ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ – តាមដានមាតិកា​នេះ ​ដើម្បី​ស្វែងយល់​ដំណឹងថ្មីៗនានាពីការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រ​​​ ឱសថ របកគំហើញនានា និង​គន្លឹះសុខភាពជាច្រើនទៀត ដើម្បី​ពង្រីកចំណេះដឹងសុខភាពបន្ថែម ធ្វើយ៉ាងណាឲ្យការរស់នៅកាន់តែសប្បាយរីករាយមានសុភមង្គលនិងសុខភាពកាន់តែល្អប្រសើរ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

ស្វែងរក ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់

យើងដឹងហើយថា វ៉ាក់សាំងថ្នាក់ជាតិសម្រាប់ទារកទើបកើតរហូតដល់អាយុ ១ ខួបកន្លះមានដូចជា វ៉ាក់សាំងរលាកថ្លើម B របេង គ្រុនស្វិតដៃ​ជើង ខាន់ស្លាក់ តេតាណូស រលាកសួត រលាក​ស្រោមខួរ កញ្រ្ជិល និងស្អួច។ ចុះវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានអ្វីខ្លះ? ត្រូវ​ចាក់​​ប៉ុន្មានដង? ហើយមានប្រសិទ្ធិភាពយូរប៉ុនណា? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា វ៉ាក់សាំង​សំខាន់​ៗ​សម្រាប់​មនុស្សពេញវ័យ និងមនុស្សវ័យ​ចំណាស់​រួមមាន៖ ១. វ៉ាក់សាំងតេតាណូស ចំពោះវ៉ាក់សាំងតេតាណូស យើងត្រូវចាក់ ៥ ដង ហើយត្រូវចាក់រំលឹក ១០ ឆ្នាំម្តង។ ខាងក្រោមនេះ​ជាកាលវិភាគនៃការវ៉ាក់សាំងតេតាណូស៖ ចាក់លើកទី ១៖ ចាប់ពីអាយុ ១៥ ឆ្នាំ ចាក់លើកទី ២៖ យ៉ាងតិច ១ ខែបន្ទាប់ពីចាក់លើកទី ១ ចាក់លើកទី ៣៖ យ៉ាងតិច ៦ ខែបន្ទាប់ពីចាក់លើកទី ២ ចាក់លើកទី ៤៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៣ […]


ចំណេះដឹងទូទៅ

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

មន្ត្រី​សុខាភិបាល​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​កំពុង​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​​ចម្លែក​នៃ​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​លើ​កុមារ​ និង​យល់​ថា​ជំងឺ​នេះ អាច​ទាក់ទង​នឹង​ប្រភេទ​វីរុស​​នៃ​ជំងឺ​ផ្ដាសាយ។ ចក្រភព​អង់គ្លេស​បាន​នឹង​កំពុង​ស៊ើបអង្កេត​លើ​ករណី​​ចំនួន​៧៤ ចំពោះ​កុមារ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។ ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​អៀរឡង់​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាម​ៗ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កុមារ​​ដែល​ឆ្លង​ជំងឺ​​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​វីរុស​ធម្មតា​ដែល​កើត​លើ​អ្នក​ជំងឺ​រលាក​ថ្លើម​ឡើយ នេះ​មាន​ន័យ​ថា​មូលហេតុ​បង្ក​នៃ​ជំងឺ​ថ្លើម​មួយ​នេះ ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​កុមារ​មួយ​ចំនួន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ថ្លើម​ លោក Graham Cooke សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​ Imperial College London ​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម​កម្រិត​ស្រាល​កើត​ឡើង​ជា​ទូទៅ​ចំពោះ​កុមារ ប៉ុន្តែ​អ្វី​ដែល​​លោក​​បាន​ឃើញ​នៅ​ពេល​នេះ គឺ​មាន​ភាព​ខុស​គ្នា​។ លោក​បាន​បន្ថែម​ថា កុមារ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មួយ​ចំនួន​ ត្រូវ​ការ​ការ​ថែទាំ​ពី​អ្នក​ឯកទេស​នៅ​ផ្នែក​ជំងឺ​ថ្លើម​ និង​មួយ​ចំនួន​ទៀត​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ថ្លើម​តែ​ម្ដង​។ [embed-health-tool-due-date] រោគសញ្ញា​​មិន​គួរ​​មើល​រំលង​ ពិត​ណាស់​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បំបែក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ចូល​ទៅ​ក្នុង​រាងកាយ​ ជា​តម្រង​​ឈាម​ និង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។ យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​ថ្លើម​ដ៏​ចម្លែក​​នេះ កុមារ​​នឹង​មាន​រោគសញ្ញា​ដូច​ជា​៖ ជំងឺ​ខាន់​លឿង​ រាករូស និង​ ឈឺ​ពោះ​ វីរុស​ចម្លែក​នេះ​មិន​ស្ថិត​ក្នុង​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​បាន​ច្រាន​ចោល​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ដែល​ជា​​ទូទៅ​បង្ក​ឲ្យ​មាន​ជំងឺ​ប្រភេទ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មន្ត្រី​ជំនាញ​​បាន​កត់សម្គាល់​ថា​ មាន​ការ​រាលដាល​ថ្មី​ៗ​នៃ​ពពួកវីរុស​Adenoviruses ដែល​ជាប់​ទាក់ទង​នឹង​រោគសញ្ញា​​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដូចជា​ គ្រុន​ក្ដៅ ឈឺ​ក និង​ភ្នែក​ក្រហម​ ហើយ​ជំងឺ​នេះ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ថ្លើម​ដែល​កើត​លើ​កុមារ​ ជា​ពិសេស​​ចំពោះ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​។ អត្ថបទគួរអាន៖ ហេតុផល ៤ […]


ចំណេះដឹងទូទៅ

បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

​កត្តា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ បម្រែបម្រួល​អាកាសធាតុ​ ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការ​​ថយ​ចុះ​ស្រទាប់​អូហ្សូន​ ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​យ៉ាង​ខ្លាំង​។ ពិត​ណាស់​ វិបត្តិ​អាកាសធាតុ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស តួ​យ៉ាង​ដូចជា​​បញ្ហា​រលក​កម្ដៅ​​ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ និង​ឆក់​យក​ជីវិត​មនុស្ស​ថែម​ទៀត​ផង​។ កត្តា​បរិស្ថាន​ អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ខ្លះ​? ​ជាក់​ស្ដែង សីតុណ្ហភាព​​ក្ដៅ​ខ្លាំង អាច​បង្កើន​កំហាប់​អូហ្សូន​​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួនទៀត​​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​យើង​អាច​រក្សា​បរិស្ថាន​ស្អាត​ និង​រស់នៅ​យូរ​អង្វែង​ដោយ​វិធី​ណា​ខ្លះ​? វិធីសាស្ត្រ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​​ចំពោះ​បរិស្ថាន មាន​ដូចជា៖ កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ចោល​សំរាម​ក្នុង​ធុង​​ ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ​​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ និង​រស់នៅ​យូរ​អង្វែង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​តូច​តាច​មួយ​ចំនួន​​ប្រចាំ​ថ្ងៃ​ […]


ចំណេះដឹងទូទៅ

តិចអត់ជឿ! សើចច្រើនរាល់ថ្ងៃ ជួយដល់សុខភាពបានច្រើនយ៉ាង

គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ឮហើយ​ថា សើច​ច្រើន​ផ្ដល់​អត្ថប្រយោជន៍​​ដ៏​លើសលប់​ចំពោះ​​រាងកាយ។ មិន​ត្រឹម​តែ​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​​ ការ​សើច​ក៏​ផ្ដល់​ផល​វិជ្ជមាន​​ជា​ច្រើន​ទៀត​ ដែល​រួម​មាន​៖ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ជា​រនាំង​ការពារ​ប្រឆាំង​​នឹង​មេរោគ​ដែល​ចូល​តាម​ផ្លូវ​ដង្ហើម​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា នៅ​ពេល​ដែល​យើង​សើច​១០០​ដង វា​ស្មើ​នឹង​ការ​ជិះ​កង់​ហាត់​ប្រាណ​ចំនួន​១៥​នាទី សម្ពាធ​ឈាម​ថយ​ចុះ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ បង្កើត​បរិយាកាស​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ ពិត​ណាស់​ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​អាច​អភិវឌ្ឍ​ភាព​កំប្លុកកំប្លែង​របស់​យើង​បាន​ និង​ដើម្បី​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​នៅ​ក្នុង​ជីវិត៖ ១. ចាប់ផ្ដើម​ជាមួយ​នឹង​ស្នាម​ញញឹម​ ​​​​ការ​សិក្សា​មួយ​ចំនួន​​បាន​បង្ហាញ​ថា ស្នាម​ញញឹម​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​ Endorphins ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ និង​មាន​ភាព​រីករាយ​​​កាន់​តែ​ច្រើន​ឡើង​។ ប្រសិនបើ​យើង​មាន​ស្នាម​ញញឹម​ យើង​អាច​នឹង​សើច​ចេញ​មក​​កាន់​តែ​ងាយ​ស្រួល​ ហើយ​បញ្ហា​ស្រ្តេស​នឹង​រលាយ​បាត់​ទៅ​​ដោយ​មិន​ដឹង​ខ្លួន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ២. សើច​ជាមួយ​នឹង​មិត្តភក្ដិ ​ការ​ចំណាយ​ពេល​ញ៉ាំ​អី ក៏​ដូចជា​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ អាច​​​បង្កើន​ភាព​រីករាយ​ និង​ធ្វើ​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​ទ្វេដង។ ដូច​នេះ​ហើយ​ គ្នា​យើង​គួរ​ចំណាយ​ពេល​ខ្លះ​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មិត្តភក្ដិ។ ៣. សើច​រាល់​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​​ឧស្សាហ៍​អាន​សៀវភៅ​សំណើច​ ឬ​ខ្សែ​ភាព​យន្ត​កំប្លែង ដែល​ធ្វើ​ឲ្យ​យើង​បំភ្លេច​ទុក​កង្វល់​ និង​​សើច​ជា​រៀង​រាល់​ថ្ងៃ​។ អត្ថបទគួរអាន៖ ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស? ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត តើ​មក​ពី​អ្វី? ៤. រីករាយ​ជាមួយ​នឹង​បច្ចុប្បន្ន ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​ស្វែង​រក​ឱកាស​មួយ​ក្នុង​ការ​សើច​ចេញ​មក​។ ការ​រម្ងាប់​ចិត្ត​ខឹង​ ព្យាយាម​គិត​វិជ្ជមាន​ និង​រក​​នឹក​​ពេលវេលា​សប្បាយ​ៗ […]


ចំណេះដឹងទូទៅ

Laughing gas ក្មេងជំទង់ខ្លះនិយម​ប្រើ​ដើម្បី​សប្បាយ តើ​ជាអ្វីឲ្យពិតប្រាកដ?

សម័យ​នេះ ក្មេងៗ​វ័យ​ជំទង់​មួយ​ចំនួន​អាច​ទទួល​រង​សម្ពាធ​ច្រើន​ទៅ​លើ​ផ្លូវ​អារម្មណ៍ ដែល​អាច​បណ្ដាល​មក​ពី​ការងារ កិច្ចការ​សាលា គ្រួសារ ឬ​សូម្បី​តែ​បណ្ដាញ​សង្គម។ ដូច​គ្នា​ដែរ ក្មេង​ៗ​សម័យ​នេះមួយ​ចំនួន​ក៏​​ចូលចិត្ត​សប្បាយ​ជាមួយ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច Laughing Gas ជាដើម។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អ្វី​ទៅ​ជា Laughing Gas? Laughing Gas ឬ Hippy Crack ឬ Nitro Oxide ជា​ឧស្ម័ន​គ្មាន​ពណ៌ ដែល​ជាទូទៅ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​រំងាប់​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ទៅ​លើ​អ្នក​ជំងឺ ពិសេស​ប្រើ​ប្រាស់​នៅ​ក្នុង​ទន្តពេទ្យ ឬ​ស្ត្រី​ជិត​សម្រាល​កូន ប៉ុន្តែ​ឧស្ម័ន​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឲ្យ​មាន​អារម្មណ៍​សឺៗ ដូច​ស្រវឹង ឬ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​មួយ​រយៈ​ពេល​ខ្លី។ បើ​និយាយ​ទៅ Laughing Gas ប្រៀប​បាន​ទៅ​នឹង​ថ្នាំ​សណ្ដំ​មួយ ហើយ​វា​ក៏​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ចំណោម​ក្មេងៗ​វ័យ​ជំទង់​ផង​ដែរ ពិសេស​ក្មេងៗ​និយម​ចូល​ក្លឹប​កម្សាន្ត ឬ​បារ។ Laughing Gas ដែល​ប្រើ​ដើម្បី​សប្បាយ​ខុស​វេជ្ជបញ្ជា​ពេទ្យ ភាគ​ច្រើន​គឺ​ដាក់​នៅ​ក្នុង​ប៉ោងៗ រួច​យើង​បឺត​ឧស្ម័ន​នេះ​ចេញ​ពី​ប៉ោងៗ​ចូល​ទៅ​ក្នុង​ខ្លួន។ ដោយ​សារ​តែ​វា​ដូច​នឹង​ថ្នាំ​សណ្ដំ ក្រោយ​ប្រើ​ក្មេងៗ​អាច​មាន​អារម្មណ៍​ដូច​ជា៖ សប្បាយ​រីករាយ សើច​កក្អឹក ស្រាល​ក្បាល អារម្មណ៍​ធូរ​ស្រាល ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! បើ​និយាយ​កាន់​តែ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ឲ្យ​អ្នកប្រើ​​មាន​អារម្មណ៍រីករាយ​ខ្លាំង ហើយ​ដោយ​សារ​តែ​អាការៈ​ទាំង​នេះ​ហើយ ទើប​វា​បាន​ឈ្មោះ​ថា […]


ចំណេះដឹងទូទៅ

តិចនិកជួយឱ្យអ័រម៉ូនមានតុល្យភាពឡើងវិញ បង្ការបញ្ហាសុខភាពផ្សេងៗ

អ័រម៉ូន គឺជាសារជាតិគីមីដែលជួយគ្រប់គ្រងដំណើរការផ្សេងៗនៅក្នុងរាងកាង​​យើងដូចជា ​​ការ​ឃ្លាន ឬការ​ងងុយគេងជាដើម និងក៏មានឥទ្ធិពលខ្លាំងលើសុខភាពរបស់យើងដែរ​។ ប៉ុន្តែលក្ខខណ្ឌ​សុខភាព​មួយចំនួនអាចធ្វើឱ្យអ័រម៉ូនយើងមាន​អតុល្យ​ភាព។ តើ​អាច​មាន​រឿងអ្វីកើតឡើង​នៅ​ពេល​​មាន​អតុល្យភាព​អ័រម៉ូនក្នុងរាងកាយ ហើយយើងគួរធ្វើបែបណា​ដើម្បី​ធ្វើឱ្យអ័រម៉ូន​​មាន​តុល្យភាពឡើងវិញ? អ័រម៉ូនរបស់យើងរួមមាន អាដ្រេណាលីន អាំងស៊ុយលីន ករទីស៊ុល ទីរ៉ូអ៊ីត និង​អ័រម៉ូន​ភេទ​ដូចជា អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និងតេស្តូស្តេរ៉ូន។ អ័រម៉ូន​​ត្រូវបាន​ផលិតដោយក្រពេញផ្សេងៗគ្នាដូចជា ក្រពេញភីតូរីស ទីរ៉ូអ៊ីត និង​ក្រពេញ​​លើតម្រង់នោម រួចធ្វើដំណើរតាមចរន្តឈាម​ទៅសរីរាង្គ​តាម​គោលដៅ​រៀងៗ​​ខ្លួន។ ស្រីៗយើងអាចសម្គាល់​ឃើញ​អតុល្យភាពអ័រម៉ូន ​នៅពេលអតុល្យភាព​អ័រម៉ូន​​ភេទ​កើតឡើងនៅ​ពេលពេញវ័យ ជុំវិញអំឡុងពេលមករដូវ អំឡុងពេល និង​ក្រោយ​ពេលមានផ្ទៃពោះ និងអំឡុងពេលអស់រដូវ (អាចកើត​ឡើងមុនពេលអស់រដូវ ៥ឆ្នាំ)។ ពេលអតុល្យភាពអ័រម៉ូនយើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖ មានរោគសញ្ញាមុនពេលមករដូវ (PMS) មករដូវមិនទៀង គ្មានកូន ស្រក ឬឡើងទម្ងន់ ចំណង់ផ្លូវភេទធ្លាក់ចុះ មានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ ​អស់កម្លាំង ស្បែកគ្មានសុខភាពល្អ មានបញ្ហារំលាយអាហារ ស្ងួតទ្វារមាស ក្តៅខ្លួន ឬបែកញើសពេលយប់ ជ្រុះសក់ អ័រម៉ូនទាំងអស់អាចប្រែប្រួល និងប៉ះពាល់គ្នាទៅវិញទៅមក។ យ៉ាង​ណា​ក៏​ដោយ មានកត្តាសំខាន់ៗមួយចំនួនដែលអាចបណ្តាលអ័រម៉ូនមាន​អតុល្យភាព​៖ លើសទម្ងន់ មានភាពតានតឹងយូរអង្វែង គេងមិនលក់ កង្វះលំហាត់ប្រាណ ឬហាត់ប្រាណជ្រុល មានការរលាកក្នុងខ្លួន មានសុខភាពពោះវៀនមិនល្អ […]


ចំណេះដឹងទូទៅ

មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ចំណុចនេះ

មុន​នឹង​សម្រេច​ចិត្ត​ចូល​រោង​ការ គ្នា​យើង​មិន​ថា​ប្រុស ឬ​ស្រី​មិន​គួរ​រំលង​ការ​ពិនិត្យ​សុខភាព​មុន​ចាប់​ផ្ដើម​ជីវិត​ជា​គូ​នោះ​ទេ។ ការ​ពិនិត្យ​សុខភាព​មុន​រៀប​ការ​ គឺ​ជា​រឿង​គួរ​ធ្វើ​ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​ ប្រកប​ដោយ​ភាពរីករាយ និង​មាន​សុខភាព​ល្អ។ យើង​គួរពិនិត្យ​សុខភាព​មុន​រៀប​ការ​ទៅ​លើចំណុច​អ្វី​ខ្លះ? ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​ពិត​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ខ្លាំង​ណាស់​ដល់​ជីវិត​ជា​ដៃ​គូ​របស់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ព្រោះ​យើង​អាច​ដឹង​ពី​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មួយ​ចំនួន​មុន​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​អនាគត។ គ្នា​យើង​គួរ​​ពិនិត្យ​សុខភាព​មុន​រៀប​ការ​លើ​ ៤​ ​ចំណុច​​ខាង​ក្រោម​នេះ៖ ១. តេស្ត​រក​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ជា​ស្ថានភាព​ជំងឺ​ដែល​អាច​នៅ​ជាប់​ជាមួយ​យើង​ពេញ​មួយ​ជីវិត ហើយ​ប្រសិន​បើ​មិន​គ្រប់​គ្រង ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ នោះ​អាច​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​មាន​ភាព​តានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ង​ត្រូវ​បញ្ចូលក្នុងតារាង​ពិនិត្យសុខភាព​មុន​រៀប​ការ។ ការ​ដែល​យើង​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាំង​នេះ​របស់​ដៃ​គូ​ជា​មុន យើង​អាច​រក​វិធី​ការ​ព្យាបាល ឬ​គ្រប់​គ្រង​ច្បាស់​លាស់​ណា​មួយបាន​ និង​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ពី​ដៃ​គូ​បាន​ថែម​ទៀត​ផង។ ជំងឺ​កាម​រោគ​ផ្សេងៗ​ដូច​ជា ជំងឺ​ប្រមេះ​ទឹក​បាយ ជំងឺ​ស្វាយ បាក់តេរី​ទ្វារមាស ឬ​កើត​ឫស អាច​ព្យាបាល​ដោយ​ការ​ថែ​ទាំ​ត្រឹម​ត្រូវ​តិច​តួច ហើយ​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន និង​ការ​រលូត​កូន​បាន​ថែម​ទៀត​ផង។ ២. តេស្ដ​ភាព​ស៊ី​គ្នា​នៃ​ក្រុម​ឈាម ក្រុម​ឈាម​ត្រូវ​តែ​មាន​ភាព​ស៊ី​គ្នា​រវាង​ដៃ​គូ​ទាំង​សង​ខាង ដើម្បី​ចៀស​វាង​បញ្ហា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដូច​ជា​ជំងឺ​រេស៊ីស​ជាដើម។ ជំងឺនេះ ​ជា​ស្ថានភាព​នៃ​អង្គបដិប្រាណ​នៅ​ក្នុង​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​បំផ្លាញ​កោសិកា​ឈាម​របស់​ទារក។ នេះ​អាច​បណ្ដាល​ឲ្យ​គភ៌​នៅ​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​ស្លាប់​នៅ​ក្នុង​ពោះ និង​ការ​រលូត​ចេញ​តែ​ម្ដង។ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ៣. តេស្ត​ភាព​អាច​មាន​កូន ការតេស្ត​នេះមាន​ភាព​ចាំបាច់​ដោយ​ថា​ពើ​សិន​ជាមាន​បញ្ហា​ទាក់​ទង​នឹង​ការ​មិន​អាច​មាន​កូន យ់ង​​​អាច​​ដោះ​ស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត ជម្លោះ​ក្នុង​គ្រួសារ ឬ​ប៉ះពាល់​ដល់​អារម្មណ៍​ដៃ​គូ​ទាំង​សង​ខាង​ក្រោយ​រៀប​ការ​ឡើយ។ ៤. តេស្ត​ហ្សែន ឬ​ជំងឺ​រ៉ាំរ៉ៃ ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​លើ​ផ្នែក​ហ្សែន​អាច​ជួយ​គ្នា​យើង​រក​ឃើញ​ជំងឺ​នៅ​ដំណាក់​កាល​ដំបូង​ៗ និង​មាន​វិធានការ​ព្យាបាល ឬ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព មុន​ពេល​​ជំងឺ​​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ការ​ធ្វើ​តេស្ដ​នេះ​គួរ​តែ​រួម​បញ្ចូល​ការ​ពិនិត្យ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម កោសិកា​មហារីក និង​ជំងឺ​ឈាម […]


ចំណេះដឹងទូទៅ

តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឱ្យសល់ថ្នាំសម្លាប់សត្វល្អិត

ទំពាំងបាយជូរជាផ្លែឈើដែលស្ថិតក្នុងប្រភេទផលិតផលដែលមានកំហាប់ថ្នាំ​សម្លាប់សត្វល្អិតខ្ពស់។ ប្រសិនបើយើងលាងសម្អាតមិនបានស្អាតត្រឹមត្រូវទេ ថ្នាំ​សម្លាប់​សត្វ​ល្អិត​អាច​នៅ​ជាប់​នឹង​ផ្លែ​ទំពាំងបាយជូរ ពេលយើងញុំាទៅអាចប៉ះពាល់ដល់ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ។ យើងគួរលាង​សម្អាត​​ផ្លែ​ទំពាំងបាយជូរ​បែបណា​ទើប​ស្អាត​ល្អ? សារធាតុពណ៌សនៅលើទំពាំងបាយជូ (និងប៊្លូបឺរី) មិន​មែន​ជា​សារធាតុ​ពុល ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទេ តែជាក្រមួនដែលផលិតដោយដើមទំពាំងបាយជូរ ហើយដើរតួជា​របាំង​ការពារ​សត្វល្អិត បាក់តេរី និងការពារផ្លែទំពាំងបាយ​ជូរ​ឱ្យនៅស្រស់ល្អ។ យើងអាចញុំាទាំងក្រមួននៅលើសំបកផ្លែទំពាំងបាយជូរបាន ប៉ុន្តែក្រមួនទាំងនេះ​អាច​មាន​រសជាតិ​ចត់បន្តិចបន្តួច ដូច្នេះភាគច្រើនយើងចូលចិត្ត​លាង​វាចេញ។ ខាងក្រោមនេះជាតិចនិច ៣ យ៉ាងដែលយើងអាចលាងសម្អាតផ្លែទំពាំងបាយ​ជូរបាន៖ ១. លាងជាមួយទឹកស្អាត មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទី។ ការ​លាង​បែបនេះអាចកម្ចាត់បាក់តេរីនៅលើផ្លែទំពាំងបាយជូរបាន​ប្រហែល ៨៥% ហើយ​ក៏អាចលាងជម្រះថ្នាំសំលាប់សត្វល្អិតបានដែរ។ បន្ទាប់មកដាក់ចានដែកត្រាំផ្លែទំពាំងបាយជូរជាមួយទឹកពី ៥ ទៅ ១០ នាទី​​ដើម្បី​កម្ចាត់​បាក់តេរី និងថ្នាំសម្អាប់សត្វល្អិតបន្ថែម។ យើងគួរចៀសវាងត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ ព្រោះអាចបណ្តាល​​ឆ្លង​បាក់តេរី និងអាចបង្កជាជំងឺ។ ប្រសិនបើយើងចង់ត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ យើងត្រូវលាង​ឡាប៊ូ​លាង​ចាន​ឱ្យស្អាតជាមុនសិន។ បន្ទាប់​មក​យើងចាក់ទឹកចេញ ហើយលាងទំពាំងបាយជូរម្តងទៀត រួចបេះទំពាំង​​បាយជូរ​ដែល​ខូច ឬរលួយចេញ ហើយទុកឱ្យទំពាំងបាយជូរស្រក់ទឹករហូតដល់ស្ងួត។ ២. ត្រាំក្នុងទឹកលាយទឹកខ្មេះ យើងត្រូវត្រាំផ្លែទំពាំងបាយជូរក្នុងទឹក ៣ ភាគ ជាមួយទឹកខ្មេះ ១ ភាគ​ប្រហែល ៥ ទៅ ១០ នាទី។ ការត្រាំបែបនេះអាចដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្លាប់សត្វល្អិតបាន​ប្រហែល​ ៩៨% ។ បន្ទាប់មក​លាង​ជម្រះផ្លែ​ទំពាំងបាយជូរក្រោមទឹករ៉ូប៊ីណេ​រយៈពេល ១ នាទី​ដើម្បី​លាង​សម្អាត​បាក់តេរី ថ្នាំសម្លាប់សត្វល្អិត និងទឹកខ្មេះដែលនៅ​សេស​សល់ […]


ចំណេះដឹងទូទៅ

អេឡិចត្រូលីតជាអ្វី? ពេលបាត់បង់គួរធ្វើម៉េច?

អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើន​ថាមពល​ឱ្យរាងកាយយើង។ យើងអាចបាត់បង់​អេឡិចត្រូលីត​​​​​តាមរយៈ​ការបែកញើស​ច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញ​អេឡិចត្រូលីត​ឡើងវិញ? អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាម និងសារធាតុរាវ​ក្នុង​រាងកាយ​របស់យើង។ នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីត យើងនឹងវិលមុខ អស់កម្លាំង ថប់បារម្ភ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេង សម្ពាធឈាមចុះទាប ឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹង ជាដើម។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ខាងក្រោមនេះជាអាហារមួយចំនួនដែលយើងអាចញុំាដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ៖ ១. ទឹកដូង ទឹកដូងមួយពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៦០០​ មិល្លីក្រាម សូដ្យូម ២៥២ មិល្លីក្រាម និងមានជាតិស្ករធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការបំពេញថាមពល និង​អេឡិចត្រូលីត​ដែលយើងបាត់បង់ក្រោយពេលបែកញើស​ច្រើន។ ២. ទំពាំងបាយជូរក្រៀម ទំពាំងបាយជូរក្រៀមផ្ទុកទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម ដែលជា​ជម្រើស​ងាយស្រួលក្នុងការបំពេញអេឡិចត្រូលីតឡើងវិញ ប៉ុន្តែយើង​​មិនត្រូវ​ញុំាច្រើន​ពេកទេ។ ៣. ឪឡឹក ឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗដូចជា ស្ករធម្មជាតិ ប៉ូតាស្យូម និងទឹក។ យើង​អាចញុំាឪឡឹកដើម្បីបង្កើនថាមពល និងអេឡិចត្រូលីត។ ៤. អាហារសម្បូរជាតិកាល់ស្យូម យើងអាចបង្កើនកម្រិតជាតិកាល់ស្យូមដោយការញ៉ាំអាហារដូចជា ទឹកដោះគោ ទឹក​ដោះ​គោជូរ (យ៉ាអួ) ឈីស […]


ចំណេះដឹងទូទៅ

ហេតុផល ១០យ៉ាង ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ

ពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចជា ដំឡូងបំពង ឬនំកញ្ចប់ជាខ្លាំង ដែលមាន​ន័យ​ថារាងកាយយើងត្រូវការអំបិល (សូដ្យូម) បន្ថែមហើយ។ ហេតុអ្វីបានជាពេល​ខ្លះយើង​ចង់ញុំាអាហារប្រៃៗដូចនេះ? មានហេតុផលជា​ច្រើន​ដែល​ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ៖ ១. ខ្វះជាតិទឹក នៅពេលរាងកាយយើងខ្វះជាតិទឹក ខួរក្បាលយើងនឹងបញ្ជូន​សញ្ញាឱ្យយើង​ចង់ញុំា​អាហារប្រៃៗដើម្បីឱ្យយើងញុំាទឹក។ អាការៈ​មួយ ចំនួនដែលបង្ហាញ​ថារាងកាយ​យើង​ខ្វះជាតិទឹកមាន​ដូច​ជា​ ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំជាដើម។ ២. បែកញើសច្រើន ពេលយើងបែកញើសច្រើន យើងនឹងបាត់បង់ជាតិទឹក​​ និងសារធាតុ​សូដ្យូម​ច្រើនដែល​ធ្វើឱ្យរាងកាយយើងត្រូវ​ការ​អាហារមាន​ជាតិ​ប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។ ៣. ទម្លាប់ញុំាអាហារប្រៃៗ ប្រសិនបើយើងចូលចិត្តញុំាអាហារប្រៃៗ រាងកាយយើងនឹងចង់ញុំាអាហារប្រៃៗទៀត ព្រោះជាទម្លាប់។ ប្រសិនបើយើងកាត់បន្ថយការញុំាអាហារប្រៃៗ យូរៗទៅរាងកាយ​យើង​នឹងសុំានឹងការញុំាអាហារមិនសូវប្រៃ ឬសាបហើយ។ ៤. ខ្សោយក្រពេញលើតម្រងនោម ប្រសិនបើយើងខ្សោយក្រពេញលើតម្រងនោម រាងកាយយើងមិនអាច​ផលិតអ័រម៉ូន​មួយ​ចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រង​តុល្យភាព​ជាតិទឹក និងសូដ្យូមក្នុងខ្លួនយើងដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃ។ ៥. មានភាពតានតឹង នៅពេលយើងស្ត្រេស រាងកាយយើងនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើង​ចង់ញុំាអាហារច្រើន ដើម្បីឱ្យអារម្មណ៍យើងធូរស្រាល ហើយ​ជាទូទៅ អាហារដែល​មាន​ជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ ​និងធ្វើឱ្យសប្បាយចិត្ត។ ៦. គេងមិនគ្រប់គ្រាន់ ការ​គេង​មិន​បាន​គ្រប់គ្រាន់ធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនដែល​ធ្វើ​ឱ្យយើងមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង និងចង់ញុំាអាហារច្រើន។ ជាលទ្ធផល​យើង​ចង់ញុំាអាហារ​ដែល​ធ្វើ​ឱ្យយើងសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។ ៧. មានជំងឺ Bartter ជំងឺ Bartter ជាជំងឺតម្រងនោម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