របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

របបអាហារ

អាថ៌កំបាំងចេកទុំ អ្នកចូលចិត្តហាត់ប្រាណ ឬលេងកីឡាគួរដឹង

បើ​និយាយ​ដល់​ផ្លែ​ចេក គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព ជា​ផ្លែ​ឈើ​មាន​ជាតិ​សរសៃ​ជួយ​ដល់​ប្រ​ព័ន្ធរំលាយអាហារ និង​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ​ជា​ច្រើន​ទៀត​ជាដើម។ ចុះ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ចេក​ទុំ​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​​អ្នក​លេង​កីឡា ឬ​ហាត់​ប្រាណ?​ ១.សម្បូរ​ដោយ​កាបូអ៊ីដ្រាត​ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ ក្រៅពី​រសជាតិ​ឆ្ងាញ់ ចេក​ក​មួយ​ផ្លែ​អាច​មាន​កាបូអ៊ីដ្រា​តប្រហែល​​២៧​ក្រាម។ កាបូអ៊ីដ្រាត​​អាច​បំប្លែង​ទៅជា​ជាតិ​ស្ករ​ ដែល​ជា​ប្រ​ភព​សំខាន់​សម្រាប់​បង្កើន​ថាម​ពល​ដល់​រាង​កាយ​។​ ការ​ទទួល​បាន​ជាតិ​កាបូអ៊ីដ្រាត​ អាច​ជួយ​បង្កើន​កា​រ​រក្សាទុក​នូវ​ជាតិ​glycogen​ ក្នុង​ទម្រង់​ជា​គ្លុយ​កូស​​នៅ​ក្នុង​សាច់​ដុំ និង​ថ្លើម ទុក​ប្រើ​សម្រាប់​ផ្ដល់​ថាមពល​​ពេល​មនុស្ស​យើង​ហាត់​ប្រាណ ឬ​លេង​កីឡា​ផ្សេង​។​ ញ៉ាំ​ផ្លែ​ចេក​មុន​ពេល​ហាត់​ប្រាណ ​យើង​នឹង​ទទួល​បាន​កាបូអ៊ីដ្រាត ដែល​អាច​ជួយ​ឲ្យ​យើង​ហាត់​ប្រាណ ដូច​ជា​ជិះកង់ រត់ត្រឹកៗ​បាន​យូរ។​ យ៉ាង បើ​គ្នា​យើង​ណា​ មាន​បញ្ហា​មិន​ចង់​ឲ្យ​ឡើង​ជាតិ​កាបូអ៊ីដ្រាត ចេក​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​អាហា​រសម្រន់​មុន​ហាត់​ប្រាណ​នោះ​ទេ​។ ៣.ងាយ​ស្រួល​រំលាយ​ ក្រៅពី​មាន​ជាតិ​បូអ៊ីដ្រាត​ហើយ ផ្លែចេក​ក៏​សម្បូរ​ជាតិ​សរសៃ​ដូច​គ្នា។ ជាតិ​សរសៃ​ជួយ​ពន្យឺត​ការ​ស្រូប​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម និង​ជួយ​កោសិកា​របស់​យើង​រក្សា​លំនឹង​ជាតិ​ស្ករ​​ជំរុញ​ដល់​ការ​ហាត់​ប្រាណ​​ទៀត​ផង​។ ក្រៅពី​នេះ ចេក​ទុំ​ក្រៅពី​សម្បូ​រ​ដោយ​ការបូអ៊ីដ្រាត ក៏​មាន​ជាតិខ្លាញ់​ទាប​ ជួយ​ឲ្យ​មា​នភា​ព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ ជា​ងអាហារ​ផ្សេង​ទៀត​។ ចេក​ទុំ​​ ក្រៅពីផ្ដល់​ថាមពល​ឲ្យ​យើង​ហាត់​ប្រាណ​បាន​យូរ ក៏​ជួយ​មិន​ឲ្យ​យើង​ឡើង​ទម្ងន់​ផង​ដែរ​។​ ៣.សម្បូរ​ប៉ូតាស្យូម​ ​ចេក​ទុំ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ ដោយ​ថា​ចេក​មួយ​ផ្លែ​អាច​មាន​ប៉ួ​តាស្យូម​ចន្លោះ​ពី​១០​ទៅ​១៤​ភាគ​រយ​នៃ​តម្រូវ​ការប្រ​ចាំ​ថ្ងៃ​។ ប៉ូតាស្យូម​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាម ដំណើរ​ការ​ប្រ​ព័ន្ធ​ប្រសាទ និង​គ្រប់​គ្រង​លំនឹង​សារធាតុ​រាវ​ក្នុង​ខ្លួន​មនុស្ស​យើង​ ហើយ​ក៏​ជួយ​ដល់​សុខ​ភាព​សាច់ដុំ និង​ចលនា​កន្ទ្រាក់​របស់​សាច់ដុំ​។ ​ដូច​នេះ​ហើយ បាន​ជា​អ្នក​បញ្ចេញ​កម្លាំង​ពល​កម្ម​ច្រើន គួរ​ញាំ​អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូប​ដូច​ជាផ្លែ​ចេក​ទុំ​​ជា​ដើម ព្រោះ​ថា​បើ​ខ្វះ​ជាតិ​ប៉ូតាស្យូមអាច​ធ្វើ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​កើតឡើង​។


លើសទម្ងន់

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?

មនុស្ស​រាល់​គ្នា​តែង​តែ​​ស្រមៃ​ចង់​បាន​​​រាង​កាយ​សម​សួន​​​ដែល​គួរ​ឲ្យ​ទាក់​ទាញ​។​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ទៅ​វិញ​ នៅ​ពេល​ដែល​អ្នក​ខ្លះ​ចង់​តម​អាហារ​ មិន​ហ៊ាន​ញ៉ាំ​នេះ​ មិន​ហ៊ាន​ញ៉ាំ​នោះ​ ព្រម​ទាំង​ហាត់​ប្រាណ​ថែម​ទៀត​ តែ​បែរ​ជា​ធាត់​ជ្រុល​។​ រីឯ​អ្នក​ខ្លះ​​វិញ​ អាច​ញ៉ាំ​គ្រប់​យ៉ាង​ ​តែ​រាង​នៅ​តែ​ស្លីម​​ដដែល​។ តើ​ពួកគេ​មាន​អាថ៌កំបាំង​អ្វី​ទៅ?​ ហើយ​តើ​ពួកគេ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​​យ៉ាង​ដូច​ម្តេច​ខ្លះ​? យ៉ាង​ណា​មិញ​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់​តែ​សោះ​ ដូចជា​កត្តា​ហ្សែន​ អាហារូបត្ថម្ភ​ និង​ទម្លាប់នៃការញ៉ាំ​​ជាដើម​ ហើយ​វា​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ​ផ្ទាល់​​តែ​ម្តង​។ ​ជាមួយ​គ្នា​នេះ​ដែរ​ កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រភេទ​រូបរាង​កាយ​ ​ឬ​ការ​ដុត​រំលាយ​អាហារ​នោះ​ទេ​។ ​​ទោះបី​ជា​មាន​មនុស្ស​ជាច្រើន​​ញ៉ាំ​​អ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​​​ហើយ​មិន​ឡើង​ទម្ងន់​ ​នោះ​​មិន​មាន​ន័យ​ថា​ពួក​គេ​ញ៉ាំ​ច្រើន​ជាង​យើង​ឡើយ​។ ឧទាហរណ៍​នារី​ម្នាក់​នោះ​ញ៉ាំ​ការ៉េម​រាល់​ថ្ងៃ​ តែ​គាត់​ញ៉ាំ​អាហារ​ដទៃ​ទៀត​តិច​តួច​ប៉ុណ្ណោះ​ ឬ​​នៅ​ពេល​ដែល​​គាត់​ញ៉ាំ​អាហារ​ គាត់មាន​ទម្លាប់​ញ៉ាំ​យឺត​ៗ​ ហើយ​ឆាប់​ឆ្អែត​​ជា​ដើម​។ ១.កម្រិត​កាឡូរី​ទាប និង​ធ្វើ​ចលនា​ច្រើន​ ​​វេជ្ជ​បណ្ឌិត​ Frank Greenway ប្រធាន​ផ្នែក​បុគ្គលិក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ Pennington ​​មាន​ប្រសាសន៍​ថា​ បើ​យើង​វាស់​កម្រិត​កាឡូរី​របស់​​ពួកគាត់​ យើង​អាច​នឹង​ដឹង​ថា ​ពួក​គាត់​អាច​មិន​ញ៉ាំ​ច្រើន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ​។ ​ ​​​សកម្មភាព​​​រាងកាយ​ ​ក៏​អាច​ធ្វើ​ឲ្យ​​មាន​​ភាព​ខុស​គ្នា​បាន​ដែរ​ ប៉ុន្តែ​​មិន​មែន​សំដៅ​ទៅ​លើ​ការ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ឡើយ​។​ អ្នក​ខ្លះ​​ធ្វើ​ចលនា​ច្រើន​ ទោះ​បី​ជា​គាត់​មិន​មែន​ជា​អ្នក​កីឡា​ក៏​ពិត​មែន​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ចលនា​ច្រើន​ រាងកាយ​របស់​គាត់​ក៏​​ដុត​រំលាយ​អាហារ​ឆាប់​រហ័ស​ផង​ដែរ​​។​ ២. ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​ ​​មួយ​វិញ​ទៀត​ មាន​ភស្តុតាង​ខ្លះ​បាន​បង្ហាញ​ថា​ ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​ជាមួយ​នឹង​​ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​តាំង​ពី​កំណើត​ បើ​ទោះ​បី​ជា​​ពួកគាត់​​មិន​​បាន​ហាត់​ហាត់​ប្រាណ​សោះ​ក៏​ដោយ​។​ ​ការ​បញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​អ័រម៉ូន​ដែល​ចរាចរ​នៅ​ក្នុង​ឈាម​របស់​យើង​ ​បាន​ធ្វើ​អន្តរកម្ម​ដើម្បី​​ឲ្យ​យើង​ដឹង​​នៅ​ពេល​ដែល​យើង​ឃ្លាន​ ឬ​ឆ្អែត ​​ដែល​នេះ​ហៅថា​ប្រព័ន្ធ​បញ្ជា​​នៃ​ចំណង់​អាហារ​ ហើយ​វា​អាច​មាន​លក្ខណៈ​រំញោច​​ខ្លាំង​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​​ជាង​អ្នក​ឯ​ទៀត​។​​ ៣. […]


អាហារូបត្ថម្ភ

ប្រយោជន៍សុខភាព ៨ យ៉ាង ញ៉ាំទឹកឃ្មុំ​មុនចូលគេង (វីដេអូ)

យើង​គ្រប់​គ្នា​អាច​នឹង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ខ្លះ​ហើយ​ថា​ទឹកឃ្មុំ​អាច​សម្រួល​ដល់អាការៈ​ជំងឺ​ផ្ដាសាយ និង​ផ្តល់​សំណើម​ដល់​ស្បែក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ថា​អ្នកវិទ្យាសាស្ត្រ​ហៅ​ទឹកឃ្មុំ​ជា​កំពូល​អាហារ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ដែល​យើង​មិន​ដែល​បាន​ដឹង។ យើង​តែង​យក​ទឹកឃ្មុំ​ទៅ​លាយ​នឹង​អាហារ​ផ្សេង​ តែ​គ្រាន់​តែ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​មុន​ចូល​គេង​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​​ដល់​សុខភាព។ ១. គេង​លក់​ស្រួល​ ទឹកឃ្មុំ​ផ្ទុក​សារធាតុ tryptophan ​ជា​អ័រម៉ូន​ដែល​ជួយ​បន្ធូរ​អារម្មណ៍ និង​ផ្តល់​សញ្ញា​ឲ្យ​រាងកាយ​ថា​ដល់​ពេល​ចូល​គេង​ហើយ។ ទោះបីជា​រាងកាយ​ត្រូវការ​អាស៊ីដអាមីណូ​នេះ ប៉ុន្តែ​រាងកាយ​មិន​អាច​ផលិត​អាស៊ីដអាមីណូ​ដោយ​ខ្លួន​ឯងទេ។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ទទួល​ពី​របប​អាហារ​​រួមមាន​ទឹកឃ្មុំ​ជាដើម។ ពេល​ខ្លះ​យើង​អាចភ្ញាក់​កណ្ដាល​យប់ នេះ​មក​ពី​អំឡុងពេល​គេង​ ខួរក្បាល​ត្រូវការ​សារធាតុ​ glycogen និង​បង្ក​ឲ្យ​ក្រពេញ​ aldrena បញ្ចេញ​អ័រម៉ូន adrenaline​ និង​cortisol ដែល​ធ្វើឲ្យ​យើង​មិន​អាចគេង​បាន។ ដោយ​ទឹកឃ្មុំ​មាន​សារធាតុ glycogen ដែល​ខួរក្បាល​ត្រូវការ ដូចនេះ​ការ​ញ៉ាំ​ទឹកឃ្មុំ​មុន​គេង​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ២. បញ្ចុះ​សម្ពាធឈាម សម្ពាធឈាម​ខ្ពស់​គឺ​ជា​កត្តា​មួយ​នៃ​ហានិភ័យ​ជំងឺ​បេះដូង។ ហេតុ​នេះ​ហើយ​ការ​រក្សា​លំនឹង​សម្ពាធឈាម​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ចៀសវាង​ជំងឺ​បេះដូង។ ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បញ្ចុះ​សម្ពាធឈាម ហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ពេល​យប់​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ការ​ការ​លើស​សម្ពាធឈាម។ ៣. បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់ នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មាន​កម្រិត​ខ្ពស់នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ក៏​កើន​ឡើង​ដែរ។ ទឹកឃ្មុំ​គឺ​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​រាងកាយ​បាន​ដោយ​ជួយ​សម្អាត​ខ្លាញ់​ដែល​មិន​ចាំបាច់​ចេញ​ពីក្នុង​ឈាម។ ៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ទឹកឃ្មុំ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ឲ្យ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​បាក់តេរី ផ្សិត និង​វីរុស​ផ្សេងៗ។ បន្ថែម​ពី​នេះ​ទៀត ការ​ញ៉ាំ​ទឹកឃ្មុំ​រាល់​យប់​គឺ​ជួយ​ដល់រាង​កាយ​បន្ថែម​ការ​ការពារ​បែប​ធម្មជាតិ ហើយ​យើង​ក៏​អាច​ប្រើ​ទឹកឃ្មុំ​​ទៅ​លើ​របួស​បាន​ដែរ។ ៥. ដុត​ជាតិ​ខ្លាញ់​លឿន​ជាង​មុន ទឹកឃ្មុំ​បង្កើន​ការ​ធ្វើ​មេតាបូលីស​ដោយ​បង្កើត​សកម្មភាព​កម្ដៅ​នៅ​ក្នុង​រាងកាយ។ នេះ​មាន​ន័យ​ថា​ទឹកឃ្មុំ​បង្កើន​ចលនា​​ឈាម​រត់​ដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​ដល់​ការ​ដុត​ជាតិ​ខ្លាញ់។ ៦. បំបាត់​អាការៈ ក្អក ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​។ ដូចនេះហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់យប់​ យើង​អាច​បន្ថយ​ការ​រលាក​នៅ​បំពង់ក​ និង​ចៀសវាង​អាការៈ​ក្អក​បាន។ លើសពីនេះ​ទៀត ទឹកឃ្មុំ​គឺ​សារធាតុ​ប្រឆាំង​បាក់តេរី​ដ៏​ល្អ​មួយ​ដែល​ជួយ​ប្រឆាំង​នឹង​បាក់តេរី​​នៅ​នឹង​បំពង់​ក។ […]


របបអាហារ

អាហារ​ ​៥​ប្រភេទ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​យើង​កាន់​តែ​ឆ្លាត​វៃ​​

​​ខួរក្បាល​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ នៅ​ក្នុង​រាងកាយ​មនុស្ស​យើង​ ដែល​ធ្វើការ​​យ៉ាង​សកម្ម​​២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ សូម្បី​តែ​ពេល​ដែល​យើង​គេង​លក់។​ ​​ពិត​ណាស់​ គ្នា​យើង​ប្រហែល​ជា​បាន​ធ្វើ​​​សកម្មភាព​ផ្សេង​ៗ​ដើម្បី​បញ្ចូល​ថាមពល​ទៅ​ក្នុង​ខួរ​ក្បាល​ ដូចជា​ការ​គេង​គ្រប់​គ្រាន់​ ​និង​ធ្វើ​លំហាត់​ប្រាណ​ជាដើម​។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ យើង​មិន​អាច​មើល​រំលង​ការ​ញ៉ាំ​អាហារ​ល្អ​​ៗ​នោះ​ទេ។ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​​អាហារ​ទាំង​៥ប្រភេទ​នេះ​ ​ដើម្បី​​ជួយ​បង្កើន​អនុភាព​​ខួរក្បាល​ ក៏​ដូចជា​​​​ធ្វើ​ឲ្យ​ខួរក្បាល​យើង​​បំពេញ​​​មុខងារ​​កាន់​តែ​ប្រសើរ​ជាង​មុន​​។ ១. ស៊ុត ជា​ការ​ពិត​ណាស់​ ស៊ុត​​ផ្ដល់​​អត្ថប្រយោជន៍​​ជាច្រើន​​ដល់​សុខភាព​​ ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​។​​ យើង​អាច​ចម្អិន​ម្ហូបអាហារ​ជាមួយ​នឹង​ស៊ុត​បាន​ច្រើន​យ៉ាង​ ​​ ហើយ​វា​ក៏​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ។​ ២. គ្រាប់ធញ្ញជាតិ​ និង​សូកូឡា គ្រាប់​ធញ្ញជាតិ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​E ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។ ​តាម​ការ​សិក្សា​ខ្លះ​​ បាន​បង្ហាញ​ថា​ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​​បង្កើន​​ការ​ចងចាំ​ នៅ​ពេល​ដែល​យើង​​មាន​អាយុ​កាន់​តែ​ច្រើន​។ ចំណែក​ឯ​សូកូឡា​ពណ៌ខ្មៅ​វិញ​ វា​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​​ទេ​ ថែម​ទាំង​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​​ផង​ដែរ​។ ៣. សាច់​ត្រី ​សាច់​ត្រី​​មាន​ផ្ទុក​​​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​​ ហើយ​​ក៏​​ផ្ដល់​នូវ​អាស៊ីដ​ខ្លាញ់​អូមីហ្គា៣​​ ដែល​​ជា​ខ្លាញ់​ជំនួយ​ដល់​​សុខភាព​ ក៏​ដូចជា​​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ អាស៊ីដ​ខ្លាញ់​អូមីហ្គា៣ ​ក៏​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ ព្រមទាំង​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ៤. បន្លែ​បៃ​តង​​ បន្លែ​ខៀវ​មាន​សារប្រយោជន៍​យ៉ាង​​ច្រើន​ដល់​រាងកាយ​យើង​។​ វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា​ ​ជំនួយ​ឆ្អឹង​ ​កាត់​បន្ថយ​ស្រ្តេស​ ក៏​ដូចជា​ប្រឆាំង​នឹង​ភាព​ចាស់​ជាដើម​​។ លើស​ពី​នេះ​ បន្លែ​ខៀវ​​ក៏​ជួយ​ទ្រទ្រង់​ដល់​ការ​ចងចាំ​ និង​ជា​អាហារ​​​បំប៉ន​ដល់​ពេញ​និយម​មួយ​សម្រាប់​​ថាមពល​ខួរ​ក្បាល​ផង​ដែរ​។​ ៥. តែ​បៃតង ​​​​​យើង​បាន​ដឹង​ហើយ​ថា​ តែ​បៃតង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ពិសេស​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​​ […]


អាហារូបត្ថម្ភ

ប្រយ័ត្នបន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យងប្រភេទនេះ ប្រឈមខ្ពស់នឹងកើតមហារីកថ្លើម

រាង​កាយ​មនុស្ស​យើង​ត្រូវ​ការ​ចំណី​អាហារ​ដើម្បី​ការ​លូតលាស់ តែ​យើង​ក៏​មិន​ត្រូវ​ញ៉ាំ​ដោយ​មិន​ខ្វល់​ថា អាហារ​ណា​គួរ​ ឬ​មិន​គួរ​ញ៉ាំ​នោះដែរ។ តាម​ការ​ពន្យល់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក ចំណី​អាហារ​ខ្លះ​ក៏​ផ្តល់​ផល​មិន​ល្អ ឲ្យ​យើង​ខូច​សុខភាព ឲ្យ​យើង​កើត​ជំងឺ​មហារីក។ លោក​វេជ្ជបណ្ឌិត​ថា ចំណី​អាហារ​ខាង​ក្រោម​នេះ បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ថ្លើម ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ចៀសវាង។ ១. ជ្រក់ ជា​ទូទៅ​ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ញ៉ាំ​ជ្រក់​ណាស់ លោក​វេជ្ជបណ្ឌិត​ថា យើង​ស្រមៃ​មើល​ជ្រក់​ដែល​ដាក់​ក្នុង​កែវ មាន​ទឹក​ដែល​មាន​រសជាតិ​ប្រៃ​ជូរ​ហឹរ តែ​បើ​យើង​សង្កេត​នៅ​ពី​លើ​ទឹក​ជ្រក់​នោះ​មាន​ដុះ​ផ្សិតសៗ ដែល​ផ្សិត​នោះ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ថា មិន​មែន​ផ្សិត​ទាំង​អស់​សុទ្ធ​តែ​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​​ផ្សិត​​ក្នុង​ជ្រក់​នោះ​មាន​ផ្សិត​ម្យ៉ាង​ឈ្មោះ Belta Alpha Toxin ដែល​ផ្សិត​ប្រភេទ​នេះ​បង្ក​ការ​ពុល​ទៅ​លើ​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម​ខ្ពស់។ ២. ត្រី ខ្ចៅ ខ្យង តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​រូប​នេះ នៅ​ប្រទេស​កម្ពុជា​យើង ត្រី​ទឹក​សាប​យើង​ខ្លះ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និងខ្ចៅ ខ្យង មាន​ប៉ារ៉ាស៊ីត​ម្យ៉ាង​ដែល​មាន​ក្នុង​សាច់​ត្រី និង​ខ្ចៅ​ខ្យង ដែល​ពេល​យើង​ទិញ​ត្រី​មក​វះ​ទៅ​ឃើញ​ជាតិ​ឡើង​ពណ៌​ខ្មៅៗ ដែល​ត្រី​ខ្លះ​អត់​អី​ទេ ត្រី​ខ្លះ​ទៀត​មាន​ដង្កូវ​ប៉ារ៉ាស៊ីត។ លោក​វេជ្ជបណ្ឌិត​ថា ដង្កូវ​ប៉ារ៉ាស៊ីត​នោះ​ពេល​យើង​ញ៉ាំ​ចូល​ទៅ វា​ចូល​ទៅ​ទុំ​នៅ​ក្នុង​សាច់​ថ្លើម​រយៈពេល​យូរ​ទៅ អាច​កើត​ជំងឺ​មហារីក​ថ្លើម។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា មាន​បង​ប្អូន​យើង​នៅ​ក្រចេះ ស្ទឹងត្រែង អ្នក​ខ្លះ​ឃើញ​មាន​ឡើង​ពោះ​ធំៗ ដែល​នេះ​មិន​មែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ ថៃ ឡាវ ក៏​មាន ភូមា​ក៏​មាន។ […]


លើសទម្ងន់

ពិតអត់ អ្នកផឹកខូឡាជែនធ្វើឲ្យឡើងទម្ងន់?

បច្ចុប្បន្នអ្នកដែលចង់បានស្បែកស្អាតជាងមុន ​បាន​ងាក​មក​ប្រើ​ផលិតផល​ខូឡាជែន​ជំនួយ​ឲ្យ​ស្បែក​ឲ្យ​ត្រឡប់​មក​ស្រស់​ថ្លា មាន​សំណើម និង​ហាប់​ណែន​ឡើង​វិញ។ ប៉ុន្តែ​ក្រោយ​ប្រើប្រាស់​​មួយ​រយៈ មាន​ការ​លើក​ឡើង​ជា​សំណួរ​ថា តើ​ការ​ផឹក​ខូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បញ្ជាក់​ថា​ខូឡាជែន​ជា​ប្រូតេអ៊ីន​មាន​ច្រើន​បំផុត​ក្នុង​ខ្លួន​មនុស្ស​យើង​នៅ ឆ្អឹង សាច់ដុំ សរសៃពួរ សក់ ក្រចក។ ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។ ចំណែក​សំណួរ​ដែល​សួរ​ថា តើ​ការ​ផឹក​កូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​អត់ ចម្លើយ​គឺ​មិន​បណ្ដាល​ឲ្យ​ធាត់​ទេ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​ធ្វើឲ្យ​ឡើង​ទម្ងន់ គឺ​មកពី​យើង​ញ៉ាំ​កាឡូរី​ច្រើន​ជាង​អ្វី​ដែល​ដុត​យើង​ដុត ហើយ​កូឡាជែន​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ពេក​នាំឲ្យ​ធាត់​ទេ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា ពេល​យើង​កាន់តែ​ចាស់​កម្រិត​ខូឡាជែន​ចាប់ផ្ដើម​ចុះ​ខ្សោយ​ហើយ​ប៉ះពាល់​មិនត្រឹម​ស្បែក​ជ្រីវជ្រួញប៉ុណ្ណោះទេថែមទាំង ធ្វើឲ្យឡើង​ទម្ងន់ និង​ឈឺ​សន្លាក់។ តែ​ខូឡាជែន​ដែល​យើង​ផឹក​នោះ បើ​ផលិត​តាម​ស្ដង់ដារ និង​មាន​ក្រុមហ៊ុន​ដែល​ទទួល​ស្គាល់​ច្បាស់លាស់ បែរជាជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។ លោក​បន្ថែម​ទៀត​ថា ខូឡេជែន​ពិត​ជា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ស្រក​ទម្ងន់​ប្រកបដោយផាសុកភាព។ ខូឡាជែន​គឺជា​ប្រូតេអ៊ីន​ជាច្រើន ហើយ​ជួយ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ឆ្អែតអាហារ​បាន​យូរ។ លើស​ពី​នេះ​ទៅ​ទៀត​វា មិន​ដូច​ផលិតផល​ដែល​ជួយ​សម្រក​ទម្ងន់​នោះ​ទេ ខូឡាជែន​មិន​មាន​សារធាតុ​បំពេញ​អ័រម៉ូន​អាស៊ីដ​ទម្រង់​នៃ​ការ​កែច្នៃ ឬ​ជាតិ​ផ្អែម​គីមី​ទេ ដូច្នេះ​វា​មិន​រំខាន​ដល់​ចង្វាក់ និង​ដំណើរ​ការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ទេ។


