របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងមានប្រយោជន៍សុខភាពអត់?

គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ឬ​ទេ? សម្រាប់​ចម្ងល់​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប៊ីចេង​គឺជា​គ្រឿង​ផ្សំ​របស់​អាហារ ដែល​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព។ ចំណែក​អ្នកមាន​អាការៈ​ឈឺក្បាល វិល មុខ​ក្អួត​ចង្អោរ ​គិត​ថា​ខ្លួន​កំពុងតែ​មាន​ប្រតិកម្ម​មិន​ល្អ​ជាមួយ​នឹង​ការ​បរិភោគ​មានជាតិប៊ីចេង​គួរតែ​ដាក់​វា​ក្នុង​បរិមាណ​តិចតួច​ទៅ​បាន​ហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។ រីឯ​សំណួរ​សួរ​ថា ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ តែ​សម្រាប់​មនុស្ស​ចាស់​ដែល​ធ្លាក់​ចុះ​ចំណង់​អាហារ អាច​ធ្វើឲ្យពួកគាត់​បាន​ទទួល​រសជាតិ​ឆ្ងាញ់​របស់​អាហារ​បាន​ច្រើន​ជាង​មុន និង​ចាប់ផ្ដើម​ឡើង​គីឡូ​ជាង​មុន​ក៏​ថា​បាន។ ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ប៊ីចេង​គឺ​គ្រឿង​ផ្សំ​ដែល​មិន​គំរាមកំហែង​ដល់​សុខភាព​ដូច​អំបិល ឬ​ស្ករ​ឡើយ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​វា​នៅ​អាហារ​ក្នុង​បរិមាណ​សមរម្យ ហើយ​បើ​ទោះជាដាក់​ច្រើន​ក៏​មិន​ជា​បញ្ហា​ឡើយ គ្រាន់តែ​អាហារ​បាត់បង់​រសជាតិ​ឆ្ងាញ់ ទៅជា​ភ្លាវ​វិញ​តែ​ប៉ុណ្ណោះ ឬ​សម្រាប់​អ្នក​ចូលចិត្ត​រសជាតិ​ភ្លាវ​នោះ​អាច​ចាត់​ទុក​ថា​គ្មាន​បញ្ហា។ ប៊ីចេង​ត្រូវ​បាន​ផលិត​ដោយ​វិធី​ឡើង​មេ​ធម្មជាតិ ហើយ​វត្ថុធាតុដើម​សំខាន់​ៗ​មាន​ដូចជា អំពៅ ដំឡូង​មី ជាដើម។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នា​យើង​មួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេសមួយចំនួនជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។ ១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖ – មិនមានពេលគ្រប់គ្រាន់ – ព្រឹកពេកមិនសូវឃ្លាន – ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល – មិនចូលចិត្តអាហារព្រឹក លេសខាងលើ ត្រូវបានគ្នាយើងជាច្រើនប្រើប្រាស់ដើម្បីគេចវេសពីការញ៉ាំអាហារព្រឹក ទាំងខ្លួនយើងដឹងច្បាស់ថា វាមិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ ២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក បើសិនជាគ្នាយើង ប្រើប្រាស់លេសខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណាដើម្បីញ៉ាំអាហារព្រឹកឲ្យទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖ បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេលយប់ សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំអាហារព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និងប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។ បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិតអាណិតរាងកាយរបស់យើង ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅពេលយើងអនុវត្តទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា […]


