តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំទាវ ឱ វណ្ណឌីន ប្រៀបធៀប COVID-19 នៅកម្ពុជាដូចស្ដុបពណ៌លឿង

    ជំទាវ ឱ វណ្ណឌីន ប្រៀបធៀប COVID-19 នៅកម្ពុជាដូចស្ដុបពណ៌លឿង

    បើ​ទោះ​ជា ២០ ថ្ងៃ​មក​ហើយ​កម្ពុជា​ពុំ​មាន​ករណី​ឆ្លង COVID-19 ក៏​ពិត​មែន តែ​លោក​ជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ប្រៀបធៀប COVID-19 នៅ​កម្ពុជា ថា​ដូច​ជា​ស្ដុប​ពណ៌​លឿង​ដូច្នេះ​ដែរ។

    លោក​ជំទាវ បាន​លើក​ឡើង​ក្នុង group chat telegram ថា ចរាចរ​វីរុស COVID-19 នៅ​មិន​ទាន់​មាន​ភ្លើង​ស្តុប​ពណ៌​ក្រហម​នៅ​ឡើយ​ទេ កម្ពុជា​ស្ថិត​នៅ​ស្ថាន​ភាព​ភ្លើង​ស្តុប​ពណ៌​លឿង​នៅ​ឡើយ​ តែប្រសិនបើ​មិន​គោរព​ភ្លើង​ពណ៌​លឿង​នេះ​ទេ ហើយ​នៅ​តែ​សម្រុក​បើក​ទៅ​មុខ​ទៀត​នោះ ប្រជាពលរដ្ឋ​អាច​មាន​គ្រោះថ្នាក់​ទៅ​បុក​ជាមួយ COVID-19។

    អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា យើង​អាច​មាន​គ្រោះថ្នាក់​ដោយសារ​ការ​បុក​ប៉ះ COVID-19 គ្រប់​ពេល ប្រសិនបើ​បំពាន​ស្ដុប​ពណ៌​លឿង​នេះ។ លោក​ជំទាវ​បាន​សំណូមពរ​ឲ្យ​យើង​ទាំងអស់​គ្នា​ចូល​រួម​គោរព​បទបញ្ជា និង​ការ​ណែនាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ការ​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ផុត​ការ​វ៉ៃ​លុក​រលក​ទី​២ នៃ​ការ​ចម្លង​វីរុស COVID-19 នៅ​កម្ពុជា​ឲ្យ​បាន​គ្រប់​ៗ​គ្នា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 01/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: