វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត
ត្បិតថា ប្រទេសយើង មិនធ្លាប់មានការរញ្ជួយដីធ្ងន់ធ្ងរក៏ពិតមែន តែគ្រោះធម្មជាតិគ្មានអ្នកណាអាចស្មានដឹងមុនទេ អ៊ឹចឹងហើយ គ្នាយើងគួរចេះពីរបៀបការពារខ្លួនឱ្យហើយ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងករណីមានការរញ្ជួយដីកើតឡើង។ ១. ក្រាបចុះ ក្នុងករណីភាគច្រើន យើងអាចការពារខ្លួនបាន ប្រសិនបើយើងអនុវត្តន៍បែបនេះភ្លាមៗ ក្រាបចុះភ្លាមៗ ដើម្បីជៀសវាងការដួល យកដៃក្តោបក្បាល និងក ពួននៅក្រោមតុរឹងមាំ ២. ប្រសិនបើនៅក្នុងផ្ទះ កុំរត់ទៅខាងក្រៅ ឬបន្ទប់ផ្សេងទៀតអំឡុងពេលរញ្ជួយដី។ ការនៅនឹងមួយកន្លែង អាចបញ្ចៀសការរងរបួសបានមួយភាគដែរ ហើយដើម្បីកាត់បន្ថយការរងរបួស គ្នាយើងគួរអនុវត្តន៍វិធានខាងក្រោម៖ បើអាច ត្រូវជៀសឱ្យឆ្ងាយពីកញ្ចក់ ធ្នើដាក់សៀវភៅ ឬគ្រឿងសង្ហារឹមធំៗ ដែលអាចដួលសង្កត់លើយើងបាន ព្យាយាមចាប់យកវត្ថុដែលអាចការពារក្បាល និងផ្ទៃមុខរបស់យើងបានពីកម្ទេចកម្ទី ឬអំបែងកញ្ចក់ ប្រសិនបើនៅក្នុងផ្ទះបាយ ចូលបិទចង្ក្រានហ្គាស ប្រសិនបើនៅលើគ្រែ គួរនៅមួយកន្លែង ហើយយកខ្នើយការពារក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើយើងនៅលើអាគារខ្ពស់ គួរនៅក្នុងអាគារនោះសិន គេចឱ្យឆ្ងាយពីបង្អួច ក្រាបចុះ និងយកដៃការពារក្បាល និងក កុំប្រើជណ្តើរយន្ត ពីព្រោះចរន្តភ្លើងអាចនឹងត្រូវកាត់ផ្តាច់ [embed-health-tool-heart-rate] ៤. ប្រសិនបើយើងនៅខាងក្រៅ ត្រូវនៅកន្លែងនោះសិន គេចចេញពីអាគារ ខ្សែភ្លើង តំបន់ដែលមានប្រេង និងហ្គាស រកកន្លែងចំហ និងឆ្ងាយពីដើមឈើ បង្គោលទូរសព្ទ និងអាគារ […]