រូបមន្តសុខភាព

ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ក្នុង​នោះ​ប្រមាត់​ត្រី​ត្រូវ​ក៏​ត្រូវ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ តែ​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា​សារធាតុ 5α cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ក្នុង​នោះ​ប្រមាត់​ត្រី​ពុល​នៅ​កម្ពុជា​មាន​២ បង្ក​ការ​ពុល​ញឹកញាប់​ជាងគេ​មាន៖ - ប្រមាត់​ត្រី​ក្អែក - ប្រមាត់​ត្រី​ត្រសក់ រោគសញ្ញា​គឺ​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ។ អ្នក​ជំងឺ​ភាគច្រើន​កើត​មាន​អាការៈ​ឈឺពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នក​ជំងឺ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ពុល​តម្រង​នោម​ដូចជា ហើម នោម​តិច ឬ​គ្មាន​​ទឹកនោម (ពេល​ខ្លះ​អាច​មាន​រោគសញ្ញា​ពុល​ថ្លើម​ផងដែរ​ដូចជា ភ្នែក​ និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម)។ ចំពោះ​ការ​ព្យាបាល​វិញ រាល់​មាន​ករណី​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​បន្ទាន់។


របបអាហារ

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

បើ​យើង​និយាយ​ពី​ស៊ុត​ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ជា​អាហារ​ងាយ​រក តែ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យើង​។ មិន​បាច់​និយាយ​ដល់​ប្រ​យោជន៍​សុខ​ភាព​ផ្សេង​ទៀត យើង​និយាយ​តែ​ពី​គុណ​ប្រ​យោជន៍​របស់​ស៊ុត​លើ​ការ​ចងចាំ ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រំលង​ស៊ុត​ពី​របប​អាហារ​បាន​ដែរ​។​ ស៊ុត​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អ្នក​ជំនាញ​ខាង​សុខ​ភាព​​ជឿ​ថា​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​មាន​ផល​ល្អ​ដល់​អង្គ​ចងចាំ និង​អារម្មណ៍​របស់​មនុស្ស​យើង​។ ក្រៅពី​នេះ​សារធាតុ​ choline មាន​ក្នុង​ស៊ុត ក៏​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល​​​ផ្នែក​ចងចាំ​មាន​សុខភាព​​​ល្អ​។ ​​​​​តាម​ការ​សិក្សា​ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​ទទួល​បាន​សារធាតុ​choline គ្រប់​គ្រាន់​ពី​របប​អាហារ​នោះ​ទេ។ បើ​តាម​ការ​ណែ​នាំ សម្រាប់​មនុស្ស​ស្រី​គួរ​ទទួល​បាន​សារធាតុ​ choline ៤២៥​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ចំណែក​មនុស្ស​ប្រុស​វិញ​គួរ​ទទួល​បាន​សារធាតុ​ choline ៥៥០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​សារធាតុ​choline នៅ​ក្នុង​ផ្នែក​ពណ៌លឿង​របស់​ស៊ុត​មួយ​គ្រាប់​មាន​ចំនួន​១១២​មិល្លីក្រាម​។ ជា​ការ​ណែ​នាំ​​មនុស្ស​យើង​មាន​សុខភាព​ល្អ​ធម្មតា​ គួរ​ញ៉ាំ​ស៊ុត​មិន​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ និង​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​លើ​ស​ពី​៣​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​។ ​ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ស៊ុត​នៅ​មាន​ផ្ទុក​​វីតាមីន​Bដែល​ជា​វីតាមីន​​​ដើរ​តួនាទី​សំខាន់​​ដល់​សុខភាព​ខួរក្បាល​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​ជួប​បញ្ហា​​ធ្លាក់​ចុះ​​វីតាមីនB រួម​មានហ្វូឡាត និង​វីតាមីន B12 អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​។ បញ្ហា​ធ្លាក់​ចុះ​នៃ​ ហ្វូឡាត ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​វង្វេងតែ​ការ​សិក្សា​ថា​ការ​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទអាសុីដហ្វូលិក​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ចុះ​នៃ​កម្រិត​ចង​ចាំ​នេះ​បាន​។ ដូច​នេះ​ហើយ បាន​ជា​គេ​ថា​ស៊ុត​ជា​ប្រភព​នៃ​វីតាមីន​B និង choline ដែល​សុទ្ធ​តែ​សំខាន់​សម្រាប់​ដំណើរ​ការ និង​ការ​លូត​លាស់​​ខួរ​ក្បាល ក៏​ដូច​ជា​គ្រប់​គ្រង​អារម្មណ៍​របស់​មនុស្ស​យើង​។


របបអាហារ

គុណប្រយោជន៍​សុខភាព ​៣យ៉ាងពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

បាយ ត្រូវ​បាន​មនុស្សជាតិ​យើង​​ជ្រើស​រើស​ជា​អាហារ​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ គ្នា​យើង​ដឹង​ទេ​ នៅ​ប្រ​ទេស​ចិន​​​គេ​រក​ឃើញ​​ថា​មនុស្ស​បាន​​ប្រើ​​ឧបករណ៍​កសិកម្ម​ ​តាំង​ពី​៨០០០​ឆ្នាំ​មុន​មក​ម្លេះ ហើយ​ប្រ​ភេទ​ស្រូវ​ខ្លះ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​តាំង​ពី​២០០០​ឆ្នាំ​មុន​នេះ​ទៅ​ទៀត​។​។ គិត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ជាតិ​សាសន៍​មិន​តិច​ជាង​១០០​ទេ ដែល​បាន​យក​បាយ​ជា​អាហារ​គោល ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ផល​ប្រ​យោជន៍​ដែល​មាន​នៅ​ក្នុង​អង្ករ​សម្រួប​ ព្រោះ​ថា​អង្ករ​ប្រ​ភេទ​នេះ​មាន​ការ​កែ​ច្នៃ​តិច និង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​​ចិញ្ចឹម​ច្រើន​។ បើ​អ៊ីចឹង​អង្ករ​សម្រូប​មាន​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​សុខ​ភាព​អ្នក​ញ៉ាំ?​ សម្បក​ខាងក្រៅ​របស់​អង្ករ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​រ៉ែ ច្រើន​ប្រភេទ។ សម្បក​ខាង​ក្រៅ​នេះ​ នឹង​បាត់​បង់​នៅ​ពេល​​គេ​យក​ស្រូវ​​ចូល​កែ​ច្នៃ​ក្នុង​​រោង​ម៉ាស៊ីន​​ផលិត​ជា​អង្ករ​ស ខណៈ​អង្ក​រសម្រូប​នៅ​មាន​សម្បក​ទាំងនេះ ដែល​នាំ​ឲ្យ​អង្ក​រ​សម្រូប​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​ជាង​អង្ករ​ស​។​ ១.កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹកនោម​ផ្អែម​ ​អង្ករ​សម្រូប​មាន​សន្ទស្សន៍​កម្រិត​ជាតិ​ស្ករទាប ដែល​នេះ​មាន​ន័យ​ថា​មិន​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​របស់​យើង​ឡើង​ពេល​ញ៉ាំ​។ ការសិក្សា​បង្ហាញ​ថា យើង​ញ៉ាំ​បាយ​ពី​អង្ករ​សម្រូប​បី​ពេល​ក្នុង​មួយ​ថ្ងៃ ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ បាន​ដល់ទៅ​៣២​ភាគ​រយ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា ការ​ញ៉ាំ​បាយ​ពី​អង្ករ​ស បាន​​បង្កើត​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ដោយ​ថា​អ្នក​ញ៉ាំ​បាយ​ពី​អង្ករ​ស​ច្រើន​អាច​មាន​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​១៧​ភាគរយ​ ច្រើន​ជាង​អ្នក​មិន​សូវ​ញ៉ាំ​អង្ករ​ប្រភេទ​នេះ​។​ ២.ជួយ​សុខភាព​បេះដូង សារធាតុ​ចិញ្ចឹម​ល្អៗ​នៅ​ក្នុង​អង្ករ​សម្រួប​ជួយ​រក្សា​សុខភាព​​បេះ​ដូង​របស់​យើង​ឲ្យ​នៅ​ល្អ​។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ អង្ករ​សម្រូប​​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ខ្ពស់ ដែល​អាច​ជួយ​យើង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។ ជា​រួម ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​អង្ករ​សម្រូប​ ឬ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដល់ទៅ​២២ភាគរយ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ប្រហែល​១២​ភាគ​រយ​។ ៣.ជួយ​រក្សា​ទម្ងន់​បាន​ល្អ ការ​សិក្សា​ខ្លះ​បាន​លើកឡើង​ថា​ ការ​ជ្រើស​រើស​យក​អង្ករ​សម្រូប​​ដាក់​ក្នុង​របប​អាហារ​ជួយ​អ្នក​លើស​ទម្ងន់​ឲ្យ​ស្រក​គីឡូ​ និង​ជួយ​កាត់​បន្ថយ​សន្ទស្សន៍​ទម្ងន់​រាង​កាយ​(BMI) ទៀត​ផង​។​ ដូច​យើង​ដឹង​ហើយ​ថា អង្ករ​សម្រូប មាន​ជាតិ​សរសៃ​ច្រើនជាង​អង្ករ​ស ហើយ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ នាំ​ឲ្យ​យើង​មិន​សូវ​ញាំអ្វី​បន្ថែម​បរិមាណ​កាឡូរី​ចូល​ក្នុង​ខ្លួន​។ ដូច​នេះ​ហើយ បើ​យើង​ប្ដូរ​ពី​ញ៉ាំ​បាយ​ពី​អង្ករ​ស មក​ជា​អង្ករ​សម្រូប នោះ​យើង​នឹង​អាច​ញ៉ាំ​អាហារ​តិច ដោយ​មិ​ន​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ផង​។