របបអាហារពិសេស

​អាហារ ៦​ មុខនេះ មានប្រយោជន៍​ចំពោះអ្នកមានជំងឺ​លើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​កត្តា​បង្ក​ជំងឺ​បេះដូង​ដែល​យើង​អាច​បង្ការ​បាន ហើយ​ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​គឺ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​។ ដូចនេះហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​មួយ​ចំនួន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។ ១. ពពួក​ផ្លែ​ក្រូច ពពួក​ផ្លែ​ក្រូច​ដូចជា​ផ្លែក្រូចថ្លុង ផ្លែក្រូច និង​ផ្លែ​ក្រូចឆ្មារ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម ហើយ​ក៏​សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ផ្សេងៗ​ដែល​អាច​ជួយ​រក្សា​សុខភាព​បេះដូង និង​កាត់បន្ថយ​កត្តា​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះបីជា​ផ្លែ​ក្រូចថ្លុង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ប៉ុន្តែ​ផ្លែ​នេះ​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម យក ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ចាំ​បន្ថែម​ផ្លែ​នេះ​ទៅ​ក្នុង​របប​អាហារ។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ អាស៊ីដខ្លាញ់​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​សារធាតុ​ oxylipin ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច។ ៣. ពពួក​សណ្ដែក ពពួក​សណ្ដែក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​មាន​ដូចជា​ជាតិ​សរសៃ ម៉ាញេស្យូម និង​ប៉ូតាស្យូម។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ៤. ការ៉ុត ការ៉ុត​មាន​ផ្ទុក​សារធាតុ chlorogenic សារធាតុ p-coumaric និង​អាស៊ីដ​កាហ្វេអ៊ីក​ដែល​អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម និង​បន្ថយ​ការ​រលាក។ ទាំង​នេះ​សុទ្ធតែ​បញ្ចុះ​សម្ពាធ​ឈាម។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ២ ១៩៥​នាក់​អាយុ​ចន្លោះ​ពី​៤០-៥៩​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ឆៅ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន។ ៥. ប៉េងប៉ោះ ប៉េងប៉ោះ ឬ​ផលិត​ធ្វើ​ពី​ប៉េងប៉ោះ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ប៉ូតាស្យូម និង​លីកូប៉ែន (Lycopene)។ សារធាតុ​លីកូប៉ែន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ហើយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​នេះ​អាច​កាត់បន្ថយ​កត្តា​បង្ក​ហានិភ័យ​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ៦. ផ្កាខាត់ណាខៀវ ផ្កាខាត់ណា​ខៀវ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ពង្រឹង​មុខងារ​សរសៃ​ឈាម និង​បង្កើន​កម្រិត​នីឌ្រិចអុកស៊ីត (Nitric oxide) នៅ​ក្នុង​រាងកាយ។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ១៨៧ […]


របបអាហារពិសេស

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ​ ហើយ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​លើ​អាការៈ​នេះ​បាន​ប្រសិនជា​យើង​មាន​អាការៈ​បែប​នេះ​កើត​ឡើង​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ កត្តា​ដែល​អាច​រួមចំណែក​បង្ក​អាការៈ​ច្រាលអាស៊ីដក្រពះ​ ​រួមមាន​ឥរិយាបថ​ដែល​យើង​ធ្វើ​ក្រោយ​ញ៉ាំ​អាហារ បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​ក្នុង​មួយ​ពេល និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​។ យើង​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​​ដើម្បី​បង្ការ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ បើ​យើង​តែង​ជួប​បញ្ហានេះ។ ១. អាហារ​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង អាហារ​មាន​ជាតិ​ខ្លាញ់​ជាទូទៅ​តែង​បន្ថយ​សម្ពាធ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​ក្រោម (LES) និង​ពន្យារ​ពេល​ក្រពះ​រំលាយ​អាហារ។ នេះ​អាច​បង្កើន​ហានិភ័យ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដក្រពះ។ ដើម្បី បង្ការ​អាការៈ​នេះ​ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់។ អាហារ​ទាំង​នោះ​មាន​ដំឡូង​បារាំង​បំពង អាហារ​បំពង នំ​ដំឡូង​កញ្ចប់ បឺរ ទឹកដោះគោ​ស្រស់ (whole milk) ឈីស ការ៉េម និង​សាច់​ក្រហម​មាន​ខ្លាញ់។ ២. អាហារ​មាន​ជាតិ​ហឹរ ការ​សិក្សា​មួយ​ចំនួន​បាន​ណែនាំ​ថា​អាហារ​មាន​ជាតិ​ហឹរ​អាច​បង្ក​ឲ្យ​ឈឺពោះ និង​អាការៈ​ក្រហាយ ​ប្រសិនជា​យើង​មាន​បញ្ហា​ក្រពះ​ពោះវៀន។ ៣. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ ប៉ុន្តែ​បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ។ បន្លែ និង​ផ្លែឈើ​ដែល​អាច​ជា​មូលហេតុ​បង្ក​មាន​ដូចជា​ផ្លែ​ម្នាស់ ផ្លែក្រូច ផ្លែ​ក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និង​ខ្ទឹមបារាំង។   ៤. ភេសជ្ជៈ ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ដែរ។ ភេសជ្ជៈ​ទាំង​នោះ​រួមមាន​គ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ទឹក​ក្រូច​ស្រស់ និង​ទឹក​ផ្លែ​ប៉េងប៉ោះ។ កាហ្វេ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​នេះ​ដែរ។ ក្រៅពី​ចៀសវាង​អាហារ​ខាង​លើ​នេះ យកល្អ​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​តួច​ក្នុង​មួយ​ពេល និង​ព្យាយាម​អង្គុយ​ត្រង់​ខ្លួន​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ ទាំង​នេះ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ។


