមានកម្រិតកាឡូរីទាបបំផុតក្នុងរាងកាយ​តាមរយៈការញ៉ាំអាហារមានកាឡូរីទាបជាងសកម្មភាពដុតកាឡូរីប្រចាំថ្ងៃរបស់យើង។

ហេតុផលនេះហើយ​នាំឲ្យគ្នាយើងមួយចំនួន​សម្រេចចិត្តបោះបង់បាយ ដោយសារបាយ មានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីក្នុងកម្រិតខ្ពស់។

យ៉ាងណា សាកគិតបន្តិចមើលយើងគួរដកបាយចេញពីរបបអាហារយើងទាំងស្រុងពិតមែនអត់? ការដកបាយចេញពីរបបអាហារ ឬមិនដកមិនសំខាន់ទេ សំខាន់បំផុតយើងត្រូវដឹងថា បាយជា​ប្រភេទអាហារមានជាតិខ្លាញ់ទាប ងាយរំលាយ ហើយបាយក៏​ជាធញ្ញជាតិគ្មានជាតិក្លុយទីន(gluten-free) និងសម្បូរទៅដោយពពួកវីតាមីន Bផង​ដែរ ។ អ្វីទាំងនេះ អាចគ្រប់គ្រាន់​ឲ្យ​គ្នាយើងពិចារណាឡើងវិញ ថាតើគួរបោះបង់​បាយ​ពីរបបអាហារ​ឬយ៉ាងណា​ដើម្បីសម្រេច​ផែនការ​សម្រកទម្ងន់របស់​ខ្លួន​នោះ។​

ប៉ុន្តែអ្វីដែលសំខាន់បំផុត អំឡុងពេលសម្រកទម្ងន់ ហើយចង់ញ៉ាំបាយ យើងត្រូវចេះតិចនិកពិសេសទាំង ៣ រៀបរាប់ខាងក្រោម ដើម្បីសុខភាពល្អ សម្រកទម្ងន់ក៏ជោគជ័យ។

អត្ថបទពាក់ព័ន្ធ៖

១- គ្រប់គ្រងកាបូអ៊ីដ្រាតពីបាយ និងអាហារឲ្យបានត្រឹមត្រូវ

គ្រប់ពេលញ៉ាំអាហារជាមួយបាយ ត្រូវតែកម្រិតបរិមាណកាឡូរីដែលយើងញ៉ាំលាយជាមួយបាយ។ ផ្អែកលើតម្រូវការអាហារប្រចាំថ្ងៃរបស់យើង និងប្រភេទអាហារមានកាឡូរី និងកាបូអ៊ីដ្រាតទាប សុទ្ធតែយើងអាចយកមកអនុវត្តបាន ដោយកម្រិតការញ៉ាំតែបាយ និងកុំញ៉ាំអាហារដែលសម្បូរកាបូអ៊ីដ្រាតលាយជាមួយបាយអី ពិសេសក្រោយពេលញ៉ាំបាយរួចតែម្តង។

២- ញ៉ាំបាយជាមួយបន្លែឲ្យបានច្រើន

បាយអាចនឹងធ្វើឲ្យយើងឆាប់ឃ្លានវិញ ជាងអាហារសម្បូរកាបូអ៊ីដ្រាតផ្សេងៗ។ ប៉ុន្តែយើងនៅតែអាចដោះស្រាយបញ្ហាឆាប់ឃ្លានក្រោយញ៉ាំបាយរួច ដោយគ្រាន់តែញ៉ាំបាយជាមួយបន្លែដុត ឬអាំងដែលសម្បូរជាតិកាកសរសៃ ឬប្រូតេអ៊ីន ជាការស្រេច។ អាចពិចារណាញ៉ាំគ្រាប់សណ្តែកជាមួយបាយ ទំពាំងបារាំង (asparagus) ផ្កាខាត់ណាខៀវ ឬក៏អាចញ៉ាំសាច់ទ្រូងមាន់ក៏បាន ព្រោះមិនមានជាតិខ្លាញ់ច្រើននោះទេ។

អត្ថបទពាក់ព័ន្ធ៖

៣- បង្កើតតិចនិកចម្អិនបាយឲ្យមានកាឡូរីទាប

ត្រូវបំភ្លេចវិធីចម្អិនបាយដូចជាឆាបាយជាមួយប័រ អីហ្នឹងទៅ អាចដាំ ឬចំហុយបាយដើម្បីជួយកាត់បន្ថយកម្រិតកាឡូរីឲ្យកាន់តែទាប។

យ៉ាងណា គ្នាយើងក៏ត្រូវចាំដែរថា ការសម្រកទម្ងន់មិនចាំបាច់កម្រិតរបបអាហារយើងក៏បាន ដោយគ្រាន់តែទាមទារការហាត់ប្រាណជាប្រចាំឲ្យបានទៀងទាត់ និងញ៉ាំអាហារឲ្យបានត្រឹមត្រូវតាមពេលវេលា។ ជាមួយគ្នានេះ ការធ្វើសមាធិ ក៏ជាផ្នែកមួយដ៏សំខាន់អាចជួយសម្រកទម្ងន់ប្រកបដោយសុខភាពល្អដូចគ្នា។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ សន សុភា នៅ 17/06/2020
ត្រួតពិនិត្យ​ដោយ ទូច សុខា
x