រូបមន្តសុខភាព

រឿង​ ៥យ៉ាង គ្នា​យើង​គួរ​ដឹងដើម្បីរក្សាបេះដូងមាន​សុខភាពល្អ

ជា​ការ​ពិត​ណាស់​ យើង​ម្នាក់ៗ​សុទ្ធតែ​ប្រាថ្នា​ចង់​បាន​ជីវិត​មួយ​ដែល​​ប្រកប​ដោយ​​សុខភាព​ល្អ និង​អាយុ​វែង។​ ក៏​ប៉ុន្តែ​ ពុំ​មែន​គ្រប់​គ្នា​បាន​ដឹង​ពី​របៀប​បើក​កកាយ​នូវ​អាថ៌កំបាំង​ទាំង​នោះ​ឡើយ។​ ដូច​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា ជន​ជាតិ​ជប៉ុន​ គឺ​នៅ​ស្ថិត​លំដាប់​កំពូល​នៃ​មនុស្ស​ដែល​មាន​អាយុ​វែង​បំផុត ហើយ​នៅ​ពី​ក្រោយ​ហេតុ​ផល​នេះ គឺ​​ការ​ញ៉ាំ​អាហារ​ដែល​សម្បួរ​ទៅ​ដោយ​​សារ​ជាតិ​ចិញ្ចឹម សន្ទស្សន៍​ទម្ងន់​រាងកាយ​ដែល​មាន​សុខភាព​ល្អ​ (BMI)​ រួម​ជា​មួយ​នឹង​ទម្លាប់​ល្អៗ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បេះដូង​ផង​ដែរ​។ វេជ្ជបណ្ឌិត​ Sarita Rao អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​នៅ​​មន្ទីរពេទ្យ​Cath Lab-Apollo បាន​បង្ហើប​ឲ្យ​ដឹង​ថា​មាន​ទម្លាប់​ល្អ​ថែទាំ​សុខភាព​បេះដូង​ ជួយ​យើង​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​។​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​ធ្វើការ​បកស្រាយ​អំពី​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហានិភ័យ​ដល់​សុខភាព​បេះដូង។ តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​​បេះដូង​? ​ចំនួន​ជន​រងគ្រោះ​ដោយ​ជំងឺ​បេះដូង មាន​ការ​កើន​ឡើង​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​មាន​ចំនួន​អ្នក​មាន​ជំងឺ​បេះ​ដូង​ប្រមាណ​២លាន​ករណី​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ កត្តា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​ចំនួន​នៃ​ជំងឺ​គាំង​បេះដូង​ រួម​បញ្ចូល​ទាំង​ប្រវត្តិ​គ្រួសារ​ និង​ការរស់នៅ​មិន​ត្រឹមត្រូវ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ ជក់បារី ស្ត្រេស កង្វះ​លំហាត់​ប្រាណ​ ការ​ធាត់​ជ្រុល​ និង​សម្ពាធ​ឈាម​ខ្ពស់​​ជាដើម​។ ​បើ​តាម​គ្រូពេទ្យ បញ្ហា​​គាំង​បេះដូង​បំផ្លាញ​ ឬ​សម្លាប់​សាច់ដុំ​បេះដូង​មួយ​ផ្នែក​ ដោយសារ​តែ​ការ​រឹត​ត្បិត​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ជាលិកា​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​នេះ មាន​ដូច​ជា​ណែន​ទ្រូង​ ឈឺចាប់​​រាងកាយ​ផ្នែក​ខាងលើ​ និង​ពិបាក​ដក​ដង្ហើម​ ព្រមទាំង​មាន​អារម្មណ៍​មិន​ស្រួល​ ចេញ​ពី​កណ្ដាល​ទ្រូង​ រួច​ក៏​សាយ​ភាយ​​មក​ក្រៅ។​ មនុស្ស​មួយ​ចំនួន​​ មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​ដើម​ដៃ​ម្ខាង ឬ​ទាំងពីរ​ ខ្នង​ ក​ ថ្គាម​ ឬ​ពោះ។​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​​គាំង​បេះដូង យើង​គួរ​តែ​បង្កើត​នូវ​ទម្លាប់​ល្អៗ​ដល់​សុខភាព​បេះដូង​ ដូច​មាន​បង្ហាញ​ខាងក្រោម​នេះ៖ ១.សម្រក​ទម្ងន់​ និង​ហាត់​ប្រាណ​ ​ការ​ធាត់​ជ្រុល ឬ​មាន​ជំងឺ​ធាត់​​ ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​​គាំង​បេះដូង​ផង​ដែរ។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