បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

    បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

    ​កត្តា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ បម្រែបម្រួល​អាកាសធាតុ​ ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការ​​ថយ​ចុះ​ស្រទាប់​អូហ្សូន​ ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​យ៉ាង​ខ្លាំង​។

    ពិត​ណាស់​ វិបត្តិ​អាកាសធាតុ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស តួ​យ៉ាង​ដូចជា​​បញ្ហា​រលក​កម្ដៅ​​ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ និង​ឆក់​យក​ជីវិត​មនុស្ស​ថែម​ទៀត​ផង​។

    កត្តា​បរិស្ថាន​ អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ខ្លះ​?

    ​ជាក់​ស្ដែង សីតុណ្ហភាព​​ក្ដៅ​ខ្លាំង អាច​បង្កើន​កំហាប់​អូហ្សូន​​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួនទៀត​​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ​យើង​អាច​រក្សា​បរិស្ថាន​ស្អាត​ និង​រស់នៅ​យូរ​អង្វែង​ដោយ​វិធី​ណា​ខ្លះ​?

    វិធីសាស្ត្រ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​​ចំពោះ​បរិស្ថាន មាន​ដូចជា៖

    • កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស
    • កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​
    • កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក
    • ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​
    • ចោល​សំរាម​ក្នុង​ធុង​​

    ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ​​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ និង​រស់នៅ​យូរ​អង្វែង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​តូច​តាច​មួយ​ចំនួន​​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ឲ្យ​បរិស្ថាន​រស់នៅ​​​​កាន់​តែ​ប្រសើរ​ឡើង​។

    បរិស្ថាន២

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    សីតុណ្ហភាព​​ក្ដៅ​ខ្លាំង ការ​បាត់​បង់​ស្រទាប់អូហ្សូន នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួន​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 08/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម