របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

អាការៈ​ឈឺ​ក្បាល​ប្រកាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​រួម​ទាំង​ចំណី​អាហារ និង​ភេសជ្ជៈ។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ ប៉ុន្តែ​អាហារ​មួយ​ចំនួន​អាច​​មាន​ចំណែក​ក្នុង​ការ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួនដែរ​។ ១. កាហ្វេអ៊ីន ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន ឬឈប់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង ឬ​ឈឺក្បាល​បាន។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​រួមមាន​កាហ្វេ តែ និង​សូកូឡា។ ២. ជាតិ​ស្ករ​បន្ថែម អាហារ​កែច្នៃ​មួយ​ចំនួន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម ហើយ​ជាតិ​ស្ករ​បន្ថែម​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ជាពិសេស​ពពួក​ស្ករ​បន្ថែម Aspartame។ ៣. គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ចូលរួម​ជាង​៣៥% មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន​រាយការណ៍​ថា​គ្រឿងស្រវឹង​គឺ​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង។ ម៉្យាងទៀត គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​ទឹក​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​បាន។ ៤. សូកូឡា សមាគម​អាការៈឈឺក្បាល​ប្រកាំង​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​សូកូឡា​ក៏​ជា​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ ព្រោះ​សូកូឡា​មាន​ជាតិ​កាហ្វេអ៊ីន និង​ beta-phenylethylamine ។ សារធាតុ​ទាំង​ពីរ​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ៥. អាហារ​មាន​ដាក់​ប៊ីចេង គេ​ចាត់ទុក​ប៊ីចេង​ជា​គ្រឿង​ផ្សំ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប៊ីចេង និង​ការ​វាយ​ប្រហារ​របស់​អាការៈ​ឈឺក្បាល​ប្រកាំង។ សមាគម​អាការៈ​ឈឺក្បាល​ប្រកាំង​សហរដ្ឋ​អាមេរិក​បាន​សម្គាល់​ថា​ប៊ីចេង​​អាច​បង្ក​ឲ្យ​អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង។ ៦. អាហារ​មាន​ជាតិ​ប្រៃ អាហារ​មាន​ជាតិ​ប្រៃ​ ជាពិសេស​ពពួក​អាហារ​កែច្នៃ​ដែល​មាន​ផ្ទុក​បន្ថែម​នូវ​សារធាតុ​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​ក៏​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ។ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង។


អាហារូបត្ថម្ភ

វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុង​នោះ​ក៏​ល្អ​សម្រាប់ស្បែកផងដែរ។ សព្វ​ថ្ងៃ​មានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាង​ថា​មានផ្ទុកវីតាមីន C និង​ថាអាច​ជួយការពារស្បែកឲ្យនៅក្មេងជាង​វ័យ​ និងសភ្លឺថ្លា។ វីតាមីន C ​ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឲ្យគ្នា​យើង​នូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីនC នេះ​។ ១– ការពិតនៃវីតាមីនC វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ និងស្នាម​អុជ​ពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។ វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតា​មីន​C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធ​ផល​​ដែលធ្វើឲ្យស្បែកយើង​ភ្លឺថ្លាជាងមុន។ វីតាមីនC ក៏​ជួយដល់បំបាត់​ស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពី​របួស​ ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីន​នេះ​​ថែមទាំង​បង្កើន​ការ​បញ្ចេញក្រពេញ​សេបូម និងរន្ធញើសតូចៗ។ កង្វះវីតាមីនC […]


