ដឹកអត់? ផឹកទឹកច្រើនជ្រុល ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា

    ដឹកអត់? ផឹកទឹកច្រើនជ្រុល ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា

    ​កោសិកា​រាងកាយ​​យើង​ត្រូវ​ការ​ទឹក​ ដើម្បី​ដំណើរ​ការ​ប្រក្រតី ប៉ុន្តែ​បើ​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​វិញ។ ពិត​ណាស់​ ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​​បរិមាណ​នៃ​ការ​ញ៉ាំ​ទឹក​ប្រចាំ​ថ្ងៃ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​ទៅ​​លើ​កត្តា​បរិស្ថាន ការ​ហាត់​ប្រាណ លក្ខខណ្ឌ​សុខភាព​ដូចជា​ការ​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​ជា​ដើម។

    នៅ​ពេល​​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ តើ​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​?

    ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ អាច​នាំ​ឲ្យ​យើង​ពុល​ទឹកឬ​រារាំង​មុខងារ​​របស់​ខួរ​ក្បាល ពីព្រោះ​នៅ​ពេល​ដែល​បរិមាណ​ទឹក​ច្រើន​ជ្រុល​នៅ​ក្នុង​កោសិកា (រួម​ទាំង​កោសិកា​ខួរ​ក្បាល) នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​កោសិកា ដែល​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី ងងុយ​គេង និង​ឈឺ​ក្បាល។

    ជាក់ស្ដែង សូដ្យូម​ជា​អេឡិចត្រូលីត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពេល​ដែល​យើង​មាន​បរិមាណ​ជាតិ​ទឹក​ច្រើន​ជ្រុល​ ដោយ​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។ ក្នុង​ករណី​ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាល់ អាច​​បង្ក​ជា​​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​​ហើម​ខួរ​ក្បាល ធ្វើ​ឲ្យ​សន្លប់​ ឬ​អាច​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​ក៏មាន​។

    ញាំទឹក

    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    សញ្ញា​បញ្ជាក់​ថា​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល

    • ទឹក​នោម​​មាន​ពណ៌​ថ្លា
    • នោម​ញឹកញាប់​ជាង​ធម្មតា
    • ចង្អោរ ឬ​ក្អួត
    • ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ
    • ​ខ្សោយ​សាច់ដុំ​ និង​ងាយ​រមួលក្រពើ
    • អស់​កម្លាំង និង​នឿយហត់។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 4 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត