ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ – តាមដានមាតិកា​នេះ ​ដើម្បី​ស្វែងយល់​ដំណឹងថ្មីៗនានាពីការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រ​​​ ឱសថ របកគំហើញនានា និង​គន្លឹះសុខភាពជាច្រើនទៀត ដើម្បី​ពង្រីកចំណេះដឹងសុខភាពបន្ថែម ធ្វើយ៉ាងណាឲ្យការរស់នៅកាន់តែសប្បាយរីករាយមានសុភមង្គលនិងសុខភាពកាន់តែល្អប្រសើរ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

ស្វែងរក ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង

ពេល​ថ្ងៃ​ឡើង ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ធ្វើ​ឲ្យ​មេឃ​ក្ដៅ​ហែង គ្នា​យើង​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ធុញ​ទ្រាន់​នឹង​បែក​ញើស​ពេញ​ខ្លួន​តែ​ម្ដង។ ចំណែក​ខ្លះ​ទៀត ធុញ​នឹង​ត្រូវ​ចូល​បន្ទប់​ទឹក​ច្រើន​លើក ដោយសារ​ញ៉ាំ​ទឹក​ច្រើន ខ្លាច​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ពេក។ ប៉ុន្តែ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ក្នុង​រាងកាយ សុខភាព​យើង​នឹង​ប្រឈម​បញ្ហា​ច្រើន។ ពេល​ខ្លះ បញ្ហា​ខ្សោះ​ជាតិ​ទឹក​កើត​ឡើង​ដោយ​សារ​ហេតុ​ផល​សាមញ្ញៗ​ដូច​ជា អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ដោយសារ​យើង​រវល់​ពេក ភ្លេច​ញ៉ាំ​ទឹក​ក៏​ថា​បាន។ ក្រៅ​ពី​នេះ ខ្សោះ​ជាតិ​ទឹក​អាច​កើត​ឡើង​បាន​ដោយ​សារ​រាករូស ក្អួត​ខ្លាំង គ្រុន​ក្ដៅ ឬ​នោម​ញឹក​ញាប់​ពេក ហើយ​បើ​យើង​មិន​ខ្វាយ​ខ្វល់​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ទេ ច្បាស់​ជា​ប្រឈម​គ្រោះ​ថ្នាក់។ គណនា BMI នៅទីនេះ បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៤យ៉ាង បង្ក​ដោយ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិន​បើ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ ហើយ​យើង​ហាត់ប្រាណ ឬ​បែក​ញើស​ច្រើន​នោះ អាច​ប្រឈម​នឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅ​ក្នុង​រាងកាយ ចាប់​ពីរ​មួល​សាច់​ដុំ ទៅ​ហត់ ល្ហិតល្ហៃ ឬ​អាច​សន្លប់​ដោយ​កម្ដៅថែម​ទៀត​ផង។ ២. បញ្ហា​ផ្លូវទឹក​នោម និង​តម្រង​នោម៖ ការ​ខ្វះ​ជាតិ​ទឹក​យូរ ឬ​ម្ដង​ហើយ​ម្ដង​ទៀ​អាច​បណ្ដាល​ឲ្យ​មាន​រលាក​បំពង់​ទឹក​នោម កើត​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រង​នោម។ ៣. ប្រកាច់៖ អេឡិច​ត្រូ​លីត​ដូច​ជា ប៉ូតាស្យូម និង​សូដ្យូម​ជួយ​បញ្ជូន​សញ្ញា​អគ្គិសនី​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ​ទៀត។ ប្រសិន​បើ​អេឡិច​ត្រូ​លីត​មិន​មាន​តុល្យភាព​សារ​អេឡិច​ត្រូ​និក​ធម្មតា​អាច​លាយ​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ដោយ​ឯកឯង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ស្មារតី។ ៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​រហូត​ដល់​ដំណាក់​កាល​នេះ វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ជាតិទឹក​ធ្លាក់​ចុះខ្លាំង បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ ជា​ហេតុ​កម្រិត​អុកស៊ីសែនក្នុង​រាងកាយ​ធ្លាក់​ចុះ។ តិចនិក​ថែ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ ចៀស​វាង​ខ្សោះ​ជាតិ​ទឹក ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន […]


ចំណេះដឹងទូទៅ

ប៉ះពាល់ ឬស្រូបសារធាតុ TNT ធ្វើឲ្យមានបញ្ហា​ស្បែក ថ្លើម គ្រាប់ឈាម

មួយ​រយៈ​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​ថា មាន​គ្នា​យើង​មួយ​ចំនួន​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទឹក​ដក់ ភ្នំ​ចំបាប់ ខេត្ត​តាកែវ ដោយ​សារ​មាន​ទេសភាព​ស្អាត និង​ទឹក​ថ្លា​គួរ​ឲ្យ​គយ​គន់។ មាន​អ្នក​ខ្លះ​ថត​រូប ខ្លះ​ទៀត​ហែល​ទឹក​លេង​នៅ​ទី​នោះ ទាំង​មិន​ដឹង​ថា វា​អាច​ប៉ះពាល់​ទៅ​សុខភាព ឬ​ក៏​អត់ ព្រោះ​ទឹក​នេះ​ដក់​ក្នុង​តំបន់​គេ​បំបែក​ថ្ម​ភ្នំ ដោយ​ប្រើ​សារធាតុ តេអ៊ិនតេ (TNT)។ តើ​អ្វី​ទៅ​ជា​សារធាតុ តេអ៊ិនតេ (TNT)? សារធាតុ តេអ៊ិនតេ ឬtrinitrotoluene ជា​សារធាតុ​ពុល​ដែល​ងាយ​ឆេះ លាយ​បញ្ចូល​គ្នា​ដោយ កាបូន (C) អ៊ីដ្រូហ្សែន (H) នីត្រូសែន (N) និង​អុកស៊ីហ្សែន (O)។ កូដ​សារធាតុ​នេះ​គឺ C7H5N3O6 ប្រើ​ជា​សារធាតុ​ផ្ទុះ​ខ្ពស់ និង​ក្នុង​ការ​សំយោគ​គីមី។ ឥឡូវ​នេះ ដើម្បី​ងាយ​ស្រួល​យក​ថ្ម​ភ្នំ រ៉ែ ឬ​ការ​បង្កើត​ផ្លូវ​ក្រោម​ដី ឬ​កាត់​ភ្នំ គេ​ប្រើ​គ្រាប់​បែក​ផ្ទុះ ហើយ​ក្នុង​គ្រាប់​បែក​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ តេអ៊ិនតេ។ ក្រោយ​បំផ្ទុះ​យក​ថ្ម ឬ​រ៉ែ​អស់ ជា​ទូទៅ​កន្លែង​នោះ​បន្សល់​ទុក​នូវ​រណ្ដៅ​ជ្រៅៗ ដែល​មិន​មាន​ចរន្ត​ហូរ​ចេញ​ចូល ហើយ​ទឹក​ដក់​ក្នុង​រណ្ដៅ​ទាំង​នោះ គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​គីមី​ជា​ច្រើន រួម​ទាំង​សារធាតុ តេអ៊ិនតេ ផង​ដែរ។ គ្រោះ​ថ្នាក់​សុខភាព​ក្រោយ​ប៉ះពាល់​សារធាតុ តេអ៊ិនតេ (TNT) យោង​តាម​ការ​ស្រាវជ្រាវ​របស់ Agency for toxic […]


ចំណេះដឹងទូទៅ

ញ៉ាំ​ប្រមាត់​ត្រីដើម្បីព្យាបាលជំងឺ ប្រយ័ត្ន​ពុល ឈានទៅខូច​តម្រង​នោម​ពិបាក​ដល់​ខ្លួន

គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី ខ្លះ​ញ៉ាំ​ទាំងគ្រឿងក្នុង ឬ​ប្រមាត់​ត្រី​ទៀត​ផង។ ធម្មតា យើង​មិន​សូវ​ដឹង​ទេ​ថា ការ​ញ៉ាំ​ប្រមាត់​ត្រី​អាច​ប៉ះពាល់​ដល់​សុខភាព​យើង រី​ឯ​ចាស់ៗ​មួយ​ចំនួន គិត​ថា​វា​ជា​ថ្នាំ​បុរាណ​ល្អ​សម្រាប់​សុខភាព​ទៀត​ពេល​ញ៉ាំ​ទៅ។ ប៉ុន្តែ ប្រមាត់​ត្រី​អាច​ជា​ថ្នាំ​បុរាណ​ជួយ​សុខភាព តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​វិញ។​ ប្រមាត់​ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល គ្រុន​ក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ ចំណែក​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ មាន​ផ្ទុក​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា សារធាតុ 5a cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រភេទ​ត្រី​អ្វី​ដែល​ញ៉ាំ​ប្រមាត់​ហើយ​យើង​អាច​ពុល​បាន? ត្រី​ដែល​មាន​ប្រមាត់​ពុល​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​នៅ​ខ្មែរ​ប្រមាត់​ត្រី​ដែល​តែង​បង្ក​ជា​ការ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ​គឺ៖ ១. ប្រមាត់​ត្រី​ក្អែក ២. ប្រមាត់​ត្រី​ត្រសក់ ជា​ទូទៅ កម្រិត​នៃ​ការ​ពុល​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ​ទៅ។ អ្នក​ជំងឺ​ដែល​ពុល​ប្រមាត់​ត្រី ភាគ​ច្រើន​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​រួច។ ដល់​ពេល​៤៨ ទៅ​៧២​ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ដូច​ជា ហើម នោម​តិច ឬ​គ្មាន​ទឹក​នោម​សោះ (​ជួន​កាល​អាច​ចេញ​ជា​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ដែរ​ដូច​ជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម។ ក្នុង​ករណី​ដែល គ្នា​យើង​ពុល​ប្រមាត់​ត្រី​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ខូច​ដល់​តម្រង​នោម និង​ទាម​ទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ដូច​នេះ ចំពោះ​គ្នា​យើង​ដែល​ចូល​ចិត្ត​ញ៉ាំ​ប្រមាត់​ត្រី គួរ​ចៀសវាង​ត្រី​ពីរ​ប្រភេទ​ខាង​លើ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​សុខភាព។


ចំណេះដឹងទូទៅ

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​រដូវ​ភ្លៀង ជាមួយ​អាហារ​ទាំង​៦​ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ភាគ​ច្រើន​តែង​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ ក្អក​ គ្រុន​ក្ដៅ​ ឬ​ការ​ឆ្លង​មេរោគ​នៅ​អំឡុង​រដូវ​ភ្លៀង។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ការពារ​ខ្លួន​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​​ ដោយ​​ការ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ពិត​ណាស់​ មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ដូចជា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ និង​ការ​ញ៉ាំ​ភេសជ្ជៈ​សុខភាព​។ បន្ថែម​ពី​នេះ​ ការ​ជ្រើសរើស​អាហារ​ត្រឹមត្រូវ​​ក៏​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា។ ​អាហារ​ខាង​ក្រោម​នេះ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ១. ផ្លែ​ទទឹម​ ផ្លែ​ទទឹម​សម្បូរ​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់​ដូចជា​វីតាមីន​C និង​ជាតិ​សរសៃ​ដើម្បី​ជួយ​បង្កើន​ថាមពល​ និង​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ។​ លើស​ពី​នេះ ផ្លែ​ទទឹម​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។ ២. ទឹក​ដោះ​គោ​ជូរ​មាន​ជាតិ​ខ្លាញ់​ទាប​ ពពួក​បាក់តេរី​ល្អ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ បន្ថែម​ពី​នេះ វា​ក៏​ជា​ប្រភព​វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​មាន​គុណប្រយោជន៍​អាច​ជួយ​ឲ្យ​សុខភាព​ទាំង​មូល​ប្រសើរ​ឡើង​។ ៣. ឪឡឹក​ ​ជាក់​ស្ដែង ផ្លែ​ឪឡឹក​​មាន​រសជាតិ​ឆ្ងាញ់​ និង​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​។ វា​ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​A, B​ និង​C ព្រម​ទាំង​សារធាតុ​lycopene ដែល​អាច​ជួយ​ការពារ​យើង​ពី​កាំ​រស្មី​យូវី ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​នៅ​រដូវ​ភ្លៀង​នេះ​។ ៤. ខាត់ណាខៀវ ជាមួយ​គ្នា​នេះ​ដែរ ខាត់ណាខៀវ ​ផ្ទុក​​ជាតិ​ដែក​ ប៉ូតាស្យូម​ កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​។ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​សម្ពូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​វីតាមីន​A, C, E, K។ បន្ថែម​ពី​នេះ វា​មាន​ផ្ទុក​វីតាមីន​B រួម​ទាំង​អាស៊ីដ​ហ្វូឡេត ដែល​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ។ ​៥. ក្រូច​ ក្រូច​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រភព​នៃ​វីតាមីន​C ដែល​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​អស្ចារ្យ​។ វា​ក៏​ជួយ​បង្កើន​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ​ […]


ចំណេះដឹងទូទៅ

៥ ហេតុផលធ្វើឲ្យរាងកាយឈឺស្រៀវស្រាញ

រាងកាយ​ឈឺ​ចុក​ចាប់ ស្រៀវ​ស្រាញ​​ស្បែក អាច​ជា​សញ្ញា​ទូទៅ​មួយ​របស់​ជំងឺ​ផ្ដាសាយ​ធំ។ ប៉ុន្តែ បើ​យើង​ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ដោយ​មិន​មាន​អាការៈ​ក្ដៅ​ខ្លួន​ទេ​នោះ អាការៈ​ឈឺ​ចាប់​រាងកាយ​អាច​បណ្ដាល​មក​ពី​ហេតុ​ផល​សាមញ្ញ​ៗ ខ្លះ​ជា​ទម្លាប់​អាក្រក់​របស់​យើង។ ហេតុ​ផល​នៃ​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ ១.ស្រ្តេស៖ បញ្ហា​ស្ត្រេស​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ខ្លួន ពិសេស​ត្រង់​ក ខ្នង ស្មា ពោះ និង​ជើង។ ការ​ឈឺ​ខ្លួន​ដោយ​សារ​ស្ត្រេស ខុស​ពី​ការ​ឈឺ​ខ្លួន​បង្ក​ឡើង​ដោយ​ជំងឺ ដែល​ការ​ឈឺ​ខ្លួន​ដោយ​ជំងឺ​កើត​ឡើង​សព្វ​រាងកាយ ឈឺ​ពិបាក​ទ្រាំ​រយៈ​ពេល​ខ្លី។ ២. គេង​មិន​គ្រប់​គ្រាន់៖ ការ​គេង​ចាំ​បាច់​ដល់​រាងកាយ ដើម្បី​ផលិត​កោសិកា​ថ្មី និង​ជួសជុល​កោសិកា​ចាស់​ៗ​ឡើង​វិញ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ប៉ះពាល់​ដល់​ផលិតភាព​កោសិកា ជាហេតុ​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ឆ្អឹង​ឆ្អែង និង​អស់​កម្លាំង។ ៣. ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ចុកចាប់​កើត​មាន​ជាទូទៅ​ចំពោះ​បុគ្គល​ដែល​មាន​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ។ ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​យើង​ហត់ ខ្សោយ​អស់​កម្លាំង និង​ងងុយ​គេង រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​របស់​យើង។ ៤. ខ្វះ​ជាតិ​ទឹក៖ ការ​ខ្វះ​ជាតិ​ទឹក កាត់​បន្ថយ​សមត្ថភាព​រាងកាយ ដើម្បី​កម្ចាត់​គីមី​បង្ក​ការ​រលាក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​ឈឺ​ចុក​ចាប់ និង​ស្រៀវ​ស្រាញ។ ៥. ខ្វះ​សារធាតុ​ចិញ្ចឹម៖ កង្វះ​ជាតិ​អាហារូបត្ថម្ភ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​រាងកាយ​ឈឺ​ចុក​ចាប់​បាន​ដែរ ពិសេស​កង្វះ​វីតាមីន D ប៉ូតាស្យូម កាល់ស្យូម និង​ជាតិ​ដែក។ គួរ​ជួប​ពេទ្យ​ពេល​ណា បើ​យើង​មាន​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ? ប្រសិន​បើ​រាងកាយ​យើង​មាន​ភាព​ឈឺ​ចុក​ចាប់ ឬ​ស្រៀវ​ស្រាញ​ខ្លាំង​ពិបាក​ទ្រាំ លើស​ពី​២-៣​ថ្ងៃ និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ នោះ​យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ហេតុផល​ឲ្យ​បាន​ច្បាស់។


ចំណេះដឹងទូទៅ

១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង

សុខភាព​ល្អ និង​អាយុ​វែង ជា​អ្វី​ដែល​គ្នា​យើង​ស្ទើរ​តែ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ហើយ​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ពី​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ នៅ​ដើរ​បាន រាងកាយ​មាំ​មួន។ ប៉ុន្តែ​ការ​ដែល​មាន​សុខភាព​ល្អ និង​អាច​រស់​នៅ​បាន​យូរ ទាម​ទារ​ឲ្យ​យើង​ថែទាំ​សុខភាព​ខ្លាំង​មែន​ទែន។ ហេតុ​អ្វី​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ចាស់​ជរា​មិន​ដូច​គ្នា? តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា អាយុ​ដំណាល​គ្នា​សោះ អ្នក​ខ្លះ​រឹង​មាំ ខ្លះ​ទៀត​ទ្រុឌ​ទ្រោម ខ្លះ​ទៀត​បាត់​បង់​ជីវិត​មុន​ដោយ​សារ​ជំងឺ។ ទាំង​អស់​នេះ​គឺ​ទាក់​ទង​នឹង របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​មនុស្ស​យើង។ សកម្មភាព​១០​យ៉ាង​ធ្វើ​ជា​ប្រចាំ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង ១. ចៀសវាង​ដាច់​ខាត​បារី ស្រា ភេសជ្ជៈ​គ្រឿង​កំប៉ុង​ទុក​បាន​យូរ​គ្រប់​ប្រភេទ ២. ញ៉ាំ​អាហារ​៣​ពេល​/ថ្ងៃ​មាន​តុល្យភាព​សម​ល្មម មិន​ច្រើន​ពេក មិន​តិច​ពេក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ៣. កាត់​បន្ថយ​អំបិល ប៊ីចេង ឬ​ម្សៅ​ស៊ុប និង​ស្ករ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ៤. ញ៉ាំ​បន្លែ​ស្រស់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ និង​ញ៉ាំ​ទឹក​ស្អាត ២-៣លីត្រ/ថ្ងៃ ៥. ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ជា​ប្រចាំ ៦. ទទួល​បាន​វីតាមីន D និង​កាល់ស្យូម​គ្រប់​គ្រាន់ ៧. រក្សា​ទម្ងន់ និង​រូប​រាង​កាយ​ឲ្យ​បាន​ល្អ ៨. ថែទាំ​ភ្នែក ត្រចៀក និង​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ ៩. សម្អាត​ធ្មេញ និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជាមួយ​អ្នក​ជំនាញ​ឲ្យ​ទៀងទាត់ ព្រោះ​សុខភាព​មាត់​ធ្មេញ​មាន​ទំនាក់​ទំនង​ដល់​សុខភាព​ទូទៅ ១០. ប្រកួត​ប្រជែង​ខួរក្បាល​របស់​យើង (ព្យាយាម​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន) និង​បង្កើត​ទំនាក់​ទំនង​ល្អ រឹងមាំ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។


ចំណេះដឹងទូទៅ

ដោះស្រាយបញ្ហា​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ តាម​វិធីសាស្ត្រ​ទាំង​នេះ

ទោះ​បី​ជា​អាការៈ​ហត់​នឿយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​ ​​ខ្វះ​សកម្មភាព​រាងកាយ​ និង​បែបបទ​រស់​នៅ​មិន​​ល្អ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​​ប្រសិនបើ​គ្នា​យើង​មាន​អារម្មណ៍​ហត់​នឿយ​ជា​ប្រចាំ​ វា​អាច​ក្លាយ​ទៅ​ជា​ជំងឺ​​​ផង​ដែរ​។ ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ  ​អាច​បណ្ដាល​ឲ្យ​​យើង​អស់​កម្លាំង​ជាប់​ជា​ប្រចាំ​ ហើយ​វា​​អាច​បន្ត​រហូត​ដល់​​រយៈ​ពេល​ដល់​​៦​ខែ​។ អាការៈ​អស់​កម្លាំង​ប្រភេទ​នេះ​ កាន់​តែ​​ធ្វើ​ឲ្យ​សកម្មភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​​ចុះ​ខ្សោយ​​ជា​លំដាប់​។​ យ៉ាង​ណា​មិញ​​ គ្នា​យើង​ក៏​អាច​ដោះស្រាយ​ជំងឺ​នេះ​បាន តាម​រយៈ​​​​ការ​ធ្វើ​ឲ្យ​មុខងារ​រាងកាយ​ប្រសើរ​ឡើង​ និង​ធ្វើការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​​មួយ​ចំនួន​។ ​​​​​​​​​១. គេង​ មនុស្ស​មួយ​ចំនួន​ដែល​កើត​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ​នេះ​ ក៏​អាច​ប្រឈម​នឹង​ការ​គេង​មិន​ស្កប់ស្កល់​ ឬ​គេង​មិន​លក់​​ដែរ​។​ កត្តា​នេះ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពីព្រោះ​នៅ​ពេល​ដែល​​រាងកាយ​យើង​មិន​បាន​សម្រាក​គ្រប់គ្រាន់​ យើង​នឹង​មាន​អារម្មណ៍​ហត់​នឿយ​ ព្រម​ទាំង​​អស់​កម្លាំង​។ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​រៀបចំ​ពេល​វេលា​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​​​រយៈពេល​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​។ ២. វីតាមីន​D ​វីតាមីន​គឺ​ជា​ផ្នែក​មួយ​នៃ​សារធាតុ​ចិញ្ចឹម​ទូទៅ​ ដែល​មនុស្ស​យើង​មិន​អាច​ខ្វះ​បាន។​​ ​វា​​មាន​សារសំខាន់​​​ណាស់​សម្រាប់​ដំណើរការ​មុខងារ​ផ្សេង​ៗ​របស់​រាងកាយ​។​ ចំណែក​ឯ​វីតាមីន​D​ដើរ​តួនាទី​ចម្បង​ក្នុង​ការ​ព្យាបាល​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ​ ក៏​ដូចជា​បង្កើន​កម្រិត​ថាមពល​នៅ​ក្នុង​ពេល​តែ​មួយ​។​ ដើម្បី​ទទួល​បាន​វីតាមីន​D​គ្រប់គ្រាន់​ គ្នា​យើង​គប្បី​​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D​ដូចជា​សាច់​ក្រហម​ ថ្លើម​ ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាម៉ុន​ជាដើម​ ព្រម​ទាំង​​​ស្រូប​យក​​ពន្លឺ​ព្រះ​អាទិត្យ​ខ្លះ​ៗ​ ដើម្បី​គ្រប់គ្រង​ជំងឺ​មួយ​នេះ​ឲ្យ​បាន​ល្អ​​។ ៣. របប​អាហារ​​​មាន​តុល្យភាព​​ ប្រភព​ថាមពល​ចម្បង​សម្រាប់​រាងកាយ​គឺ​ចំណី​អាហារ​។​ ក្នុង​ករណី​ដែល​យើង​​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ជា​ពិសេស។​ ដូច​នេះ​ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ អាហារ​ចៀន​ និង​អាហារ​កែច្នៃ​ ព្រម​ទាំង​​ជាតិ​ស្ករ​។ ៤. ធ្វើ​លំហាត់​ប្រាណ​ គ្នា​យើង​មួយ​ចំនួន​យល់​ថា​ ការ​ហាត់​ប្រាណ​អាច​នឹង​ធ្វើ​ឲ្យ​ថាមពល​របស់​យើង​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ហាត់ប្រាណ​បែរ​ជា​ជួយ​​​​បង្កើន​កម្លាំង​ និង​ថាមពល​របស់​យើង។​ ការ​ព្យាបាល​ដោយ​លំហាត់​ប្រាណ អាច​ជួយ​​ដោះស្រាយ​​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​បង្កើន​ការ​ធ្វើ​ចលនា​ ដើម្បី​ឲ្យ​រាងកាយ​របស់​យើង​មាន​ភាព​ស្វាហាប់​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។


ចំណេះដឹងទូទៅ

ចាប់បានអាល់កុលក្លែងក្លាយច្រើនណាស់ ទិញមិនស្រួលប៉ះមេតាណុល ប្រើទៅគ្រោះថ្នាក់

ថ្មីៗ​នេះ មន្ត្រី​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បំផ្លាញ​ចោល​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ជិត ១៨តោន ក្រោយ​បង្ក្រាប​បាន​នៅ​រាជធានី​ភ្នំពេញ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា អាល់កុល​នោះ​ក្លែង​ក្លាយ ឬមេតាណុល? ចុះ​បើ​យើង​ទិញ​ប៉ះ​អាល់កុល​ក្លែង​ក្លាយ​ប្រើ​ទៅ​​ប៉ះពាល់​អីខ្លះ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង ការ​បែងចែក​អាល់កុល​អេតាណុល និង​មេតាណុល មិន​អាច​មើល​ដឹង​តាម​រយៈ​ភ្នែក​ទទេ ការ​ដុត ឬ​ហិត​នោះ​ទេ គឺ​មើលដឹង​តាម​រយៈ​មន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គេ​​ប្រើ​ឧបករណ៍​ពិសោធន៍​មួយ​ចំនួន​ដើម្បី​អាច​បញ្ជាក់​ថា​សូលុយស្យុង​ដែល​ប្រើ​ គឺ​ជា​អាល់កុល​អេតាណុល​ពិត ឬ​មិន​ពិត។ ដើម្បី​ទទួល​បាន​អាល់កុល​អេតាណុល​ត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យ​​ទៅ​ទិញអាល់កុល​​ពី​ឱសថ​ស្ថាន​ស្រប​ច្បាប់ ដែល​មាន​លក់និង​គ្រប់គ្រង​ដោយ​ឱសថ​ការី ឬ​សួរ​រក​ប្រភព​អាល់កុល និង​អាច​ស្នើ​សុំ​មើល​វិញាបនបត្រ​ត្រួតពិនិត្យ​របស់​ផលិតផល។ បើ​តាម​ការ​ពន្យល់​របស់​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ សារធាតុ​គីមី​មេតាណុល ​គឺ​ជា​សារធាតុ​ពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​រំលាយ។ ការ​ប្រើប្រាស់​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់ បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត។


ចំណេះដឹងទូទៅ

មូលហេតុបែកញើសចុងដៃចុងជើងញឹក និងតិចនិកបំបាត់បញ្ហានេះ

គ្នា​យើង​មួយ​ចំនួន​ចេះ​តែង​បែក​ញើស​ចុង​ដៃ​ចុង​ជើង មិន​ដឹង​មូលហេតុ ជួន​កាល​អង្គុយ​នៅ​ក្នុង​កន្លែង​ម៉ាស៊ីន​ត្រជាក់​សោះ បាតដៃ​បាត​ជើង​បែក​ញើស​ដែរ។ ចុះ​ហេតុ​អ្វី​បាន​យើង​ចេះ​តែ​បែក​ញើស​ចុង​ដៃ​ជើង ទាំង​ដែល​អាកាសធាតុ​ត្រជាក់​អ៊ីចឹង? មូលហេតុ​ជា​ច្រើន​បណ្ដាល​ឲ្យ​សីតុណ្ហភាព​រាងកាយ​របស់​យើង​ឡើង​កម្ដៅ​ដូច​ជា អាកាសធាតុ​ក្ដៅ ការ​ហាត់​ប្រាណ អារម្មណ៍​តានតឹង ស្ត្រេស ការ​ថប់​បារម្ភ ឬ​ភាព​ភ័យ​ស្លន់ស្លោ។ល។ សូម្បី​តែ​ពេល​យើង​ញ៉ាំ​អាហារ​ហឹរ ក៏​បែក​ញើស​ចេញ​មក​ដែរ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត Ernest Wangជា​ទីប្រឹក្សា​ជាន់​នៃ​Singhealth group ប្រទេស​សឹង្ហបុរី។ ការ​បែក​ញើស​ហួស​ប្រមាណ​ដែល​មិន​បង្ក​ឡើង​ដោយ​អាកាសធាតុ ឬ​ការ​ធ្វើ​លំហាត់​ប្រាណ​ទេ​នោះ អាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ហៅ​ថា Hyperhidrosis។ គ្នា​យើង​ដែល​មាន​បញ្ហា​នេះ ទោះ​ជា​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ក៏​បែក​ញើស​ប្រអប់ដៃ​ជើង ឬ​ក្លៀក​ជោគ​អាវ បង្ក​ឲ្យ​យើង​ខ្មាស​គេ​មិន​ស្ទើរ​ទេ។ ពេល​ខ្លះ​កាល​ដែល​យើង​បែក​ញើស​ចុង​ដៃ​ចុង​ជើង​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឹ​ដូច​ជា៖ – ទឹកនោមផ្អែម – ជាតិ​ស្ករ​ក្នុង​ឈាម​ទាប – ការ​ឆ្លង​មេរោគ – ជំងឺ​មហារីក​មួយ​ចំនួន – ជំងឺ​បេះដូង – បញ្ហា​ក្រពេញទីរ៉ូអ៊ីត។ តិចនិកទប់ទល់នឹងបញ្ហាបែកញើសចុងដៃចុងជើង ប្រសិន​បើ​គ្នា​យើង​ធុញ​ទ្រាន់​នឹង​បញ្ហា​បែក​ញើស​ចុង​ដៃ​ដើង ឬ​បែក​ញើស​ក្លៀក​ខ្លាំង អាច​សាកល្បង​ជាមួយ​តិចនិក​នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​បែក​ញើស​ខ្លាំង​នេះ​កើត​ឡើង​បាន​ដោយ៖ លាប​ផលិតផល Antiperspirant បំបាត់​ក្លិន និង​ញើស​លើ​បាតដៃ និង​បាតជើង​មុន​ពេល​ចូល​គេង។ ចៀសវាង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​អាហារ​ហឹរ ដែល​បណ្ដាល​ឲ្យ​បែក​ញើស​កាន់​តែ​ខ្លាំង។ ងូតទឹក​ជា​ប្រចាំ តែ​ត្រូវ​ចៀសវាង​ងូត​ទឹក​ក្ដៅ ឬសូណា ដើម្បី​ទប់​ស្កាត់​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់។ ជូត​ជើង​ឲ្យ​ស្ងួត​ក្រោយ​ងូត​ទឹក ដើម្បី​ទប់ស្កាត់​បាក់តេរី​កើន​ឡើង។ សាកល្បង​តាំង​សមាធិ ឬ​តិចនិក​កាត់​បន្ថយ​ស្ត្រេស​ផ្សេងៗ ចៀសវាង​បែក​ញើស​ដោយ​សារ​ស្ត្រេស​ខ្លាំង​ពេក។


ចំណេះដឹងទូទៅ

ឧស្សាហ៍វិលមុខ ញ័រខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះហើយ ប្រញាប់បំពេញវិញ

បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​យើង​ញ័រ វិល​មុខ ឈឺ​ក្បាល បែក​ញើស​ញឹកញាប់ ឃ្លាន​ច្រើន បេះដូង​លោត​ញាប់។ល។ គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​វិល​មុខ សឺ​ៗ​ចង់​សន្លប់ តែ​មិន​សូវ​ចាប់​អារម្មណ៍ គិត​ថា​វា​ជា​រឿង​សាមញ្ញ​មក​ពី​គិត​ច្រើន​ពេក តែ​វា​អាច​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ខ្លួន​ធ្លាក់​ចុះ។ ដោយ​សារ​ជាតិ​ស្ករ​មាន​នាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន ជាង​នេះ​​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹង​ធ្វើ​ឲ្យ​យើង​​សន្លប់ ឬ​ប្រកាច់។ ហេតុ​នេះ​ហើយ យើង​គួរ​ដឹង​ពី​របៀប​បំពេញ​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ និង​វិធី​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ចៀសវាង​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ជាមួយ​តិចនិក​ដូច​ជា៖ វិធី​បន្ថែម​ជាតិ​ស្ករ​ភ្លាមៗ – ញ៉ាំ​ផ្លែ​ប៉ោម ផ្លែ​ចេក ឬ​ផ្លែ​ក្រូច​មួយ​ផ្លែ -​ ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​១៥​គ្រាប់ – ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម ២​ស្លាបព្រា​កាហ្វេ ចំណាំ៖ អាហារ​ខាង​លើ​នេះ​ផ្ទុក​១៥ក្រាម​នៃ​កាបូអ៊ីដ្រាត ជា​បរិមាណ​ល្អ​បំផុត​ជួយ​បំពេញ​ជាតិ​ស្ករ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ។ តិចនិក​ការពារ​កុំ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ញ៉ាំ​អាហារ​ពេល និង​អាហារ​សម្រន់​តិចៗ​ពេញ​មួយ​ថ្ងៃ ពោល​គឺ​អាហារ​ពេល​ ៣ដង និង​អាហារ​សម្រន់​២-៣ដង/ថ្ងៃ (គម្លាត​គ្នា​៣-៤​ម៉ោង ញ៉ាំ​ម្ដង) បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ជា​ប្រចាំ ញ៉ាំ​បន្លែ​ផ្លែឈើ សាច់​ស៊ុត​គ្រប់​មុខ​ឲ្យ​មាន​តុល្យភាព។ ជាតិ​សរសៃ និង​ប្រូតេអ៊ីន នឹង​ជួយ​ផ្ដល់​កម្លាំង​ដល់​រាងកាយ ជាហេតុ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ងាយ​ធ្លាក់​ចុះ។ កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