អាហារូបត្ថម្ភ

អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបាន​ល្អ

បញ្ហា​ឈាម​រត់​មិន​ល្អ​អាច​បង្ក​ឡើង​ដោយ​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​សរសៃ​អាកទែរ (Peripheral artery disease ) ជំងឺ​ទឹកនោមផ្អែម ជក់បារី និង​ជំងឺ Raynaud's។ នៅ​ពេល​ចរន្ត​ឈាម​ត្រូវ​បាន​កាត់បន្ថយ​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ការ​ឈឺចាប់ រមួល​ក្រពើ ស្ពឹក បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ត្រជាក់​ចុង​ដៃ​ចុង​ជើង​ជាដើម។ ទោះបីជា​បញ្ហា​ចរន្ត​ឈាម​តែង​ត្រូវ​ព្យាបាល​ដោយ​​ការ​ប្រើ​ថ្នាំ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក៏​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ ១. ម្ទេស ម្ទេស​មាន​រសជាតិ​ហឹរ​ដោយសារ​សារធាតុ capsaicin ហើយ​សារធាតុ​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា​ល្អ​ឡើង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម និង​ជំរុញ​ការ​ផលិត​នីឌ្រិច​អុកស៊ីត (nitric oxide)ដែល​អាច​ពង្រីក​សរសៃ​ឈាម​បាន។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ម្ទេស​បង្កើន​ចរន្ត​ឈាម ពង្រឹង​សរសៃ​ឈាម និង​បន្ថយ​ការ​កក​ស្ទះ​នៅ​សរសៃ​អាកទែរ។ ២. ផ្លែ​ទទឹម​ ផ្លែទទឹម​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ដែល​សុទ្ធតែ​អាច​ពង្រីក​សរសៃ​ឈាម។ ការ​ញ៉ាំ​ផ្លែ​ទទឹម​ ឬ​ផឹក​ទឹក​ទទឹម​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ និង​​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​ជាលិកា​សាច់ដុំ​ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។ ៣. ខ្ទឹម​បារាំង ខ្ទឹម​បារាំង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ បន្លែ​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ដោយ​ពង្រីក​សរសៃ​អាកទែរ និង​សរសៃ​វ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំង​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែល​អាច​បង្កើន​ចរន្ត​ឈាម និង​ល្អ​សម្រាប់​បេះដូង​ដោយ​កាត់បន្ថយ​ការ​រលាក​នៅ​សរសៃ​វ៉ែន និង​សរសៃ​អាកទែរ។ ៤. ខ្ទឹមស ខ្ទឹមស​មាន​ប្រយោជន៍​ដល់​ចរន្ត​ឈាម និង​សុខភាព​បេះដូង។ ការ​សិក្សា​ជាច្រើន​បាន​អះអាង​ថា​សារធាតុ​ស្ពាន់ធ័រ​ និង​សារធាតុ​អាល់លីស៊ីន (Allicin) ក្នុង​ខ្ទឹមស​អាច​បង្កើន​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា និង​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ជួយ​សម្រួល​សរសៃឈាម។ ៥. រមៀត អត្ថប្រយោជន៍មួយ​​នៃ​ការ​ញ៉ាំ​រមៀត​គឺ​បង្កើន​ចរន្ត​ឈាម។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​សារធាតុ​មាន​នៅ​ក្នុង​រមៀត​ឈ្មោះ curcumin ជួយ​បង្កើន​ការ​ផលិត​នីឌ្រិចអុកស៊ីត បន្ថយ​អាការៈoxidative stress […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អីខ្លះ?