អាហារូបត្ថម្ភ

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?

កន្លង​មក​​ធ្លាប់​មាន​មនុស្ស​ជាច្រើន​បាន​គិត​ខុស​​ៗគ្នាថា​ គួរ​ញ៉ាំស៊ុត​តែផ្នែក​ពណ៌ស ឬក៏គួរញ៉ាំស៊ុត​ទាំង​ពណ៌ស និង​លឿង​។ អ្នកខ្លះ​ថា​គួរ​តែ​ញ៉ាំ​ផ្នែក​ពណ៌​ស​បាន​ហើយ​ព្រោះវាសម្បូរ​ដោយ​ប្រូតេអ៊ីន និង​អ្នក​ខ្លះ​ទៀត​ថា​គួរ​ញ៉ាំ​ទាំងអស់​តែ​ម្ដង​ព្រោះ​វា​មាន​ចម្រុះ​ដោយ​ប្រូតេអ៊ីន ខ្លាញ់ល្អ និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត។​ ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​មែន ការ​ជជែកគ្នា​ថា​មួយ​ណា​ល្អ​ជាង​ក៏​នៅ​តែមិន​ទាន់​ដាច់​ស្រេច។ បើ​អ៊ីចឹង​ យើងគួរ​ដឹង​ទាំង​អស់គ្នា​ថា​មួយ​ណាល្អជាង ឬ​ក៏​គួរ​ញ៉ាំទាំង​អស់តែ​ម្ដង។​ បរិមាណកាឡូរី បើ​យើង​និយាយ​ពី​កាឡូរីវិញ ស៊ុតស្ងោរ​ផ្នែក​ពណ៌ស​ទម្ងន់​១០០ក្រាម មាន​កាឡូរី​ត្រឹម​៥២កាឡូរី តែ​បើ​និយាយ​ពី​ស៊ុត​ទាំងមូល​ក្នុង​ទម្ងន់​ដូច​គ្នា គឺមាន​កាឡូរី​ដល់ទៅ​១៥៥កាឡូរី។ ដូច​នេះ​ បើ​គ្នា​យើង​ណា​ពិចារ​ណា​លើ​បរិមាណកាឡូរី ការ​ជ្រើសរើស​ស៊ុត​ផ្នែកពណ៌​ស ជារឿង​ល្អ​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន​ តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង ចុះ​បើញ៉ាំ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ប៉ះពាល់​សុខ​ភាព​អត់? ជា​ការ​ពិត​ណាស់ មិន​ប៉ះពាល់​សុខភាព​នោះ​ទេ។ ម្យ៉ាង​ទៀត​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ដែរ ការ​ញ៉ាំស៊ុត​ទាំង​មូល​គឺ​ប្រាដក​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ជាង​ញ៉ាំ​ស៊ុត​តែ​ផ្នែក​ពណ៌​ស​ហើយ។ ការសិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins បាន​ឲ្យ​ដឹង​ថា​​ គ្រប់​គ្នា​អាច​ញ៉ាំ​ស៊ុត​បាន​រហូត​ដល់​ទៅ​៣ ឬ៤គ្រាប់ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬមាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ក៏​អាច​ញ៉ាំ​ស៊ុត​បាន​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​បញ្ហា​រឿង​កូលេស្តេរ៉ូល​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ពេល​ញ៉ាំ​ស៊ុត។ ​ជា​ការ​ពិត​ការ​ញ៉ាំ​ស៊ុត​ទាំង​ពណ៌លឿង និង​ពណ៌ស សុទ្ធ​តែអាច​​មាន​ផល​ប៉ះពាល់​ដូច​គ្នាពេល​និយាយ​ដល់​ការ​បង្កើត​សាច់​ដុំ។ បន្ថែម​ពី​នេះ​ការ​ធ្វើ​សំយោគ​ប្រូតេអ៊ីន​បាន​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ហាត់​ប្រាណ​យក​សាច់​ដុំ ដោយ​ថា​ផ្នែក​ពណ៌​លឿង​នៃស៊ុត​ជួយ​បង្កើន​ដំណើរការ​សំយោគ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំ។ ជា​ធម្ម​តា​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ខ្លាញ់​ដូច​គ្នា ​ហើយ​ការ​ញ៉ាំ​ខ្លាញ់​មាន​ក្នុង​​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ក៏បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​ទាំង​ផ្នែក​ពណ៌ស និង​ពណ៌​លឿង​មិន​មាន​អ្វី​មិន​​ល្អ​នោះ​ទេ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​ចំណី​អាហារ​សម្បូរ​ជាតិ​គីមី​ច្រើន​នោះ​ទេ បើ​សូម្បី​បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​មិន​ល្អ​រាង​កាយ​ច្បាស់​ជា​មាន​ផ្ទុក​ជាតិ​ពុល​ដូច​គ្នា​។ នៅ​ពេល​ណា​ដែល​រាងកាយ​មាន​សភាព​បែប​នេះ បញ្ជាក់​ថា ក្នុង​ខ្លួន​យើង​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល និង​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១- អណ្ដាត​ឡើង​ស ជា​ធម្មតា​ផ្ទៃ​អណ្ដោត​មាន​ពណ៌​ក្រហម​ប្រឿងៗ តែ​បើ​សង្កេត​ឃើញ​វា​ឡើង​ពណ៌​ស ឬ​លឿង បញ្ជាក់​ថា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​កំពុង​តែ​ទទួល​រង និង​ប្រឆាំង​ជាមួយ​ជាតិពុល ដែល​លើស​នៅ​ក្នុង​ខ្លួន​ហើយ។ ដំណោះស្រាយ​គួរ​លេប​ថ្នាំ​វីតាមីន C ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល។ ២- ឧស្សាហ៍​ទល់​លាមក មនុស្ស​ម្នាក់​ៗ​តែងតែ​បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ តែ​បើ​សង្កេត​ឃើញ​ថា របប​អាហារ​នៅ​ដដែល តែ​បែរជា​ទល់​លាមក​ញឹកញាប់​ទៅ​វិញ ជា​រោគសញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ជាតិពុល​ក្នុង​ខ្លួន​យើង​ឡើង​ដល់​ដំណាក់កាល​លើស​កម្រិត​ហើយ។ អាស្រ័យ​ហេតុនេះ​ជម្រើស​ផឹកទឹក​ឲ្យ​ច្រើន និង​ព្យាយាម​ហាត់ប្រាណ​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​តាម​រយៈ​ទឹក​នោម និង​ញើស។ ៣- ប្រតិកម្ម​ចំពោះ​ក្លិន អាការៈ​ប្រតិកម្ម​ទៅ​នឹង​ក្លិន​ខ្លាំង​ៗ​ដូចជា​វិល​មុខ ឈឺក្បាល ក្អួត​ចង្អោរ ចំពោះ​ក្លិន​ទឹកអប់ ក្លិន​ឈួល នោះ​មកពី​ជាតិ​ពុល​មាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។ ក្នុង​ករណី​បែប​នេះ គួរតែ​ញ៉ាំ​​អាហារ​ដូចជា​អង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែ​ប៉ោម​ខៀវ ដើម្បី​កម្ចាត់​ជាតិ​ពុល និង​ស្តារ​មុខងារ​ថ្លើម ឲ្យ​ប្រសើរ​ឡើង​វិញ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