សម្រាប់កូនដែលបៅទឹកដោះគោម្សៅវិញ ប៉ាម៉ាក់ត្រូវប្រាកដថាកូនបានបៅទឹកដោះគោម្សៅដែលមានបន្ថែមជាតិដែក។ ទឹកដោះគោម្សៅដែលមានជាតិដែកទាប អាចបណ្ដាលឲ្យកូនមានជំងឺស្លេកស្លាំងដោយសារមិនមានជាតិដែកគ្រប់គ្រាន់។

នៅពេលកូនកាន់តែធំ និងអាចញ៉ាំអាហារបានច្រើនមុខ ប៉ាម៉ាក់គួរផ្ដល់អាហារសម្បូរជាតិដែកឲ្យបានសមស្រប។ អាហារសម្បូរជាតិដែកទាំងនោះមានដូចជាសាច់ក្រហម ស៊ុត ដំឡូងបារាំង ប៉េងប៉ោះ សណ្ដែក និងទំពាំងបាយជូរក្រៀមជាដើម។
ក្រៅពីនេះក្នុងគ្រួសារក៏គួរមានទម្លាប់ញ៉ាំក្រូច ឬអាហារសម្បូរវីតាមីន C ផ្សេងទៀតដែរ។ ទោះបីជាបន្លែបៃតងមានជាតិដែកច្រើនក៏ពិតមែន តែថាជាតិដែកក្នុងបន្លែមានទម្រង់ដែលរាងកាយពិបាកបឺតស្រូប តែវីតាមីន C អាចជួយឲ្យរាងកាយយើងស្រូបជាតិដែកពីបន្លែងទាំងបានល្អ។
អត្ថបទគួរអាន៖
រោគសញ្ញាខ្វះជាតិដែកលើកុមារ
ដោយសារតែជាតិដែកមានសារសំខាន់ក្នុងការដឹកនាំអុកស៊ីសែនពីសួតទៅកាន់សរីរាង្គផ្សេងទៀតនៃរាងកាយ និងការលូតលាស់របស់កុមារ។ នៅពេលពេលកូនខ្វះជាតិដែកអាចស្ដែងចេញនូវរោគសញ្ញាមួយចំនួនដូចជាខ្សោយ វិលមុខ ស្បែកស្លេកស្លាំង ឈឺក្បាល ឬករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបេះដូងលោតញាប់ ឬសន្លប់ក៏មាន។
បើសិនជាកូនមានលេចចេញរោគសញ្ញាគួរឲ្យសង្ស័យថាមានជំងឺស្លេកស្លាំង ប៉ាម៉ាក់គួរនាំកូនជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ការទទួលបានការព្យាបាលត្រឹមត្រូវ បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារក៏អាចឆាប់បាត់ទៅវិញដែរ។