អាហារ​ដែល​ឈ្ងុយឆ្ងាញ់​ត្រូវ​ផ្សំ​ឡើង​ពី​គ្រឿងច្រើន​មុខ បូករួម​ជាមួយ​បន្លែ​សាច់។ តែ​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ផ្សំ​ដូចជា​អំបិល ស្ករ ប៊ីចេង​ ច្រើន ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ​ស្រាប់។ ក្នុង​នោះ​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ផ្ដល់​ដំបូន្មាន​ថា គ្រឿង​ផ្សំ ៣ មុខ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ផ្ទះបាយ តែ​ការ​បង់​គ្រឿង​មិន​បាន​គិត​ពី​សុខភាព អាច​នាំ​គ្រោះថ្នាក់​ទៅ​វិញ។ ជា​ធម្មតា​រសជាតិ​ម្ហូប​ខ្មែរយើង​អាច​ប្រើ​អំបិល​ច្រើន​ជាង គ្រឿង ២ មុខ​ទៀត ហើយ​នេះ​អាច​ថា​ជា​គ្រឿង​ផ្សំ​ផ្ដល់​ផល​ប៉ះពាល់​ជាង​គេដែរ។ កាលណា​អាហារ​ប្រៃ​អាច​បណ្ដាល​ឲ្យកើត​មាន​ជំងឺ​លើសសម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ទោះ​ជា​មិនឈឺ តែបើ​ញ៉ាំ​ប្រៃ​ជ្រុល​ក៏​ចេញរោគសញ្ញា ឈឺក្បាល នោមញឹក ស្ងួតមាត់ចេះតែស្រេកទឹក បាត់បង់សមត្ថភាពខួរក្បាល។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​បន្ថែម​ទៀត​ថា ពីមុន​មិន​សូវ​មាន​អាហារ​កំប៉ុង​ច្រើន ទោះ​ជា​ប្រើ​អំបិល​ច្រើន​បន្តិច ក៏​មិនសូវ​ជា​ប៉ះពាល់​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​អាហារ​កំប៉ុង គឺ​មាន​ជាតិ​ប្រៃ ដើម្បី​រក្សា​ទុក​បាន​យូរ ហើយបើ​ថែម​គ្រឿង​ផ្សំ​ទៀត​​អាហារ​កាន់តែ​ប្រៃ​ទ្វេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​​ អាច​មាន​​​របប​​​ជាតិ​​ប្រៃ មិន​គួរ​លើស​ពី​ ២.៣០០ មិល្លីក្រាម ឬ​ត្រឹមតែ​ ១.៥០០​ មិល្លី​ក្រាម​ ប៉ុណ្ណោះ​សម្រាប់​១​​ថ្ងៃ។ ចំណែក​ស្ករ​វិញ​ក្នុង​ម្ហូប​មិន​សូវ​ជា​និយម​ឡើយ ហើយ​បើ​ប៉ះពាល់​ក៏​ចំពោះ​តែ​អ្នក​ទឹកនោម​ផ្អែម និង​កំពុង​លើស​ជា​តិស្ករ​តែ​ប៉ុណ្ណោះ ដូចនេះ​បើ​គ្រួសារ​ណា​មាន​ជំងឺ​ណា គ្រាន់តែ​កាត់បន្ថយ​បាន​ហើយ ទើប​មិន​នាំ​បញ្ហា។ ចំណែក​ប៊ីចេង​វិញ ក៏​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដែរ ហើយ​មាន​ការ​លើកឡើង​ថា ប៊ីចេង​នាំ​ឲ្យ​ពុក​ឆ្អឹង ឈឺក្បាល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារ ៤ មុខនេះ អាចជួយ​រាងកាយបំលែង​អាហារ​ទៅជា​ថាមពល​បាន​លឿន​

