backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សីតុណ្ហភាពរាងកាយចុះទាប អាចគ្រោះថ្នាក់ដល់ជីវិត មានសញ្ញាព្រមានអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17, 2023

សីតុណ្ហភាពរាងកាយចុះទាប អាចគ្រោះថ្នាក់ដល់ជីវិត មានសញ្ញាព្រមានអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​​យើង​ស្ថិត​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រយៈពេល​យូរ​ នោះ​អាច​ប្រឈម​នឹង​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ក្រោម​៣៥​អង្សាសេ ស្រប​ពេល​ដែល​សីតុណ្ហភាព​ធម្មតា​​គឺ​នៅ​ចន្លោះ​៣៧​អង្សាសេ។ ពិត​ណាស់​ ករណី​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ត្រាំ​ទឹក​ត្រជាក់​ ឬ​ទទឹក​ទឹក​ភ្លៀង​ដូច​គ្នា​។ ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ។

រោគសញ្ញា​នៃ​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប

យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ រោគសញ្ញា​នៃ​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប រួម​មាន​ស្រៀវស្រាញ អស់​កម្លាំង វង្វេងវង្វាន់​ ស្ពឹក​ដៃ បាត់បង់​ការ​ចងចាំ និយាយ​មិន​ច្បាស់ និង​ងងុយ​គេង។ ចំពោះ​ទារក​ដែល​គេង​នៅ​បន្ទប់​ត្រជាក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​​ប្រឈម​នឹង​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​​ដូច​គ្នា ហើយ​ទារក​ច្រើន​​មាន​រោគសញ្ញា​ដូចជា​ស្បែក​ក្រហម​ និង​ត្រជាក់​ ព្រម​ទាំង​គ្មាន​​ថាមពល​ក្នុង​ខ្លួន។

រងារ២

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

យើង​គួរ​ធ្វើ​បែប​ណា​​បើ​​​អ្នក​ណា​ម្នាក់​មាន​​រោគសញ្ញា​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប?

ប្រសិនបើ​សង្កេត​ឃើញ​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ យើង​គួរ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ​របស់​អ្នក​ជំងឺ​ភ្លាម​ៗ ហើយ​ក្នុង​ករណី​ដែល​សីតុណ្ហភាព​ទាប​ជាង​៣៥​អង្សាសេ គឺ​ចាំបាច់​ត្រូវ​​​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​អាច​​អនុវត្តន៍​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ដូច​ខាង​ក្រោម៖

  • នាំ​អ្នក​ជំងឺ​ទៅ​បន្ទប់​ដែល​កក់ក្តៅ​ភ្លាម​ៗ
  • ដោះ​សំលៀកបំពាក់​ដែល​សើម​ចេញ
  • ឲ្យ​អ្នក​ជំងឺ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដើម្បី​​បង្កើន​សីតុណ្ហភាព​រាងកាយ ប៉ុន្តែ​មិន​ត្រូវ​ផ្ដល់​អ្វី​ឲ្យ​អ្នក​​អ្នក​ជំងឺ​ផឹក​ពេលសន្លប់​មិន​ដឹង​ខ្លួនទេ​
  • ដណ្តប់​រាងកាយ​​​ឲ្យ​ជិត​ល្អ។

អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប?

អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ច្រើន​តែ​ជា​មនុស្ស​វ័យ​ចំណាស់​ កុមារ​តូច​ៗ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដូចជា​ជំងឺ​វង្វេងវង្វាន់​ អ្នក​ញៀន​គ្រឿង​ស្រវឹង ប្រើប្រាស់​គ្រឿង​ញៀន និង​​អ្នក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ដូចជា​​ជំងឺ​អរម៉ូនក្រពេញទីរ៉ូអុីតធ្លាក់ចុះ ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ និង​របួស​ឆ្អឹង​ខ្នង។ ​​​

​​​​​អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម