លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមេត្តាសំណង់ ១២ បានបកស្រាយពីចម្ងល់ទាំង ៥ ដែលត្រូវបានសួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងដូចខាងក្រោម៖
១. ដើម្បីការពារផលរំខាន យើងអាចញុំាថ្នាំបំបាត់ការឈឺចាប់មុនពេល ឬបន្ទាប់ពីចាក់វ៉ាក់សាំងភ្លាមបានអត់?
យើងមិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំងទេ ហើយក្រោយពេលចាក់ហើយ បើអត់មានក្តៅខ្លួន ឈឺខ្លួន ឬឈឺកន្លែងចាក់វ៉ាក់សាំងទេ យើងក៏មិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់ដែរ ចាំមានក្តៅខ្លួន ឬធ្វើទុក្ខអី ចាំញុំា។
២. មុន និងក្រោយចាក់វ៉ាក់សាំង យើងគួរធ្វើអ្វីខ្លះ?
មុន និងក្រោយពេលចាក់វ៉ាក់សាំងមួយសប្តាហ៍ យើងគួរថែសុខភាពយើងឱ្យបានល្អដូចជា សម្រាកឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានគ្រប់គ្រាន់ តមអាហារជូរ ហឹរ ផ្អាប់ និងគ្រឿងស្រវឹងជាដើមដើម្បីឱ្យសុខភាពយើងល្អ ហើយប្រព័ន្ធភាពសុំារឹងមុំា។ នៅពេលចាក់វ៉ាក់សាំងប្រព័ន្ធភាពសុំាយើងអាចឆ្លើយតបនឹងវ៉ាក់សាំងបានល្អ ឆាប់បង្កើតអង់ទីករ និងបណ្តុះអង់ទីករបានខ្លាំង និងច្រើន។