នៅ​ពេល​ដែល​ការ​ធ្វើ​មេតាបូលីស​របស់​យើង​យឺត​ជាង​ធម្មតា​​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ខ្លាញ់​ច្រើន។ ការ​ធ្វើ​មេតាបូលីស​សំដៅ​លើ​ដំណើរការ​ដែល​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ កត្តា​ដែល​កំណត់​ល្បឿន​នៃ​ការ​ធ្វើ​មេតាបូលីស​រួមមាន៖ ទំហំ​រាងកាយ៖ អ្នក​ដែល​មាន​សាច់ដុំ​ច្រើន​តែង​ដុត​កាឡូរី​បាន​ច្រើន​ទោះបី​ពេល​កំពុង​សម្រាក​ក៏​ដោយ ភេទ៖ មនុស្ស​ប្រុស​តែង​មាន​ខ្លាញ់​តិច និង​មាន​សាច់ដុំ​ច្រើន​ជាង​ស្ត្រី កត្តា​អាយុ៖ នៅ​ពេល​ចាស់​ទៅ សាច់ដុំ​មាន​ការ​ថយ​ចុះ ហើយ​ខ្លាញ់​នឹង​កើន​ឡើង​ដែល​អាច​ពន្យឺត​ការ​ធ្វើ​មេតាបូលីស។ ជាធម្មតា ការ​ធ្វើ​មេតាបូលីស​របស់​យើង​គឺ​មាន​មិន​មាន​ការ​ប្រែប្រួល​ទេ ប៉ុន្តែ​យើង​អាច​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​បាន​តាម​រយៈ​អាហារ។ ការ​ធ្វើ​មេតាបូលីស​លឿន​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​បន្ថែម​ថាមពល មិន​ងាយ​អស់​កម្លាំង ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មិន​ងាយ​ឡើង​ទម្ងន់​ទៀត។ អាហារ​មួយ​ចំនួន​ខាង​ក្រោម​​អាច​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​។ ១. សាច់​អត់​ខ្លាញ់ ពេល​រំលាយ​ប្រូតេអ៊ីន​រាងកាយ​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​រំលាយ​កាបូអ៊ីដ្រាត ឬ​ខ្លាញ់។ ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ការ​ញ៉ាំ​សាច់​អត់​ខ្លាញ់​ដូចជា​សាច់​មាន់ និង​សាច់​ត្រី​។ ដំណើរការ​រំលាយ​អាហារ​គឺ​ត្រូវការ​ថាមពល​ច្រើន ដូចនេះ​ហើយ​រាងកាយ​ដុត​កាឡូរី​ដើម្បី​បំបែក​អាហារ​ទាំង​នោះ។ ការ​សិក្សា​ជា​ច្រើន​ក៏​បាន​បង្ហាញ​ថា​ប្រូតេអ៊ីន​អាច​បង្កើន​ការ​ដុត​កាឡូរី​ក្រោយ​អាហារ​បាន​រហូត​ដល់ ៣៥%។ ម៉្យាងទៀត រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ហើយ​ពេល​យើង​មាន​សាច់ដុំ​កាន់តែ​ច្រើន ការ​ធ្វើ​មេតាបូលីស​កាន់តែ​លឿន។ ២. ពពួក​សណ្ដែក (Legumes) គ្រាប់​សណ្ដែក​គឺជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​រុក្ខជាតិ ហើយ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ។ រាងកាយ​យើង​ប្រើ​ថាមពល​ច្រើន​នៅ​ពេល​បំបែក​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​នេះ​អាច​រក្សា​ការ​ធ្វើ​មេតាបូលីស​ឲ្យ​មាន​ដំណើរការ​ល្អ។ ជាតិ​សរសៃ​ខ្ពស់​ក្នុង​សណ្ដែក​ក៏​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បង្ការ​ការ​ឃ្លាន​របស់​ផ្អែម​នៅ​ពេល​រសៀល។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​ក៏​ផ្តល់​ជាតិ​ដែក ស័ង្កសី និង​សេលេន្យូម​ដែល​សុទ្ធ​តែ​ជា​ជាតិ​រ៉ែ​ក្រពេញ​ទីរ៉ូអ៊ីត​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​ឲ្យ​បាន​គ្រប់គ្រាន់។ បើ​គ្មាន​ជាតិ​រ៉ែ​ទាំង​នេះ ការ​ធ្វើ​មេតាបូលីស​របស់​យើង​អាច​យឺត ឬ​ចុះ​ខ្សោយ។ ៣. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់​ផ្លែឈើ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​គ្រាប់​ផ្លែឈើ​ជា​ប្រចាំ​តែង​មាន​ហានិភ័យ​ទាប​នៃ​ភាព​ស៊ាំ​អាំងស៊ុយលីន (Insulin Resistance) និង​មាន​ទំហំ​ចង្កេះ​តូច​ជាង​អ្នក​ដែល​មិន​ញ៉ាំ​។ នៅ​ពេល​ដែល​យើង​មាន​ភាព​ស៊ាំ​អាំងស៊ុយលីន​ទាប រាងកាយ​យើង​នឹង​មិន​ស្តុក​ជាតិ​ខ្លាញ់​ច្រើន […]


អាហារូបត្ថម្ភ

ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យ​ប៉ះពាល់សុខភាពច្រើន​យ៉ាង

ការ​ទទួល​បាន​កាឡូរី​គឺ​សំខាន់​ណាស់​សម្រាប់​មុខងារ​របស់​រាងកាយ​ ប៉ុន្តែ​ការ​ទទួល​បាន​កាឡូរី​ច្រើនពេក ឬ​តិច​ពេក​​អាច​បង្ក​បញ្ហាដល់​សុខភាព​បាន។ ការ​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់​អាច​មក​ពីយើង​មាន​​ជំងឺ​មិន​​ឃ្លាន​អាហារ តម​អាហារ និង​បញ្ហា​សុខភាព​ផ្សេង និងអាច​បង្ក​បញ្ហា​សុខភាព​មួយ​ចំនួន។ ១. បញ្ហា​បេះដូង នៅ​ពេល​ដែល​យើង​កំណត់​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​រយៈពេល​យូរ​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​នឹង​កើត​មាន។ គ្នាយើង​ដែល​មាន​ជំងឺ​មិន​​ឃ្លាន​អាហារ​ ងាយ​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ចំណែកឯ​អ្នក​ដែល​កំណត់​បរិមាណ​កាឡូរី​ ឬ​តមអាហារ​តឹង​តែង​ពេក​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​យឺត​ព្រោះ​រាងកាយ​ស្ថិត​ក្នុង​សភាពស្រេក​ឃ្លាន និង​ពន្យឺត​មុខងារ​​រាង​កាយ​​ដើម្បី​រក្សា​ថាម​ពល។ អ្នក​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ចង្វាក់​បេះដូង​តែង​មិន​ប្រក្រតី ឬ​លឿនពេក​ ព្រោះ​សាច់ដុំ​បេះដូង​អាច​នឹង​ស្ដើង និង​ខ្សោយ​ហើយ​ថត​បេះដូង​អាច​នឹង​រួម​តូចដែល​អាច​មាន​ជំងឺ​គាំង​បេះដូង។ ២. បញ្ហា​ប្រព័ន្ធ​រំលាយអាហារ នៅ​ពេល​ដែល​យើង​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់ ប្រព័ន្ធ​រំលាយ​អាហារ​អាច​នឹង​យឺត​ដើម្បី​រក្សា​ថាមពល។ ប្រព័ន្ធ​រំលាយ​អាហារ​គឺ​មាន​តួនាទី​បំបែក​អាហារ និង​ភេសជ្ជៈ​ដើម្បី​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ នៅ​ពេល​ដែល​ទទួល​បាន​កាឡូរី​មិន​គ្រប់គ្រាន់ ការ​រំលាយ​អាហារ​នឹង​យឺតយ៉ាវ​ ហើយ​ជញ្ជាំង​ពោះវៀន​ក៏​រួម​តូច។ នៅ​ពេល​យើង​មិន​​ញ៉ាំ​អាហារ ប្រព័ន្ធ​រំលាយអាហារ​នឹង​រង​ការ​ខូច​ខាត​​ធ្ងន់ធ្ងរ​ដែល​មិន​រំលាយ​អាហារ​បាន​ត្រឹមត្រូវ។ រីឯលំពែងក៏​ផលិត​អង់ហ្សីម​រំលាយអាហារ​យឺត​ជាង​មុន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រាករូស។ អាការៈ​រាករូស​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក ​​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ។ ៣. កង្វះ​អាហារូបត្ថម្ភ គ្នាយើង​ដែល​តម​អាហារ​អាច​មាន​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ​ភាគច្រើន​គឺ​ខ្វះ​ជាតិ​ដែក ហ្វូឡាត និង​វីតាមីន B12​ដែល​អាច​បង្ក​ជំងឺ​ស្លេកស្លាំង។ ជំងឺ​ស្លេកស្លាំង​អាច​ប៉ះពាល់​ដល់​គ្រាប់​ឈាម​ក្រហម​ដែល​មាន​តួនាទី​ជញ្ជូន​អុកស៊ីសែន​ទៅ​កាន់​សរីរាង្គ និង​ជាលិកាផ្សេងៗ។ ជំងឺ​ស្លេកស្លាំង​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​អាច​បង្ក​ឲ្យ​​អស់កម្លាំង ពិបាក​ដក​ដង្ហើម ស្លេកស្លាំង ចង្វាក់​បេះដូង​មិន​ប្រក្រតី វិលមុខ ត្រជាក់ចុងដៃចុងជើង និង​ឈឺក្បាល។ ៤. ស្រក​ទម្ងន់ ប្រសិនជា​គ្នា​យើង​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ នេះ​មិន​មែន​ជា​វិធី​ល្អ​ទេ​ ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ ​ហើយ​នៅ​អាច​ធ្វើ​ឲ្យ​ត្រលប់​ទៅ​រក​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង​ពី​មុន​វិញ និង​បង្ក​ការ​ខូចខាត​ដល់​ជាលិកា​សាច់ដុំ​ទៀត​ផង។ យោង​តាម​សាកលវិទ្យាល័យ West Virginia សហរដ្ឋ​អាមេរិក​ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